វេជ្ជបណ្ឌិត ចាន់ ស៊ីណេត – តួនាទីជាគ្រូពេទ្យ មិនមែនចាំតែព្យាបាលមួយមុខទេ ប៉ុន្តែត្រូវយកចំណេះដឹងបែបវិទ្យាសាស្ត្រឯកទេសពេទ្យ ហាមខុស ហើយត្រូវច្បាស់ ១០០%គ្រប់ពេល បូកបញ្ចូលជាមួយបច្ចេកវិទ្យា ក្នុងសម័យឌីជីថល ដើម្បីបន្តផ្សព្វផ្សាយ ក្នុងឆន្ទៈ និងគោលដៅមួយខ្ពស់ និងច្បាស់លាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូនខ្មែរយើង ខ្ញុំគិតថាពិតជាបានផលច្រើនទៅច្រើនគ្នា ជាជាងខ្ញុំចាំតែពិនិត្យអ្នកជំងឺ ពេលឈឺរត់រកពេទ្យ។
បច្ចេកវិទ្យាទូលំទូលាយណាស់ ការប្រើប្រាស់ឌីជីថល Platform ផ្សាយឲ្យដល់អ្នកមិនទាន់ឈឺ ឬអ្នកមិនទាន់មានបញ្ហាសុខភាព គឺពិតជាស្របទៅតាម ជំហររបស់ខ្ញុំជាគ្រូពេទ្យ និងគោលគំនិតរបស់លោកគ្រូ អ្នកគ្រូពេទ្យឯទៀត ដែលគាត់មានបំណងចង់ជួយបងប្អូនយើង ឬធ្វើម៉េចឲ្យគ្រប់គ្នា មានសុខភាពល្អបរិបូរណ៍ ក្រៅពីការព្យាបាល។
សព្វថ្ងៃវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជាប្រធានផ្នែកសម្ភព និងរោគស្ត្រី កំពុងបម្រើការងារនៅ មន្ទីរពេទ្យបង្អែកមិត្តភាព-កម្ពុជាចិនសែនសុខ។