backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hydralazine (ឱសថ Hydralazine)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Hydralazine​ ព្យាបាល​ជំងឺ​​អ្វីខ្លះ?

គេ​ប្រើ​ថ្នាំ ​Hydralazine ជាមួយ​ថ្នាំ​ផ្សេង​ ឬ​ប្រើ​វា​តែ​ឯង​ សម្រាប់​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម។​ ការ​បញ្ចុះ​សម្ពាធ​ឈាម​ អាច​ជួយ​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ជំងឺ​គាំង​បេះដូង​ និង​ជំងឺ​តម្រង​នោម។​ ថ្នាំ Hydralazine គេ​អាច​ហៅថា​ ថ្នាំ​សម្រាប់​ពង្រីក​សរសៃឈាម (Vasodilators) មាន​សកម្ម​ភាព​ទៅ​ធ្វើ​ឲ្យ​សរសៃ​ឈាម​រីក​ ដូច​នេះ​ឈាម​អាច​ហូរ​ទៅ​កាន់​ផ្នែក​ផ្សេងៗ​​នៃ​រាងកាយ​បាន​គ្រប់​គ្រាន់។

គេ​ក៏​ប្រើ​ Hydralazine​ ​ជាមួយ​ថ្នាំ​ដទៃ​សម្រាប់​ព្យាបាល​ជំងឺ​ខ្សោយ​ការ​កន្ត្រាក់​បេះ​ដូង​(heart failure)។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

Hydralazine​ ​ជា​ថ្នាំ​ប្រភេទ​​​ចាក់ គេ​ប្រើ​វា​​នៅ​ក្នុង​មន្ទី​ពេទ្យ ឬ​តាម​គ្លីនិក។​ បើ​​​ចង់​យក​វា​មក​ចាក់​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ នោះ​គ្រូពេទ្យ​​​ប្រាប់​​​ពី​របៀប​ប្រើ​ប្រាស់ តែ​​ត្រូវ​ប្រាកដ​ថាយើង​​​យល់​ច្បាស់​ពី​របៀប​ចាក់​ថ្នាំ។ ក្នុង​ករណី​មាន​ចម្ងល់ ​​​គួរ​ទាក់​ទង​ ឬ​សួរ​ពេទ្យ​បន្ថែម។

មិន​ត្រូវ​យក​ថ្នាំ​នេះ​មក​ប្រើក្នុង​ករណី​ ​​​​ឃើញ​មាន​កម្ទេច​​ល្អិតកករ​ក្នុង​ថ្នាំ​ ទឹក​ថ្នាំ​ខាប់​ ​ប្តូរ​ពណ៌​ ​គម្រប​ដប​បែក​ ឬ​របើកជាដាច់ខាត។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Hydralazine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Hydralazine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤– ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– កំពុង​មានផ្ទៃពោះ ​ឬ​បំបៅ​ដោះ​កូន ​មិន​អាចប្រើថ្នាំ​ផ្តេស​ផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជាពី​ពេទ្យនោះទេ។​

-​ កំពុងប្រើ ​ថ្នាំ​ផ្សេងៗ​ ទាំងថ្នាំ​មាន​ ​ឬ​គ្មាន​វេជ្ជបញ្ជា​ ក៏ដូចជា​ថ្នាំ​ឱសថ​បុរាណ​ផ្សេង​ៗ។

-​ មាន​ប្រតិកម្ម​ជា​មួយ​សារ​ធាតុ​ផ្សំន​ក្នុង​ថ្នាំ​អ៊ី Hydralazine ឬ​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​អ្វី​ផ្សេងទៀត។

-​ មាន​ជំងឺ​ដទៃ​ផ្សេង។

-​ មាន​បញ្ហា​ឈាម​ សរសៃ​ឈាម​ បេះដូង​ សម្ពាធ​ឈាម​ទាប ​កង្វះ​វីតាមីន​ បេ​៦​ ក្នុង​ឈាម​​​ បញ្ហា​តម្រង​នោម ឬ​ជំងឺ Lupus។

– ធ្លាប់​មាន​បញ្ហា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ពី​មុន។

– មាន​បញ្ហា​សរសៃ​ឈាម​បេះ​ដូង​ ជំងឺ​ខូច​ប្រឺស​បេះដូង ​​(Rheumatic heart disease)​​ មាន​បញ្ហា​ថ្លើម​ ​​តម្រង​នោម​ ឬ​គាំង​បេះដូង។

– ត្រូវ​ទទួល​​ការ​វះ​កាត់ សូម្បី​តែ​ការ​វះ​ដក​ធ្មេញ។ ត្រូវ​ប្រាប់គ្រូពេទ្យ​ ឬ​​ពេទ្យ​ធ្មេញថា​អ្នក​កំពុង​ប្រើ​ថ្នាំ Hydralazine។

ត្រូវ​សួរ​អំពី​ការ​ផឹក​គ្រឿង​ស្រវឹង​ពេល​អ្នក​ត្រូវ​ប្រើ​ថ្នាំ Hydralazine ​ព្រោះ​គ្រឿង​ស្រវឹង​​អាច​ធ្វើ​ឲ្យ​ផល​រំខាន​ថ្នាំ ​កាន់​តែ​ធ្ងន់ធ្ងរ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​បង្ហាញ​អំពី​សុវត្ថិភាព​របស់​ថ្នាំ Hydralazine ​​ពេល​ជំងឺ​កំពុង​​ពពោះ ​ឬ​បំបៅ​ដោះ​នៅ​ឡើយ​ទេ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ធ្វើ​ការ​ថ្លឹង​ថ្លែង​​ផល​វិជ្ជមាន ​​និង​ផល​ប៉ះ​ពាល់​​មុន​​​ប្រើ​ថ្នាំនេះ។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើ​ផល​រំខាន​ទាំង​នេះ​នៅ​តែ​មាន​ ឬ​កាន់​តែ​ធ្ងន់ធ្ងរដូចជា៖

– រាក

– ឈឺ​ក្បាល

– មិន​ឃ្លាន​អាហារ

– ចង្អោរ

– ក្អួត

ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​បើ​ផល​ប៉ះ​ពាល់​ថ្នាំ​កាន់​តែ​ធ្ងន់ធ្ងរ​ដូច​ជា៖

– ឈឺ​ទ្រូង

– ឈឺ ​ឬ​ពិបាក​នោម

– បាក់​ទឹក​ចិត្ត

– អស់​កម្លាំង

– បេះ​ដូង​លោត​​ញាប់ ឬ​លោត​មិន​ត្រូវ​ចង្វាក់

– ក្តៅ រងា ឬ​ឈឺ​បំពង់​ក

– ឈឺ​តាម​សន្លាក់

– អារម្មណ៍​មិន​នឹងន

– ស្ពឹក​ដៃ​ជើង

– ស្ពឹក​ និង​មាន​អារម្មណ៍​ចាក់ៗ​តាម​ស្បែក

– អស់​កម្លាំង​មិន​បាត់

– ឈឺ​ក្បាល​​ ឬ​ងងឹត​មុខ​មិន​បាត់

– មាន​ឡើង​ជាំ និង​ហូរ​ឈាម​ដោយ​គ្មាន​មូល​ហេតុ

– ភ្នែក​ចាប់​ផ្តើម​ស្រវាំង

– ភ្នែក​ និង​ស្បែក​ឡើង​លឿង

– មាន​ប្រតិកម្ម​ខ្លាំង (​កន្ទួល​ ហើម រមាស់ ពិបាក​ដក​ដង្ហើម​ ថប់​ទ្រូង ហើម​មាត់ មុខ បបូរ​មាត់​ ឬ​អណ្តាត)។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំ​អាច​មាន​អន្តរ​អំពើ​ជាមួយ Hydralazine​ រួម​មាន៖

– ថ្នាំ​ទាំង​ឡាយ​ណា​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​ ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម (ឧ. Diazoxide) ឬថ្នាំ​ពង្រីក​សរសៃ​ឈាម​ដទៃ​ទៀត ដូចជា Isosorbide, Nitroglycerin ដោយ​សារ​តែ​ថ្នាំ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ផល​រំខាន​​ថ្នាំ​ Hydralazine កើត​មាន​កាន់​តែ​ច្រើន។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬឱសថការី ​បើ​យើង​​ចង់​ដឹង​ថា ​មាន​ថ្នាំ​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សម្ពាធ​ឈាម​។

-ថ្នាំ​ពពួក​ Monoamine oxidase (MAO) inhibitors (ឧ.phenelzine) ដោយ​សារ​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ កើត​ឡើង​ច្រើន។

– ថ្នាំ Beta-blockers (Propranolol) ​​ដោយ​សារ​អាចបង្ក​​ផល​ប៉ះ​ពាល់​ច្រើន​ ពេលចាក់​ថ្នាំ​ Hydralazine។

– ថ្នាំ​ Epinephrine​ ​​អាច​ធ្លាក់​ចុះ​គុណភាព ពេល​ប្រើ​​ជាមួយ​ថ្នាំ Hydralazine។​

៨– ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

អាហារ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ​ Hydralazine​​ មាន​ការ​ប្រែប្រួល។ វា​​អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផ្តល់​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ធ្ងន់ធ្ងរ។​ ​​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​​​ ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​មុន​ពេល​​​ចាប់​ផ្តើម​ប្រើ​​ថ្នាំ។

៩– ​​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំអ៊ីដ្រាឡាហ្ស៊ីន (Hydralazine) ​អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ ដូចនេះ​ត្រូវឲ្យ​គ្រូពេទ្យ ឬ​ឱសថការី ​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​ដែល​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន។ ​

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ដែល​យើង​ផ្តល់​នេះ​ មិន​បាន​ចាត់​ទុក​ជា​ដំបូន្មានរបស់គ្រូពេទ្យ​ទេ​។​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ឬ​ឱសថការី​​​មុន​ពេល​អ្នក​ប្រើប្រាស់​ថ្នាំនេះ។​

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

កម្រិត​ថ្នាំ​​ព្យាបាល​លើស​សម្ពាធ​ឈាម​លើ​មនុស្ស​ពេញ​វ័យ​

– កម្រិត​ដំបូង៖ លេប ​១០មិល្លីក្រាម​ ៤​ ដង/​ថ្ងៃ​ សម្រាប់ ​២-៤ ​ថ្ងៃ​ដំបូង។ ដំឡើង​កម្រិត​ថ្នាំ​ដល់ ២៥​មិល្លីក្រាម​ លេប ៤​ ដង/​ថ្ងៃ សម្រាប់​សប្តាហ៍​ដំបូង ហើយ​សប្តាហ៍​បន្ទាប់​​ លេប​ ៤០​មិល្លីក្រាម​ ៤ ​ដង/ថ្ងៃ។

– កម្រិត​បន្ទាប់៖ តម្រូវ​កម្រិត​ថ្នាំ​មក​នៅ​ក្នុង​ប្រសិទ្ធ​ភាព​ទាប។

កម្រិត​ថ្នាំព្យាបាល​លើស​សម្ពាធ​ឈាម​បន្ទាន់​លើ​មនុស្ស​ពេញ​វ័យ​

– ប្រើ​កម្រិត៖ ចាក់​ ២០​-​៤០ មិល្លីក្រាម ​ចាក់​ចូល​សរសៃ​ឈាម​ ឬ​ចាក់​ក្នុង​សាច់​ដុំ។

– ចំពោះ​អ្នក​ជំងឺ​មាន​បញ្ហា​តម្រង​នោម​​ ត្រូវ​ប្រើ​ថ្នាំ​នៅ​ក្នុង​កម្រិត​ទាប​ជាង​នេះ។

កម្រិត​ថ្នាំ​​សម្រាប់​ព្យាបាល​ Congestive Heart Failure (ខ្សោយ​បេះដូង) ​មនុស្ស​ពេញ​វ័យ​

– កម្រិត​ដំបូង៖ ១០​មិល្លីក្រាម លេប​ ៤​ ដង​/​ថ្ងៃ។

– កម្រិត​បន្ទាប់៖ ​​៨០០មិល្លីក្រាម​ ៣​ ដង/ថ្ងៃ។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

សុវត្ថិភាព​ និង​ប្រសិទ្ធ​ភាព​របស់​ អ៊ីដ្រាឡាហ្ស៊ីន (Hydralazine) មិន​ទាន់​មាន​ការ​កំណត់​ឲ្យ​បាន​ច្បាស់នៅ​ពេល​ធ្វើ​ការ​សាក​ល្បង​​នៅ​ឡើយ​ទេ ទោះ​បី​ជា​ក្មេង​ធ្លាប់​ប្រើថ្នាំ Hydralazine (hydrochloride)​ ហើយ​ក៏​ដោយ។ គ្រូ​ពេទ្យ​បាន​ណែ​នាំ​ឲ្យ​ប្រើ ថ្នាំ​នេះ​ក្នុង​កម្រិត​ ១,៧-​៣,៥ មិល្លី​ក្រាម/​គីឡូ រៀង​រាល់​ថ្ងៃ ដោយ​ចែក​ជា​ ៤-៦ ​ដង/​ថ្ងៃ។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

ថ្នាំ Hydralazine មាន​ជាទម្រង់​ និងកម្រិត​​ដូច​ជា

– ថ្នាំ​ទឹក​សម្រាប់​ចាក់ ​ជា​ពពួក ​Hydrochloride៖ ២០មិល្លី​ក្រាម​ ​ក្នុង​ ១មិល្លី​លីត្រ

– ថ្នាំ​គ្រាប់​សម្រាប់​លេប​ ជា​ពពួក Hydrochloride៖ ១០មិល្លី​ក្រាម​​ ២៥មិល្លី​ក្រាម​ ​៥០មិល្លី​ក្រាម​ និង​ ១០០ មិល្លី​ក្រាម។

១៣–ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤–ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ ត្រូវ​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello​​ Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម