backup og meta

ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 25, 2019

    ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ

    រាល់ថ្ងៃ គ្នាយើង​តែងតែ​សម្អាត និង​អនាម័យ​ចំណុច​គគ្រិច មាន​ធូលី ឬ​កាកសំណល់​ផ្សេងៗ នៅ​ក្នុង​ផ្ទះ។ តែ​អ្នកជំនាញ​ថា យើងគួរផ្ដោត​អនាម័យ​លើ​ចំណុច​មាន​បាក់តេរី កុំឲ្យ​សាយភាព​ក្នុងផ្ទះ​របស់​យើង ជាជាង​សម្អាត​ត្រឹមតែ​ចំណុច​មាន​ធូលី ដែល​យើង​អាច​មើលឃើញ​ដោយ​ភ្នែក។

    តាម​សមាគម​ផ្ដោត​លើ​សុខភាព​សាធារណៈ Royal Society for Public health របស់​ចក្រភព​អង់គ្លេស ​លើកឡើង​ថា ការ​លាងសម្អាត​ដៃ សម្លៀកបំពាក់ និង​ផ្ទៃទីតាំង​នានា នៅពេល​មួយ​ត្រឹមត្រូវ គឺជា​គន្លឹះ​នៃ​អនាម័យ​ល្អ ប៉ុន្ដែ​មនុស្ស​ខ្លះ មិន​គិតថា វា​សំខាន់​នោះទេ។

    សមាគម​ដដែល​នេះ បន្ថែម​ថា មនុស្ស​គួរផ្ដោត​លើ​ការ​សម្អាត​ចំណុច​សំខាន់ ដើម្បី​បញ្ឈប់​ការ​សាយភាយ​របស់​បាក់តេរី នៅ​ក្នុង​ផ្ទះ។ ចំណុច​សំខាន់​ទាំង​នោះ ដែល​ត្រូវ​អនាម័យ មាន​ដូចជា៖

  • ពេល​រៀបចំ​អាហារ
  • ពេល​ញ៉ាំអាហារ​ដោយ​ម្រាមដៃ
  • ក្រោយ​ប្រើប្រាស់​បន្ទប់ទឹក
  • នៅពេល​ក្អក កណ្ដាស់ និង​ហូរសំបោរ
  • ពេល​រៀបចំ និង​បោក​គក់​កំណាត់ជូត​ផ្ទះ និង​សម្លៀកបំពាក់
  • ពេល​ប៉ះពាល់​សត្វចិញ្ចឹម
  • ពេល​រៀបចំ និង​បោះចោល​សំរាម
  • ពេល​ប៉ះពាល់​សមាជិក​គ្រួសារ ដែល​ឆ្លង​មេរោគ
  • សមាគមបន្ដ​ថា ការសម្អាត​ដៃ មាន​សារៈសំខាន់​ណាស់ ក្រោយ​រៀបចំ​អាហារ ចេញពី​បន្ទប់ទឹក ក្អក កណ្ដាស់ ប៉ះពាល់​សត្វ និង​ថែទាំ​សមាជិក​គ្រួសារ ដែល​មាន​ជំងឺ។ ការ​សម្អាត​ផ្ទះបាយ និង​ជ្រញ់ ក៏សំខាន់​ដូចគ្នា ក្រោយ​រៀបចំ​អាហារ និង​សាច់ឆៅ។ រីឯ​ការបោកគក់​កំណាត់ និង​ប្រដាប់ប្រដា​ជូតផ្ទះ ក៏ត្រូវ​ណែនាំ​ផងដែរ ក្រោយ​យើង​ប្រើប្រាស់​របស់​នេះ ដើម្បី​សម្អាត​ទីតាំងនានា ដែល​មាន​មេរោគ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម