សម្រាប់ប៉ាម៉ាក់ មានកូនតូច ហើយមានដំណើរផ្លូវឆ្ងាយ គួរប្រុងប្រយ័ត្ន កុំឲ្យពួកគេ គេងក្នុងឡានយូរពេក ឬគេងលើកៅអីណា ធ្វើឲ្យពិបាកដកដង្ហើម ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូនៗ។
ជាង ១ទសវត្ស ទារក ១២.០០០នាក់ នៅអាមេរិក ស្លាប់អំឡុងពេលគេង ហើយប្រមាណ ៣% ស្លាប់ ខណៈពេលពួកគេ នៅលើឧបករណ៍សម្រាប់ដាក់ទារក ដូចជា កៅអីសម្រាប់ដាក់ទារកក្នុងឡាន ឬកៅអីយោល។ នេះបើតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិបង្ការ និងពិនិត្យគ្រោះថ្នាក់ របស់អាមេរិក។
លោកវេជ្ជបណ្ឌិត Jeffrey Colvin សាស្ត្រាចារ្យផ្នែកកុមារ នៅមន្ទីរពេទ្យកុមារ Mercy ក្នុងទីក្រុង Kansas របស់អាមេរិក បញ្ជាក់ថា លោកភ្ញាក់ផ្អើល ពេលរកឃើញថា ទារកតិចជាង ១០% ស្លាប់នៅក្នុងកៅអីសម្រាប់ដាក់ទារកក្នុងឡាន ទោះបីជាទារកដាក់បានយ៉ាងត្រឹមត្រូវក៏ដោយ។
តែកៅអីសម្រាប់ដាក់ទារកក្នុងឡាននេះ មានចំណែក ៦៣% នៃការស្លាប់របស់ទារក នៅពេលកៅអីប្រភេទនេះ ប្រើប្រាស់ជាកៅអីនៅខាងក្រៅឡាន។ ការស្លាប់បែបនេះ ចាក់ទុកជា រោគសញ្ញាការស្លាប់ភ្លាមៗរបស់ទារក (Sudden Infant Death Syndrome) និងការថប់អារម្មណ៍ដោយចៃដន្យ នៅលើកៅអី។
លោកវេជ្ជបណ្ឌិតដដែល ណែនាំឲ្យម្ដាយឪពុក ថែរក្សាទារកបន្ថែមទៀត មិនថា ទារក គេង ឬភ្ញាក់ទេ កៅអីសម្រាប់ដាក់ទារកក្នុងឡាន គឺមានសុវត្ថិភាពតែនៅក្នុងឡានប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលទារក ចេញក្រៅឡានហើយ ពួកគេគួរគេងនៅលើកៅអីប្រភេទផ្សេងវិញ។ ទោះយ៉ាងណា អ្នកស្រាវជ្រាវ ពុំបានពិនិត្យលើមូលហេតុការស្លាប់ភ្លាមៗរបស់ទារក នៅពេលយកកៅអីដាក់ទារកក្នុងឡាន ចេញពីឡាននោះទេ។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]