backup og meta

ការសិក្សាថ្មី៖ អ្នកមានសុខភាពល្អមិនគួរប្រើថ្នាំ Apsirin រាល់ថ្ងៃសម្រាប់បង្ការជំងឺបេះដូងទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 04, 2020

    ការសិក្សាថ្មី៖ អ្នកមានសុខភាពល្អមិនគួរប្រើថ្នាំ Apsirin រាល់ថ្ងៃសម្រាប់បង្ការជំងឺបេះដូងទេ

    ការ​សិក្សាថ្មីមួយ បាន​រក​ឃើញ​ថាអ្នកមាន​សុខភាព​ល្អ​មិន​គួរ​ប្រើ​ថ្នាំ​ Aspirin ដើម្បី​បង្ការជំងឺ​បេះដូង ដូចការណែនាំ​របស់​ការសិក្សា​កន្លងទៅនេះទេ ព្រោះថា​ថ្នាំនេះអាច​ផលប៉ះពាល់​មិនល្អ ច្រើនជាង​ផល​ប្រយោជន៍ ដែលនេះហាក់ផ្ទុយ​ទៅ​នឹង​ការសិក្សា​មុនៗ​បានណែនាំ​ឲ្យ​​មានការ​​ប្រើប្រាស់​ថ្នាំ​ aspirin រាល់ថ្ងៃ​ដើម្បី​បង្ការ​ជំងឺ​គាំងបេះដូង។

    សារព័ត៌មាន​ CNN ចុះផ្សាយ​កាលពីថ្ងៃទី៣ ខែមិថុនា ថា ថ្នាំ aspirin នៅ​តែ​ជា​ថ្នាំ​ដែល​គេ​ប្រើ​ទូទៅ​នៅ​ជុំវិញ​ពិភពលោក​ទោះបីជា​អាជ្ញាធរ​សុខាភិបាល​ជាច្រើន​​ណែនាំមិន​ឲ្យ​ប្រើ​ថ្នាំ​នេះ​ទៀត​ក៏​ដោយ។ ការ​សិក្សា​ឡើង​វិញ​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​ដែល​ថា​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​បេះដូង​ល្អ​គួរ​ប្រើ​ថ្នាំ aspirin ក្នុង​កម្រិត​ទាបនោះ (​តិចជាង ៣២៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ) ទេ។

    ការ​សិក្សា​ឡើង​វិញនេះ​បាន​​ផ្ដោត​សំខាន់​លើ​ហានិភ័យ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ aspirin ក្នុង​កម្រិត​ទាប​បាន​រក​ឃើញ​ថា​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ច្រើន​ដែល​​ជា​លទ្ធផល​នៃ​ឥទ្ធិពល​ពង្រាវ​ឈាម​របស់​ថ្នាំ​នេះ​មាន​ទម្ងន់​ធ្ងន់​ជាង​អត្ថប្រយោជន៍។

    គោលការណ៍​ណែនាំ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ការ​ប្រើ​ប្រាស់​ថ្នាំ aspirin ប្រចាំ​ថ្ងៃ​បាន​ផ្លាស់ប្តូរ​កាល​ពី​ឆ្នាំ​មុន​ដោយ​ណែនាំ​ថា​ការ​ប្រើប្រាស់​ថ្នាំ aspirin ជា​ប្រចាំ​គឺ​សម្រាប់​អ្នក​មាន​ជំងឺគាំងបេះដូង ជំងឺ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល ឬ​អ្នក​ធ្លាប់​វះកាត់​បេះដូង​ប៉ុណ្ណោះ។

    ការ​វិភាគ​ថ្មីៗ​ដែល​មើល​ទៅ​លើ​ការសិក្សា​ចំនួន​៦៧​​បាន​រក​ឃើញ​ថា​ការ​ប្រើប្រាស់​ថ្នាំ​ aspirin កម្រិត​ទាប​ចំពោះ​មនុស្ស​មិនមាន​ជំងឺ​បេះដូង​បាន​ផ្សាភ្ជាប់​នឹង​ការ​ថយ​ចុះ​ ១៧%​នៃ​បញ្ហា​បេះដូង​ ដូចជា​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាលមែន​។ ប៉ុន្តែ​អាច​នឹង​បង្ក​ហានិភ័យ​ខ្ពស់​រហូត​ដល់ ៤៧% នៃ​ការ​ហូរ​ឈាម​ក្នុង​ក្រពះ​ពោះវៀន និង​៣៤%​នៃ​ការ​ហូរ​ឈាម​​ក្នុង​លលាដ៍​ក្បាល។

    ការសិក្សា​របស់​វេជ្ជបណ្ឌិត Lee Smith អ្នក​អត្ថាធិប្បាយ​ផ្នែក​សកម្មភាព​រាងកាយ និង​សុខភាព​សាធារណៈ​នៅ​សាកលវិទ្យាល័យ Anglia Ruskin ប្រទេស​អង់គ្លេស និង​វេជ្ជបណ្ឌិត Nicola Veronese អ្នក​ឯកទេស​ព្យាបាល​ជំងឺ​មនុស្ស​ចាស់​នៅ​សាកលវិទ្យាល័យ Palermo នៅ​ប្រទេស​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា​មិន​មាន​ភស្តុតាង​គាំទ្រ​លើ​ការ​ប្រើប្រាស់​ថ្នាំ aspirin ចំពោះ​អ្នក​មាន​សុខភាព​ល្អ​ទេ។ ប៉ុន្តែ​ការ​ប្រើប្រាស់​ថ្នាំ​នេះ​ល្អ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​បេះដូង​។

    លោក Smith និង លោកVeronese ​បាន​បន្ត​ទៀត​ថា​ការ​ប្រើប្រាស់​ថ្នាំ aspirin ក្នុង​កម្រិត​ទាប​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​សិក្សា​ឡើង​វិញ​របស់​លោក​បាន​ណែនាំ​ថា​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​អាចបណ្ដាលឲ្យមាន​ការ​ហូរ​ឈាម​ ដែលនេះ​មិន​មែន​ជា​រឿង​​តូចតាច​ទេ។

    ការ​សិក្សា​នេះ​ក៏​បាន​សម្គាល់​ទៀត​ថា​ប្រជាជន​អាមេរិក​រាប់​លាន​នាក់​ដែល​មិន​មាន​ជំងឺ​បេះដូង​នៅ​តែ​បន្ត​ប្រើប្រាស់​ថ្នាំ aspirin ដើម្បី​បង្ការ​ជំងឺ​បេះដូង​ដោយ​គ្មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ ទោះបីជា​គោលការណ៍​ថ្មី​បាន​លើក​ឡើង​ពី​ហានិភ័យ​ក៏​ដោយ។

    គេ​ក៏​បាន​សិក្សា​ទៅ​លើ​ការ​ស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​ការ​ប្រើប្រាស់​ថ្នាំ aspirin ដើម្បី​បង្ការ​ជំងឺ​មហារីក​ដែរ ហើយ​ការ​សិក្សា​មិន​ជំរុញ​ឲ្យ​ប្រើប្រាស់​ថ្នាំ aspirin ក្នុង​កម្រិតទាប​សម្រាប់​បង្ការ​ជំងឺ​មហារីក​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម