backup og meta

​នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Apr 12, 2023

    ​នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង

    និយាយ​រឿង​ក្រចក ស្រីៗ​លេងខ្លួន ឬស្រលាញ់ខ្លួន ឧស្សាហ៍​ធ្វើ​ណាស់ ព្រោះ​ចង់​ស្អាត។ ប៉ុន្តែ គ្នា​យើង​ភ្លេច​រឿង​មួយ គឺ​ធ្វើ​ម៉េច​ដើម្បី​ថែក្រចក​ឲ្យ​មាន​សុខភាព​ល្អ ខណៈ​ដែល​ធ្វើ​ក្រចក​បាន​ត្រឹម​លាប​ពណ៌​ស្អាត​ប៉ុណ្ណោះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធី​ថែ​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​ម្ដង៖

    ១- វីតាមីនប្យូទីន (Biotin)

    អាហារ​ល្អជួយ​ឲ្យ​រាងកាយ​លូតលាស់ និង​មាន​សុខភាព​ល្អ។ ឯ​ក្រចក​ក៏​ដូច​គ្នា មិនមែន​នៅ​សុខៗ ចេះ​តែ​ល្អនោះ​ទេ។ “វីតាមីនប្យូទីន” ជា​ធាតុ​សំខាន់មាន​ក្នុងក្រុម​វីតាមីន B ជួយ​ឲ្យ​ក្រចក​ដុះ​ ​លូតលាស់ឆាប់​រហ័ស ហើយ​រឹងមាំ។ វីតាមីន ប្យូទីន មាន​ក្នុង​ស៊ុត​លឿង ថ្លើម​សត្វ ត្រី​សាលម៉ុន គ្រាប់​ធញ្ញជាតិ ផ្លែប៊ើរ ដំឡូងជ្វា ជាដើម។

    ២- ប្រើថ្នាំលាបក្រចក

    ថ្វី​បើ​គួរ​​នៅ​ឲ្យ​ឆ្ងាយ​ពី​ផលិតផល​សម្ផស្សដែល​មាន​ជាតិ​គីមី​ តែ​ការ​លាបថ្នាំ​ក្រចក​មិន​មាន​ឥទ្ធិ​ពល​អាក្រក់​ទេ។ តាម​ផ្នែក​បច្ចេកទេស ពេល​ចង់​សម្អាត​ថ្នាំ​ក្រចក​ចេញ ឬ​ពេល​ខ្លះ​ដូរ​ម៉ូដ ឬ​លាប​ថ្នាំ​ពណ៌​ផ្សេង ត្រូវជ្រើសរើស​យក​តែ​ទឹក​លាង​ថ្នាំ​លាប​​ក្រចក​ដែល​គ្មាន​ជាតិអាសេតូន។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ៣- ផ្តល់សំណើមដល់ស្បែកគល់ក្រចក

    បើ​ស្បែក​គល់​ក្រចក​ស្ងួត ​ងាយ​នឹង​បែក ឬ​រហែក។ ហេតុនេះ​ ការ​ផ្តល់​សំណើម​ដល់ស្បែក​គល់​ក្រចក​ មិន​គ្រាន់​តែ​ជួយ​ក្រចក​កុំ​ឲ្យ​ប្រេះ​បែក​រហែក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​ក្រចក​កាន់​តែ​មាំ​ស្អាត និង​សុខភាព​ល្អ​ដែរ។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    កាត់ក្រចករាងការេ

    ៤- តម្រឹមក្រចកឲ្យទៀង

    ក្រចក​វែង​ ឬ​ខ្លី ជា​ចំណូល​ចិត្ត​របស់​គ្នា​យើង​ផ្សេង​គ្នា។ តែ​ដើម្បី​ឲ្យ​មើល​ទៅ​មាន​របៀប គឺ​គួរ​តម្រឹម​ឲ្យ​ញឹកញាប់ ឬ​ទៀងទាត់ ដើម្បី​កុំ​ឲ្យ​បាក់ ឬ​រហែក (ក្នុង​ករណី​វែង​ពេក)។ ការ​ជ្រើសរើសកន្ត្រៃ​កាត់ ឬ​ប្រភេទប្រដាប់​រូស ខាត់​ក្រចក ក៏​ជា​រឿង​ត្រូវ​ពិចារណា​ដែរ។

    ៥- កុំប្រើដែកស្រួច

    ប្រដាប់​សម្អាត កោស រូស មាន​ច្រើន​ណាស់ ហើយ​មាន​ខ្លះ​ជា​ដែក​ស្រួច​ក៏​មាន។ ត្រូវ​ចាំ​ថា របស់​សម្អាត​ទាំង​នេះ មិន​ស្អាត ១០០% ទេ ព្រោះ​ពេល​ខ្លះ ប្រើ​រួម​គ្នា (ក្នុងផ្ទះ) ក៏​មាន ហើយ​ពេល​ខ្លះ មុត​ឈាម ឬ​កាត់​ ឆ្កឹះ សម្អាត កម្ទេច​មិន​ស្អាត ចេញ​ពី​ក្រចក​ក៏​មាន។

    អត្ថបទគួរអាន៖

    ៦- ពាក់ស្រោមដៃ

    ពាក់​ស្រោមដៃ​លាង​ចាន ឬ​ធ្វើ​អី​ផ្សេង ក៏​គួរ​ធ្វើ​ដែរ សម្រាប់​ស្រីៗដែល​ស្រលាញ់​ក្រចក។ ក្រចក​យើង​រឹងមាំ នឹង​ចុះ​ខ្សោយ អន់​ថយ​ភ្លាម ហើយ​ស្ងួត​ ពេល​ប៉ះ​ទឹក​ក្តៅ ​ជាតិ​សាប៊ូ ឬ​យក​ដៃទៅ​កាយ​ដី ​ជា​ដើម។

    ៧- កុំធ្វើក្រចកញឹក

    ក្រចក​ឧស្សាហ៍​ធ្វើ​ គឺឆាប់​ស្ងួត និង​ស្រួយ​ណាស់ ក្រោយ​ប៉ះ​ជាតិគីមីប្រចាំ។ ពេល​ខ្លះ​ អាចបង្ករោគ ធ្វើ​ឲ្យ​ក្រចក​ឡើង​ហើម​ក្រហម​ក៏​មាន។ សូម​ប្រុងប្រយ័ត្ន ឬ​និយាយ​ផ្ទាល់ជាមួយ​អ្នក​ធ្វើ​ក្រចកពី​ចំណុច​ដែល​គួរ​ប្រយ័ត្ន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Apr 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម