ជាពិសេសយុវវ័យសម័យនេះ ពិបាកចិត្តច្រើនក្នុងវិបត្តិស្នេហា ហើយវាអាចធ្វើឲ្យយុវវ័យងាកទៅរកការផឹកស្រា ខ្លះប្រើគ្រឿងញៀន ដើម្បីបំបាត់ភាពសោកសៅ ហើយមិនចេះគ្រប់គ្រងខ្លួន គិតមិនបានវែងឆ្ងាយទេនោះ វាអាចបណ្តាលឲ្យគិតដល់ចង់សម្លាប់ខ្លួន។
លោកវេជ្ជបណ្ឌិត បានបន្តថា “យុវភាពខ្លះអត់ចេះប្រាស្រ័យតាមសង្គម ឬទើបចាប់ផ្ដើមមានបទពិសោធន៍ថ្មីៗក្នុងសង្គម ព្រោះនៅក្នុងសង្គមយើងមិនអាចជួបប្រទះតែរឿងសប្បាយៗ ឬរឿងដែលយើងចង់បានតាមចិត្តទេ វាតែងតែជួបបញ្ហា។ កត្តានេះហើយដែលបណ្តាលឲ្យយុវវ័យខ្លះពិបាកទទួលយក និងមិនដឹងថាគួរដោះស្រាយបញ្ហាតាមវិធីណាទើបល្អ ក៏បណ្តាលឲ្យឈានទៅដល់ការគិតខ្លីក៏ថាបាន’។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឲ្យដឹងទៀតថា មិនមែនត្រឹមតែយុវវ័យប៉ុណ្ណោះទេដែលប្រឈមនឹងជំងឺលាក់មុខនេះ សូម្បីតែមនុស្សចាស់ ឬកុមារៗ ក៏អាចកើតមានដែរ គ្រាន់តែយុវវ័យគឺប្រឈមនៅជំងឺនេះខ្លាំងជាងវ័យផ្សេងៗទៀត។ ដូចនេះ ដើម្បីជួយទៅដល់អ្នកជំងឺនៅក្នុងក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន ត្រូវស្វែងយល់ឲ្យបានច្បាស់ពីរោគសញ្ញាដែលអ្នកជំងឺបង្ហាញចេញមក ហើយត្រូវយកចិត្តទុកដាក់ជាមួយឲ្យបានល្អ ដើម្បីបង្ការរឿងអាក្រក់កើតឡើង។
អត្ថបទពាក់ព័ន្ធ៖