ខួរក្បាល ជាផ្នែកមួយដ៏សំខាន់ មិនថាក្មេងមិនថាចាស់ បើគ្នាយើងចេះថែរក្សាសុខភាពខួរក្បាលបានល្អ មិនត្រឹមតែជួយដល់ការចងចាំប៉ុណ្ណោះទេ ចំពោះអូនៗវិញរៀនកាន់តែពូកែ ចំនែកគ្នាយើងវ័យក្មេងគឺអាចធ្វើការកាន់តែឆ្លាតវៃ ហើយចាស់ៗវិញ អាចចៀសផុតពីជំងឺជាច្រើន ពិសេសជំងឺចាស់វង្វេងតែម្តង។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងណែនាំកំពូលអាហារ ៥មុខ ជួយសុខភាពខួរក្បាល និងការចងចាំបានល្អ។