backup og meta

មកដឹងពីតួនាទីគ្រាប់ឈាម ស ក្រហម និងប្លាកែត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2020

    មកដឹងពីតួនាទីគ្រាប់ឈាម ស ក្រហម និងប្លាកែត

    ឈាម​ដែល​យើង​បូម​ចេញ​មក​ឃើញ​ពណ៌​ក្រហមៗ​នោះ តាម​ពិត​នៅ​ក្នុង​នោះ​មាន​គ្រាប់​ឈាម​ដល់​ទៅ​ ៣​ ប្រភេទ​សំខាន់ៗ ដោយ​មិន​រាប់​បញ្ចូល​សារ​ធាតុ​ផ្សេងៗ​ទៀត ដូច​ជា​ប្លាស្មា ប្រូតេអ៊ីន ទឹក​ជា​ដើម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម បញ្ជាក់​ថា សមាស​ធាតុ​គ្រាប់​ឈាម​សំខាន់​ទាំង ៣ ប្រភេទ​នោះ​មាន ទី១ គ្រាប់​ឈាម​ក្រហម ទី២ គ្រាប់​ឈាម​ស និងទី៣ ប្លាកែត ហើយ​គ្រាប់​ឈាម​ទាំង ៣ ប្រភេទនេះ​មាន​តួនាទី​ផ្សេងៗ​គ្នា។

    ១. គ្រាប់​ឈាម​ក្រហម

    នៅ​ក្នុង​ខ្លួន​យើង​មាន​បរិមាណ​គ្រាប់​ឈាម​ក្រហម​ច្រើន​ជាង​គេ ដែល​មាន​មុខងារ​ដឹកជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ជាលិកា​​ និង​កោសិកា​នានា​ពេញ​សារពាង្គកាយ​យើង។ គ្រាប់ឈាមក្រហម​ត្រូវ​បាន​ផលិត​ចេញពី​ខួរឆ្អឹង។

    ២. គ្រាប់​ឈាម​ស

    គ្រាប់​ឈាម ប្រៀប​បាន​នឹង​ទាហាន ឬ​យោធា ដែល​មាន​តួនាទី​ប្រឆាំង​ទប់​ទល់​ជាមួយ​មេរោគ ដែល​ចូល​ឈ្លាន​ពាន​ក្នុង​សរីរាង្គ​យើង។ បើ​សិន​ជា​គ្រាប់​ឈាម​ស​ធ្វើ​សង្គ្រាម​ឈ្នះ យើង​មិន​កើត​មាន​ជំងឺ​នោះ​ទេ។ ដូចជា​វីរុស COVID-19 ហេតុអី​បាន​ជា​អ្នក​ឆ្លង​វីរុស​នេះ​ខ្លះ​ស្លាប់ ឯ​ខ្លះ​ទៀត​មិន​ស្លាប់? លោក​វេជ្ជបណ្ឌិត​ថា អ្នក​ដែល​ឆ្លង​វីរុស COVID-19 ហើយ​មិន​ស្លាប់​មក​ពី​ទាហាន (គ្រាប់​ឈាម​ស) ខ្លាំង មាន​ន័យ​ថា​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លួនខ្លាំង អាច​ទប់​ទល់​ជាមួយ​មេរោគ​បាន។

    ៣. ប្លាកែត

    ប្លាកែត​ជា​គ្រាប់​ឈាម​តូចៗ ពណ៌​លឿង មាន​តួនាទី​ធ្វើ​ឲ្យ​សរសៃឈាម​ស្វិត កុំ​ឲ្យ​ឈាម​រាវ​ពេក កុំ​ឲ្យ​បែក​សរសៃ​ឈាម។ លោក​វេជ្ជបណ្ឌិត​ថា អ្នក​កើត​គ្រុន​ឈាម​ហេតុ​អី​ស្លាប់? ស្លាប់​ដោយសារ​ការ​ធ្លាក់​ចុះ​ប្លាកែត ធ្វើឲ្យបែក​សរសៃ​ឈាម​តូចៗ ហូរ​ឈាម​ក្នុង​ខ្លួន ក្នុង​ពោះ​ផង ធ្វើ​ឲ្យ​ស្លាប់។

    វេជ្ជបណ្ឌិត អ៊ាវ សុខា
    វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម