៥- វះកាត់បញ្ចុះទម្ងន់
ក្រោយវះកាត់បញ្ចុះទម្ងន់ បញ្ហាជ្រុះសក់ តែងតែកើតឡើង ដោយសារកម្រិតជាតិស័ង្គសីធ្លាក់ចុះ។ ដូច្នេះ ទើបក្រោយការវះកាត់ វេជ្ជបណ្ឌិតណែនាំ ឲ្យយើងលេបថ្នាំគ្រាប់មានជាតិស័ង្គសី ដើម្បីជួយរារាំងបញ្ហាជ្រុះសក់។
៦- ខ្វះប្រូតេអ៊ីន
បញ្ហាកង្វះប្រូតេអ៊ីនក្នុងខ្លួន បណ្ដាលឲ្យរាំងស្ទះដល់ការលូតលាស់សក់ ជាធម្មតាចន្លោះប្រហែល ២-៣ ខែក្រោយរាងកាយខ្វះជាតិប្រូតេអ៊ីន សក់នឹងចាប់ផ្ដើមជ្រុះ។
៧- ពន្យារកំណើត
មធ្យោបាយពន្យារកំណើត ដូចជា ថ្នាំលេប ថ្នាំចាក់ និងដាក់កង សុទ្ធតែជំរុញឲ្យជ្រុះសក់ ជាពិសេស ប្រសិនបើសមាជិកក្នុងគ្រួសារកំពុងរស់នៅជាមួយគ្នា ធ្លាប់ជួបបញ្ហាបែបនេះ។
៨- ឈប់ពន្យារកំណើត
ការពន្យារកំណើត មិនថា តែនៅពេលចាប់ផ្ដើមអនុវត្តទេ សូម្បីពេលបញ្ឈប់ ក៏ធ្វើឲ្យជ្រុះសក់ដែរ។ បញ្ហានេះ អាចកើតឡើងរយៈពេលច្រើនសប្ដាហ៍ ក្រោយយើងឈប់ពន្យារកំណើត។