backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Triamcinolone (ឱសថ Triamcinolone)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ​ថ្នាំ Triamcinolone ព្យាបាលជំងឺអីខ្លះ?

Triamcinolone ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Corticosteroids (ប្រឆាំង​រលាក) អាច​បង្ការ​កុំ​ឲ្យ​មាន​ការ​បញ្ចេញ​សារធាតុ​ង្ក​ឲ្យ​មាន​ការ​រលាក​ក្នុង​រាងកាយ។

Triamcinolone គឺ​សម្រាប់​លេប​ព្យាបាល​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ប្រតិកម្ម​អាលែកហ្ស៊ី បញ្ហា​ស្បែក រលាក​ពោះ​វៀន​ធំ ជំងឺ​រលាក​សន្លាក់ ជំងឺ Lupus ជំងឺ Psoriasis (ជំងឺ​បង្ក​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​បណ្ដាល​ធ្វើ​ឲ្យ​រមាស់​ និង​កន្ទួល​ក្រហម​ស្បែក) ឬ​បញ្ហា​ដង្ហើម។

យ៉ាងណា ថ្នាំ Triamcinolone អាច​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ​នេះ។

២- គេប្រើថ្នាំនេះប្រើ​យ៉ាង​ម៉េច?

ត្រូវប្រើ​ Triamcinolone ទៅ​តាម​ការ​ណែ​នាំ​របស់​វេជ្ជបណ្ឌិត ដោយ​មិន​ត្រូវ​លេប​លើស ​ឬ​ខ្វះ​កម្រិតថ្នំា ​ឬ​យូរ​ជាង​ការ​ណែ​នាំ​នោះ​ឡើង។ ករណី​ខ្លះវេជ្ជបណ្ឌិត​ អាច​ធ្វើ​ការ​កែ​តម្រូវ​បរិមាណ​ថ្នាំ​ដើម្បី​ទទួលបាន​​លទ្ធ​ផលព្យាបាល​​ល្អ​ជាង​មុន។

ត្រូវ​លេប Triamcinolone ជា​មួយ​អាហារ ​ដើម្បី​ការពារ​កុំឲ្យ​​ឈឺ​ក្រពះ។

កម្រិត​ថ្នាំ​ស្តេរ៉ូអ៊ីត អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ ​បើ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា មាន​ជំងឺ​ធ្ងន់ធ្ងរ គ្រុនក្ដៅ មានឆ្លង​រោគ​ផ្សេងៗ ​ត្រូវ​វះកាត់ ឬករណី​សង្គ្រោះ​បន្ទាន់​ណា​មួយ។ ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ បើ​យើង​មាន​បញ្ហា​យើង​កំពុង​ប្រើ​ថ្នាំ​ប្រភេទ​នេះ ព្រោះ​អាច​ធ្វើ​ឲ្យ​លទ្ធផល​វេជ្ជសាស្រ្ត​មាន​ភាព​មិន​ប្រក្រតី។

មិន​ត្រូវ​ឈប់​ប្រើថ្នាំ Triamcinolone ភ្លាម​ៗ​ទេ ព្រោះ​អាចធ្វើឲ្យជំងឺ​រើ​ឡើងវិញ។ ក្នុងករណី​បន្ទាន់ ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ពេល​សម្រេចចិត្ត​ឈប់​ប្រើ​ថ្នាំ ​ពាក់​កាត​សម្គាល់​បង្ហាញ​ថាយើង​កំពុង​ប្រើ​ប្រាស់​ថ្នាំប្រឆាំង​ការ​រលាក។ គ្រូ​ពេទ្យ ពេទ្យ​ធ្មេញ ឬ​អ្នក​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​ ទទួល​ព្យា​បាលយើង ចាំបាច់​ត្រូវ​ដឹងយើង​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ។

៣- ត្រូវ​រក្សា​ទុក​ថ្នាំ​នេះ​ដោយ​វិធី​ណា?

ថ្នាំ Triamcinolone អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Triamcinolone ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ​ Triamcinolone ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖

– ប្រតិកម្ម​អាលែកហ្ស៊ី៖ ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​​ធ្លាប់​មាន​អាការៈ​មិន​ស្រួល ឬ​ធ្លាប់​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​នេះ ឬ​ថ្នាំ​ដទៃ។ ប្រាប់​គ្រូពេទ្យ​បើ​មាន​ប្រតិកម្ម​ផ្សេងៗ ដូចជា ប្រតិកម្ម​ជាមួយ​អាហារ ជាតិ​ពណ៌ សាធាតុ​រក្សា​គុណភាព​អាហារ​បាន​យូរ ឬ​មាន​ប្រតិកម្ម​ជាមួយ​សត្វ។ សម្រាប់​ថ្នាំ គ្មាន​វេជ្ជបញ្ជា​ត្រូវ​អាន​ក្រដាស​ណែ​នាំ ឬ​ពិនិត្យ​រក​មើល​គ្រឿង​ផ្សំ​របស់​ថ្នាំ​ជាមុន។

– សម្រាប់​ក្មេង៖ គ្មាន​ការ​សិក្សា​ណា​រក​ឃើញពី​ផល​ប៉ះ​ពាល់​លើក្មេងៗ ដោយ​សារ​ប្រើ​ប្រាស់​ថ្នាំ​នេះ​នៅឡើយ។ ប៉ុន្តែ​ដោយ​សារ​ថ្នាំ​នេះ​មាន​សារ​ជាតិ​ពុល​ ដូច្នេះ​ត្រូវ​ប្រើ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ក្មេងៗ​ស្រូប​យក​ឪសថ​នេះ​តាម​ស្បែក​ច្រើនពេក​ អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​បាន។ ប្រសិន​បើក្មេងៗ​កំពុង​ប្រើ​ប្រាស់​ថ្នាំ Triamcinolone ​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

– សម្រាប់​មនុស្ស​ចាស់៖ ​ការ​សិក្សា​មិន​ទាន់​រក​ឃើញ​បញ្ហា ឬ​ផលប៉ះ​ពាក់ព័ន្ធ​មនុស្ស​ចាស់ ដោយ​សារ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​ទេ។

៥–មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​​ទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ត្រូវ​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ភា្លម​ៗ បើ​ប្រទះផល​រំខាន​អំឡុង​ពេល​ប្រើថ្នាំនេះ។

ផល​ប៉ះពាល់​ធ្ងន់ធ្ងរ៖

– គំហើញ​មាន​បញ្ហា (មើលអត់ច្បាស់)

– ហើម ឡើង​គីឡូ​លឿន មាន​អារម្មណ៍ហត់

– ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ មាន​គំនិត ​ឬ​ឥរិយាបថ​មិន​ប្រក្រតី ប្រ​កាច់

– លា​មក​មាន​ឈាម ឬ​ឡើង​ខ្មៅ ក្អក​ឈាម

– រលាក​លំពែង៖ ឈឺ​នៅ​តំបន់​ក្រពះ​ខ្លាំង​ ហើយ​ចាក់​ទៅ​ខ្នង ​ចង្អោរ ​និង​ក្អួត បេះ​ដូង​ដើរ​ញាប់

– កម្រិត​ប៉ូតាស្យូម​ចុះ​ទាប៖ នាំ​ឲ្យ វង្វេង ចង្វាក់​បេះ​ដូង​មិន​ប្រក្រតី ស្រេក​ទឹក​ខ្លាំង នោម​ច្រើន ឈឺ​ជើង ខ្សោយ​សាច់​ដុំ ឬ​​ជើងលែងមា​ន​វិញ្ញាណ

– ឡើង​សម្ពាធឈាម​ធ្ងន់​ធ្ងរ៖ ឈឺ​ក្បាល​ខ្លាំង ព្រិល​ភ្នែក ហឹង​ត្រចៀក ស្រឺត វង្វេង ចុក​ទ្រូង ហត់ បេះដូង​មិន​ប្រក្រតី និង​ប្រកាច់។

ផល​ប៉ះ​ពាល់កម្រិត​ស្រាល​មាន៖

– គេង​មិន​លក់ អារម្មណ៍​ប្រែប្រួល

– ឡើង​មុន ស្បែក​ស្ងួត ស្បែក​ស្តើង ជាំ ឬ​ប្រែ​ពណ៌​ស្បែក

– របួស​មិន​ងាយ​ជា​សះ

– បែក​ញើស​ច្រើន

– ឈឺ​ក្បាល វិល​មុខ មាន​អារម្មណ៍​ធេង​ធោង

– ចង្អោរ ឈឺ​ក្រពះ ប៉ោង​ពោះ

– ខ្សោយ​សាច់ដុំ

– ទី​តាំង​ខ្លាញ់​លើ​រាង​កាយ​ប្រែ​ប្រួល ពិសេស​នៅ​ ដើម​ដៃ ជើង មុខ ក សុដន់ និង​ចង្កេះ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​​អន្តរកម្ម​​ថ្នាំ

ថ្នាំ Triamcinolone អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ Triamcinolone អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​យើង​បច្ចុប្បន្ន ពិសេសបើ​យើងមានបញ្ហា​សុខភាព​ដូច​ជា៖

– Cushing‘s syndrome (ជំងឺ​ក្រពេញលើ​តម្រង​នោម Adrenal)

– ទឹក​នោម​ផ្អែម

– លើស​ជាតិ​ស្ករ​ក្នុង​ឈាម

– លើស​សម្ពាធ​ឈាម​ក្នុង​ខួរ​ក្បាល (ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​កាន់​តែ​ធ្ងន់​ធ្ងរ​បាន)

– ការ​បង្ក​រោគ​លើ​ស្បែក​​ចំកន្លែង ឬ​ជិត​កន្លែង​លាប

– មានដំ​បៅ​ធំ របួសស្បែក ឬ​រលាត់​ខ្លាំង​នៅ​កន្លែង​ដែល​លេប (អាច​មាន​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​កម្រិត​ណា?

ប្រើ​ព្យា​បាល​មនុស្ស​ពេញ​វ័យមានជំងឺ Adrenocortical Insufficiency

– ចាប់ពី ៤-១២ មិល្លីក្រាម លេប​រាល់​ថ្ងៃ រួម​ជាមួយ​ការ​ព្យាបាល​ដោយ Mineralocorticoid។

ប្រើ​ព្យា​បាល​មនុស្ស​ពេញ​វ័យ​មាន​ជំងឺ Ankylosing Spondylitis

– កម្រិត​ដំបូង៖ ៨-១៦ មិល្លីក្រាម លេប​រាល់​ថ្ងៃ និង ៣-៤៨ មិល្លីក្រាម ចាក់​តាម​សាច់ ​ដុំ​រៀងរាល់ ១២ ម៉ោង។

– ​ចាក់​ចូល​សន្លាក់ ​និង​ថង់​ទឹក​សន្លាក់៖ ៥-៤០ មិល្លីក្រាម អាស្រ័យ​តាម​ទំហំ​សន្លាក់ ហើយ​សម្រាប់​ជង្គង់ ​ជា​ទូ​ទៅ​ចាក់ ២៥ មិលី្លក្រាម។

កម្រិត​អតិបរិមា​ប្រើ​មួយសប្តាហ៍ត្រឹម​តែ ៧៥ មិលី្លក្រាម។

ប្រើ​ព្យា​បាល​មនុស្ស​ពេញ​វ័យមានជំងឺ Bursitis

– កម្រិត​ដំបូង៖ ៨-១៦ មិល្លីក្រាម លេប​រាល់​ថ្ងៃ និង ៣-៤៨ មិល្លីក្រាម ចាក់​តាម​សាច់​ដុំ​ រៀងរាល់ ១២ ម៉ោង។

– ​ចាក់​ចូល​សន្លាក់ ​និង​ថង់​ទឹក​សន្លាក់៖ ៥-៤០ មិល្លីក្រាម អាស្រ័យតាម​ទំហំ​សន្លាក់ ហើយសម្រាប់​ជង្គង់ ​ជា​ទូ​ទៅ​ចាក់ ២៥ មិលី្លក្រាម។

កម្រិត​អតិបរិមា​ប្រើ​មួយ​សប្តាហ៍​ត្រឹម​តែ ៧៥ មិលី្លក្រាម។

ប្រើ​ព្យា​បាល​មនុស្ស​ពេញ​វ័យ​មាន​ជំងឺ​រលាក​​សន្លាក់​ឆ្អឹង (Osteoarthritis)

– កម្រិត​ដំបូង៖ ៨-១៦ មិល្លីក្រាម លេប​រាល់​ថ្ងៃ និង ៣-៤៨ មិល្លីក្រាម ចាក់​តាម​សាច់​ដុំ​ រៀងរាល់ ១២ ម៉ោង។

– ចាក់​ចូល​សន្លាក់ ​និង​ថង់​ទឹក​សន្លាក់៖ ៥-៤០ មិល្លីក្រាម អាស្រ័យតាម​ទំហំ​សន្លាក់ ហើយសម្រាប់​ជង្គង់ ​ជា​ទូ​ទៅ​ចាក់ ២៥ មិលី្លក្រាម។

កម្រិត​អតិបរិមា​ប្រើ​មួយសប្តាហ៍ត្រឹម​តែ ៧៥ មិលី្លក្រាម។

ប្រើ​ព្យា​បាល​មនុស្ស​ពេញ​វ័យមានជំងឺរលាក​​សន្លាក់ (Rheumatoid Arthritis) 

– កម្រិត​ដំបូង៖ ៨-១៦ មិល្លីក្រាម លេប​រាល់​ថ្ងៃ និង ៣-៤៨ មិល្លីក្រាម ចាក់​តាម​សាច់​ដុំ​ រៀងរាល់ ១២ ម៉ោង។

– ចាក់​ចូល​សន្លាក់ ​និង​ថង់​ទឹក​សន្លាក់៖ ៥-៤០ មិល្លីក្រាម អាស្រ័យតាម​ទំហំ​សន្លាក់ ហើយសម្រាប់​ជង្គង់ ​ជា​ទូ​ទៅ​ចាក់ ២៥ មិល្លីក្រាម។

កម្រិត​អតិបរិមា​ប្រើ​មួយសប្តាហ៍ត្រឹម​តែ ៧៥ មិល្លីក្រាម។

១១- កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី សុវត្ថិភាព​របស់​ថ្នាំមុន​ពេល​ប្រើ​ប្រាស់។ ដើម្បី​ដឹង​​ពត៌​មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​បាន។

១២- ថ្នាំ​នេះ​មាន​ទម្រង់​បែប​ណា​ខ្លះ?

Triamcinolone អាច​ប្រើ​បាន​តាម​ទម្រង់​ និង​កម្រិត​ដូចជា ទម្រង់​ចាក់ ​៤០​ មិល្លីក្រាម/មិល្លី​លីត្រ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរស័ព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើថ្នាំ សូម​ប្រើ​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវលេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម