backup og meta

ឆ្ងល់រឿងរួយកញ្ចឹងក និង​ស្មា ពេលនេះមានចម្លើយហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 14, 2019

    ឆ្ងល់រឿងរួយកញ្ចឹងក និង​ស្មា ពេលនេះមានចម្លើយហើយ

    គ្នា​យើង​ឧស្សាហ៍​ជួយ​បញ្ហា​នេះ ឆាប់​លើក​ដៃ​ភ្លាម! ឆ្ងល់​ណាស់​ត្រូវ​អត់? ម្ង៉ៃៗ ទាំង​កញ្ចឹង​ក ទាំងស្មា ឈឺ​នោះ​ឈឺ ចុក​រួយ​នោះ​រួយ ធ្វើ​ម៉េច​ក៏​មិន​បាត់ បាត់​មួយ​ភ្លែត មក​វិញ​ដដែល។ ឈប់​ឆ្ងល់​ទៀត​ទៅ “Hello គ្រូពេទ្យ” នឹង​លម្អិត​បញ្ហា​ទាំង​នេះ​ឲ្យ​គ្នា​យើង​បាន​ដឹង អាច​ជួយ​បង្ការ​កុំ​ឲ្យ​ជួប​រឿង​នេះ​ទៀត​ផង។

    ក្នុង​រាង​កាយ ទោះ​ឈឺ​ចាប់​កន្លែង​ណា​ក៏ដោយ ច្បាស់​ជា​គ្មាន​ផាសុក​ភាពទេ ប៉ះ​ពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ យ៉ាង​ណា ករណី​ឈឺ​ចាប់​នីមួយៗ មាន​រោគ​សញ្ញា​ និង​មូល​ហេតុ​ជាក់​លាក់​របស់​វា។

    ១- ឈឺចាប់កញ្ចឹងក

    ការ​ឈឺ​ចាប់​កញ្ចឹង​ក សំដៅ​លើ​ការ​ឈឺ​ចាប់​ទាំង​អស់ ​កើត​ឡើង​នៅ​តំបន់​កញ្ចឹង​ក។

    ២- រោគសញ្ញា

    ជា​ទូទៅ រោគ​សញ្ញា​ឈឺ​ចាប់​កញ្ចឹង​ក អាច​កើត​ព្រម​គ្នា​ជា​មួយ​រោគ​សញ្ញា​ផ្សេងៗ​ទៀត មាន​ដូច​ជា៖

    – កញ្ចឹង​ក ​រឹង​ ឬ​ពិបាក​ធ្វើ​ចលនា

    – ឈឺ​ដូច​គេ​ចាក់​នៅ​ផ្នែក​ខាង​ក្រោម​កញ្ចឹង​ក​

    – ការ​ឈឺ​ចុក​ចាប់

    – ឈឺ​ចាប់​រាល​ដាល តាម​​សរសៃ​ប្រសាទ​ ពី​កញ្ចឹង​ក​ ទៅ​កាន់​ស្មា​ និង​ដៃ​

    – ស្រពន់ ចាក់​ស្កៀប​ឆៀបៗ ស្ពឹក​ ឬ​ទន់​ខ្សោយ​នៅ​ត្រង់​កញ្ចឹង​ក​

    – ពិបាក​លើក​ដាក់​របស់

    – ឈឺ​ក្បាល

    រោគ​សញ្ញា​ទាំងនេះ អាច​នាំឲ្យ​រំខាន​ដល់​ការ​គេង នៅ​ពេល​ការ​ឈឺ​ចាប់​​បន្ត​វិវត្ត​ទៅ​មុខ។

    ៣- មូលហេតុឈឺកញ្ចឹងក

    ការ​ឈឺ​ចាប់​កញ្ចឹង​ក​ ជា​ញឹក​ញាប់ ​បង្ក​ឡើង​ដោយ​ការទាញ​សន្ធឹ​ង​ និង​ករណី​ថ្លោះ គ្រេច។ គ្នា​យើង​នឹង​ឈឺ​ចាប់ ពេល​ប្រើ​សាច់​ដុំ​ ឬ​សរសៃ​ពួរ​ខ្លាំងៗ ឬ​លើស​កម្រិត។ ដូច​គ្នា​នេះ​ដែរ នឹង​មាន​ការ​ថ្លោះ​គ្រេច ពេល​សរសៃ​ពួរ​យឺត​សន្ធឹង​​ហួស​ពី​ធម្មតា។ ហើយ​ករណី​ប្រទាញ និង​ថ្លោះ​គ្រេច​កញ្ចឹង​ក អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា៖

    – ដេក​មិន​ត្រឹម​ត្រូវ​

    – ឆ្អឹង​កង​ក​មាន​បញ្ហា

    – របួស​ក្នុង​អំឡុង​លេង​កីឡា​ ឬ​ធ្វើ​សកម្ម​ភាព ពេល​ធ្វើ​ចលនា​កញ្ចឹង​ក​លឿន​ភ្លាមៗ បង្កឲ្យឈឺ​ចាប់។ ពេល​ខ្លះ​ អាចមកពី​មាន​ការ​ប៉ះទង្គិច​ ឬ​ដួល​។

    – ឥរិយាបថ​មិន​ល្អ​អំឡុង​ពេល​​កំពុង​ធ្វើ​ការ ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើ​ការ​ កំពុង​រៀន ហើយ​សូម្បី​ឥរិយាបថ​មិន​ត្រឹម​ត្រូវ​ពេល​មើល​ទូរ​ទស្សន៍​ ឬ​អាន​សៀវភៅ​ ក៏​បង្ក​ឲ្យ​ឈឺ​កញ្ចឹង​ដូច​គ្នា។

    – ចលនា​ច្រំ​ដែលៗ នៅ​លើ​សរសៃ​ពួរ ឬ​សរសៃ​ក នាំ​ឲ្យ​ជ្រុល​ភ្លាត់​ខុស​កន្លែង​ដើម។

    – ប្រើ​ក្បាល​មិន​ត្រឹម​ត្រូវ​ ដូច​ជា​និយាយ​ទូរ​សព្ទ​យូរ​ ដោយ​គៀប​ទូរ​ស័ព្ទ​ចន្លោះ​ក្បាល​ និង​ស្មា ក៏​ជា​កំហុស​មួយ​ដែរ។

    – របួស​ដោយ​សារ​ចលនា​ក្បាល និង​ក គ្មាន​លំនឹង (កញ្ឆក់​ៗទៅ​មុខ​ទៅ​ក្រោយ​) ពិសេស​អំឡុង​ពេល​បើក​បរ ស្រាប់​តែ​ជាន់​ហ្រ្វាំង​ភ្លាមៗ ឬជួយ​គ្រោះ​ថ្នាំ​រថយន្ត​ប៉ះ​ទង្គិត​អ្វី​មួយ នាំឲ្យ​ក្បាល និង​ក រង​ចលនា​កញ្ឆក់​ខ្លាំងៗ។

    ៤- ឈឺចាប់ស្មា

    ស្មា​ជា​សន្លាក់​ ទទួល​បន្ទុកចលនា​យ៉ាង​ច្រើន ​​ហេតុនេះ​ហើយ​ទៀប​ងាយ​រង​​​​របួស​ធ្វើ​ឲ្យ​ឈឺចុក​ចាប់ និង​រួយ​ខ្លាំង។

    ៥- មូលហេតុឈឺស្មា

    មាន​មូលហេតុ​ជា​ច្រើន បណ្តាល​ឲ្យ​មាន​បញ្ហា​ឈឺ​ស្មា ខណៈ​មូល​ហេតុ​ចម្បង​មាន​ដូចជា៖

    – គ្រេច

    – ការ​ប្រើ​ប្រាស់​សរសៃ​ពួរ​ច្រើន​ហួស​ហេតុ

    – សន្លាក់​ស្មាគ្មានលំនឹង​

    – ភ្លាត់​សន្លាក់

    – បាក់​ឆ្អឹង​ នៅ​តំបន់​ឆ្អឹង​ដង​កាំបិត​ ឬ​ដើម​ដៃ

    – ស្មា​ជាប់​គាំង​

    – សរសៃ​ប្រសាទ​ត្រូវ​កៀប​ត្បៀត

    ៤- ដំណោះស្រាយ

    ដើម្បី​ព្យា​បាល​បញ្ហា​ឈឺ​ចាប់​កញ្ចឹង​ក និង​ស្មា ចាំ​បាច់​ត្រូវ​ការ​ជំនួយ​ពី​ថ្នាំ​ប្រឆាំង​ការ​រលាក​ ដូច​ជា៖

    – NSAIDs (ថ្នាំ​ប្រឆាំង​រលាក​មិន​មែន​ក្រុម​ថ្នាំ​ស្តេរ៉យ) ដូចជា Ibuprofen, Naproxen និង Meloxicam

    – ថ្នាំ​បំបាត់​​ការ​ឈឺ​ចាប់​ ដូចជា Acetaminophen

    – ស្អំ​កម្តៅ​សើម​ ឬ​ទឹកកក​ លើ​តំបន់​ឈឺ​ចាប់ អាច​ជួយ​បាន

    – ពេល​ខ្លះ​ ការ​ឈឺ​ចាប់​មួយ​ចំនួន​​នៅ​លើគ្មាន​យើង​មាន​ជំងឺ​ជាក់​លាក់​ វេជ្ជ​បណ្ឌិត​នឹង​​ចេញ​វេជ្ជ​បញ្ជា ថ្នាំ​សម្រាប់​បន្ធូរ​សាច់​ដុំ (សាច់​ដុំ​រលា​ខ្លាំង) ឬថ្នាំ​ព្យាបាល​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត។

    – សម្រាប់​គ្នា​យើង​មាន​ជំងឺ​រលាក​សន្លាក់ អាច​ត្រូវ​ចាក់​ថ្នាំ​ពពួក​កតទីកូអ៊ីដ (Corticosteroid) នៅ​តំបន់​ឈឺ​ចុក​ចាប់។

    – បើ​ឈឺ​ចាប់​ពេល​កម្រើក​កញ្ចឹង​ក និង​ស្មា អាច​ឆ្លៀត​ហាត់​ប្រាណ ដើម្បី​ទទួល​ផល​ប្រយោជន៍​ទាំង​សង​ខាង។

    – ស្ថាន​ភាព​​ពាក់​ព័ន្ធ​ឫស​សរសៃ​ប្រសាទ​ ឬ​ឆ្អឹង​ខ្នង អាច​នឹង​ត្រូវ​ការ​ការ​វះកាត់។

    ប្រសើរ​បំផុត​ ត្រូវ​ពិ​គ្រោះ​ជាមួយ​វេជ្ជ​បណ្ឌិតស ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ​៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Feb 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម