ស្វែងយល់បន្ថែមពី ជំងឺផ្ដាសាយធំ និង ជំងឺផ្ដាសាយធម្មតា។
២- ត្រជាក់ដឹងតែធ្វើឲ្យផ្តាសាយ?
ការរងប៉ះពាល់នឹងភាពត្រជាក់ មិនបណ្តាលឲ្យកើតជំងឺផ្តាសាយនោះឡើយ តាមពិត ករណីថយចុះកម្តៅក្នុងរាងកាយទាបខុសប្រក្រតី ទើបនាំឲ្យកើតជំងឺផ្តាសាយ។ ថយចុះកម្តៅ ប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ មិនអាចប្រឆាំងទៅនឹងវីរុសគ្រុនផ្តាសាយ Rhinovirus។
លើសពីនេះ ពេលចេញក្រៅអំឡុងពេលអាកាសធាតុត្រជាក់ អាចមានការរួមខ្ជឹបសរសៃឈាម ដែលស្ថិតនៅក្បែរផ្នែកខាងក្រៅរាងកាយ ដូចជា សរសៃឈាមក្នុងច្រមុះ ហេតុនេះនាំឲ្យស្ងួតច្រមុះ ជះឥទ្ធិពលប៉ះពាល់មុខងារត្រងចម្រោះមេរោគក្នុងច្រមុះ។ នៅពេលខ្យល់ប្រែជាក្តៅឧណ្ហៗភ្លាមៗ នឹងធ្វើឲ្យរីកសរសៃឈាម ពិបាកដកដង្ហើម ទាមទារដកដង្ហើមតាមមាត់ បង្កឲ្យហៀរសំបោរកាន់តែខ្លាំង។ ជាមួយអាការធាតុក្តៅក្នុងផ្ទះ គួបផ្សំសមត្ថភាពច្រោះខ្យល់របស់ច្រមុះចុះខ្សោយ បង្កឱកាសកើនឡើងសំបោរខាប់អន្ធិល មានផ្ទុកមេរោគបង្កជំងឺផ្តាសាយ។
យ៉ាងណា ខ្យល់ត្រជាក់អាចរួមចំណែកដោយប្រយោលទៅនឹងស្ថានភាពបង្កឲ្យផ្តាសាយ។ ពេលអាកាសធាតុត្រជាក់ យើងច្បាស់ជាចូលចិត្តនៅកន្លែងកក់ក្តៅ។ បរិយាកាសខាងក្នុង កាន់តែធ្វើឲ្យយើងប្រឈមនូវហានិភ័យខ្ពស់ រងប៉ះពាល់នឹងមេរោគ។ ករណីនេះ ក៏ព្រោះតែបរិស្ថានមានខ្យល់ស្ងួត ជាប់ទាក់ទង នឹងកម្តៅប្រព័ន្ធកណ្តាលរបស់ខួរក្បាល ងាយស្រួលសម្រាប់វីរុសផ្តាសាយ និងផ្តាសាយធំចូលក្នុងប្រហោងច្រមុះស្ងួត។ ខ្យល់ស្ងួតខាងក្រៅ មានទំនាក់ទំនងការឆ្លងរាតត្បាតជំងឺផ្តាសាយធំដូចគ្នា។