backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Valsartan (ឱសថ Valsartan)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Valsartan ព្យាបាលជំងឺអីខ្លះ?

Valsartan ជា​ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម ខ្សោយបេះដូង និង​ប្រើ​ដើម្បី​ជួយ​មុខងារ​បេះដូង​ បន្ទាប់​ពី​គាំងបេះដូង។

២- គេប្រើថ្នាំ​នេះយ៉ាងម៉េច?

លេបថ្នាំ​ជាមួយ​អាហារ ឬ​ដោយ​ពោះ​ទទេ ឲ្យ​បាន​ទៀង​ម៉ោង​រៀង​រាល់​ថ្ងៃ តាម​វេជ្ជបញ្ជា និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (លើក​លែង​តែគ្រូពេទ្យ​តម្រូវ​ញ៉ាំ​តិច)។

៣- គួរ​រក្សា​ទុក​របៀប​ណា?

ថ្នាំ Valsartan អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Valsartan ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ​​ត្រូវ​ដឹងអី​ខ្លះ​មុន​​ប្រើ?

មុន​ពេល​ប្រើ Valsartan ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ ​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖

– ប្រាប់ពី​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ រួម​ទាំង​ថ្នាំ​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា ទាំង​វីតាមីន និង​ថ្នាំ​បំប៉ន​ផ្សេងៗ។

– បើ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផ្សេងៗ មាន​ជំងឹ​ផ្សេង​ទៀត​​ពី​មុន និង​ប្រាប់​គ្រប់​ជំងឺ​ទាំង​អស់​កំពុង​មាន។

– មាន​បញ្ហា​សុខភាព​ណា​មួយ ​ធ្វើ​ឲ្យយើង​មិន​អាច​ទ្រាំ​ទ្រ​ជា​មួយ​ផល​រំខាន​របស់​ថ្នាំនេះ។

– កំពុង​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះ​កូន។

– កំពុង​លេបថ្នាំ​ដែលមាន​សារធាតុ Aliskiren និង​អ្នក​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ (Diabetes) ឬ​បញ្ហា​តម្រង​នោម។ សូម​សួរ​ទៅ​គ្រូពេទ្យ ឬ​ឱសថការី​ ប្រសិន​មិនដឹង​ច្បាស់​ថា​ថ្នាំដែលយើងលេប​មាន​សារជាតិ​ Aliskiren ឬអត់។​

– មាន​ជំងឺ​លើ​តម្រង​នោម។

– មិន​ត្រូវ​ឲ្យថ្នាំនេះទៅ​ក្មេង​ដែលមាន​អាយុតិច​ជាង​ ៦​ឆ្នាំ ឡើយ។

– ចៀស​វាង​ការ​បើកបរ ឬ​សកម្មភាព​តម្រូវ​ឲ្យយើងមាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់។

– ក្រោក​ពី​អង្គុយ ឬ​ដេក​យឺតៗ ដើម្បី​កាត់បន្ថយ​ការ​វិលមុខ​ខ្លាំង

ប្រើថ្នាំ Aliskiren អាចនឹង​ចំណយពេល ២-៣ អាទិត្យ​ទើបអាចឃើញ​ប្រសិទ្ធិភាព​ថ្នាំ​ពេញលេញ។

ដូចនេះយើងត្រូវ៖

– មើល​សម្ពាធ​ឈាមឲ្យ​បាន​ញឹកញាប់។

– ចៀស​វាង​ប្រើអំបិល​ជំនួស (salt Substitute) ដែលមាន​ជាសារធាតុ​ ប៉ូតាស្យូម ថ្នាំ​បញ្ចុះ​ទឹកនោម​ប្រភេទ Potassium-sparing ឬ ថ្នាំ​ប៉ូតាស្យូម។

– ប្រើអំបិល​តិច​ ឬ​គ្មាន​អំបិល​សោះក្នុង​របប​អាហារ​។

មិន​ត្រូវ​ញ៉ាំភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​(លើកលែង​តែ​មាន​ការ​យល់ព្រម​ពី​គ្រូពេទ្យ)។

ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ក្ដៅ ឬសកម្មភាព​ខ្លាំងៗ។

ញ៉ាំទឹក​ឲ្យ​ច្រើន​ដើម្បី​ជៀសវាង​ការ​បាត់បង់ជាតិ​ទឹក។

បែកញើសខ្លាំងជ្រុល បាត់បង់​ជាតិ​ទឹក ក្អួត ឬរាក ព្រោះ​បញ្ហា​ទាំង​នេះ​អាចនាំឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ។

ហាម​ប្រើ​ពពួកថ្នាំ OTC (Over the counter) មួយ​ចំនួន​ដែល​អាច​​កើន​ឡើង​សម្ពាធ​ឈាម។ ​រួមមាន ថ្នាំក្អក ផ្តាសាយ ថ្នាំបញ្ចុះទម្ងន់ ជំនួយផ្លូវអារម្មណ៍ ថ្នាំ​ Ibuprofen។

កំពុង​ប្រើថ្នាំ Lithium គ្រូពេទ្យ​អាចតម្រូវ​ឲ្យ​ពិនិត្យ​ឈាម​ដិត​ដល់​មុន​ប្រើថ្នាំ​នេះ​។

– Valsartan អាច​នឹង​មិន​សូវមាន​ប្រសិទ្ធភាព ចំពោះអ្នក​ជំងឺ​ជនជាតិ​ស្បែកខ្មៅ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ Metformine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអី្វខ្លះ?

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​បើ​ ប្រើហើយអ្នកជំងឺ​​មាន​បញ្ហា​ប្រតិកម្ម​ដូច​ជា៖

– រមាស់​ស្បែក ឡើងកន្ទួល រមាស់ ​កន្ទាលត្រអាក ហើម ពងទឹកលើស្បែក ឬរបក​ស្បែក ដោយមាន​ ឬគ្មានគ្រុនក្ដៅ ដកដង្ហើម​ឮ​សំឡេង​ដូច​ហួច តឹងក្នុងទ្រូង ឬបំពង់ក ពិបាក​ដក​ដង្ហើម ឬនិយាយស្អកខ្លាំង ឬហើម​នៅ មាត់ មុខ បបូរមាត់ អណ្ដាត​ បំពង់ក។

– សញ្ញា​នៃ​បញ្ហា​តម្រងនោម​ ដូច​ជា មិន​នោម បរិមាណ​ទឹកនោម​ប្រែប្រួល ឈាមក្នុង​ទឹកនោម ឬកើនទម្ងន់។

– សញ្ញា​កើន​ឡើង​កម្រិត​ប៉ូតាស្យូម ដូចជា ចង្វាក់បេះដូង​លោតមិនប្រក្រតី ពិបាក​​គិត ​ខ្សោយកម្លាំង ស្រាលក្បាល ឬវិលមុខ ជិត​សន្លប់ ស្ពឹក ញ័រ ឬដង្ហើមខ្លីៗ។

– វិល​មុខ​ខ្លាំង ឬសន្លប់

– ហើម​ដៃជើង ស្រវាំងភ្នែក

– ឈឺក្បាល វិលមុខ ឈឺពោះ

– ឈឺខ្នង អស់កម្លាំង រាក

– មាន​សញ្ញា​ដូច​គ្រុន ផ្ដាសាយ។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព Valsartan ថ្ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​​​​​​​ប្រើ​​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

Valsartan អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​​ប្រើ​​​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​​កម្រិត​ណា?

កម្រិត​ប្រើ​សម្រាប់​មនុស្ស​ពេញ​វ័យ

– កម្រិត​ដំបូង៖ ៤០មិល្លីក្រាម លេប ​២ ​ដង/ថ្ងៃ

– កម្រិត​បន្ថែម៖ ៨០-១៦០ មិល្លីក្រាម ​២ ​ដង/ថ្ងៃ។ កម្រិត​ប្រើ​អាច​នឹង​កើន​ឡើង​ដល់​​ខ្ពស់​បំផុត​ប្រសិន​បើ​អ្នក​ជំងឺ​ស៊ាំ​ថ្នាំ។

ជំងឺ​លើស​ឈាម (Hypertension)

– កម្រិត​ដំបូង៖ ៨០-១៦០ មិល្លីក្រាម លេបថ្ងៃម្តង

– កម្រិត​បន្ថែម៖ ៨០- ៣២០ មិល្លីក្រាម លេបថ្ងៃម្តង

រលួយសាច់ដំុបេះដូង (Myocardial Infarction)

– កម្រិត​ដំបូង៖ ២០មិល្លីក្រាម លេប ២ ដង/ថ្ងៃ

– កម្រិត​​បន្ថែម៖​ កម្រិត​ប្រើ​ដំបូងអាច​នឹងកើនឡើងអំឡុង​ពេល​ ៧ថ្ងៃ ដល់កម្រិត ​៤០មិល្លីក្រាម ២ ដង/ថ្ងៃ ​បន្ទាប់​មក​បង្កើន​ដល់​កម្រិត​គោលដៅ​ ១៦០មិល្លីក្រាម  ២ ​ដង/ថ្ងៃ ​ដោយ​សារ​ភាព​ស៊ាំ​ថ្នាំ។ Symptomatic Hypotension ឬ ខូច​មុខងារ​តម្រងនោម​កើតឡើង គួរ​តែ​បន្ថយ​កម្រិត​ប្រើ។

១១- កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

ជំងឺ​លើស​ឈាម (Hypertension)

អាយុ​ពី ៦ឆ្នាំ ទៅ ១៦ឆ្នាំ

– កម្រិត​ដំបូង៖ ១,៣ មិល្លីក្រាម/គីឡូ ម្ដងក្នុងមួយថ្ងៃ (កើនដល់ ៤០ មិល្លីក្រាម)

– កម្រិត​បន្ថែម៖ អាចកើនដល់ ២,៧ មិល្លីក្រាម/គីឡូ (កើនដល់ ១៦០ មិល្លីក្រាម) ម្ដងក្នុង​មួយថ្ងៃ អាស្រ័យ​លើ​អាការៈ​អ្នក​ជំងឺ។

១២- ថ្នាំ​នេះ​មាន​ទម្រង់​បែប​ណា​ខ្លះ?

– ថ្នាំ​គ្រាប់​គ្រាប់លេប

– ថ្នាំ​គ្រាប់​លេប​មាន​សំបក (ខេបស៊ុល)

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម