backup og meta

ហាត់​ប្រាណ អាចពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំងរោគ​ឆ្លង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jun 17, 2021

    ហាត់​ប្រាណ អាចពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំងរោគ​ឆ្លង​

    ដឹង​ស្រាប់​ហើយជំងឺផ្សេងៗ រួមទាំង វីរុស​កូវីដ១៩ ដ៏សាហាវ​ផង បាន​វាយ​ប្រហារ​គ្នា​យើង​មាន​សុខភាព​ខ្សោយ ពិសេស​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​តែ​ម្តង។ ហេតុ​នេះ អំឡុង​ពេល​សម្ងំ​នៅ​ផ្ទះ​គេច​ពី​វីរុស​កំណាច​នេះ គ្នា​យើង​ក៏​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ឲ្យ​ល្អ​ដែរ ក្នុង​នោះ​ក្រៅ​ពី​អាហារ ការហាត់​ប្រាណ ក៏​អាច​ជួយ​បាន​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​បញ្ជាក់​ពី​ទំនាក់​ទំនង នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- ទំនាក់​ទំនង​រវាង​ការ​ហាត់​ប្រាណ និង​ប្រព័ន្ធ​ភាព​ស៊ាំ

    បើ​យើង​ដើរ​ហាត់​ប្រាណ​ឲ្យ​បាន​រាល់​ថ្ងៃ ឬ​យ៉ាង​ហោច ២-៣ ដង/សប្តាហ៍ គឺ​អាច​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ អាច​ប្រយុទ្ធ​បញ្ហា​ក្អក ឬ​ផ្តាសាយ ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​លែង​មាន​អារម្មណ៍​ល្ហិត​ល្ហៃ​ទៀត​ហើយ។

    លើស​ពី​នេះ ហាត់​ប្រាណ អាច​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​វិវត្ត​ទៅ​រក​ជំងឺ​សរសៃឈាម​បេះដូង ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​មាន​សុខភាព​ល្អ។

    បើ​ទោះ​ជា​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់ ហាត់​ប្រាណ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាន​ក៏​ពិត​មែន ប៉ុន្តែ​មាន​ទ្រឹស្តី​មួយ​ចំនួន បើ​ទោះ​ជា​គ្មាន​អំណះ​អំណាង​ជាក់​លាក់ តែ​ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ហាត់​ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​យើង ខណៈ​ទ្រឹស្តី​ទាំង​នោះ​មាន​ដូច​ជា៖

    – សកម្មភាព​រាង​កាយ អាច​ជួយ​បណ្តេញ​ពពួក​បាក់តេរី​ពី​ក្នុង​សួត និង​បំពង់​ខ្យល់​យើង​ចេញ​មក​ក្រៅ​បាន ដែល​ជា​ហេតុ​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ដែល​បង្ក​ដោយ​បាក់តេរី​ទាំងនោះ ពិសេស​ជំងឺ​ផ្តាសាយ​តែម្តង។

    – លំហាត់​ប្រាណ អាច​នឹង​ធ្វើ​អង្គបដិប្រាណការពារ​រាង​កាយ និង​កោសិកា​ឈាម​ស មាន​ការ​ប្រែ​ប្រួល​បាន។ កោសិកា​ឈាម​ស គឺ​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​យើង ដែល​មាន​លទ្ធ​ភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ពី​ខាង​ក្រៅ។

    នៅ​ពេល​អង្គបដិប្រាណ ឬ​កោសិកា​ឈាម​ស​យើង​មាន​សុខភាព​ល្អ គឺ​អាច​បញ្ចេញ​សកម្មភាព​បាន​លឿន ពិសេស​អាច​រកឃើញ​ពពួក​មេរោគ​ដែល​បង្ក​ជំងឺ និង​ទប់​ស្កាត់បាន​ទាន់​ពេល​វេលា មុន​វីរុស ឬ​បាក់តេរី​ទាំង​នោះ បញ្ចេញ​សកម្មភាព​ប៉ះពាល់​ដល់​សុខភាព​យើង។

    ហាត់ប្រាណវ័យចំណាស់

    ទោះ​ជា​យ៉ាង​ណា នៅ​មិន​ទាន់​មាន​អ្នក​វិទ្យាសាស្ត្រ​ណា​ម្នាក់ មាន​ភស្តុតាង​គ្រប់​គ្រាន់ ថាបម្រែ​បម្រួល​នេះ ពិត​ជា​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​វីរុស ឬ​បាក់តេរី​ពី​ខាង​ក្រៅ​បាន ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

    អត្ថបទ​ពាក់ព័ន្ធ៖

    – អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា កំណើន​កម្តៅ​រាង​កាយ​ដោយ​សារ​ហាត់​ប្រាណ គឺ​អាច​ការពារ​បាក់តេរី មិន​ឲ្យ​លូត​លាស់​ខ្លាំង។ ការ​កើន​កម្តៅ​រាង​កាយ​នេះ អាច​ជួយ​រាងកាយ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រោគ​ពី​ខាង​ក្រៅ​កាន់​តែ​ប្រសើរ។

    – ហាត់​ប្រាណ ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ស្ត្រេស ខណៈ​បញ្ហា​ស្ត្រេស​មួយ​ចំនួន អាច​វិវត្ត​ទៅ​ជា​ជំងឺ​បាន។ នេះ​មានន័យ​ថា អ័រម៉ូន​ស្ត្រេស​ក្នុង​រាងកាយ​មាន​កម្រិត​ទាប អាច​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​ជំងឺ។

    ការ​ហាត់​ប្រាណ គឺ​ល្អ​សម្រាប់​សុខភាព​យើង ប៉ុន្តែ​គ្រាន់​តែ​កុំ​ធ្វើ​ឲ្យ​ជ្រុល​ពេល។ គ្នា​យើង​ដែល​មាន​ទម្លាប់​ហាត់​ប្រាណ​ជា​ប្រចាំ​ហើយ​នោះ កុំ​ព្យាយាម​ហាត់​ឲ្យ​ខ្លាំង ឬ​យូរ​ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​ជំងឺ​ឲ្យ​សោះ ព្រោះ​ហាត់​ប្រាណ រយៈ​ពេល​យូរ ឬ​ខ្លាំងៗ​ជ្រុល ក៏​អាច​បង្ក​បញ្ហា​ដល់​សុខភាព​យើង​ដែរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២- ការ​ហាត់​ប្រាណ​ស័ក្ដិ​សម​បំផុត​ដើម្បី​ការពារ​ជំងឺ

    ការ​សិក្សា​ជាច្រើន​សុទ្ធ​តែ​បង្ហាញ​ថា គ្នា​យើង​រស់​នៅ​ក្នុង​ទម្លាប់​ស្វាហាប់ តែង​ទទួល​បាន​គុណ​ប្រយោជន៍​ច្រើន​ពី​ការ​រៀប​ចំកម្មវិធី​ហាត់​ប្រាណ​ជាក់​លាក់​មួយ ខណៈ​កម្មវីធី​ហាត់​ប្រាណ​ជា​ទូ​ទៅ មាន​ដូច​ជា៖

    – ជិះ​កង់​ហាត់​ប្រាណ ជាមួយ​ក្មេងៗ ២-៣ ដង/សប្តាហ៍។

    – ដើរ​ហាត់​ប្រាណ ឲ្យ​បាន ២០-៣០ នាទី/ថ្ងៃ។

    – ថ្ងៃណា​មាន​អារម្មណ៍​ខ្ជិល​ដើរ ឬ​ជិះ​កង់ អាច​ទៅ​ក្លិប​ហាត់​ប្រាណ​ជំនួស​ក៏​បាន។

    – វាយ​កីឡា​វាយ​កូនហ្គោល​កាន់​តែ​ល្អ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ការ​ហាត់​ប្រាណ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មានផាសុកភាព និង​ស្វាហាប់​ជាង​មុន ក៏​អាច​ជួយ​យើង​មាន​អារម្មណ៍​ល្អ​ចំពោះ​រាងកាយ​ខ្លួន​ឯង​ដែរ។ ប៉ុន្តែ​អំឡុង​ពេល​សម្ងំ​នៅ​ផ្ទះ ពិសេស​ដើម្បី​គេច​ពី​រីរុស​កូវីដ ១៩ គ្នា​យើង​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ហាត់​ប្រាណ​ទេ អាច​ហាត់​នៅ​ផ្ទះ ឬ​ជុំ​វិញផ្ទះ​បាន​ហើយ ឬ​អាច​ហាត់​តាម​ Yuotube ដូច​ជា​របៀប​ហាត់​​ប្រាណ​បែប​អេរ៉ូទិក ក៏​បាន​ដែរ ព្រោះ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ​បាន។

    ត្រូវ​ចាំ​ថា គ្មាន​អំណះ​អំណាង​ជាក់​លាក់​ណា​មួយ​បង្ហាញ​ថា ញ៉ាំ​ថ្នាំ​បំប៉ន​ប្រព័ន្ធ​ភាព​ស៊ាំ និង​ហាត់​ប្រាណ​តិច​តួច អាច​ជួយ​យើង​ចៀស​ផុត​ពី​ជំងឺ​ ឬ​ឆ្លង​រោគ​នោះ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Jun 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម