backup og meta

ញ៉ាំអាហារចម្អិននៅផ្ទះ អាចចៀសផុតពីសារធាតុគីមីបង្កមហារីកបាន

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Oct 14, 2019

    ញ៉ាំអាហារចម្អិននៅផ្ទះ អាចចៀសផុតពីសារធាតុគីមីបង្កមហារីកបាន

    គុណ​ប្រយោជន៍ពី​ការ​ញ៉ាំអាហារ​ ដែល​​រៀប​ចំ​ចម្អិន​នៅ​ផ្ទះ ក្រៅ​ពី​អាច​សន្សំ​ប្រាក់​មួយ​ផ្នែក ក៏​អាច​ជួយ​សុខភាព​បាន​ច្រើន ពិសេស​អាច​ចៀស​ផុត​ពី​សារធាតុ​គីមី​មួយ​ប្រភេទ ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​មហារីក​តែ​ម្តង។ 

    តាម​​លទ្ធផល​សិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​​វេជ្ជសាស្រ្ត​ Silent Spring សហរដ្ឋអាមេរិក​ ពពួក​អាហារ​​​ចម្អិន​នៅ​ខាង​ក្រៅ ដូច​ជា​នៅ​តាម​ភោជនីយដ្ឋាន ហាង​អាហារ ឬ​កន្លែង​លក់​អាហារ Fast Food (ភីហ្សា ប៊ឺហ្គឺ ពោតលីង) ទោះ​ជា​​មាន​​ការ​វេច​ខ្ចប់​​​យ៉ាង​ល្អ​ត្រឹម​ត្រូវ តែ​អាហារ​​ទាំង​នោះ គឺ​មា​ន​ភ្ជាប់​មក​ជា​មួយសមាស​ធាតុ​គីមី​ម្យ៉ាង​ហៅ​ថា អាស៊ីត PerFluorooctanoic (PFAS) ដែល​ភាគ​ច្រើន​គេ​ប្រើ​វា​ក្នុង​ឧស្សាហកម្ម​​សម្ភារៈ​វេច​ខ្ចប់​ចំណី​អាហារ ហើយ​​សារធាតុ​នេះ នឹង​សាយ​ភាយ​​ចូល​រាង​កាយ​ដោយ​ប្រយោល ​តាម​ការ​ញ៉ាំ​ម្ហូប​អាហារ​ទាំង​នោះ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    សម្រាប់​សារធាតុ​ PFAS ​អាច​បង្ក​ផល​​ប៉ះ​ពាល់​ដល់​សុខភាព ដូច​ជា ​ជំងឺ​មហារីក បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត មេ​ជីវិត​បង្ក​កំណើត​ខ្សោយ កើន​កូឡេស្តេរ៉ូល​ខ្ពស់ និង​ប៉ះ​ពាល់​អ័រម៉ូន​​ ជាដើម។ ដោយ​ឃើញ​ពី​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ ​​បាន​លើក​ទឹក​ចិត្ត​ ឲ្យ​មាន​ការ​​ចម្អិន​អាហារ​នៅ​ផ្ទះ ដែល​ជា​​ជម្រើស​ដ៏​ល្អ មិន​ត្រឹម​ទទួល​បាន​​ជីវជាតិ​​គ្រប់​គ្រាន់នោះ​ទេ ក៏​​​មិន​សូវ​ប្រឈម​ហានិភ័យ​​ដូច​ការ​ញ៉ាំ​ខាង​ក្រៅដែរ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

    ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Oct 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម