backup og meta

រឿង​ខ្លះ​គួរ​ដឹង បង្ការ​កុំ​ឲ្យ​មាន​បញ្ហាជង្គង់​កើត​ឡើង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 09, 2020

    រឿង​ខ្លះ​គួរ​ដឹង បង្ការ​កុំ​ឲ្យ​មាន​បញ្ហាជង្គង់​កើត​ឡើង​

    ជង្គង់បាន​​​ដើរតួ​នា​ទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្តល់​ភាព​បត់​បែន​ កម្លាំង​ និង​លំនឹងសម្រាប់​ចលនា​​ឈរ​ ដើរ​ ក្រាប​ចុះ​ លោត​ និង​​រត់​។​ យ៉ាង​នេះ​ក្តី​ មាន​បញ្ហា​ជង្គង់​យ៉ាង​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។​ នៅ​ក្នុង​អត្ថ​បទ​នេះ​ យើង​នឹង​រក​ឃើញ​ថា​បញ្ហា​ជង្គង់​មាន​ប្រភេទ​អ្វី​ខ្លះ​ និង​របៀប​បង្ការ​។​

    ១- តើយើងដឹងច្រើនប៉ុនណាពី​ប្រភេទ​បញ្ហាជង្គង់?

    បញ្ហា​ជង្គង់​គឺ​ឃើញកើត​​មាន​ញឹក​ញាប់​ណាស់ទៅលើ​មនុស្ស​គ្រប់​វ័យ​ទាំង​អស់​។​ តាម​ធម្មតា​បញ្ហា​ជង្គង់​គឺ​កើតចេញពី​​ជំងឺ​ ឬ​របួស​។​

    ជង្គង់​ទទួល​រង​ប៉ះ​ពាល់​​ដោយ​ជំងឺមួយ​ចំនួន​ ​រួម​មាន​ ជំងឺ​រលាក​សន្លាក់​ (ដូច​ជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​​ ជំងឺ​រលាក​សន្លាក់)​ ជំងឺ​ប្រគ្រីវ(លើសជាតិអាសុីតអុយរិច)​ ជំងឺ​​ systemic lupus erythematosus ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ខ្នង​ ជំងឺ​រលាកសន្លាក់​ដោយសារ​ជំងឺ​​ Psoriasis ជំងឺ​រលាក​សន្លាក់​ដោយ​សារ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ក​រោគ​) ជំងឺ​ខូច​ឆ្អឹង​ខ្ចី​ក្រោម​អង្គុញ​ជង្គង់​ (chondromalacia patellae) ជំងឺ​ Osgood-Schlatter ជំងឺ​ប្រជុំ​រោគ​សញ្ញា​សរសៃពួរចំហៀង​ភ្លៅ​ ជំងឺ​ប្រេះ​ឆ្អឹង​ខ្ចី​ និង​ឆ្អឹង​ក្រោម​ឆ្អឹង​ខ្ចី​​សន្លាក់​ ប្រជុំ​រោគ​សញ្ញា​ចង្អូរ​ថង់​ទឹក​សន្លាក់​ជង្គង់​។​

    របួស​ជង្គង់​ក៏​បង្កើត​ឲ្យ​មាន​បញ្ហា​ជង្គង់​​ផង​ដែរ​។​ តាម​ធម្មតា​ របួស​កើត​មាន​ឡើង​យឺតៗ​​ទៅ​តាម​ពេល​វេលា​កន្លង​យូរ​ទៅ​។​ ប្រភេទ​នៃ​របួស​មាន​របួស​ទៅ​លើ​ឆ្អឹង​ខ្ចី​សរសៃ​ៗ​នៅ​ចន្លោះ​សន្លាក់​ជង្គង់​ របួស​ទៅ​លើ​សរសៃ​រយាង​​ដែល​ព័ទ្ធ​គង​ខ្វែង​គ្នា​ របួស​លើ​សរសៃ​​រយាង​តភ្ជាប់​ឆ្អឹង​ភ្លៅ​ នឹង​ឆ្អឹង​កំភួន​ជើង​កណ្តាល​ និង​ចំហៀង​ របួស​ទៅ​លើ​សរសៃ​ពួរ​។​

    ២- តើបង្ការបញ្ហាជង្គង់យ៉ាងដូចម្តេច ?

    ក្នុង​ករណី​ខ្លះ​ បញ្ហា​ជង្គង់​គឺ​ជា​លទ្ធ​ផលគ្រោះ​ថ្នាក់​ ហេតុ​នេះ​មិន​អាច​មើល​ឃើញ​ជា​មុន​ ឬ​បង្ការ​បាន​ឡើយ​។​ តែ​អ្នក​ជំងឺ​អាច​បង្ការ​បញ្ហា​ជង្គង់​បាន​ដោយ​គន្លឹះ​​ខ្លះៗ​ខាង​ក្រោម​នេះ​៖​

    រក្សា​ទម្ងន់​៖ គ្នា​យើង​ខ្លះ​មិន​បាន​ដឹង​ច្រើនទេថា​ ជង្គង់​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្តល់​លំនឹងនិង​កម្លាំង​ដើម្បី​ទ្រ​ទ្រង់​ទម្ងន់​រាង​កាយ​​។​ ប្រសិន​បើ​យើង​មាន​ទម្ងន់​ក្រៅ​បន្ថែម​ទៀត​ វា​អាច​បង្កើន​អត្រា​នៃ​ការ​កើត​មាន​ឡើង​នូវ​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ ជា​ពិសេស​សម្រាប់​អស់​អ្នក​ជំងឺ​ទាំង​ឡាយ​ដែល​មាន​ ភាព​ធាត់​។ ហេតុ​នេះ​ សូម​ព្យាយាម​រក្សា​ទម្ងន់​ឲ្យសម​រម្យ​សម្រាប់​អាយុ​ និង​ទំហំ​​ដើម្បី​ជួយ​បន្ថយ​ភាព​សង្កត់​សម្ពាធ​ទៅ​លើ​ជង្គង់​​។​

    ពាក់​ស្បែក​ជើង​ដែល​ផ្តល់​ភាព​រួស​រំញោច​ល្អ​៖​ ស្បែក​ជើង​ដែល​សក្តិស​ម​​នឹង​ជួយ​រក្សា​តុល្យ​ភាព​ និង​ភាព​ត្រូវ​គន្លង​គ្នា​របស់​ជើង​ពេល​យើង​ចង់​ចូល​រួម​នៅ​ក្នុង​សកម្ម​ភាព​ដូច​ជា​ដើរ​ ឬ​រត់​ ហើយ​ដាក់​កម្រិត​ទៅ​លើ​អត្រា​នៃ​របួស​ជង្គង់​។​

    កំដៅ​សាច់​ដុំ​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ​៖ សូម​ចង​ចាំ​ថា​កំដៅ​សាច់​ដុំ​ និង​ធ្វើ​ការ​ពត់​ពែន​សន្ធឹង​ វា​ជួយ​បង្ការ​ការឡើងតឹងទៅ​លើ​សរសៃ​ពួរ​ ហើយ​សម្រាល​សម្ពាធ​សង្កត់​ទៅ​លើ​ជង្គង់​នៅ​ក្នុង​អំឡុង​​ពេល​ធ្វើ​សកម្ម​ភាព​។​

    ធ្វើ​លំហាត់​ប្រាណ​៖ ការ​ហាត់់ប្រាណមាន​ប្រភេទ​​ច្រើនយ៉ាង​ដែល​យើង​​អាច​ជ្រើស​រើស​បាន​ដូច​ជា​ ការ​ដើរ​ ការ​ហែល​ទឹក​ ឬ​ធ្វើ​យ៉ូ​ហ្គា​។​ យ៉ាង​នេះ​ក្តី​ សូម​សួរ​វេជ្ជ​បណ្ឌិត​ជា​មុន បើគ្នា​យើង​​​ចង់​ធ្វើ​លំ​ហាត់​ប្រាណ​ណា​មួយ​ឲ្យ​សមទៅនឹង​ស្ថានភាព​របស់ខ្លួន។​ គ្រូពេទ្យ​អាច​នឹង​​ឲ្យ​ជា​យោបល់​ថា​តើ​លំហាត់​ប្រាណ​អ្វី​ល្អ​សម្រាប់​យើង​​ផ្អែក​លើ​ស្ថានភាពជាក់ស្តែង។​ យើង​គួរធ្វើលំហាត់ប្រាណ​​ប្រចាំ​ថ្ងៃក្នុង​កម្រិត​កណ្តាល​ល្មម​​ និង​បន្ថយ​សកម្ម​ភាព​អាច​នាំ​ទៅ​ដល់​ភាព​ទន់​ខ្សោយ​ ហើយ​បង្កើន​ហានិភ័យ​មាន​របួស។​

    សូមប្រើ​ប្រាស់​បច្ចេក​ទេស​ ឬ​ស្ថាន​ភាពឲ្យ​បាន​​ត្រឹម​ត្រូវ​ក្នុងពេល​កំពុង​ធ្វើ​សកម្ម​ភាព​ដើម្បី​ដាក់​កម្រិត​សាច់​ដុំ​ពេល​យើង​​ត្រូវ​យឹត​ឬ​ប្រទាញ​ និង​កុំព្យាយាម​លើក​របស់​ធ្ងន់ៗដោយមិនមាន​ឧបករណ៍ជំនួយ។​

    ការ​ព្យាបា​ល​ដោយ​ចលនា​៖ ចំពោះ​គ្នា​យើង​​ព្យាបា​ល​ដោយ​ចលនា​អាច​នឹង​ជួយ​ឲ្យ​រៀប​ចំ​បង្កើត​របប​រូប​មន្ត​លំហាត់​ប្រាណ​សម​ស្រប​ប្រសិន​បើយើង​មាន​របួស​ជង្គង់​។​

    ប្រើ​ប្រាស់​ឱសថ​ក្នុង​ក្រុម​ NSAIDs៖ ក្នុង​ករណី​ខ្លះ​ វេជ្ជ​បណ្ឌិត​យើង​​អាច​នឹង​ផ្ដល់​ជា​យោបល់​ឲ្យ​ប្រើ​ប្រាស់​ឱសថ​ NSAIDs ដើម្បី​សម្រាល​ការ​រលាក​ និង​ការ​រោល​រាល​ទៅ​លើ​ជង្គង់​​​ជាដើម​។​ យើង​​អាចរក​​ទិញ​វា​បាន​​ជា​ទម្រង់​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​ ឬ​ជា​ទម្រង់​ទាម​ទារ​វេជ្ជ​បញ្ជា​ពី​វេជ្ជ​បណ្ឌិត​យើង​បាន​លើ​ឱសថនេះ។​

    ក្នុង​ករណី​មាន​សំណួរ​ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ ​Hell0​ ​Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យា​បាល​ជូន​ទេ​៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jan 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម