backup og meta

គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 13, 2019

    គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង

    ពីដើមមក ការគេងថ្ងៃ ត្រូវចាត់ទុក​ជា​ភាពខ្ជិល តែ​អ្នកវិទ្យាសាស្ត្រ បញ្ជាក់​ថា ការគេង​ថ្ងៃ ពិត​ជាជួយ​ខួរក្បាល​របស់​យើង ឲ្យ​ស្រឡះ ស្រស់ស្រាយ បើសិន​ជាយើង​គេង​ក្នុង​រយៈពេល​សមស្រម​មួយ ហើយ​តាម​ការណែនាំ ការគេង​ថ្ងៃ គួរចំណាយ​ពេល ពី ២៥៣០​នាទី។

    ប៉ុន្ដែ​តាមការ​ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ WebMD បញ្ជាក់​ថា ការគេង​ថ្ងៃច្រើន ជាសញ្ញា​ដំបូង ដែល​យើង​មាន​ជំងឺភ្លេចភ្លាំង (Alzheimer)។ អ្នកវិទ្យាសាស្ត្រ បកស្រាយថា ការគេង​ថ្ងៃ​លើស​ការណែនាំ​របស់​អ្នកជំនាញ ធ្វើ​ឲ្យ​ទីតាំង​ខួរក្បាល ដែល​ជួយ​ធ្វើឲ្យ​ភ្ញាក់ ត្រូវ​ខូចខាត​ក្នុង​ដំណាក់កាល​ដំបូង​ដោយ​ជំងឺភ្លេចភ្លាំង។ នេះជា​មូលហេតុ​អ្នក​ជំងឺ​ភ្លេចភ្លាំង គេង​ថ្ងៃយូរ មុនពួកគេ​ចាប់ផ្ដើម​ភ្លេច​កាន់តែច្រើន​ឡើង។

    អ្នកវិទ្យាសាស្ត្រ ក៏រកឃើញ​ថា ទីតាំង​ខួរក្បាល ដែល​ជួយ​ឲ្យយើង​ភ្ញាក់​ពី​គេងថ្ងៃ មាន​ការកើនឡើង​ប្រូតេអ៊ីន Tau ហើយ​ប្រូតេអ៊ីន​នេះ មាន​តួនាទី​ចម្បង បង្ក​ជំងឺ​ភ្លេចភ្លាំង។ នេះបើតាម​លោកស្រី Lea Grinberg មកពី​វិទ្យាស្ថាន​សុខភាព​ខួរក្បាល​សាកល នៅ​សាកលវិទ្យាល័យ California របស់​អាមេរិក

    ជាមួយ​គ្នានេះ អ្នកវិទ្យាសាស្ត្រ បាន​វិភាគ​លើ​អ្នក​ជំងឺភ្លេចភ្លាំង ១៣នាក់ និង​អ្នកគ្មាន​ជំងឺ​នេះ ៧​នាក់ ហើយ​រកឃើញ​ថា ជំងឺ​ភ្លេចភ្លាំង បាន​វាយប្រហារ​លើ​ទីតាំង​ខួរក្បាល ដែល​មាន​តួនាទី​ជួយ​ឲ្យ​យើង​ភ្ញាក់​ពី​គេង នៅពេល​ថ្ងៃ ហើយ​ទីតាំង​ខួរក្បាលនេះ ស្ថិត​ក្នុង​ដំណាក់កាល​ខូចខាត​ដំបូង​ដោយជំងឺ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ខួរក្បាល​ដែល​រងការ​ប៉ះពាល់​ដោយ​ជំងឺ​ភ្លេចភ្លាំង ប្រូតេអ៊ីន Tau កកើត​យ៉ាងខ្លាំង នៅ​ទីតាំង​ធ្វើ​ឲ្យ​យើង​ភ្ញាក់ ហើយ​ទីតាំង​ទាំង​នោះ មាន​ការបាត់បង់​កោសិកា​សរសៃ​ប្រសាទ (Neurons) រហូត​ដល់ ៧៥%។ នេះបើតាម​អ្នកវិទ្យាសាស្ត្រ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 13, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម