បច្ចុប្បន្នអ្នកម្តាយភាគច្រើនរវល់នឹងមុខរបរ ការងារដែលត្រូវទៅធ្វើការឆ្ងាយពីផ្ទះ ចំណែកមួយចំនួនទៀតមានផលលំបាកក្នុងការបំបៅដោះកូន ដូច្នេះមានតែជម្រើសឲ្យកូនម៉ឹមទឹកដោះគោម្សៅ។ ទោះជាយ៉ាងនេះក្តី អ្នកម្តាយដែលមានបំណងឲ្យកូនម៉ឹមទឹកដោះគោម្សៅត្រូវគិតគូរលើ២ចំណុចនេះសិន ទើបមិនជះឥទ្ធិពលដល់ការលូតលាស់របស់កូន។