backup og meta

គ្រូពេទ្យអង់គ្លេសព្រមានថាវីរុស COVID-19 អាចបង្កជំងឺរលាកប្រភេទ​កម្រលើកុមារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 29, 2020

    គ្រូពេទ្យអង់គ្លេសព្រមានថាវីរុស COVID-19 អាចបង្កជំងឺរលាកប្រភេទ​កម្រលើកុមារ

    ក្រុមគ្រូពេទ្យ​នៅ​ប្រទេស​អង់គ្លេស​បាន​ព្រមាន​ថា​វីរុស COVID-19 អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​រលាកប្រភេទ​កម្រ​មក​លើ​កុមារ​ តែវេជ្ជបណ្ឌិត​ខ្លះទៀតថា​នេះជា​ការ​សន្និដ្ឋាន​លឿន​ពេក និង​ត្រូវការ​ទិន្ន័យ​បន្ថែម​។

    ទោះបីមានការព្រមានបែបនេះក្ដី អ្នក​ជំនាញ​សង្កត់​ធ្ងន់​ថា​ជំងឺ​ធ្ងន់ធ្ងរ​កើត​លើ​កុមារ​ដោយ​វីរុស COVID-19 នេះ​គឺ​​កម្រ​នឹង​កើត​មានណាស់។ ក្រុមគ្រូពេទ្យ​បាន​ព្រមាន​កាល​ពី​ចុង​សប្តាហ៍​មុន នៅ​ពេល​ដែល​ National Health Service របស់​ប្រទេស​អង់គ្លេស​បាន​ដាស់តឿន​ដល់​គ្រូពេទ្យ​អំពី​កុមារ​ដែល​មាន​ជំងឺ​រលាក​សរីរាង្គ​ច្រើន និង​ត្រូវ​ការ​ការ​សង្គ្រោះបន្ទាន់។ កុមារ​មួយ​ចំនួន​ក្នុង​ករណី​ជំងឺ​រលាក​សរីរាង្គ​ច្រើន​នេះ​តេស្ដ​វិជ្ជមាន​វីរុស COVID-19 និង​មួយ​ចំនួន​ទៀត​មិន​មាន​ឆ្លង​វីរុស COVID -19 ទេ។

    ករណី​កុមារ​ឆ្លង​ជំងឺ​រលាក​នេះ​មាន​រោគសញ្ញា​ស្រដៀង​នឹង​ករណី​កម្រ​ពីរ។ មួយ​គឺ​ toxic shock syndrome ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​បង្ក​ដោយ​ជាតិពុល​ដែលផលិត​ដោយ​បាក់តេរី​មួយ​ប្រភេទ។ មួយ​ទៀត​គឺ​ជំងឺ Kawasaki ជា​ជំងឺ​កើត​លើ​កុមារ​បង្ក​ឲ្យ​មាន​ការ​រលាក​សរសៃឈាម និង​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បង្ក​ការ​ខូចខាត​ដល់​បេះដូង​ទៀត​ផង។

    នៅ​ប្រទេស​អង់គ្លេសកុមារ​ដែលមានជំងឺរលាក​​មាន​រោគសញ្ញា​គ្រុនក្ដៅ ការ​ឈឺពោះ​ធ្ងន់ធ្ងរ ​កន្ទួលក្រហម​លើ​ស្បែក និង​សញ្ញា​សម្គាល់​ការ​រលាក​ធ្ងន់ធ្ងរ​ក្នុង​ឈាម។ កុមារ​មួយ​ចំនួន​ក្នុង​ករណី​នេះក៏​ត្រូវ​ការ​ការព្យាបាល​សម្រាប់​ការ​រលាក​បេះដូង​ដែរ។ គិត​មក​ដល់​ពេល​នេះ នៅ​ប្រទេស​អង់គ្លេស​មាន​កុមារ​១២​នាក់​មាន​កើត​ជំងឺ​រលាក​ដ៏​កម្រ​នេះ។ ករណី​ស្រដៀង​នេះ​ដែរ​ក៏​មាន​នៅ​ប្រទេស​អេស្ប៉ាញ ​អ៊ីតាលី​ និង​សហរដ្ឋអាមេរិក។ គ្រូពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ក្នុង Pediatrics ពី​ទារក​អាយុ​៦ខែ​ដែល​មាន​ជំងឺ​ Kawasaki និងតេស្ដវិជ្ជមាន​វីរុស COVID-19

    វេជ្ជបណ្ឌិត Courtney Gidengil អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​នៅ​ទីក្រុង Boston បាន​លើក​ឡើង​ថា​ទំនាក់ទំនង​រវាង​ជំងឺ Kawasaki និង​វីរុស COVID-19 គឺ​មិន​មាន​អ្វី​គួរ​ភ្ញាក់ផ្អើល​ទេ ព្រោះ​គេ​មិន​ដឹង​ពី​មូលហេតុ​បង្ក​ជំងឺ Kawasaki។ ប៉ុន្តែ​មាន​ការ​សន្និដ្ឋាន​ថា​ជំងឺ​នេះ​អាច​កើត​មាន​ដោយ​ការ​ឆ្លង​វីរុស​ទូទៅ ហើយ​​វីរុស​ COVID-19 ​អាច​បង្ក​ការ​រលាក​បាន​រួមមាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​យ៉ាង​សកម្ម​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ខូចខាត​សរីរាង្គ​ច្រើន។ ដូចនេះ​មិនមាន​អ្វី​គួរ​ភ្ញាក់​ផ្អើល​ដែរ​ ប្រសិន​ជា​វីរុស​នេះ​បង្ក​ឲ្យ​ជំងឺ​រលាក​លើ​កុមារ​នេះ។

    អ្នកស្រី​ក៏​បានបន្ត​ទៀត​ថា​ការ​លើកឡើង​ថា​វីរុស COVID-19 បង្ក​ជំងឺ​រលាក​ទៅ​លើ​កុមារ​នេះ​គឺ​ឆាប់​ពេក​ហើយដោយថា​នៅ​ត្រូវ​ការ​ទិន្នន័យ​បន្ថែម​សម្រាប់​ការ​សន្និដ្ឋាន​នេះ។ យ៉ាងណាមិញ ការ​ព្រមាន​ពី​ National Health Service ប្រទេស​អង់គ្លេស​អាច​ឲ្យ​មនុស្ស​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ទោះបីជា​ព័ត៌មាន​នេះ​អាច​បង្ក​ការ​ព្រួយបារម្ភ​ទៅ​លើ​ប៉ា​ម៉ាក់​ក៏ដោយ​ ប៉ុន្តែ​គួរចាំដែរថាផលវិបាក​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 គឺ​កម្រ​កើត​មាន​លើ​កុមារ​ណាស់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម