អាសយដ្ឋាន
លេខ៥៤០ (Aquation Office Park) ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
អំពី
សេវាកម្ម
គ្រូពេទ្យឯកទេស
ដំណាក់កាលផលិតមាតិកា
គោលការណ៍
ក្រុម
ទំនាក់ទំនងពួកយើង
"Hello គ្រូពេទ្យ" ចាប់កំណើតនិងដាក់ឲ្យដំណើរការដើមឆ្នាំ ២០១៩ នៅកម្ពុជាជាភាសាខ្មែរ ដើម្បីផ្សព្វផ្សាយព័ត៌មាន គន្លឹះនិងចំណេះដឹងជុំវិញបញ្ហាសុខភាពស្របទៅតាមវេជ្ជបញ្ជា យ៉ាងយកចិត្តទុកដាក់បំផុត។ នៅលើគេហទំព័ររបស់យើង យើងបានចេញផ្សាយសេវាកម្មជាច្រើនទាំងមាតិកាព័ត៌មាន អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចណាត់ជួបវេជ្ជបណ្ឌិត រង្វាស់សុខភាពជាច្រើនដែលអាចឲ្យអ្នកប្រើតាមដានស្ថានភាពសុខភាពផ្ទាល់ខ្លួនលើអនឡាញ។ គ្រប់មធ្យោបាយជុំវិញដំណោះស្រាយសុខភាពដែលយើងបានចេញផ្សាយ ឬដាក់ឲ្យប្រើប្រាស់ គឺមិនសម្រាប់ជំនួសឲ្យការវិនិច្ឆ័យ ឬព្យាបាលរបស់ក្រុមគ្រួពេទ្យជំនាញឡើយ គឺគ្រាន់តែជាចំណេះដឹងបន្ថែមក្នុងការសម្រេចចិត្តក្នុងកម្រិតណាមួយ ធ្វើយ៉ាងណារួមចំណែកជួយឲ្យសុខភាពអ្នក មនុស្សជាទីស្រឡាញ់ សមាជិកគ្រួសារ និងអ្នកជុំវិញខ្លួនអ្នករស់នៅដោយសុខភាពល្អ និងកាន់តែមានសុខភមង្គលហើយសប្បាយរីករាយ។
ធ្វើយ៉ាងណាក្លាយជាក្រុមហ៊ុនផ្ដល់សេវា ចំណេះដឹងសុខភាព និងវេជ្ជសាស្ត្រឈានមុខគេមួយ ទូទាំងទ្វីបអាស៊ី
ដើម្បីជួយឲ្យមនុស្សរាប់លាននាក់ទទួលបានព័ត៌មានវេជ្ជសាស្ត្រដ៏ត្រឹមត្រូវបំផុតដើម្បីជីវិតកាន់តែមានសុភមង្គលនិងសុខភាពល្អបរិបូរណ៍។
គោលដៅរបស់យើងគឺបំពេញចន្លោះខ្វះខាតព័ត៌មានសុខាភិបាលដ៏សំខាន់ប្រចាំ(ទ្វីប)អាស៊ី និងជំរុញឲ្យប្រជាជនរាប់សិបលាននាក់ក្នុងទ្វីបមួយនេះមានមូលដ្ឋានក្នុងការសម្រេចចិត្តលើបញ្ហាសុខភាពណាមួយរបស់គេត្រឹមត្រូវបំផុត។
នាយកប្រតិបត្តិ - ស្ថាបនិក Hello Health Group
ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតឯកទេសរបស់ "Hello គ្រូពេទ្យ" មាននាទីក្នុងការត្រួតពិនិត្យខ្លឹមសារវេជ្ជសាស្ត្ររាល់មាតិកា ឬអត្ថបទមុនចេញផ្សាយ។ គ្រូពេទ្យជំនាញ ឬអ្នកឯកទេសម្នាក់ៗសុទ្ធតែ មានតួនាទីទៅតាមផ្នែកនិងជំនាញរបស់ខ្លួន ដើម្បីប្រាកដថា ខ្លឹមសារវេជ្ជសាស្ត្រមិនមានការខុសឆ្គងណាមួយកើតឡើងក្នុងអត្ថបទ ឬមាតិកាដែល "Hello គ្រូពេទ្យ" បានចេញផ្សាយ។ ពួកយើងបានធ្វើការជាមួយគ្រូពេទ្យជំនាញ និងឯកទេសខុសៗគ្នាជាង ១០នាក់ ក្នុងការបង្កើតនិងចេញផ្សាយមាតិកាសុខភាពច្រើន ដូចបញ្ហាសុខភាពដែលកំពុងកើតមានឡើងចំពោះបងប្អូនអ្នកអាន ឲ្យពួកគេទទួលបានគន្លឹះ និងចំណេះដឹងសុខភាពលើបញ្ហាទាំងអស់ដោយអ្នកជំនាញមានបទពិសោធន៍ច្រើនឆ្នាំ ពីបណ្ដាមន្ទីរពេទ្យធំៗ ប្រចាំកម្ពុជាជាក់ស្ដែង។
អំពីក្រុមគ្រូពេទ្យជំនាញច្រើនទៀត
ក្រុមការីនិពន្ធនិងផលិតមាតិការបស់យើងបានរៀបចំផែនការនិងអភិវឌ្ឍមាតិកាព័ត៌មានច្រើនឆ្នាំលើការស្រាវជ្រាវនិងកំណត់ចម្រាញ់និងផលិតខ្លឹមសារព័ត៌មានទាំងឡាយណាដែលឆ្លើយតបនិងទាក់ទងជិតស្និទ្ធបំផុតចំពោះអ្នកអានដើម្បីជាប្រយោជន៍រស់នៅប្រចាំថ្ងៃ ទាំងគុណភាព បរិមាណ និងការជឿទុកចិត្ត។ យើងរកគ្រប់វិធីក្នុងការផ្ដល់ជូនទាំងស្រុងនូវទំនុកចិត្ត ឥតការសង្ស័យ រាល់មាតិកាដែលមានលើ "Hello គ្រូពេទ្យ" ។ បើចង់ស្វែងយល់បន្ថែមពីព័ត៌មានពីគោលការណ៍ខ្លឹមសារមាតិកាសូមចុចទីនេះ។
ខ្លឹមសារមាតិកា
ការផ្សព្វផ្សាយនិងការឧបត្ថម្ភ
“Hello គ្រូពេទ្យ” ប្ដេជ្ញាថានឹងផ្ដល់ព័ត៌មាន គន្លឹះ និងចំណេះដឹងសុខភាពដែលមានភាពជាក់លាក់ ជឿទុកចិត្តបាន និងច្បាស់លាស់ និងជាកន្លែងផ្ដល់ចំណេះដឹងសុខភាព និងសុខុមាលភាព សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ ពួកយើងជឿជាក់ថា មាតិកាដែលបានចងក្រងគឺជាទុន ជួយដល់ការសម្រេចិត្តដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នកអានខ្លួនឯងផ្ទាល់ និងអ្នកជាទីស្រឡាញ់ជុំវិញខ្លួន។
រាល់មាតិកាទាំងអស់មុនចេញផ្សាយ គឺសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យដោយយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញនិងឯកទេសច្រើនដំណាក់កាល ដើម្បីប្រាកដប្រជាពីភាពច្បាស់លាស់ទាំងខ្លឹមសារ និងពិត១០០% ទៅតាមលក្ខខណ្ឌវេជ្ជសាស្ត្រ។ គ្រប់អត្ថបទសុទ្ធតែមានតំណភ្ជាប់ទៅប្រភពដើម ដែលទុកចិត្ត ច្បាស់លាស់ត្រឹមត្រូវទាំងស្រុង។ អ្នកជំនាញផ្សេងទៀតក៏បន្តតាមដាន ស្វែងរក និងផលិតមាតិកាជាព័ត៌មាន ជាគន្លឹះស្ដីពីបញ្ហាសុខភាពផ្នែកណាមួយជូនអ្នកអានទាំងអត្ថបទថ្មី និងកែប្រែ ធ្វើបច្ចុប្បន្នភាពអត្ថបទដែលចេញហើយក្ដី។
ស្វែងយល់បន្ថែមពីការបង្កើតមាតិកា ទីនេះ
ថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាពនិងបទពិសោធន៍ច្រើនឆ្នាំរបស់យើង បានចូលរួមបង្កើតនិងបន្តបោះពុម្ពផ្សាយមាតិកាព័ត៌មាន គន្លឹះនិងចំណេះដឹងសុខភាព ដ៏គួរឲ្យទុកចិត្តបំផុត ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់បំផុតដូចគ្នា រាប់បញ្ចូលតាំងពីប្រភព និងអ្នកត្រួតពិនិត្យចុងក្រោយសុទ្ធតែជាវេជ្ជបណ្ឌិត។ យើងជឿជាក់យ៉ាងមុតមាំថា ប្រាកដជាមានគុណតម្លៃក្នុងបេសកកម្មរបស់យើង ដែលប្រមូលផ្ដុំទៅដោយអ្នកជំនាញខុសៗគ្នាដូចជា អ្នកវេជ្ជសាស្ត្រ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងផ្នែកបច្ចេកវិទ្យា ដើម្បីច្របាច់បញ្ចូលគ្នាបានជា គេហទំព័រ ឬទម្រង់អនឡាញមួយដ៏ល្អបំផុតសម្រាប់លោកអ្នក។
យើងជឿជាក់ថា សុខភាពសំខាន់ជាងអ្វីៗទាំងអស់ ហើយគ្រប់គ្នាគួរតែទទួលបានព័ត៌មាន ចំណេះដឹង និងការជំរុញក្នុងការសម្រេចចិត្តបានកាន់តែល្អប្រសើរចំពោះបញ្ហាវេជ្ជសាស្ត្រនិងសុខភាព ដើម្បីសុខភាពល្អបរិបូរណ៍និងសុភមង្គល។ វត្តមានក្រុមហ៊ុន មាតិកាសុខភាពឌីជីថល ជាជម្រើសមួយក្នុងការបំពេញក្ដីស្រមៃ ទស្សនវិស័យ និងបេសកកម្មរបស់យើងឲ្យដល់គោលដៅ ក្នុងការក្លាយជាចំណែកណាមួយជួយឲ្យសុខភាពគ្រប់គ្នាកាន់តែល្អប្រសើរ។
យើងចង់ឈ្នះ ហើយមានមហិច្ឆតាចង់ឈានដល់កម្រិតល្អបំផុតលើអ្វីដែលពួកយើងបានធ្វើ ហើយយកឈ្នះឲ្យបានលើបញ្ហាប្រឈមនានាដែលគ្រប់គ្នាកំពុងជួបប្រទះ និងជាចំណែកដំណោះស្រាយបញ្ហាទាំងនោះដោយឥតលក្ខខណ្ឌ។ យើងប្រកាន់ជំហរជាដំណោះស្រាយដាច់ខាត ហើយប្រសិនបើថ្ងៃនេះយើងមិនទាន់មានទេ ពួកយើងនឹងបង្កើតអ្វីដែលយើងត្រូវការជាប្រយោជន៍សម្រាប់បងប្អូនថ្ងៃស្អែក។
យើងប្ដេជ្ញាថានឹងបង្កើតអត្ថន័យមួយមិនអាចកាត់ថ្លៃបាន និងការវាស់វែងលើភាពជោគជ័យខុសៗគ្នាសម្រាប់ក្រុមការងារយើង អ្នកអាន អតិថិជន និងម្ចាស់ភាគហ៊ុនទាំងអស់គ្នា។ ពួកយើងជាអ្នកតម្រង់ទិសលទ្ធផល ជំរុញនិងគ្រប់គ្រងទិន្នន័យ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុត។
វប្បធម៌ ជំនាញ ប្រវត្តិការងារ ចិត្តគំនិត សុទ្ធតែខុសៗគ្នា ប៉ុន្តែយើងបានច្របាច់បញ្ចូលគ្នាជាក្រុមមួយ ឈរលើទស្សនវិស័យ បេសកកម្ម គោលបំណង និងគុណតម្លៃរួមមួយ ដើម្បីការលូតលាស់កាន់តែខ្លាំងក្លាទាំងអស់គ្នា ជាធ្លុងមួយ។
Hello Health Group ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព និងវេជ្ជសាស្ត្រនាំមុខគេមួយ និងជាក្រុមហ៊ុនមេរបស់ "Hello គ្រូពេទ្យ" នៅកម្ពុជា ដោយបង្កើតឡើងមានបេសកកម្មសំខាន់មួយគឺ ធ្វើយ៉ាងណាក្លាយជាស្ថាប័នឈានមុខគេប្រចាំទ្វីបអាស៊ី ក្នុងការបង្កើតចំណេះដឹងផ្នែកសុខភាព ផ្ដល់ព័ត៌មានទុកចិត្តបំផុតដល់សាធារណជន និងអ្នកជំងឺរាប់លាននាក់អាចសម្រេចចិត្តផ្នែកវេជ្ជសាស្ត្របានត្រឹមត្រឹមបំផុត ដើម្បីរស់នៅដោយមានសុខភាពល្អបរិបូរណ៍និងសុភមង្គល។ Hello Health ជាក្រុមហ៊ុនសុខភាពឌីជីថលឈានមុខគេមួយទូទាំងទ្វីបអាស៊ីដោយផ្ដោតសំខាន់ក្នុងការអភិវឌ្ឍន៍លើ ការផលិតមាតិកាសុខភាពជាភាសាជាតិទៅតាមប្រទេសនិមួយៗ ដែលពាក់ព័ន្ធ និងមានការចូលរួមយ៉ាងសកម្មពីមហាជនជាង ៣០លាននាក់ប្រចាំខែលើគេហទំព័រ អ្នកតាមដាន ១៤លាននាក់លើបណ្ដាញសង្គម ពីមាតិកាជាង ១០ម៉ឺនអត្ថបទសុខភាព ៩ភាសា ផ្សេងគ្នា ហើយរាល់ការបង្ហោះសុទ្ធតែមានការត្រួតពិនិត្យវេជ្ជសាស្ត្រមុនបោះពុម្ពផ្សាយ។
ពួកយើងចង់ដឹងព័ត៌មានបន្ថែមពីលោកអ្នក! សូមទាក់ទងមកកាន់ពួកយើងតាមរយៈ អ៊ីមែលខាងក្រោម ប្រសិនបើលោកអ្នកចង់ផ្សាយពាណិជ្ជកម្មជាមួយយើងខ្ញុំ ឬចង់រំលែកអ្វីមួយ ឬមានបំណងរិះគន់ដើម្បីស្ថាបនា ឬប្រសិនបើមានសំណួរផ្សេងៗ។
លេខ៥៤០ (Aquation Office Park) ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
+(84) 28 3636 9005