backup og meta

គ្រប់គ្នា​គួរដឹង អាហារទាំងនេះ​សុទ្ធតែ​សំបូរវីតាមីន A

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 15, 2020

    គ្រប់គ្នា​គួរដឹង អាហារទាំងនេះ​សុទ្ធតែ​សំបូរវីតាមីន A

    វីតាមីន A មាន​សារៈសំខាន់​សម្រាប់​សុខភាព​ ព្រោះ​រាងកាយ​មិន​អាច​ផលិត​វីតាមីន​នេះ​បាន។ ហេតុ​នេះ​ហើយ​រាងកាយ​យើងត្រូវ​ទទួល​វីតាមីន​តាមរយៈ​របប​អាហារ។

    វីតាមីន A គឺ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ដំណើរការ​ក្នុង​រាងកាយ​រួមមាន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ការ​បន្តពូជ សុខភាព​ស្បែក មុខងារ​នៃ​ស្រទាប់​ពោះវៀន ប្លោកនោម និង​ផ្ទៃ​ជាលិកា​ផ្សេងៗ គំហើញ​និង​ការ​លូតលាស់។ អត្ថបទ​នេះ​នឹង​ប្រាប់គ្នា​យើង​​ថា​អាហារ​ណា​ខ្លះ​ដែល​សំបូរ​ដោយ​វីតាមីន A

    . ថ្លើមគោ

    ថ្លើមសត្វ​សំបូរ​ដោយ​វីតាមីន A ព្រោះ​សត្វ​ស្តុក​វីតាមីន A នៅ​ក្នុង​ថ្លើម។ ថ្លើម​គោ​ ៨៥ក្រាម​ផ្ទុក​វីតាមីន A ៦ ៥៨២មីក្រូក្រាម។ ម៉្យាងទៀត ថ្លើម​ក៏​សំបូរ​ដោយ​ប្រូតេអ៊ីន​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​រួមមាន ​ជាតិ​ស្ពាន់ ជាតិ​ដែក ហ្វូលិក Choline វីតាមីន B-2 និងB-12

    . ដំឡូងជ្វា

    Khmer OS;”>ដំឡូងជ្វា​មួយ​មើម​ផ្ដល់​វីតាមីន A រហូតដល់ ១ ៤០៣មីក្រូក្រាម។ វីតាមីន A មាន​នៅ​ក្នុង​បន្លែ​ប្រភេទមើម​ក្នុង​ទម្រង់​ជា​ beta carotene ដែល​ការ​សិក្សា​មួយ​ចំនួន​អះអាង​ថា​អាច​ការពារ​ជំងឺ​មហារីក​ប្រូស្តាត និង​ពោះវៀនធំ។ ដំឡូងជ្វា​មាន​កាឡូរី​ទាប​ និង​គ្មាន​ជាតិ​ខ្លាញ់ និង​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន B-6 វីតាមីន C ប៉ូតាស្យូម និង​ជាតិសរសៃ។

    ការ៉ុត

    ការ៉ុត​សំបូរ​ដោយ​ beta carotene។ ការ៉ុតទម្ងន់ ២៥ក្រាម​មាន​វីតាមីន A ៤៥៩មីក្រូក្រាម។ ការ៉ុត​ក៏​សំបូរ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​បង្ការ​ការ​ទល់លាមក និង​ជួយ​ដល់​សុខភាព​ពោះវៀន។

    . សណ្ដែកអង្គុយ

    ពពួក​សណ្ដែក​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ និង​ជាតិសរសៃ។ សណ្ដែកអង្គុយ​ស្ងោរ​ ១៧០ក្រាម​មាន​វីតាមីន A ៦៦មីក្រូក្រាម។ សណ្ដែកអង្គុយ​នេះ​ក៏​មាន​ជាតិដែក​ដែរ។ ការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​សណ្ដែក​ប្រភេទ​ផ្សេងៗ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​សម្ពាធឈាម​ខ្ពស់ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​ទឹក​នោមផ្អែមប្រភេទ២

    . ស្ពៃពួយឡេង

    ដូច​បន្លែ​បៃតង​ផ្សេង​ទៀត​ដែរ ស្ពៃពួយឡេង​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម។ ស្ពៃ​ពួយឡេង​ចម្អិន​ហើយ​ ២២៥ក្រាម​ផ្តល់​វីតាមីន A ៥៧៣​មីក្រូក្រាម។ ក្រៅ​ពី​វីតាមីន A ស្ពៃពួយឡេង​មាន​ជាតិ​ដែក​ និង​ម៉ាញ៉េស្យូម​ដែរ។ ការសិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ស្ពៃពួយឡេង​អាច​បញ្ចុះ​សម្ពាធឈាម និង​ជួយ​ឲ្យ​សុខភាព​បេះដូង​មាន​ភាព​ប្រសើរ​ឡើង។​

    . ផ្កាខាត់ណាខៀវ

    ផ្កាខាត់ណាខៀវ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​វីតាមីន A ដោយ​ផ្កាខាត់ណាខៀវ៦៤​ក្រាម​មាន​វីតាមីនA ចំនួន​៦០មីក្រូក្រាម​។ ផ្កាខាត់ណា​ខៀវ​មាន​វីតាមីន C និង​K ដែរ។ វីតាមីន K គឺ​សំខាន់​សម្រាប់​ឆ្អឹង និង​កំណកឈាម ខណៈដែល​វីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​អាច​ប្រឆាំង​ការរលាក​បាន។

    . ម្ទេសប្លោក​ក្រហម

    ម្ទេសប្លោក​ក្រហម​ឆៅ ១៧៥ក្រាម ផ្តល់​វីតាមីន A ១១៧មីក្រូក្រាម។ ក្រៅ​ពី​ទទួល​បាន​វីតាមីន A នៅ​អាច​ទទួល​បាន​វីតាមីន C វីតាមីន B-6 និងហ្វូលិក។

    . ផ្លែស្វាយ

    ផ្លែស្វាយ​មួយ​ផ្លែ​មាន​វីតាមីន A ១១២​មីក្រូក្រាម។ ផ្លែស្វាយ​សំបូរ​ដោយ​សារធាតុប្រឆាំងអុកស៊ីតកម្ម និង​ជាតិសរសៃ​ដែល​អាច​ជួយ​ដល់​មុខងារ​ពោះវៀន និង​គ្រប់គ្រង​កម្រិត​ជាតិស្ករ​ក្នុង​ឈាម។

    . ផ្លែត្រសក់ផ្អែម 

    ផ្លែ​ត្រសក់​ផ្អែម ១៧៧​ក្រាម​ផ្តល់​ ១៣៥មីក្រូក្រាម​នៃ​វីតាមីន A។ ផ្លែ​នេះ​ក៏​មាន​វីតាមីន C ដែល​ជួយ​ពង្រឹង​មុខងារ​ប្រព័ន្ធភាពស៊ាំ និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។

    ១០. ទឹក​ប៉េងប៉ោះ

    ទឹក​ប៉េងប៉ោះ ១៨០​មីល្លិលីត្រ​មាន​វីតាមីន A ៤២​មីក្រូក្រាម។ ទឹក​ប៉េងប៉ោះ​ក៏​មាន​វីតាមីន C និង ​lycopene ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ក្រៅ​ពីនេះទឹក​ប៉េងប៉ោះ​ក៏ដូច​​ផ្លែ​ប៉េងប៉ោះ​ និង​ផ្លែ​ល្ពៅ​ដែរ​​គឺ​មាន​សារធាតុ lutein និង zeaxanthin ដែល​សុទ្ធតែ​មាន​ប្រយោជន៍​ដល់​សុខភាព​ភ្នែក។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម