backup og meta

ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Sep 18, 2019

    ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច

    សម័យ​នេះ​ ការ​ត​ជេល​ក្រចក​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​អាច​ជួយ​លើក​សម្រស់​បាន​មួយ​ផ្នែក​បន្ថែម​ទៀត ប៉ុន្តែ​អ្នក​ដែល​ធ្វើ​រួច​តែង​ស្ដាយក្រោយ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ក្រចក​ធម្មជាតិ​យើង​ខូចខាត​។ អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​ជា​ម្ចាស់​ហាង​ថែរក្សា​សម្រស់នៅ​ម្ដុំ​ផ្សារ​កណ្ដាល និង​មាន​បទពិសោធជិត ២០ ឆ្នាំ នឹង​រៀបរាប់ពីផល​ប៉ះពាល់​ដូច​ខាងក្រោម។

    ១- ជេល​សម្រាប់​ត​ក្រចក​នោះ អាច​ធ្វើឲ្យ​ក្រចក​ធម្មជាតិ​ចុះ​ខ្សោយ ព្រោះ​វា​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់។

    ២- ធ្វើឲ្យ​ស្ដើង និង​ងាយ​បាក់​ក្រចក​ធម្មជាតិ ព្រោះ​ថា​ដំណើរ​ការ​ត​ជេល ត្រូវ​រូស​ក្រចក​ដើម​ចេញ​សិន ទើប​យក​ទឹក​ថ្នាំ​មក​គ្រប​ពី​លើសិន ទើប​ក្រចក​​ស៊ី​ចូល​គ្នា​បាន។

    ៣- ក្រចក​មិន​ងាយ​ត្រឡប់​មក​រក​ពណ៌​ស៊ីជម្ពូ​វិញ ព្រោះ​រង​ការ​ខូចខាត​ពេល​ត និង​ពេល​ដក​ចេញ​វិញ។

    ៤- ក្លិន​ឈួល​របស់​ជេល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម និងអាច​បណ្ដាល​ឲ្យ​រលាក​ស្បែក​មុខ។

    អត្ថបទពាក់ព័ន្ធ៖ តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!

    តជេល

    ៥- កម្ដៅ​ក្នុង​ម៉ាស៊ីន​សម្ងួត​ក្រចក អាច​ធ្វើឲ្យ​ស្បែក​មាន​បញ្ហា ទោះ​ពេល​ដំណើរ​ការ​ត​ជេលមានរយៈពេល​ខ្លី តែ​​កាំរស្មី​យូវី​ដែល​មាន​ក្នុង​ម៉ាស៊ីនក្ដៅ ហើយយើង​លូក​ចូល​ទៅ​ច្រើន​ដង។

    ៥- ជេល​សម្រាប់​ត​ក្រចក​នោះ គឺ​ផលិត​ឡើង​ពី​អាស៊ីដ​សរីរាង្គ ដូចនេះ​ហើយ​ទើប​វា​មាន​ក្លិន​ឈួល។

    ៦- ពេល​ត​ពិបាក​ម្ដង និង​អស់​លុយ​ម្ដង ដក​ចេញ​ក៏​ត្រូវ​អស់​លុយ​ម្ដង​ទៀត។

    ៧- បើ​ត​ជេល​យូរ​មិន​ទាន់​ដក វា​នឹងផុយ ​ស្រួយ​ងាយ​បែក​ដោយ​ទាំង​ក្រចក​ធម្មជាតិ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Sep 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម