backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Benalapril (ឱសថ Benalapril)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ វេជ្ជ. ចាន់ ស៊ីណេត · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១– ថ្នាំ Benalapril® ព្យាបាលជំងឺអីខ្លះ?

Benalapril® ជា​ទូទៅ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺលើ​ប្រព័ន្ធសរសៃ​ឈាម​បេះដូង ដូចជា ជំងឺ​លើស​ឈាម​លើ​មនុស្ស​ពេញវ័យ និងក្មេង​អាយុ​ច្រើនជាង ១ខែ ជំងឺខូច​បេះដូងពីកំណើត​លើ​មនុស្ស​ពេញវ័យ និងជំងឺថតបេះដូង​ខាងក្រោម។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ថ្នាំ​នេះ​អាច​លេប​ជាមួយ​អាហារ ឬ​ដោយ​ពោះទទេ តាម​វេជ្ជបញ្ជា តែ​មិន​ត្រូវ​បំបែក ឬ​ទំពាគ្រាប់​ថ្នាំ​ឡើយ។

៣- រក្សាទុកដោយវិធីណា?

ថ្នាំ Benalapril® អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក ថ្នាំ Benalapril® ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិត​ពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

មុន​ពេល​ប្រើ Benalapril® ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖

– មានប្រវត្តិធ្លាប់​កើត Angioedema (ហើមមុខ បបូរមាត់ បំពង់ក)

– ធ្លាប់មាន​ប្រតិកម្ម​ជាមួយ​​ពពួកថ្នាំ ACE inhibitors ដទៃទៀត ដូចជា Benazepril Captopril, Fosinopril, Lisinopril, Moexipril, Perindopril, Quinapril, Ramipril Trandolapril។

ព័ត៌មាន​សំខាន់​ៗ​គួរ​ដឹង និងធ្វើ៖

– សម្ពាធឈាម មុខងារ​តម្រងនោម និង​ថ្លើម គួរតែ​ពិនិត្យ​ឲ្យបាន​ញឹកញាប់

– សម្ពាធ​ឈាម​អាចនឹង​ធ្លាក់ចុះ​ជ្រុល​ពេល​លេប​ថ្នាំ​នេះ។ ត្រូវ​ប្រាប់​ទៅ​គ្រូពេទ្យ បើឈឺ ក្អួត រាក ឬ​បែកញើស​ខ្លាំង​ខុស​ធម្មតា។

– ព្យាបាល​ជំងឺ​លើស​ឈាម​ ត្រូវ​តែលេបថ្នាំ​ឲ្យទៀងទាត់ ទោះបី​ជាបានធូស្រាលក៏ដោយ។

– ជំងឺ​លើស​សម្ពាធឈាម​មិនងាយ​ចេញ​រោគ​សញ្ញា​ឡើយ ហេតុនេះ​យើង​ត្រូវប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​អស់​មួយ​ជីវិត។

– បើវះកាត់ ត្រូវ​ប្រាប់​គ្រូពេទ្យ​វះកាត់​ជាមុន​ ថា​យើង​កំពុង​ប្រើ​ថ្នាំ Enalapril ។ យើង​អាចនឹងឈប់​ប្រើថ្នាំ​នេះ​រយៈពេលខ្លី។

– Enalapril អាច​បង្ក​ឲ្យ​មាន​បញ្ហាតម្រងនោម សូម​ប្រាប់ទៅគ្រូពេទ្យ​ភ្លាម បើ​ ហើម ឡើងទម្ងន់ នោម​តិច ឬមិននោម​ទាល់តែសោះ ដកដង្ហើម​ខ្លីៗ។

– មិន​ត្រូវប្រើ​ថ្នាំនេះជាមួយនិង Aliskiren (Amturnide, Tekturna, Tekamlo, Valturna)។

– ថ្នាំ Enalapril អាច​ប៉ះពាល់​ដល់​បេះដូង ឬ​កម្រិត​សារធាតុរ៉ែ​ក្នុង​ខ្លួន។ ចូរប្រាប់​គ្រូពេទ្យភ្លាម ពេល​ឈឺទ្រូង បេះដូង​លោត​ខ្លាំង ឬ​តឹង​ក្នុង​ទ្រូង ជីពចរ​ខ្សោយ សាច់ដុំ​ចុះ​ខ្សោយ ឬ​សាច់ដុំ​កន្រ្តាក់​ខ្លាំង។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

ស្រ្តីមាន​ផ្ទៃពោះ​មិន​អាច​ប្រើថ្នាំ Enalapril នេះ​បាន​ឡើយ។ សូម​ប្រាប់​គ្រូពេទ្យ និង​បញ្ឈប់​ប្រើភ្លាម ព្រោះ​ថ្នាំនេះ​អាច​ធ្វើ​ឲ្យក្នុង​ផ្ទៃ​ស្លាប់​បាន។​

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ផលរំខាន​កើត​ឡើង​ញឹកញាប់​មាន៖

– វិលមុខខ្លាំង

– ហត់

– ក្អក

– ស្រាលក្បាល

ហៅទៅគ្រូពេទ្យភ្លាម​ប្រសិន​បើ៖

– សន្លប់

– បេះដូង​លោត​ខ្លាំង ឬ​តឹងក្នុងទ្រូង

– កើន​កម្រិត​ប៉ូតាស្យូម ដូចជា​ចង្វាក់​បេះដូង​ទាប ជីពចរ​ខ្សោយ សាច់ដុំ​ចុះ​ខ្សោយ

– ចំនួនគ្រាប់​ឈាម​ស​ធ្លាក់ចុះ រួមមាន​ចុះខ្សោយ​កម្លាំង​ គ្រុនក្ដៅ ឈឺក្នុងមាត់ ឈឺពេល​លេបអាហារ ឈឺលើស្បែក ក្អក ពិបាក​ដក​ដង្ហើម។

– សញ្ញា​នៃ​បញ្ហា​តម្រង​នោម ដូចជា នោមតិចឬមិន​នោម​ទាល់តែសោះ ឈឺចាប់​នៅពេល​នោម ហើមជើ និង​កំភួនជើង ដកដង្ហើម​បាន​ខ្លីៗ។

រកជំនួយ​សង្រ្គោះបន្ទាន់​ភ្លាម ប្រសិន​បើមាន​សញ្ញាប្រតិកម្ម​អាលែកហ្ស៊ី ដូចជាឡើងកន្ទួលរមាស់ ឈឺពោះ​ខ្លាំង​ ពិបាក​ដកដង្ហើម ហើមមុខ បបូរមាត់ អណ្ដាត បំពង់ក។

មនុស្ស​​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​ផល​រំខាន​ទាំង​អស់​គ្នា​នោះ​ទេ។ មាន​ផល​រំខាន​ជា​ច្រើន​ទៀត​ ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ ដូច​នេះ ​​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើ​​​នៅ​មាន​កង្វល់​ជុំ​វិញ​ផល​រំខាន​​​ថ្នាំ​​​នេះ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧– ​អន្តរកម្ម​​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព ​Benalapril® ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំទាំងនោះរួមមាន៖

– ថ្នាំ Lithium

– ថ្នាំបញ្ចុះទឹកនោម (Diuretic or “water pill’)

– ការព្យាបាល​សរសៃដោយ​ចាក់​សារធាតុមាស (Gold injections to treat arthritis)

– ថ្នាំសម្រាប់​ការពារ​ពេល​ប្ដូរអវៈយវៈ ដូចជាឱសថ Everolimus, Sirolimus, Temsirolimus

– ពពួកថ្នាំ NSAIDs (nonsteroidal anti-inflammatory drugs) ដូចជា Aspirin, Ibuprofen (Advil, Motrin), Naproxen (Aleve), Celecoxib, Diclofenac, Indomethacin, Meloxicam ជាដើម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​​​​​​​ប្រើ​​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

Benalapril® ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– ជំងឺលើតម្រងនោម

– ជំងឺលើថ្លើម

– ធ្លាប់​មាន​ប្រវត្តិ​ឈាម​កក ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល

– អតុល្យភាព​អេឡិចត្រូលីត (ដូចជាកើនឡើង​កម្រិត​ប៉ូតាស្យូម​នៅ​ក្នុង​ឈាម)

– ជំងឺបេះដូង (លើកលែងយើងកំពុង​ប្រើថ្នាំ Enalapril ដើម្បីព្យាបាល)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​​ប្រើ​​​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

ជំងឺ​លើស​ឈាម (Hypertension)

– កម្រិត​​ដំបូង៖ ថ្នាំគ្រាប់​ ឬទឹក ៥មិល្លីក្រាម លេប​មួយថ្ងៃម្តង។

– កម្រិត​​បន្ថែម៖ ថ្នាំ​គ្រាប់​ ឬ​ទឹក ១០-៤០ មិល្លីក្រាម លេប​តែ​ម្ដង​គត់ ឬ​ចែក​ជា ២ដង។

– កម្រិត​អតិបរមា៖ ៤០មិល្លីក្រាម លេប​តែ​ម្ដង​ក្នុង​មួយ​ថ្ងៃ ឬ ចែក​ជា​២ដង​ក្នុង​មួយ​ថ្ងៃ។

ប្រើ​រួម​ជាមួយ​ពពួក​ថ្នាំបញ្ចុះ​ទឹកនោម

-កម្រិត​ដំបូង៖ ២,៥មិល្លីក្រាម លេប​ម្ដង​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​ជា​អាច គួរ​ផ្អាក​ថ្នាំ​បញ្ចុះ​ទឹក​នោមពី ២-៣ថ្ងៃសិន មុននឹងចាប់​ផ្ដើម​ព្យាបាល​ជាមួយ​ Enalapril។ បើ​សិនជា​តម្រូវ​ការ​ ការ​ព្យាបាល​ដោយ​ថ្នាំបញ្ចុះ​ទឹកនោម​គួរ​តែ​បន្តបន្តិច​ម្ដងៗ។

-ប្រភេទ​ថ្នាំ​ចាក់៖ ១,២៥ -៥ មិល្លីក្រាម ចាក់​តាម​សរសៃ (IV) រយៈពេលលើស​ពី​ ៥នាទី រៀងរាល់​៦ម៉ោង។

ជំងឺខ្សោយបេះដូង (Congestive heart failure)

– កម្រិត​ដំបូង៖ ២,៥មិល្លីក្រាម លេប​មួយថ្ងៃម្តង

– កម្រិត​​បន្ថែម៖ ២,៥-២០មិល្លីក្រាម ចែក​ជា ២ ដង/​ថ្ងៃ

– កម្រិត​អតិបរមា៖ ៤០មិល្លីក្រាម ចែក​ជា ២ ដង​/​ថ្ងៃ។

ខូចមុខងារថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង (Left ventricular dysfunction)

– កម្រិត​ប្រើ​ដំបូង៖ ២,៥មិល្លីក្រាម ​២​ដង​/​ថ្ងៃ

– កម្រិត​បន្ថែម៖ ២០ មិល្លីក្រាម/ថ្ងៃ ចែកជា ២ដង/​ថ្ងៃ។

១១- ក្មេងត្រូវប្រើកម្រិតណា?

ជំងឺ​លើស​ឈាម 

ថ្នាំ​គ្រាប់​ ឬ​ទឹក សម្រាប់​ក្មេង​ពី​អាយុ​ ១ខែ ដល់ ១៧ឆ្នាំ៖

-កម្រិត​ដំបូង៖ ០,០៨ មិល្លីក្រាម/គីឡួក្រាម/ថ្ងៃ (កើន​ដល់ ៥ មិល្លីក្រាម) ចែក​ជា ១-២ ដង។ ការ​កែ​តម្រូវ​កម្រិត​ថ្នាំ​អាស្រ័យ​លើ​លទ្ធផល​ក្រោយ​ការ​ព្យាបាល។

-កម្រិត​អតិបរមា៖ កម្រិត​ដែល​ធំ​ជាង ០,៥៨ មិល្លីក្រាម/គីឡូក្រាម (៤០ មិល្លីក្រាម ) មិន​ធ្លាប់​បាន​សាក​ប្រើ​ទៅលើ អ្នក​ជំងឺ​ជា​កុមារ​នៅ​ឡើយ​ទេ។

១២- មានទម្រង់បែបណាខ្លះ?

Benalapril® ​មាន​ទម្រង់​​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់សម្រាប់​លេប​

– ថ្នាំទឹក។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ វេជ្ជ. ចាន់ ស៊ីណេត · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម