backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Fish Oils (ខ្លាញ់​ត្រី​)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Oct 16, 2019

Fish Oils (ខ្លាញ់​ត្រី​)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- គេ​ប្រើខ្លាញ់​ត្រី​ប្រើប្រាស់​ដើម្បី​អ្វី?

​យើង​អាច​ទទួល​បានខ្លាញ់​ត្រី ​ពី​ការ​ញ៉ាំសាច់​ត្រី​ ឬ​ញ៉ាំអាហារ​បំប៉នមាន​ជាតិ​ខ្លាញ់​ត្រី។ ត្រីសម្បូរ​​ទៅ​ដោយ​ខ្លាញ់​មាន​ប្រយោជន៍​ ដែល​គេ​និយម​​ហៅ​ថា​ អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ សម្បូរ​ក្នុង​ពពួក​ត្រីស្ទើរ​តែ​គ្រប់​ប្រភេទ ពិសេស ត្រី​ស្បៃកា​ ត្រី​ធូណា​ ត្រី​សាល់ម៉ុន​ ​ត្រី​សារឌីន​ និង​ពពួក​ត្រី​ជាច្រើន​ទៀត។

អាហារ​បំប៉ន​ខ្លាញ់​ត្រី ច្រើន​តែ​យក​ចេញ​ពី​ ត្រី​ស្បៃកា ត្រី​ធូណា​​ ត្រី​សាល់ម៉ុន​ ថ្លើម​ត្រី​ម័ររុយ ត្រី​បាឡែន ឬឆ្មាទឹក។ ជា​ញឹកញាប់​អាហារ​បំប៉ន​ខ្លាញ់​ត្រី​ តែង​តែ​មាន​វីតាមីន​ E​ ក្នុង​បរិមាណ​តិច​តួច​ ដើម្បី​បង្ការ​កុំ​ឲ្យ​​ស្អុយ​រលួយ។ វា​ក៏​អាច​ផ្សំ​ជាមួយ​កាល់ស្យូម ជាតិ​ដែក​ ឬ​វីតាមីន​ A វីតាមីន B1, B2, B3 វី​តាមីន C ឬវិតាមីន D ជាដើម។

ខ្លាញ់​ត្រី​ ត្រូវ​​ប្រើប្រាស់​យា៉ង​ទូលំទូលាយ​គ្រប់​លក្ខខណ្ឌ ហើយ​ជា​ញឹកញាប់​ ត្រូវ​បាន​ប្រើប្រាស់​លើ​លក្ខខណ្ឌ​​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​របត់​ឈាម​ និង​បេះដូង។ គ្នា​យើងមួយ​ចំនួន ​ប្រើប្រាស់​ខ្លាញ់​ត្រី​ ដើម្បី​បន្ថយ​សម្ពាធ​ឈាម ​ឬ​កម្រិតខ្លាញ់​អាក្រក់​ទ្រីគ្លីសេរីត (ខ្លាញ់​ដែល​ទាក់ទងនឹង​កូលេស្តេរ៉ូល)។ ខ្លាញ់​ត្រី​ ក៏​ប្រើប្រាស់​សម្រាប់​បង្ការ​ ជំងឺ​បេះដូង ​ឬ​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ បាន​ណែនាំ​ថា ​ខ្លាញ់​ត្រី​ ពិត​ជា​កាត់​បន្ថយ​ជាតិខ្លាញ់​ទ្រីគ្លីសេរីត​ដែល​ខ្ពស់ និង​ជួយ​បង្ការ​ជំងឺ​បេះដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ នៅ​ពេល​យើង​​ប្រើប្រាស់​ក្នុង​កម្រិតណែនាំ។ យ៉ាងណា បើ​ញ៉ាំ​ខ្លាញ់​ត្រី​ហួស​កម្រិត បែរ​ជា​អាច​បង្កើន​ហានិភ័យ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ខ្លាញ់ត្រី ​គួរ​តែ​ទទួល​បាន​ឈ្មោះ ជា​ “អាហារ​ខួរក្បាល” ​ព្រោះ​ដោយ​សារ​គ្នា​យើង​ខ្លះ​ញ៉ាំ​សាច់​ត្រី ​ដើម្បី​បំបាត់​ជំងឺ​បាក់​ទឹក​ចិត្ត​ ជំងឺ​សរសៃ​ប្រសាទ (ឆ្កួត) ​ជំងឺពិបាក​ផ្ចង់អារម្មណ៍ ​ADHD ​ជំងឺបាត់បង់ការចងចាំ (​Alzheimer​) និង​វិបត្តិ​សតិ​អារម្មណ៍​ផ្សេង​ទៀត។

គ្នា​យើង​ខ្លះ ​ប្រើប្រាស់​ខ្លាញ់​ត្រី​ ដើម្បី​ព្យាបាល​អាការៈ​ស្ងួត​ភ្នែក ​ជំងឺ​ឡើង​សម្ពាធ​ភ្នែក​ និង​ជំងឺ​បាត់បង់គំហើញ (AMD​) ដែល​ច្រើន​កើត​ឡើង​នៅ​លើ​មនុស្ស​ចាស់ ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ។

សម្រាប់​ស្រីៗ​វិញ​ ញ៉ាំ​ខ្លាញ់​ត្រី​ ដើម្បី​បង្ការ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​ ឈឺ​សុដន់​ និង​ផល​វិបាក​ទាក់ទង​នឹង​ការ​មាន​ផ្ទៃ​ពោះ ​ដូចជា រលូត​កូន​ ឡើង​សម្ពាធ​ឈាម​អំឡុង​ពេល​ពពោះ​ត្រី​មាស​ចុង​ក្រោយ​ និងករណី​សម្រាល​មុន​ខែ។

ខ្លាញ់​ត្រី​​ ប្រើប្រាស់​សម្រាប់​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ហឺត​ ជំងឺ​​វិបត្តិ​ទាក់ទង​នឹង​ចលនា​ ជំងឺពិបាកបញ្ចេញសំឡេងធាត់​លើស​ទម្ងន់​ ជំងឺ​តម្រង​នោម​ ជំងឺ​ពុក​ឆ្អឹង​ និងជំងឺ​មួយ​ចំនួន​ទៀត​ ​ទាក់ទង​នឹង​ការ​ឈឺ​ចាប់​ និង​ហើម ​ដូចជា​ជំងឺ​ស្បែក (Psoriasis) និង​បង្ការ​ការ​ស្រក​ទម្ងន់​ដោយ​សារ​​ប្រើ​ថ្នាំប្រឆាំង​មហារីក។

ជួន​កាល​ខ្លាញ់​ត្រី​ ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្រោយ​ការ​វះកាត់​ប្ដូរ​បេះដូង​ ដើម្បី​បង្ការ​ជំងឺ​លើស​ឈាម ​និង​ខូចខាត​តម្រង​នោម​ដែល​បណ្ដាល​មក​ពី​ការ​វះកាត់​ ឬ​ថ្នាំ​ប្រើ​ទប់ទល់​ប្រព័ន្ធ​ភាព​ស៊ាំ​​កុំ​ឲ្យ​ប្រឆាំង​ជាមួយ​នឹង​បេះដូង​ថ្មី។ ខ្លាញ់​ត្រី​​ ជួន​កាល​ ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្រោយ​ការ ​វះកាត់​បើក​ផ្លូវ​សរសៃ​អាកទែ​កូរូណារីថ្មី ​ដើម្បី​​ជួយ​រក្សា​សរសៃ​ឈាម​ដែលបង្កើត​ផ្លូវ​ថ្មី​ ពី​ការកក​ស្ទះ។

២- ខ្លាញ់​ត្រី​ដំណើរការ​ម៉េច​ខ្លះ?

សារៈ​សំខាន់​របស់​ខ្លាញ់​ត្រី​ ច្រើន​តែ​បាន​មក​ពី​អាស៊ីដ​ខ្លាញ់​អូមេហ្កា​ ៣​ ហើយអ្វី​យើង​ត្រូវ​ដឹង ​គឺ​រាង​កាយ​យើង​មិនអាច​​ផលិត​អាស៊ីដ​ខ្លាញ់​អូមេហ្កា​ ៣​ ដោយ​ខ្លួន​ឯង​នោះ​ឡើយ​​ក៏ ​មិន​អាច​បង្កើត​អាស៊ីដ​ខ្លាញ់​អូមេហ្កា​ ៣​ ចេញ​ពី​អាស៊ីដ​ខ្លាញ់​អូមេហ្កា​ ៦ ​បាន​ដែរ ​ព្រោះ​វា​ជា​របប​អាហារ​ទូទៅ​នៅ​លោក​ខាង​លិច។ ការ​ស្រាវជ្រាវ​ជា​ច្រើន​ ​បាន​ធ្វើ​នៅ​លើសារធាតិ ​EPA ​និង ​DHA​ ​ជា​ប្រភេទ​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្កា​ ៣ ​​ជួន​កាល​មាន​នៅ​ក្នុង​អាហារ​បំប៉ន​ខ្លាញ់​ត្រី។

អាស៊ីដ​ខ្លាញ់​អូមេហ្កា​ ៣​ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ និងអា​ការៈ​ហើម​ ដែល​អាច​បក​ស្រាយ​បាន​ថា ​វា​មាន​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​ស្បែក ​និង​ជំងឺ​ស្ងួត​ភ្នែក។អា ស៊ីដ​ខ្លាញ់​ទាំង​នេះ ​ក៏​បង្ការ​បញ្ហា​កំណក​ឈាម​ឆាប់​រហ័ស ​ហើយ​ខ្លាញ់​ត្រី ​ក៏​ជួយ​ក្នុង​ស្ថានភាព​ជំងឺ​បេះដូង​មួយ​ចំនួនទៀត​ផង។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​ខ្លាញ់​ត្រីថ្នាំ​បុរាណ?

រក្សា​ខ្លាញ់​ត្រី​នៅ​​ស្ងួត​ និងឲ្យ​ឆ្ងាយ​ពី​ពន្លឺ​ព្រះ​អាទិត្យ។ ​បើ​យើង​មាន​ប្រើប្រាស់​ថ្នាំ​ពង្រាវ​ឈាម​ គួរ​តែ​កុំ​លេប​ថ្នាំ​នេះ​ជាមួយ ​ផលិត​ផលខ្លាញ់​ត្រី។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ខ្លាញ់​ត្រី​មាន​សុវត្ថិភាពកម្រិតណា?

ខ្លាញ់​ត្រី ​ច្រើន​តែ​មាន​សុវត្ថិភាព​សម្រាប់គ្នា​យើងភាគ​ច្រើន ​រួមទាំង​ស្រីៗ​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន នៅ​ពេល​លេប​ក្នុង​កម្រិត​ទាប ​(៣​ក្រាម ​ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ)​។ ខ្លាញ់​ត្រី​មិន​គួរ​ប្រើប្រាស់​ចំពោះ​ក្មេង ​ឬគ្នា​យើង ​ដែល​ងាយ​ប្រតិកម្ម​ ឬ​មាន​ជំងឺមហារីក​សុដន់​ មហារី​ក្រពេញ​ប្រូស្តាត​ ឬ​ជំងឺ​បេះដូង ឡើយ។

ស្វែង​យល់​ពី​ផលរំខាន

៥- ខ្លាញ់​ត្រី​អាច​មាន​ផល​រំខាន​អ្វី​ខ្លះ?

ខ្លាញ់​ត្រី​ អាច​បង្ក​ផល​ប៉ះពាល់មួយ​ចំនួន​ដូចជា៖

– កាត់​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ​

– ភើ​

– ក្លិន​ដង្ហើម​មិន​ល្អ

– ចុក​ចុង​ដង្ហើម

– ចង្អោរ​

– លាមក​រាវ

– រមាស់​ស្បែក​

– ឈាម​ច្រមុះ។​

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ខ្លាញ់​ត្រី​អាច​មាន​អន្តរកម្មជា​មួយ​អ្វី​ខ្លះ?

អាហារ​បំប៉ន​ខ្លាញ់​ត្រី អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំយើង​កំពុង​​ប្រើប្រាស់​ ​ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​​មាន។ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ឱសថការី ឬគ្រូឱសថ​បុរាណ មុន​នឹង​ប្រើប្រាស់។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​អាច​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើ​ប្រាស់ទូទៅ​សម្រាប់​មនុស្ស​ពេញ​វ័យ ​គឺ​ថ្នាំ​កាប់ស៊ុល ​ឬ​ថ្នាំ​ទឹក ​លេប​ ៣-៩​ ក្រាម​/ថ្ងៃ។ គ្រប់​ផលិតផល​ អាច​មាន​ការ​ប្រែប្រួល​​កម្រិត​ប្រើ​ប្រាស់ ហេតុ​នេះ សូម​ធ្វើ​តាម​ការ​ណែ​នាំ​មាន​សរសេរ​លើ​កញ្ចប់ផលិតផល។

កម្រិត​​ប្រើប្រាស់​អាហារ​បំប៉ន​ខ្លាញ់​ត្រី លើមនុស្សម្នាក់ៗ អាចខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៨- ទម្រង់​ខ្លាញ់​ត្រីមាន​អ្វី​ខ្លះ?

អាហារ​បំប៉ន​នេះ​ អាច​មាន​ក្នុង​ទម្រង់​ជា ថ្នាំ​គ្រាប់ និងថ្នាំទឹក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Oct 16, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម