គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម​និង​ឧបត្ថម្ភ - Hello Health Group

គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម

ដើម្បី​គ្រប់គ្រង​ទម្រង់​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​នានា​ទាំង​លើ​គេហទំព័រ​និង​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​សំដៅ​ចំពោះ​អ្នក​ប្រើប្រាស់​គ្រប់​បណ្ដាញ​ទាំង​អស់​របស់ ​ Hello Health Group ភាគី​ក្រុមហ៊ុន​បាន​ចងក្រង​សេចក្ដី​ណែនាំ​មួយ​ចំនួន​ចែង​ខាងក្រោម សម្រាប់​អ្នក​ប្រើប្រាស់​ចាប់​ពី​ពេល​នេះ​តទៅ​ហៅ​ថា “ភាគី​អ្នក​ប្រើប្រាស់​ Hello Health Group ឯ​គេហទំព័រ​ព្រម​ទាំង​កម្មវិធី​ទូរស័ព្ទ​ដៃ​សំដៅ​ដល់ “ភាគី​ក្រុមហ៊ុន​​Hello Health Group។​​ ដូច​ចែង​ក្នុង​គោលការណ៍​នេះ ខ​និង​លក្ខខណ្ឌ​នៃ​ “ការ​ផ្សាយពាណិជ្ជកម្ម” និង “ការ​ផ្សព្វផ្សាយ” រួម​បញ្ចូល​ទាំង​ផ្ទាំង​ពាណិជ្ជកម្ម ផ្លាក​សញ្ញា បរិបទ​ពាណិជ្ជកម្ម និង​មាតិកា​ដែល​មាន​ការ​ឧបត្ថម្ភ ពី​ភាគី​ទីបី​សុទ្ធ​តែ​ត្រូវ​បាន​រួម​បញ្ចូល។ សេចក្ដី​ណែនាំ​ក្នុង​គោលការណ៍​​នេះ គឺ​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ “ទទួល​យក”  គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ដែល​សម្រេច​ដោយ​ Hello Health Group វិធី​ក្នុង​ការ​ដាក់​បង្ហាញ​ការ​ផ្សព្វផ្សាយ​លើ​ Hello Health Group ព្រម​ទាំង​ការ​ដក​ការ​ផ្សព្វផ្សាយ​នានា​ចេញ​ពី​ Hello Health Group។ ភាគី​ក្រុមហ៊ុន​សូម​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ ​ចំណុច​នានា​ក្នុង​គោលការណ៍​ការ​ផ្សាយពាណិជ្ជកម្ម​លើ ​Hello Health Group គ្រប់​ពេល​ដោយ​មិន​បាច់​ជូន​ដំណឹង​ជា​មុន ប៉ុន្តែ​ការ​ធ្វើ​បច្ចុប្បន្នភាព​កំណែប្រែ​គោលការណ៍ នឹង​បង្ហោះ​ចូល​ទៅ​ បណ្ដាញ​គេហទំព័រ ឬ​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ Hello Health Group។ 

Hello Health Group មាន​ការ​សម្រេចចិត្ត​ជា​ឯកច្ឆន្ទ ​ក្នុង​ការ​កំណត់​​ប្រភេទ​ពាណិជ្ជកម្ម​ដែល​តម្រូវ​ឲ្យ​មាន​កិច្ចព្រមព្រៀង និង​បង្ហាញ​លើ​បណ្ដាញ ​Hello Health Group ទាំង​អស់ ហើយ​មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ទេ Hello Health Group នឹង​ពិចារណា​ទទួល​យក​តែ​ការ​ផ្សព្វផ្សាយ​ទាំង​ផលិតផល និង/ឬ​សេវាកម្ម ​ទាំង​ឡាយ​ណា​ដែល​ទទួល​បាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពី​បណ្ដា​ក្រុមហ៊ុន​ផ្សព្វផ្សាយ ក្រុមហ៊ុន​ផលិត តំណាង​ចែកចាយ ឬ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម ​ប៉ុណ្ណោះ។ 

Hello Health Group នឹង​មិន​ទទួល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​ឡាយ​ណា​ដែល ផ្អែក​លើ​ការ​យល់​ឃើញ​តែ​ម្ខាង​របស់ Hello Health Group មិន​ពិត​ត្រឹមត្រូវ ឬ​គុណភាព​មិន​អាច​ទុក​ចិត្ត​បាន។ 

មាន​ការ​ផ្សព្វផ្សាយ​ប៉ុន្មាន​ប្រភេទ​ដែល​ Hello Health Group អនុញ្ញាត​ទទួល​ឲ្យ​ផ្សព្វផ្សាយ​លើ​បណ្ដាញ Hello Health Group គ្រប់​ប្រភេទ មិន​ថា​ពេល​ណា​ក៏ដោយ។ មាតិកា​ផលិតផល ឬ​សេវាកម្ម ​ដែល​ភាគី​ក្រុមហ៊ុន​មិន​ទទួល​ផ្សព្វផ្សាយ ប៉ុន្តែ​មិន​កំណត់​មាន​ជាអាទិ៍៖ 

    • ផលិតផល​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប​ច្បាប់ អាច​ប្រឆាំង​ទាស់​ដោយ​ច្បាប់ មិន​មាន​ប្រសិទ្ធភាព និង/ឬ បង្ក​គ្រោះថ្នាក់ Hello Health Group សូម​រក្សាសិទ្ធិ​ក្នុង​ការ​កំណត់​ឲ្យ​ឃើញ​ពី​ភាព​មិន​ស្របច្បាប់ មិន​មាន​ប្រសិទ្ធភាព និង/ឬ បង្ក​គ្រោះថ្នាក់ 
    • ផលិតផល​ក្លែងបន្លំ​ បោកបញ្ឆោត​ ខុសច្បាប់ ​បង្ក​ការ​យល់​ច្រឡំ វាយ​ប្រហារ​ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ
    • ផលិតផល​ដែល​ព័ត៌មាន​មិន​ត្រឹមត្រូវ បែប​សើច​ចំអក បែប​រើសអើង (ចំ ឬ​បង្កប់​ន័យ)  ឬ​ការ​វាយប្រហារ​បុគ្គល ឬ​ក្រុម​អាយុ​ជាក់លាក់ ជនជាតិ​ដើម ពូជសាសន៍ ពណ៌​សម្បុរ ​សាសនា ភេទ ទំនាក់ទំនង​ភេទ​ផ្ទុយ ឬ​ភេទ​ដូចគ្នា ស្ថានភាព​គ្រួសារ ជន​ពិការ ឬ​ការ​បង្ហាញ​សារ​បែប​មិន​សមគួរ​ដទៃ​ទៀត​ចំពោះ​បណ្ដាញ ​ Hello Health Group
    • គ្រឿង​ស្រវឹង
    • អាវុធយុទ្ធភណ្ឌ ​កាំភ្លើង រំសេវ ឬ​កាំជ្រួច
    • ល្បែង​ស៊ីសង
    • រូបភាព​អាសអាភាស ឬ​ទម្រង់​ប្រហាក់ប្រហែល
    • ផលិតផល​ថ្នាំជក់
    • អង្គភាព​សារព័ត៌មាន ឬ​អង្គភាព​សង្គ្រោះ​បន្ទាន់
    • ផលិតផល​ទាំង​ឡាយ​ណា​ដែល​ផ្សព្វផ្សាយ​ចំពោះ​ ឬ​មាន​បំណង​ទាក់ទាញ​ក្មេង​អាយុ​ក្រោម ១៣ឆ្នាំ 
    • វីដេអូ រូបភាព ឬ​សារ​យោង​ដែល​ផ្ដល់​ការ​វាយតម្លៃ​ដល់​មាតិកា ឬ​វីដេអូ​ហ្គេម
    • ផលិតផល​ទាំង​ឡាយ​ណា​ដែល​អះអាង​ថា​បន្ថែម​កម្លាំង មិន​សម​ហេតុផល ឬ​មិន​ទំនង 
    • វីដេអូ ឬ​រូបភាព​ដែល​មាន​ពន្លឺ​ហ្វ្លាស​ភ្លឺ​ខ្លាំង
    • វីដេអូ រូបភាព ឬ​សារ​ដែល​អះអាង​ថា​ស្រក​ទម្ងន់​ដូច​វេទមន្ត ឬ​ជា​ឱសថ​ទិព្វ​ជួយ​ព្យាបាល​ជំងឺ
    • អង្គភាព​ផ្សព្វផ្សាយ​នានា​ដែល​ព្យាយាម​ពង្រីក​បរិវេណ​ផ្សព្វផ្សាយ ឬ​បង្ក​ការ​រំខាន ឬ​ប៉ះពាល់​ទៅ​ដល់​ការ​អាន
    • អង្គភាព​ផ្សព្វផ្សាយ​នានា​ដែល​ព្យាយាម​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​មិន​បាន​ត្រឹមត្រូវ​តាម​ទីតាំង​ដែល​អ្នក​អាន​អូស​ចុះ​អូស​ឡើង ឬ​មិន​មាន​មុខងារ “បិទ” ឬ “X” ក្រោយ​ផ្ទាំង​ពាណិជ្ជកម្ម/សារ​លោត​រួច

  • អង្គភាព​ផ្សព្វផ្សាយ​នានា​ដែល​ព្យាយាម​បង្ហាញ​​​​មុខងារ​កុំព្យូទ័រ ឬ​ចង្អុល​បង្ហាញ​កុំព្យូទ័រ​ណា​មួយ ឬ​ក៏​មុខងារ​ផ្សេង​ទៀត​ជា​ហេតុផល​ក្នុង​ការ​បង្ហាញ​តួលេខ​អ្នក​ប្រើ​ជាមធ្យម​ឲ្យ​ចុច​លើ​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ខ្លួន។ 

Hello Health Group ទទួល​ស្គាល់​និង​រក្សា​ភាព​ខុស​គ្នា​ដាច់​ដោយ​ឡែក​រវាង​ការ​ផ្សាយ​ពាណិជ្ជកម្ម ​និង​មាតិកា​ទទួល​បាន​ការ​ឧបត្ថម្ភ ព្រម​ទាំង​មាតិកា​ព័ត៌មាន​មិន​មាន​ការ​ឧបត្ថម្ភ (Editorial Content)។  មាតិកា​ព័ត៌មាន​មិន​មាន​ការ​ឧបត្ថម្ភ ​មិន​ត្រូវ​ទទួល​ការ​ជំរុញ ​ដោយ​មាតិកា​ផ្សាយ​ពាណិជ្ជកម្ម​និង​មាតិកា​ទទួល​បាន​ការ​ឧបត្ថម្ភ ឬ​នាំមក​ជូន​ឡើយ។ Hello Health Group នឹង​ព្យាយាម​កំណត់​ឲ្យ​ច្បាស់​ថា រាល់​មាតិកា​ផ្សាយពាណិជ្ជកម្ម​និង​មាតិកា​ទទួល​បាន​ការ​ឧបត្ថម្ភ​លើ​បណ្ដាញ​Hello Health Group ទាំង​អស់​សុទ្ធ​តែ​បាន​បញ្ជាក់​ច្បាស់​លាស់​ដើម្បី​ចៀសវាង​ការ​ភាន់ច្រឡំ ឬ​សង្ស័យ​ដោយ​ប្រការ​ណាមួយ។ Hello Health Group នឹង​មិន​អនុញ្ញាត​ឲ្យ​រាល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​នានា​បង្ហាញ​ឲ្យ​​ “ភាគី​អ្នក​ប្រើប្រាស់ Hello Health Group”​ ដោយ​មិន​បាន​បញ្ជាក់ ឬ​ឃ្លា​សម្គាល់​ដូចជា “ការ​ផ្សាយ​ពាណិជ្ជកម្ម” “នាំ​មក​ជូន​ដោយ” ឬ​ឃ្លា​ប្រហាក់ប្រហែល ឬ​នៅ​លើ​បណ្ដាញ “ភាគី​ក្រុមហ៊ុន​Hello Health Group” ដោយ​មិន​បាន​បញ្ជាក់ ឬ​មាន​ឃ្លា​សម្គាល់​ដូចជា “ការ​ផ្សាយពាណិជ្ជកម្ម” “ព័ត៌មាន​ពី​សហគ្រាស” ​”នាំ​មក​ជូន​ដោយ” “ឧបត្ថម្ភ​ដោយ” ឬ​ឃ្លា​ប្រហាក់ប្រហែល​ផ្សេង​ទៀត​ដែល​បញ្ជាក់​ថា មាតិកា​ព័ត៌មាន​ផលិត​ដោយ ឬ​នាំ​មក​ជូន​ដោយ​ភាគី​ឧបត្ថម្ភ​ណាមួយ​ជាក់​លាក់។

ការ​ចុច​លើ​ផ្ទាំង​ពាណិជ្ជកម្ម អ្នក​ប្រើប្រាស់​អាច​ចូល​ទីតាំង​ណាមួយ​របស់​ភាគីទី៣​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ ឬ​ក៏​ចូល​ទៅ​ដល់ អត្ថបទ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពាក់ព័ន្ធ​លើ ​Hello Health Group។ 

Hello Health Group សូម​រក្សាសិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​បង្ហាញ​លទ្ធផល​ស្វែងរក​ពាក្យ​គន្លឹះ​ ឬ​ប្រធានបទ​ជាក់លាក់​ណាមួយ​នៅ​លើ​​ “ភាគី​ក្រុមហ៊ុន​ Hello Health Group“​ យោង​តាម​លទ្ធផល​ពី​ការ​ស្វែងរក​លើ ​Hello Health Group។ រាល់​អត្ថបទ ឬ​មាតិកា​ព័ត៌មាន​ដែល​បង្ហាញ​ក្នុង​បញ្ជី​លទ្ធផល​ស្វែងរក​ នឹង​បង្ហាញ​ជាមួយ​ប្រភព​ច្បាស់​លាស់។ ឧទាហរណ៍៖ ឱសថ​រុក្ខជាតិ និង​ថ្នាំ​បន្ទាប់បន្សំ ​ឬ ​ឱសថ​និង​អាហារ​បំប៉ន…។ល។

ចំពោះ​ករណី​មាតិកា(ពាណិជ្ជកម្ម​ ឬ​ឧបត្ថម្ភ) ដែល​ផលិត​ដោយ​ភាគី​ទីបី​ក៏​ដោយ ​មាតិកា​ទាំង​នោះ​ត្រូវតែ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម​មួយ​នេះ តាមរយៈ​ការ​បញ្ជាក់​ឃ្លា​ថា​ “មាតិកា​ទទួល​បាន​ការ​ឧបត្ថម្ភ” ឬ “មាតិកា​នាំ​មក​ជូន​ដោយ” លើ​បណ្ដាញ​ “ភាគី​ក្រុមហ៊ុន​Hello Health Group”​ ដែល​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម “គោលការណ៍​ឧបត្ថម្ភ” របស់​យើង​ដូច​ខាងក្រោម ដោយ​រៀបរាប់​ពិស្ដារ​ពី​របៀប​ប្រើប្រាស់​ឃ្លា​ព័ត៌មាន​ថា​មាតិកា​នេះ​មាន​ការ​ចូលរួម​ពី​ភាគី​ឧបត្ថម្ភ​របស់​យើង ព្រម​ទាំង​ជំហាន​ពី​គន្លឹះ​ក្នុង​ការ​បែងចែក​ឲ្យ​ដាច់​រវាង​មាតិកា​ទទួល​បាន​ការ​ឧបត្ថម្ភ និង​មាតិកា​របស់​ Hello Health Group ទាំង​ស្រុង​មិន​ពាក់ព័ន្ធ​នឹង​ភាគី​ណា។ 

ការផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដាញ​ “ភាគី​ក្រុមហ៊ុន​Hello Health Group”​ អាច​ភ្ជាប់​ផ្ទាល់​ទៅ​នឹង​ទំព័រ​កត់ត្រា ការ​ចុះ​ឈ្មោះ/អ៊ីមែល។ ​ Hello Health Group ​សូម​រក្សាសិទ្ធិ​អនុម័ត​ក្នុង​ការ​យល់ព្រម ​បដិសេធ​ ដកចេញ​ ឬ​លុបចេញ គ្រប់​ពេលវេលា គ្រប់​ពាណិជ្ជកម្ម​ទាំង​អស់ ចេញ​ពី​បណ្ដាញ​Hello Health Group ដោយ​ហេតុផល​ជាក់លាក់​អម​ដោយ​ការ​ជូន​ដំណឹង​ភ្លាមៗ​ និង​ការ​អត្ថាធិប្បាយ​ពន្យល់​ដល់​ភាគី​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​ចំពោះ​ករណី​ណាមួយ​ដែល​កើត​មាន​ឡើង​ក្នុង​ចំណោម ​​ការ​យល់ព្រម ​បដិសេធ​ ដកចេញ​ ឬ​លុបចេញ។ Hello Health Group មិន​អាច​ធានា​ជូន​បាន​ថា​រាល់​កម្មវិធី ឬ​ធាតុផ្សំ​នៃ​ការ​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​របស់​អតិថិជន ដំណើរការ​ទៅ​រលូន​ដោយ​ពុំ​មាន​កំហុស​ឆ្គង​លើ​គ្រប់​ទម្រង់ មិន​ថា​លើ​គេហទំព័រ លើ​ទូរស័ព្ទ​ដៃ ឬ​កម្មវិធី​ទូរស័ព្ទ​ដៃ​នោះ​ទេ។ 

ជា​ទំនួល​ខុសត្រូវ​ទាំង​ស្រុង​របស់​ភាគី​ដាក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​រាល់​បណ្ដាញ Hello Health Group ​ក្នុង​ការអនុវត្ត​ទាំង​ច្បាប់ និង​បទបញ្ញត្តិ​ជាតិ​-អន្តរជាតិ (ដោយ​រាប់​បញ្ចូល​ទាំង​ឯកសារ​យោង​ស្របច្បាប់ លិខិត​បង្ហាញ ឬ​សេចក្ដី​ថ្លែងការណ៍​ក្នុង​ករណី​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​ដូច​ចែង) និង​ទាមទារ​ដោយ​ឥត​លក្ខខណ្ឌ​ក្នុង​ការ​គោរព​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ចុងក្រោយ​បំផុត​ក្នុង​ការ​ផ្សព្វផ្សាយ​គ្រប់​ចំណុច។ Hello Health Group ​នឹង​មិន​ពិនិត្យ​ទៅ​លើ​ចំណុច​ដែល​ភាគី​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​តែ​អនុលោម​ដូច​ចែង​ក្នុង​ច្បាប់ និង​បទបញ្ជា​ទាំង​ឡាយ​ជូន​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី Hello Health Group ​សូម​រក្សាសិទ្ធិ​ក្នុង​ការ​ពិនិត្យ​រាល់​លក្ខខណ្ឌ​ ច្បាប់ ​និង បទបញ្ជា​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​​បាន​អនុវត្ត ដោយ​ឡែក​ប្រសិនបើ​ក្នុង​ករណី​ពិនិត្យ​ឃើញ​មាន​ការ​រំលោភ​បំពាន ឬ​ប៉ះពាល់​ច្បាប់ ឬ​បទ​បញ្ជា​ចំណុច​ណា​មួយ Hello Health Group  ​អាច​លុប/ដក​ពាណិជ្ជកម្ម​ចេញ​ពី​បណ្ដាញ​ Hello Health Group។ មិន​មាន​ពាណិជ្ជកម្ម​ណាមួយ​លើ​បណ្ដាញ Hello Health Group  ​អាច​បញ្ចូល pixels, tags ឬ​ flash containers ឬ​កូដ​កម្មវិធី​ប្រមូល​ព័ត៌មាន​គ្រប់​ទម្រង់​គ្រប់​ប្រភេទ ឬ​កន្លែង​បញ្ជូន​រលក​សញ្ញា​(beacons) កន្លែង​រក្សា​និង​បញ្ជូន​ទិន្នន័យ(cookies) ឬ​រាល់​ឧបករណ៍​ប្រមូល​ព័ត៌មាន​ផ្សេងៗ​លើ​ឧបករណ៍​រុករក​(browsers) របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​Hello Health Group ទេ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ដោយ​លាយលក្ខណ៍​អក្សរ​ពី​សំណាក់ Hello Health Group។ មិន​មាន​ការ​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក​ប្រើ​ណា​ម្នាក់​ដោយ​អ្នក​ប្រើប្រាស់​ម្នាក់​ផ្សេង​ទៀត​លើ​បណ្ដាញ​ Hello Health Group ​​ដោយ​មិន​មាន​ការ​អនុញ្ញាត​លាយលក្ខណ៍​អក្សរ​ពី​សំណាក់ Hello Health Group និង​សាមី​ខ្លួន​ឡើយ។ ទោះ​ជា​ព័ត៌មាន​ទូទៅ​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល​ណា​ម្នាក់​ក៏​ដោយ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ណា​ម្នាក់​ប្រមូល​ពី​ Hello Health Group ដែរ​ព្រោះ​វា​អាច​ភ្ជាប់​ទៅ​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅ​កាន់​ភាគី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ដោយ​មិន​មាន​ការ​អនុញ្ញាត​លាយលក្ខណ៍​អក្សរ​ពី​សំណាក់ Hello Health Group ​ឡើយ។

គោលការណ៍ – អ្នក​ឧបត្ថម្ភ

ចាប់​តាំង​ពី​ដាក់​សម្ពោធ​ដំណើរការ​ក្រុមហ៊ុន Hello Health Group  មក​យើង​ទទួល​បាន​ការ​គាំទ្រ​ដាក់​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​ឧបត្ថម្ភ​នានា​ជា​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន រោងចក្រ សហគ្រាស​ និង​គ្រឹះស្ថាន​ចែកចាយ​និង​ពាក់ព័ន្ធ​ព័ត៌មាន​ជុំវិញ​សុខភាព​និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​នេះ​ជា​ទម្រង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម ដែល​ជំរុញ​ពួក​យើង​ក្នុង​ការ​ផលិត និង​ចែកចាយ​មាតិកា​ល្អៗ ដោយ​ឥត​គិត​ថ្លៃ​ពី​បណ្ដា​អ្នក​ប្រើប្រាស់​ទាំង​អស់​គ្នា។ ជា​ឱកាស​សម្រាប់ “ភាគី​ឧបត្ថម្ភ” ​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​ទីផ្សារ​ ព្រម​ទាំង​ព័ត៌មាន​ពី​ផលិតផល និង​សេវាកម្ម​របស់​ពួកគេ​តាមរយៈ​ការ​បង្ហោះ​ព័ត៌មាន ឬ​តំណ​ភ្ជាប់​នានា ​លើ​បណ្ដាញ​ Hello Health Group។  ពួក​យើង​ចំណាយ​ពេល​ក្នុង​ការ​កំណត់​ការ​បែងចែក​ឲ្យ​ដាច់​ស្រឡះ​កុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​រវាង​ព័ត៌មាន​ទូទៅ​ធម្មតា(មិន​មាន​អ្នក​ឧបត្ថម្ភ) និង​ព័ត៌មាន​ឬ​មាតិកា​ដែល​ទទួល​មាន​អ្នក​ឧបត្ថម្ភ ព្រោះ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ច្រើន​តង់ ច្រើន​ដំណាក់​កាល​ពី​ក្រុម​ការី​និពន្ធ​មុន​ចេញ​ផ្សាយ។ នេះ​ជា​សារ​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ថ្លឹងថ្លែង និង​សម្រេច​ចិត្ត​បាន គួរ​មើល​អត្ថបទ​ឬ​មាតិកា​នេះ​ឬ​អត់។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អាន “គោលការណ៍​ផ្សាយពាណិជ្ជកម្ម” របស់​យើង។ 

ដើម្បី​បែងចែក​ឲ្យ​ដាច់​ស្រេច​ច្បាស់​លាស់​ពី​ការ​ចេញ​ផ្សាយ​លើ ​ Hello Health Group  រវាង​មាតិកា​ទូទៅ និង​មាតិកា​ដែល​បង្កើត​ឡើង​សម្រាប់ ឬ​នាំ​ជូន​ដោយ​ភាគី​ឧបត្ថម្ភ យើង​តែងតែ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ឃ្លា​ឃ្លោង​មួយ​ចំនួន​ដូចជា “ឧបត្ថម្ភ​ដោយ” “គាំទ្រ​ដោយ” ​”ផ្សព្វផ្សាយ​ដោយ” ឬ “នាំមក​ជូន​ដោយ (ឈ្មោះ​ម្ចាស់​ឧបត្ថម្ភ)”។ មាតិកា​ដែល​នាំ​មក​ជូន ឬ​ទទួល​បាន​ការ​ឧបត្ថម្ភ​ ត្រូវ​តែ​ស្រប​ទៅ​តាម​ “គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម” របស់​ Hello Health Group មិន​ស្ថិត​ក្រោម​គោលការណ៍​មាតិកា​ការី​និពន្ធ  Hello Health Group ទេ។ ភាគី​ម្ចាស់​ឧបត្ថម្ភ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ភាព​ច្បាស់លាស់​ត្រឹមត្រូវ និង​គោលបំណង​នៃ​មាតិកា​ដែល​ផ្សព្វផ្សាយ​ ហើយ​ក្រុម​ការី​និពន្ធ​របស់​ Hello Health Group មិន​ទទួល​ខុស​ត្រូវ​លើ​ចំណុច​ទាំង​នេះ​ជូន​ទេ។ 

ខាង​ក្រោម​នេះ​ជា​ការ​បែងចែក​និង​កំណត់​ពី​មាតិកា​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ ហើយ​មាន​ចំណុច​ខ្លះ​តោង​ឲ្យ​អ្នក​ប្រើប្រាស់​ចាប់​អារម្មណ៍​បន្ថែម៖ 

  • រាល់​មាតិកា​ដែល​ចេញ​ផ្សាយ​លើ​បណ្ដាញ​ Hello Health Group  ដែល​បង្កើត ឬ​នាំ​មក​ជូន​ដោយ​ម្ចាស់​ឧបត្ថម្ភ​នឹង​បញ្ជាក់​ដោយ​ឃ្លាឃ្លោង​មួយ​ចំនួន​ដូចជា “ឧបត្ថម្ភ​ដោយ” “គាំទ្រ​ដោយ” ​”ផ្សព្វផ្សាយ​ដោយ” ឬ “នាំមក​ជូន​ដោយ (ឈ្មោះ​ម្ចាស់​ឧបត្ថម្ភ)”។
  • គ្រប់​ទំព័រ​មាតិកា​ផ្នែក​ខាង​លើ​បំផុត​ពី​ម្ចាស់​ឧបត្ថម្ភ ពួក​យើង​មាន​ឃ្លា​ចំណាំ​ថា មាតិកា​ទំព័រ​នេះ​បង្កើត​ឬ​នាំ​មក​ជូន​ដោយ​ម្ចាស់​ឧបត្ថម្ភ ហើយ​ខ្លឹមសារ​មាតិកា​គឺ​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​គេ​តែ​ម្នាក់​ប៉ុណ្ណោះ។
  •  តំណ​ភ្ជាប់​ទៅ​មាតិកា​ទទួល​បាន​ការ​ឧបត្ថម្ភ ឬ​មាតិកា​ពី​ម្ចាស់​ឧបត្ថម្ភ​សុទ្ធ​តែ​បញ្ជាក់​ច្បាស់​លាស់​ពី​ភាព​ខុសគ្នា​តាមរយៈ​ពណ៌ អម​ដោយ​ឃ្លាឃ្លោង​មួយ​ចំនួន​ដូចជា “ឧបត្ថម្ភ​ដោយ” “គាំទ្រ​ដោយ” ​”ផ្សព្វផ្សាយ​ដោយ” ឬ “នាំមក​ជូន​ដោយ (ឈ្មោះ​ម្ចាស់​ឧបត្ថម្ភ)”។
  • ចំពោះ​មាតិកា​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ អាច​មាន​តំណ​ភ្ជាប់​ទៅ​កាន់​ទំព័រ ឬ​គេហទំព័រ​របស់​ម្ចាស់​ឧបត្ថម្ភ។ 
  • ពេល​ដែល​តំណ​ភ្ជាប់​បាន​បញ្ចូល​រួចរាល់​ក្នុង​មាតិកា ​ Hello Health Group នឹង​ជូន​ដំណឹង​អ្នក​ប្រើប្រាស់​ថា អ្នក​កំពុង​ចូល​ទៅ​គេហទំព័រ​ផ្សេង​មួយ​ទៀត​ហើយ។ យើង​នឹង​បកស្រាយ​ចំណុច​នេះ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​នៅ​ផ្នែក ​ គោលការណ៍​ឯកជន​ភាព​Hello Health Group ។
  • រាល់​មាតិកា​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​នឹង​បញ្ចូល​ប្រយោគ​បញ្ជាក់​នៅ​ផ្នែក​ចុងក្រោយ​បង្អស់​ដើម្បី​កត់​ចំណាំ​មាតិកា​ថា ​ Hello Health Group មិន​ទទួល​ខុសត្រូវ​លើ​ផលិតផល សេវាកម្ម ឬ​ការ​ព្យាយាម​ជាក់លាក់​ជូន​ទេ។ 

ជំនួយ​ពី​ភាគី​ទីបី – ក្នុង​ការ​បង្កើត​មាតិកា​ទូទៅ​ Hello Health Group

បន្ថែម​ពី​លើ​ការ​បង្កើត ឬ​ផ្ដល់​មាតិកា​របស់​ម្ចាស់​ឧបត្ថម្ភ​សម្រាប់​ចេញ​ផ្សាយ​លើ​​ Hello Health Group (ចំណាំ​បាន​តាម​រយៈ​ឃ្លាឃ្លោង​មួយ​ចំនួន​ដូចជា “ឧបត្ថម្ភ​ដោយ” “គាំទ្រ​ដោយ” ​”ផ្សព្វផ្សាយ​ដោយ” ឬ “នាំមក​ជូន​ដោយ (ឈ្មោះ​ម្ចាស់​ឧបត្ថម្ភ)” ភាគី​ទីបី​ក៏​អាច​ផ្ដល់​ជា​ “ជំនួយ” ​ដោយ​ផ្ទាល់​ទៅ​Hello Health Group ដោយ​មិន​គ្រប់គ្រង​មាតិកា​ផ្នែក​ណា​ឡើយ។ មាតិកា​បែប​នេះ​អាច​លេច​ឡើង​នៅ​ផ្នែក​ណា​មួយ​លើ​គេហទំព័រ​ ក្នុង​លក្ខខណ្ឌ​ជាក់​លាក់ ឬ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ណាមួយ អាច​រាប់​បញ្ចូល​ទី​ចាប់​អារម្មណ៍​ច្រើន​ទូទៅ ឬ​បណ្ដាញ​សង្គម។ Hello Health Group មាន​បុគ្គលិក​លើស ១០០​នាក់ ជា​អ្នក​សរសេរ ​អ្នក​សិល្បៈ ​អ្នក​ផលិត​កម្មវិធី ​ ការី​និពន្ធ និង​បុគ្គលិក​វេជ្ជសាស្ត្រ​អាជីព។ តាមរយៈ​ជំនួយ​ដើម្បី​ឲ្យ​ក្រុមការងារ ​Hello Health Group យើង​បង្កើត​មាតិកា​ថ្មីៗ ពិត​ជា​ចំណែក​ដ៏​ធំ​ក្នុង​ការ​ជំរុញ​និង​លើក​ទឹកចិត្ត​ក្រុម​ការងារ​ក្នុង​ការ​ផលិត​ព័ត៌មាន​សំខាន់ៗ​សម្បូរ​បែប​ជា​ប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​សុខភាព រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​អ្នក​អាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ គ្រប់​ពេល​ទាំង​អស់​ដែល​ក្រុម​ការងារ​បង្កើត​មាតិកា​សុខភាព​ថ្មី មិន​ចម្លង ​ក្រោម​សំណូមពរ​ពី​ភាគី​ “ម្ចាស់​ជំនួយ” ដោយ​ការ​ជ្រើសរើស​តែ​ប្រធានបទ មាតិកា ឬ​កម្មវិធី​ដែល​ពួក​គេ​បាន​ផ្ដល់​ជំនួយ ​Hello Health Group នឹង​បញ្ជាក់​មាតិកា​ទាំង​នោះ​ដោយ​ឃ្លាឃ្លោង​ថា “នាំ​មក​ជូន​ដោយ” ឬ​ការ​សម្គាល់​ប្រហាក់ប្រហែល​អំឡុង​ពេល​ម្ចាស់​ឧបត្ថម្ភ​ផ្ដល់​ជំនួយ​លើ​មាតិកា​ឬ​កម្មវិធី​ណាមួយ។ ពេល​ខ្លះ​ម្ចាស់​ឧបត្ថម្ភ​អាច​មាន​សំណូម​ពរ​ប្រហាក់ប្រហែល​នេះ​តាំង​ពី​មុន​ក្រុម​ការងារ​យើង​ផលិត​មាតិកា ឬ​កម្មវិធី​បាន​ទៅ​ទៀត ក្នុង​ចន្លោះ​ពេល​ដែល​ពួក​គេ​ផ្ដល់​ជំនួយ។ 

ពេល​ដែល​មាតិកា ​Hello Health Group  ​កំណត់​យ៉ាង​ច្បាស់​ថា “នាំ​មក​ជូន​ដោយ” ភាគី​ទី​បី​ណាមួយ ក្រុមការងារ​យើង​នឹង៖ 

  • ភ្ជាប់​ឃ្លាឃ្លោង​បញ្ជាក់​នៅ​ផ្នែក​ខាង​លើ​បង្អស់​នៃ​ទំព័រ ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ជ្រាប​ថា ​Hello Health Group បង្កើត​មាតិកា​ក្រោម​ជំនួយ​ពី​ម្ចាស់​ឧបត្ថម្ភ​ដោយ​មិន​មាន​ក្រុម​ការី​និពន្ធ​ត្រួតពិនិត្យ​ទេ។ 
  • ភ្ជាប់​ឃ្លា​ឃ្លោង “នាំ​មក​ជូន​ដោយ” អម​ជាមួយ​តំណ​ភ្ជាប់ ដើម្បី​កំណត់​ថា “នាំ​មក​ជូន​ដោយ” កំឡុង​ពេល​ដែល​ម្ចាស់​ឧបត្ថម្ភ​ផ្ដល់​ជំនួយ​គាំទ្រ​ដល់​មាតិកា ឬ​កម្មវិធី។ 
  • ប្រើប្រាស់​ឃ្លាឃ្លោង ៤​បន្ថែម​ទៀត​ន័យ​ដូច ឬ​ស្មើ​ទៅ​នឹង​ឃ្លា “នាំ​មក​ជូន​ដោយ” ​ក្នុង​ករណី​ខ្លះ ដើម្បី​ញែក​ឲ្យ​ដាច់ ដូចជា៖ 
    • ម្ចាស់​ជំនួយ
    • ជំនួយ​គាំទ្រ​ដោយ
    • ជំនួយ​ឥត​សំណង​ពី
    • ជំនួយ​ទទួល​បាន​ពី។ 

កិច្ចសហការ​ជាមួយ​ភាគី​ទីបី ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​មាតិកា​បែប​អប់រំ​របស់​ Hello Health Group

ក្នុង​ស្ថានភាព​ខ្លះ Hello Health Group ​មាន​កិច្ច​សហប្រតិបត្តិការ និង​បេសកកម្ម​​មួយ​ចំនួន​ក្នុង​ការ​ផ្សព្វផ្សាយ អប់រំ​ សុខភាព​សាធារណៈ​លើ​បញ្ហា​ជាក់​លក់​ណា​មួយ​ជាមួយ​រាជ​រដ្ឋាភិបាល និង​បណ្ដា​អង្គការ សមាគម​នានា។ ពួក​យើង​នឹង​ប្រើប្រាស់​ទំហំ​ការងារ​និង​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​ការ​ពិនិត្យ និង​កំណត់​ស្ថាប័ន​ទាំង​នោះ​ដើម្បី​បង្កើត​មាតិកា​ទូទៅ ឬ​ប្រធាន​បទ​ជាក់លាក់​ណា​មួយ។ មាតិកា​ទាំង​អស់​ត្រូវ​តែ​ពិនិត្យ​និង​កែសម្រួល​ដោយ​ភាគី​ទី​បី បន្ទាប់​មក​ត្រូវ​តែ​ត្រូវ​ពិនិត្យ និង​កែសម្រួល ​មុន​ចេញ​ផ្សាយ​ដោយ​ក្រុមការងារ​ Hello Health Group។ ដូច​មាតិកា​ទាំង​អស់​របស់ ​Hello Health Group  ​ដែរ មាតិកា​ស្ថិត​ក្នុង​លក្ខខណ្ឌ​ផ្នែក​នេះ គឺ​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​ “គោលការណ៍​តែង​និពន្ធ​របស់​Hello Health Group“ ក្នុង​ការ​កំណត់​ភាព​ត្រឹមត្រូវ​ច្បាស់លាស់ ​តម្លាភាព និង​មាន​វត្ថុបំណង​ជាក់លាក់។ 

ក្នុង​ឧទាហរណ៍​នេះ​ អ្នក​នឹង​ឃើញ​មាន៖ 

    • ឃ្លា​ឃ្លោង​បញ្ជាក់​នៅ​ផ្នែក​ខាង​លើ​បំផុត​នៃ​ទំព័រ ដើម្បី​ជូន​ដំណឹង​ថា Hello Health Group បង្កើត ឬ​ជ្រើសរើស​មាតិកា​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង និង​សហការ​ពី​ អង្គការ ឬ​សមាគម។ 
    • ឃ្លា “កិច្ច​សហការ​អប់រំ” ជាប់​ឈ្មោះ​អង្គការ ឬ​សមាគម​ដែល​ពួក​យើង​សហការ​ផលិត​មាតិកា​នេះ​ឡើង អម​ដោយ​តំណ​ភ្ជាប់​ទៅ​កាន់ “កិច្ច​សហការ​អប់រំ” ជាក់​លាក់​ណាមួយ។
  • ការ​បញ្ជាក់​ថា ក្នុង​ករណី​ទទួល​ជំនួយ​ដោយ​ភាគី​ទីបី ភាគី​ទីបី​ដូច​គ្នា​ពុំ​មាន​សិទ្ធិ​គ្រប់គ្រង​លើ​មាតិកា​ណាមួយ​ទេ។ 

កិច្ចសហការ​ជាមួយ​ភាគី​ទីបី លើ E-Commerce

មានពេលខ្លះ​ក្រុមការីនិពន្ធយើង​ដាក់​តំណភ្ជាប់​ទៅ​ផលិតផល ឬ​សេវាកម្ម​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ដំណើរការ​ផលិត​មាតិកា ឬ​អត្ថបទ ប្រសិនបើ​ក្រុមអ្នកនិពន្ធជឿថា​មានប្រយោជន៍​ដល់អ្នកអាន។ ការ​ដាក់​តាំងបង្ហាញ​ផលិតផល​ណាមួយ Hello Health Group អាច​ទទួល​បាន​ប្រាក់កម្រៃ​ពី​ផលិតផល​ឬ​ក្រុមហ៊ុន​ ប្រសិន​បើ​អ្នក​ទិញ (អនឡាញ) តាមតំណភ្ជាប់​ដែល​យើង​ភ្ជាប់។

 

បច្ចុប្បន្នភាព​ចុងក្រោយ​ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០២១