backup og meta

សាកតិចនិកនេះ បើមានបញ្ហារបកស្បែកដោយសារកម្ដៅព្រះអាទិត្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    សាកតិចនិកនេះ បើមានបញ្ហារបកស្បែកដោយសារកម្ដៅព្រះអាទិត្យ

    ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ (Sunburn) គឺ​ជា​ពាក្យ​សម្ដៅទៅ​លើ​ការ​ប៉ះពាល់​ពន្លឺ​កាំ​រស្មី​អ៊ុលត្រាវីយូឡេ(Ultraviolet) ឬ UV ដែល​មាន​ប្រភព​ពី​ពន្លឺ​ព្រះអាទិត្យ​ និង​អាច​បណ្តាល​ឲ្យ​ស្បែក​ឡើង​ហើម ក្រហម និង​ឈឺ។ កម្មរស្មីនេះ​អាច​បំផ្លាញ​ដល់​កោសិកា​ផ្នែកខាង​​លើ​នៃ​ស្បែក (epidermal cells) និង​កោសិកា​បាត​ស្បែក​មេឡាណូស៊ីត (melanocytes) ។ ​ពន្លឺ​កាំ​រស្មី​អ៊ុលត្រាវីយូឡេក៏​អាច​ធ្វើ​ឲ្យ​កោសិកា​លែនជែលហាន (Langerhans cells) ដែល​ជា​កោសិកា​ប្រូតេអ៊ីន និងនុយក្លីផូទីន​បាត់​បង់​ជា​បណ្តោះ​អាសន្ន​ផង​ដែរ។ ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) នៃ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា​ជាង​មួយ​ភាគ​បី​នៃ​មនុស្ស​ពេញ​វ័យ និង​កុមារ​ជិត ៧០ ភាគ​រយ បាន​ផ្ដល់ព័ត៌មាន​ថា​​​សុទ្ធ​តែ​ធ្លាប់​កើត​មានការរលាកស្បែក​ដោយ​ពន្លឺព្រះអាទិត្យ​ ក្នុងរយៈពេល​មួយ​ឆ្នាំ​ក​ន្លង​មក។ បរិមាណ​នៃ​កាំរស្មី​យូវី​ដែល​អាច​ធ្វើ​ឲ្យ​រលាក​បាន​គឺ​អាស្រ័យ​លើ​កម្រិត និង​ពេល​ដែល​ព្រះអាទិត្យ​មាន​ពន្លឺ​ខ្លាំង​​ប៉ះពាល់​ផ្ទាល់​ដល់​ស្បែក​របស់យើង។

    ព្រះអាទិត្យ​បញ្ចេញ​កាំ​រស្មីយូវី​បី​ប្រភេទគឺ UVC  UVB និង UVA ។ កាំ​រស្មី UVC មិន​អាច​ចូល​មក​ដល់​ផែន​ដី​បាន​ទេ​ដោយ​សារ​តែ​មាន​ស្រទាប់​អូហ្សូន​ការពារ។ ប្រភេទ​ពីរ​ផ្សេង​ទៀត​គឺ​កាំ​រស្មី UVA និង UVB អាច​ឆ្លង​កាត់​តាម​បរិយាកាសចូល​ទៅ​ក្នុង​ស្រទាប់​ស្បែកផ្នែក​ខាង​លើ (epidermis) និង​ស្រទាប់​ស្បែក​ផ្នែកខាង​ក្នុង (dermis) របស់យើង​បាន។ ថាមពលនញ្ចេញដោយកាំ​រស្មី​អ៊ុលត្រាវីយូ​ឡេទាំង​នេះ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ស្បែក​យើងឆាប់​ចាស់ ជ្រីវ​ជ្រួញ អាច​ប៉ះពាល់​ដល់​ភ្នែក និង​ធ្វើ​ឲ្យ​មាន​មហារីក​ស្បែកផង។ ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ (Sunburn) អាស្រ័យ​ទៅ​លើ​ប្រភេទ​ស្បែក​ កម្រិតនៃ​ការ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ និង​រយៈពេល​ដែល​បាន​ប៉ះពាល់​នឹង​កាំ​រស្មី​ពន្លឺ​ព្រះអាទិត្យ។ ប្រសិន​បើយើង​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​រយៈពេលយូរ នោះ​ឱកាស​ដែលមាន​បញ្ហា​ក្នុង​ការ​របក​ស្បែក​​ក៏​ខ្ពស់​ដែល ហើយ​ស្បែក​​ក៏​អាច​ជា​សះ​ស្បើយ​វិញ​ដោយ​ខ្លួន​ឯង​ក្រោយ​ពី​មាន​ការ​របក​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    នៅ​ពេល​ដែល​យើងមានការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ ស្បែក​នឹង​ចាប់​ផ្តើម​របក​នៅ​ពីរ​បី​ថ្ងៃ​ក្រោយ​ហើយ​ការ​របក​នេះ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក​ទៀត។ ការ​របក​នឹង​ឈប់​នៅ​ពេល​ដែល​ស្បែក​យើង​បាន​ជា​សះ​ស្បើយ​បាន​ទាំង​ស្រុង។ វិធី​មួយ​ក្នុង​ការ​ព្យាបាល​ការ​របក​ស្បែក​គឺ​យើង​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ដោយ​សារ​ទឹក​អាចធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ហើយ​ធ្វើ​ឲ្យ​​ស្បែក​​ឆាប់​ជា​សះ​ស្បើយ​បាន។ ក្រៅ​ពី​នេះ​ទៀយ​យើងក៏​អាច​លាប​ក្រែម​សំណើម​ដូច​ជា​ជែល​អាឡូវេរ៉ា (aloe vera gel) ឬ​ជែល​ប្រេង​ធម្មតា​ដែល​អាច​ជួយ​ឲ្យ​ស្បែក​មាន​សំណើម។ ការ​ងូត​ទឹក​ក្តៅ​ក៏​មាន​ប្រយោជន៍​ខ្លាំង​ក្នុង​ការ​ជំរុះ​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​រួច​អនុញ្ញាតឲ្យ​កោសិកា​ស្បែក​ថ្មី​ដុះ​មក​មាន​សភាព​ល្អ និង​ទន់។

    អត្ថបទពាក់ព័ន្ធ៖

    វិធី​មួយ​ទៀត​ដើម្បី​ព្យាបាល​ការ​របក​ស្បែក​គឺ​ដោយ​ប្រើ​ក្រណាត់​ត្រជាក់។ យើង​អាច​ដាក់​ក្រណាត់​ត្រជាក់ និង​សើម​លើ​ស្បែក​ដែល​របកប្រហែល ២០ ឬ ៣០ នាទី​ដើម្បី​បំបាត់​ការ​រលាក។ ហាម​ដាក់​​ដុំ​​ទឹក​កក​លើ​ស្បែក​ ​ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ស្បែក​កាន់​តែ​រលាក​បាន។ យើង​គួរ​តែ​គ្រប​ស្បែក​នឹង​ក្រណាត់ ឬ​ជាមួយ​នឹង​ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ SPF 45 ឬ​ខ្ពស់​ជាង​នេះ​ដើម្បី​ជៀស​វាង​ការ​រលាក​បន្ថែម​លើ​ស្បែក​ដែល​មាន​បញ្ហា។ ប្រសិន​បើ​ស្បែកយើង​​របក​រួច​អស់​ហើយ យើង​គួរ​តែ​ប្រើ​ទឹក​សំណើម​ដែល​មាន​បរិមាណ​អាស៊ីដ​អាល់ហ្វាអុកស៊ីត​តិច ដោយ​សារ​អាច​ជួយ​ក្នុង​ការ​កម្ចាត់​ស្បែក​ដែល​ងាប់​ចេញ​ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ស្បែក​ថ្មី។

    ​ការពារ​គឺ​ប្រសើរ​ជាង​ការ​ព្យាបាល។ យើង​ត្រូវ​ព្យាយាម​ជៀស​វាង​ពី​ការ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ជា​ពិសេស​នៅ​ពេល​ដែល​ព្រះអាទិត្យ​កំពុង​មានកម្ដៅខ្លាំង ឬ​នៅ​ពេល​ដែល​យើង​ត្រូវចេញ​ទៅ​ក្រៅ ​មាន​សម្លៀក​បំពាក់​ការពារ​កម្តៅ​ថ្ងៃ​ដែល​អាច​គ្រប​ស្បែក​​បាន​ទាំង​ស្រុង។ ត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ដោយ​ប្រើ​ឡេ (SPF) ចាប់​ពី ៣០ ឡើង​ទៅរយៈពេល ៣០ នាទី​មុន​ពេល​ចេញ​ទៅ​ក្រៅ ដែលអាច​ការពារ​ស្បែក​ពី​ការ​ត្រូវ​ពន្លឺ UVA និង UVB ។ ការ​ពាក់​មួក និង​វ៉ែនតា​ក៏​ជា​ការ​ពេញ​និយម​ផង​ដែរ​ក្នុង​ការការ​ពារ​ស្បែក និង​ភ្នែក​ពី​ការ​បំផ្លាញ​របស់​ពន្លឺ​ព្រះអាទិត្យ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម