backup og meta

ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 16, 2019

    ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ

    ទឹកក្រូចឆ្មារ ត្រូវគេជឿថាជាឱសថសម្រកទម្ងន់តាមបែប​ធម្មជាតិដ៏អស្ចារ្យ ថែមទាំងជួយរាង​កាយ​មាន​សុខភាព​ល្អ កាត់បន្ថយ​ជាតិ​ពុល​បាន​យ៉ាង​ច្រើន។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​គុណប្រយោជន៍​ដ៏អស្ចារ្យពីទឹកក្រូចឆ្មារ យើង​គួរ​បញ្ចូលក្នុងរបបអាហារ។

    ១- ទឹកក្រូច​ឆ្មារសម្រកទម្ងន់

    ទោះ​បី​ជា​អ្នក​ជំនាញ​ចំណីអាហារ ​បាន​បញ្ជាក់​ថា​ ទឹក​ក្រូច​ឆ្មារ មិនមាន​​ឥទ្ធិពល​ផ្ទាល់​លើ​ការ​សម្រក​ទម្ងន់​ក៏​ពិត​មែន ប៉ុន្តែគេ​ជឿ​ថា ទឹក​ធម្មជាតិ​ប្រភេទ​នេះ ជាកត្តា​ជួយ​ជំរុញក្នុង​ផែនការ​សម្រក​ទម្ងន់បាន​ជោគជ័យ ដោយ​សារ​​ជា​របស់​ធម្មជាតិ​ គ្មាន​សារធាតុ​បន្ថែម​អ្វី​ឡើយ ហេតុនេះ​គឺ​ល្អ​សម្រាប់​រាងកាយ​យើង។

    ក្រៅ​ពី​នេះ ទឹកក្រូច​ឆ្មា​​រមិន​មានផ្ទុក​កាឡូរីឡើយ បើ​ផឹកទឹក​ក្រូច​ឆ្មារ​ជំនួស​ទឹក​ក្រូច យើងអាច​​កាត់​បន្ថយ​កាឡូរីបាន​ប្រមាណ​ ១៨០​ កា​ឡូរី​ ឯណោះ។ វិធីគិត​ងាយៗ បើ​យើង​ចំណាយសកម្មភាពដុត ឬ​កាត់​បន្ថយ ៣៥០០​ កាឡូរី គឺ​ស្មើ​នឹង​យើង​បាន​​ដុត​ខ្លាញ់​ប្រមាណ​ ១ ផោន ស្មើនឹងជាង ៤៥០ ក្រាម​ឯណោះ។ ហេតុ​នេះ​យើង​អាច​និយាយ​បាន​ថា​ ទឹក​ក្រូចឆ្មារ ជួយ​ជំរុញ​ការ​សម្រកទម្ងន់​​បាន តាម​រយៈ​ការ​បន្ថយកម្រិតកាឡូរី​ មានន័យថា ផឹក​កាន់​តែ​ច្រើន ជួយ​​ស្រក​ទម្ងន់​កាន់​តែ​ឆាប់។

    ២- ជួយសម្អាតកាកសំណល់ក្នុងខ្លួន

    កាក​សំណល់​នៅ​ជាប់​តាម​ពោះ​វៀន ​អាច​ធ្វើឲ្យ​យើង​​ប្រឈម​​កើត​ជំងឺ​មហារីក​ពោះ​វៀន ព្រម​ទាំង​ឡើង​ទម្ងន់​ខ្លាំងទៀត​ផង។ ផឹក​ទឹកក្រូច​ឆ្មារឲ្យ​បាន​ញឹក​ញាប់​ អាច​ជួយ​លាង​សម្អាត​កាកសំណល់​ចេញ​បានរាង​កាយ​បាន​ច្រើន។ លើស​ពី​នេះ​ទៀត​ អាចជួយ​ឲ្យ​ពោះ​វៀន​ដំណើរ​ការ​ល្អ​ដោយ​សារ​ទឹកក្រូច​ឆ្មារ​ ម្ល៉ោះ​យើង​ក៏មិន​ងាយ​រាករូស​ ឬ​ក្តៀន​លាមកដែរ។

    អត្ថបទពាក់​ព័ន្ធ៖

    • ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex
    • បន្ថយ​​អាហារមានជាតិនេះបន្តិច អាច​ជៀស​​​​ជំងឺ​ទឹក​នោម​ផ្អែម​ និងបេះដូង បាន​ច្រើន​

    ៣- ជួយបន្ថយការស្រេក​ឃ្លាន

    រួម​ជាមួយ​នឹង​ការ​សម្អាត​ពោះ​វៀន ទឹក​ក្រូចឆ្មារ ក៏​ជួយ​បន្ថយ​ការ​ឃ្លាន​ផង​ដែរ ដោយ​សារ​ក្រូច​ឆ្មារ​មាន​សារធាតុ​សរសៃ​ពិចទីន (Pectin)។ កាល​ពី​មុន​ គេផឹកកាហ្វេ ​ឬ​តែ​ ដើម្បី​កាត់​បន្ថយ​ការឃ្លាន តែ​ឥឡូវ យើង​គួរ​ងាក​មក​ផឹក​ទឹក​ក្រូច​ឆ្មារ​វិញ។

    ៤- ជួយជំរុញមេតាបូលីស

    តាម​វិទ្យាសាស្ត្រ ផឹក​​ទឹកក្រូច​​ច្រើន ​ជួយ​ធ្វើ​មេតាបូលីសកាន់​តែ​ល្អ។ ដូច​នេះ​ ​គួរ​ផឹក​​ទឹក​ក្រូច​ឆ្មារ​ក្តៅ​ ពេល​ព្រឹក​មួយ​កែវ និង​ទឹក​ក្រូច​ក្តៅ ​ពេល​រសៀល​មួយ​កែវ​ដើម្បី​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក ​និង​ស្រក​ទម្ងន់​ក្នុង​ពេល​តែ​មួយ​នេះ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Jul 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម