Community Guidelines

គោលការណ៍ណែនាំសហគមន៍

និយាយ “សួស្ដី” ដើម្បីជីវិតកាន់តែមានសុភមង្គលនិងសុខភាពល្អបរិបូរណ៍។

សុខភាព​ល្អ​បរិបូរណ៍​របស់​ជា​ក្ដីបារម្ភនិងការយកចិត្តទុកដាក់របស់ ។ នេះហើយជាមូលហេតុដែល​ពួកយើង​ប្ដេជ្ញាចិត្តក្នុងការចេញផ្សាយ​ចំណេះដឹង និង​គន្លឹះសុខភាព​ដែល​ឆ្លើយតបទៅនឹង​បញ្ហាសុខភាព​របស់​លោក​អ្នក និង​អ្នកនៅជុំវិញខ្លួន​អ្នក​បំផុត ដើម្បី​ជំរុញ​ក្នុង​ការ​សម្រេចចិត្តផ្នែក​សុខភាព​ណាមួយ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត។

បំណងប្រាថ្នារបស់យើង​គឺ​ចង់​ឃើញ​បងប្អូនប្រជាពលរដ្ឋខ្មែរ​គ្រប់កន្លែង​ដែល​តាមដាន​ Hello គ្រូពេទ្យ ដោយ​យក​ចិត្ត​ទុកដាក់​មាន​សុខភាព​កាន់​តែ​ល្អ លើកទឹកចិត្ត​ក្នុង​ការ​ស្វែងយល់​ពី​ចំណេះដឹងសុខភាព​ជា​ច្រើន​រាប់​មិន​អស់បន្ថែម​ជា​ប្រចាំ ដូច​ឆន្ទៈ​ Hello គ្រូពេទ្យ ដូច្នេះដែរ។ បន្ថែម​ពី​លើ​ការ​ចេញ​ផ្សាយ​អត្ថបទ​ចំណេះដឹង និង​គន្លឹះសុខភាព Hello គ្រូពេទ្យ បាន​បង្កើត​ “សហគមន៍” ដើម្បី​គាំទ្រ​បន្ថែម បង្កើត​ការ​ជជែកពិភាក្សា​ជាសាធារណៈ ដែលអាច​ឲ្យ​គ្រប់គ្នា​បញ្ចេញ​មតិ ចែករំលែកបទពិសោធន៍ បញ្ហានិងដំណោះស្រាយ​សុខភាព​ល្អៗ​ដែល​ខ្លួន​ធ្លាប់​ជួបប្រទះ ឆ្លងកាត់ និង​ដោះស្រាយរួចរាល់ ជូន​សមាជិក​ឯទៀត​ក្នុង​សហគមន៍​ជា​ចំណេះដឹង​ជាក់ស្ដែង​បន្ថែម។ ហើយ​ខាង​ក្រោម​នេះ​ជា​សេចក្ដីណែនាំ​មួយចំនួន​ក្នុង​សហគមន៍៖

សុវត្ថិភាព​សម្រាប់​ទាំង​អស់​គ្នា។

ប្រាកដណាស់​អ្នក​ណា​ក៏​ចង់​មាន​សុខភាពល្អបរិបូរណ៍ ចាកឆ្ងាយ​ពី​ជំងឺ​ដង្កាត់ និង​រស់នៅ​ប្រកបដោយសុភមង្គល​ដែរ។ ដូច្នេះ​ក្នុង​សហគមន៍​មិន​អនុញ្ញាត​ឲ្យ​មាន​ពាក្យពេចន៍​ជេរប្រមាថ បញ្ឆិតបញ្ឆៀង ឬ​បែបឌឺដង​ ជំរុញ​ឬ​លើក​ទឹកចិត្ត​ រើសអើង​ជាតិសាសន៍​ពណ៌សម្បុរ សាសនា ឬ​ការ​ប្រកាន់​ភេទ ឬ​ពាក្យពេចន៍​អាសអាភាស ​ក្នុងសហគមន៍​ឡើយ។

ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ការ​យកអសារនិង​បង្ហាញភាព​ស្មោះត្រង់។

រាល់ការ​បញ្ចេញ​មតិយោបល់ គឺស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​លើ​ប្រធានបទ ឬ​បទពិសោធន៍​ណា​មួយ ប្រសិន​បើ​ធ្វើ​ឡើងដោយ​ការ​បង្ហាញ​ក្រោម​រូបភាព​ជា​ការ​ចែករំលែកចំណេះដឹង និង​មិនប៉ះពាល់​សមាជិក​ដទៃ។ Hello គ្រូពេទ្យ សូម​ហាមប្រាម​ចំពោះការ​ហៅ​ឈ្មោះ​ចំៗ ការ​បញ្ចេញ​អាកប្បកិរិយា​ឈ្លើយ ឬ​ការ​វាយប្រហារ​បែបបុគ្គល​ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ។ ពួក​យើង​ប្ដេជ្ញាថា​នឹង​រក្សា សហគមន៍​របស់​យើង​ដោយ​សុវត្ថិភាព​ខ្ពស់​បំផុត ដោយ​ឈរ​លើ​ភាពពិតជាក់ស្ដែង ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​សំណាក់សមាជិក​ទាំង​អស់ដោយ​សេរី។

ដោយភាពជឿជាក់បំផុត។

Hello គ្រូពេទ្យ ផ្ដល់​គុណតម្លៃ​មិនអាចកាត់ថ្លៃបាន​ចំពោះ​ការ​ពិត​ឥត​បោកបញ្ឆោត ជា​ពិសេស​រាល់​ការ​ពិត​ទាំង​ឡាយ រួម​ទាំង​បទពិសោធន៍​ដែល​ចែកចាយ​ដោយ​សមាជិក​របស់​យើង ដើម្បី​ជា​ប្រយោជន៍និង​ជា​ពិទ្ធិបន្ថែម​ដល់​បងប្អូន​អ្នក​អានគ្រប់គ្នា។ សូម​បងប្អូន​មេត្តា​កុំប្រើប្រាស់​គណនី​២-៣ ជាន់គ្នា ឬ​គណនី​ក្លែងក្លាយណាមួយ​ក្នុង​ការ​ចែករំលែក ឬ​ប្រាស្រ័យទាក់ទង​ក្នុង​សហគមន៍​ជាមួយ​បងប្អូន​យើង​ដែល​ជា​សមាជិក​​ឯទៀត ចៀសវាង​ក្នុង​ការ​បញ្ចេញ​មាតិកា ឬ​ចែកចាយ​ព័ត៌មាន​ដែល​មិន​មានប្រភពត្រឹមត្រូវច្បាស់លាស់ មិន​គ្រប់ជ្រុងជ្រោយ ដែល​មិន​អាច​ជឿទុកចិត្ត​បានជាដើម។

ការបញ្ចេញមតិនិងបង្ហោះ

ឈរលើគោលការណ៍​សុខសុវត្ថិភាព មិនប៉ះពាល់ដល់សមាជិកណាម្នាក់រាប់ទាំងសមាជិក​ក្នុង​គ្រួសារ ជាពិសេសក្នុងបង្ហោះរូបភាព ឬ​វីដេអូចូលសហគមន៍។

មាតិកា​គ្រប់​ទម្រង់​មិន​ថា អត្ថបទ រូបភាព វីដេអូ ឬ​ឯកសារ​ក្នុង​ទម្រង់​អ្វី​ក៏​ដោយ សូម​ចាំថា រាល់​ការ​បង្ហោះ​ត្រូវ​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។ Hello គ្រូពេទ្យ​នឹង​មិន​អត់ឱន ឬ​មិនអនុញ្ញាត​ដាច់​ខាត​ចំពោះ​ការ​បង្ហោះមាតិកា​ដែល​ប៉ះពាល់​ បង្ក​គ្រោះថ្នាក់ បង្កអន្តរាយ ការប្រមាថ ឬប៉ះពាល់ដល់​សមាជិក​ដទៃក្នុងសហគមន៍។ ចំពោះរូបភាព​ដែល​មាន​ស្នាមរបួស ចេញឈាម ដាច់រលាត់ ឬ​មើលទៅបង្កជា​ភាព​ភ័យខ្លាច តក់ស្លុត​ដល់​សមាជិក​ឯទៀត គួរ​តែ​សរសេរ​បញ្ជាក់ មួយចំនួន​ដូចជា “រូបភាព​មាន​ស្នាមរបួស” “រូបភាព​មាន​ឈាម” ជាដើម ដើម្បី​ព្រមាន ឬជូនដំណឹង​ដល់​សមាជិក​ផ្សេងទៀត​មុន​បើក​មើលដោយចៃដន្យ។

ងាយយល់ទេ សូម​គិត​ថាប្រសិនបើមេ ក្រុមការងារ ឬ​កូនចៅ​ក្នុង​គ្រួសារ​បាន​ឃើញ​ការ​បង្ហោះរបស់អ្នក តើវាសុវត្ថិភាព ឬ​បង្ក​ភាព​ភ័យខ្លាច ដល់​ពួកគេអត់?

អ្នកប្រើប្រាស់ដែលបង្ហោះសារអាសអាភាស បៀតបៀន​កេរិ៍ភេទមិនថាក្នុងរូបភាពណា ឬ​ក្នុង​ន័យ​គំរាមកំហែង សារ​ទាំង​នោះ​នឹងត្រូវលុបចោលនិងហាមឃាត់ពីសហគមន៍ជាភ្លាមៗ។ ប្រសិន​បើ​លោក​អ្នក​មានឃើញ​បុគ្គលណាម្នាក់​បង្ហោះ​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​សហគមន៍ ឬ​ផ្ទុយ​ពី​គោលការណ៍ណែនាំសហគមន៍ សូម​រាយករណ៍​មកពួកយើង​តាមរយៈ​តំណភ្ជាប់ ឬ​ចុច​លើ​ប៊ូតុង

ការបញ្ចេញ​ទស្សនៈ ​លើសពី​វេជ្ជបញ្ជា។

រាល់​ការ​បញ្ចេញ​មតិ ឬ​ការយល់ឃើញ ឬ​ទោះជាបទពិសោធន៍​ណាមួយ​ក៏ដោយ សូម​កុំ​យក​បទពិសោធន៍​របស់​អ្នក​ ក្រោម​រូបភាព​លើក​ទឹកចិត្ត ឬ​ជំរុញ​ឲ្យ​សមាជិក​ឯទៀត​ធ្វើតាម ដោយ​មិន​ស្របទៅតាមវេជ្ជបញ្ជា​របស់​គ្រូពេទ្យ ទោះជាករណីអ្នក​ធ្លាប់​ជាសះស្បើយ ឬ​បាន​ផល​ក៏ដោយ។ សូម​ចៀសវាងធ្វើបែបនេះ។

ចៀសវាង​ការ​ចែករំលែក​ពី​ថ្នាំញៀន។

Hello គ្រូពេទ្យ ហាមដាច់ខាត​ក្នុង​ការ​ចែកចាយ ឬ​ចែករំលែ​ក​ពី​ផលប៉ះពាល់​មិន​ថា​រូបភាព​ណាក៏ដោយ​របស់​ថ្នាំញៀន ឬ​សារធាតុ​ញៀន។ ប្រសិន​បើ​អ្នក​ជា​អ្ន​កប្រើប្រាស់ ឬ​ធ្លាប់​ប្រើប្រាស់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​សារធាតុ​ទាំង​អស់ សូម​កុំ​ចែករំលែក​ទីនេះ ឬស្វែងរក​ការប្រឹក្សាយោបល់ទីនេះ លោកអ្នកគួរតែស្វែងរក​ការ​ប្រឹក្សាពិគ្រោះយោបល់​ពីសំណាក់គ្រូពេទ្យ​ឯកទេស និង​ជំនាញ​ត្រឹមត្រូវបំផុត​ភ្លាមៗ។

ចែករំលែកគំនិតឬបទពិសោធន៍ មិនមែនតំណភ្ជាប់ឬការលក់ផលិតផលណាមួយ។

គោលគំនិតក្នុងការបង្កើតសហគមន៍ ហើយ​រាល់​សមាជិក​ទាំងអស់ទៀតសោធ​សុទ្ធតែចូលរួម​ដើម្បី​ស្វែងរក​ចំណេះដឹងសុខភាព ស្វែងយល់បទពិសោធន៍ពិតៗពីបងប្អូនជាសមាជិក​ឯទៀត ឬ​ការ​បញ្ចេញ​មតិយោបល់ ការ​ចែករំលែក ឬ​សំណួរ​ចម្លើយ​ផ្សេងៗ​ពី​បញ្ហាសុខភាព​ណាមួយ។ ដូច្នេះ​រាល់​ការ​ជួញដូរ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម មិន​ថា​ក្រោម​រូបភាព​ណាក៏ដោយ​ដែល​មិន​មានការ​អនុញ្ញាត​ពី​សំណាក់ Hello គ្រូពេទ្យ គឺ​មិន​អនុញ្ញាតទេ។

លីង ឬ​តំណភ្ជាប់​ទៅ​គេហទំព័រ ឬ​ភ្ជាប់​ទៅ​ផេកផ្សេងៗ ក្រៅ​ពី Hello គ្រូពេទ្យ ក៏​មិន​អនុញ្ញាត​ដូចគ្នា។

ការបំពានគោលការណ៍ណែនាំ

លើកលែងតែមានការបញ្ជាក់ណាមួយ ក្រៅពី​ការ​លើក​ឡើងខាងលើ ចំពោះករណីរំលោភបំពានគោលការណ៍ណែនាំសហគមន៍របស់យើង ពួកយើង​នឹង​ ហាមឃាត់(លុបគណនីសមាជិក) ជាអចិន្ត្រៃយ៍តាមឆន្ទានុសិទ្ធិពេញលេញរបស់

ប្រសិនបើលោកអ្នក​ចង់ “រាយការណ៍ ឬ Report” ការ​បង្ហោះណាមួយ​ដែល​លោក​អ្នក​គិត​ថាមានបញ្ហានិង​ផ្ទុយ​នឹង​គោលការណ៍ណែនាំសហគមន៍ សូម​ចុច​លើ​ប៊ូតុង “រាយការណ៍ពី​អ្នកប្រើប្រាស់”។

ប្រសិនបើលោកអ្នក​គិត​ថា គណនីសមាជិកភាព​របស់អ្នក​ត្រូវ​បាន​លុប​ចេញ​ពី​សហគមន៍​ដោយ​ប្រការណាមួយ សូម​ផ្ញើ​អ៊ីមែល ដោយ​ដាក់​ចំណងជើងអ៊ីមែលថា “ប្ដឹងទាស់” មក​កាន់ [email protected]