backup og meta

មកដឹងពីរោគសញ្ញាមហារីកពោះវៀនធំ និងវិធីបង្ការមានប្រសិទ្ធភាពបំផុត


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 09, 2021

    មកដឹងពីរោគសញ្ញាមហារីកពោះវៀនធំ និងវិធីបង្ការមានប្រសិទ្ធភាពបំផុត

    មហារីក​ពោះវៀនធំ ជា​ជំងឺ​កាច​សាហាវ​ដែល​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្រ្តី តួលេខ​នៅ​កម្ពុជា ឆ្នាំ ២០១៨ មាន​ករណីថ្មី​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​ប្រមាណ​ជា ១.៣១៤ នាក់។ តើ​មាន​មូល​​ហេតុ​អីខ្លះ​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ? យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​បង្ការ​ជំងឺ​មហារីក​ប្រភេទ​នេះ?

    លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ពន្យល់​នៅ​ក្នុង​កិច្ច​ពិភាក្សា​អប់រំ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សិង្ហបុរី កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ភ្នំពេញ អំពី​មូលហេតុ និង​វិធី​បង្ការ​ជំងឺ​មហារីក​ពោះវៀន​ធំ ដែល​មាន​ប្រសិទ្ធភាព​បំផុត។

    ១- រោគសញ្ញា​ជំងឺ​មហារីក​ពោះវៀន​ធំ

    – បន្ទោរ​បង់​មិន​ទៀងទាត់

    – លាមក​មានឈាម

    – ឈឺពោះ

    – ស្រកទ​ម្ងន់​ដោយ​គ្មាន​មូលហេតុ។

    ២- មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ

    – តំណពូជ

    – ការ​ញ៉ាំ​សាច់​ក្រហម​ជា​ប្រចាំ

    – ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​តិច

    – លើស​ទម្ងន់

    – មិន​ហាត់​ប្រាណ

    – ជក់បារី ឬ​ផឹកស្រា។

    អត្ថបទពាក់ព័ន្ធ៖ 

  • Small intestine cancer (មហារីកពោះវៀនតូច)
  • សាហាវ​ណាស់ វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ដោយ​សារ​មហារីក ​ព្រោះ​ផឹក​ស្រា​​ច្រើន
  • ៣- វិធី​បង្ការ​ជំងឺ​មហារីក​ពោះវៀនធំ

    បើ​តាម​លោក​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ពី​ប្រទេស សិង្ហបុរី Jonathan Foo ទិន្នន័យ អ្នក​​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​នា​ពេល​បច្ចុប្បន្ន​ចេះ​តែ​កើន​ឡើង ដូចនេះ​មាន​តែ​វិធី​បង្ការ តាម​រយៈ​របប​អាហារ សកម្មភាព​ប្រចាំថ្ងៃ និង​ការ​សុង​ពោះវៀន​ធំ ទើប​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ជំងឺ​នេះ។

    មហារីកពោះវៀនធំ

    សារៈ​សំខាន់​នៃ​ការ​សុង​ពោះវៀន​ធំ

    ការ​ពិនិត្យ​ដោយ​កាំរស្មី X មិន​អាច​រក​ឃើញ​ដុំ​សាច់​តូចៗ ដំបៅ ប្រហោង​ខូចៗ​នៅ​ក្នុង​សាច់ពោះ​​វៀន ដែល​បង្ក​ឲ្យ​ជំងឺ​មហារីក​ពោះវៀន​ធំ​បាន​ទេ មាន​តែ​ការ​សុង​ពោះវៀន​ធំ​ទេ ទើប​អាច​បង្ការ​ជំងឺ ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ក្នុង​ពេល​តែ​មួយ។ លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា ការ​សុង​ពោះវៀន​ធំ ពេល​ឃើញ​ដុំ​សាច់​តូចៗ យើង​អាច​កាត់​យក​ដុំ​សាច់​នោះ​ចេញ​យក​មក​ធ្វើ​តេស្ត តើ​​មាន​​ដុំ​សាច់​ស្លូត ឬ​ដុំ​សាច់​កាច ធ្វើ​បែប​នេះ​យើង​អាច​បង្ការ​ជំងឺ​មហារីក​ពោះវៀន​ធំ​បាន ១០០% តែ​ម្តង មិន​ឲ្យ​សាច់​រីក​ដុះ​ដាល​ជា​ជំងឺ​មហារីក​កាច​សាហាវ។

    ពេល​ណា​ត្រូវ​សុង​ពោះ​វៀន​ធំ?

    គ្រូពេទ្យ​មិនមែន​តែ​ចេះ​សុង​ពោះវៀ​នធំ​ដោយ​ងាយៗ​នោះ​ទេ លុះត្រា​មាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យណា​មួយ ឬ​លក្ខខណ្ឌ​វិនិច្ឆ័យ​២​សំខាន់ៗ​នេះ៖

    – អាយុ​លើសពី ៤៥ ឆ្នាំ

    – ក្រុម​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម