អត្ថបទពាក់ព័ន្ធ៖ អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង
ការតាំងសមាធិក៏អាចជំរុញចលនាឈាមរត់បានស្រួលផងដែរ។ ដកដង្ហើមវែងៗ តាំងសមាធិនិងហាត់យ៉ូហ្កាគឺអាចធ្វើឲ្យអារម្មណ៍ធូរស្រាលកាត់បន្ថយសំពាធឈាម និងធ្វើឲ្យឈាមរត់បានល្អ។ ការធ្វើសមាធិ ឬយ៉ូហ្កា យើងអាចអនុវត្តបាននៅផ្ទះ ឬចុះឈ្មោះជាក្រុមនៅតាមសហគមន៍។ លំហាត់ប្រាណប្រភេទនេះមិនត្រឹមតែជួយឲ្យអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យយើងចូលរួមជាមួយសង្គមស្គាល់គេឯងបានច្រើនផងដែរនៅពេលដែលយើងហាត់ជាក្រុម។
នៅពេលដែលឈាមហូរទៅមិនគ្រប់គ្រាន់វានឹងបាត់បង់ជាតិទឹកហើយលទ្ធផលគឺរមួលសាច់ដុំ ឬរមួលក្រពើនេះតែម្ដង។បរិភោគទឹកឲ្យបានគ្រប់គ្រាន់នៅពេលដែលស្រេក។ យកដបទឹកតាមខ្លួនគ្រប់ពេលដែលយើងធ្វើដំណើរទៅណាក៏ដោយហើយត្រូវបង្គ្រប់ជាតិទឹកឲ្យបានល្អពិសេសពេលបែកញើស បន្ទាប់ពីបន្ទោបង់ក៏ដូចជាមុននិងក្រោយពេលហាត់ប្រាណ។
ដើម្បីបង្កើនចលនាឈាមរត់ និងកាត់បន្ថយការរមួលក្រពើ អាហារក៏សំខាន់ក្នុងការជួយទ្រទ្រង់នេះដែរ។ ផ្លែក្រូចគឺសម្បូរទៅដោយវីតាមីនC ដែលជួយឲ្យជញ្ជាំងសរសៃឈាមរឹងមាំ និងការពារមិនឲ្យមានការកកស្ទះ។ មានការសិក្សាស្ដីពីរបត់ឈាមនៃសមាគមបេះដូងប្រទេសអាមេរិកបញ្ជាក់ថាសូកូឡាពណ៌ខ្មៅគឺមានជាតិ flavonid ច្រើនដែលជួយបំប៉នចលនាឈាមរត់។ ការសិក្សាដទៃទៀតបង្ហាញថាត្រីសាល់ម៉ុន និងផ្លែប័រគឺជួយប្រព័ន្ធឈាមរត់ក៏ដូចជាប្រព័ន្ធសរសៃឈាមបេះដូងបានល្អដោយសារតែមានជាតិអូមេហ្គា៣។