home

គោលការណ៍​ខ្លឹម​សារ​មាតិកា​និង​ការ​កែតម្រូវ -  Hello Health Group

គោលការណ៍​ខ្លឹម​សារ​មាតិកា

ទំនុក​ចិត្ត​ខ្លឹមសារ​មាតិកា

បេសកកម្ម​របស់​យើង​គឺ​ផ្ដល់​ព័ត៌មាន​សុខ​ភាព​ដែល​មាន​ភាព​ជាក់​លាក់ ជឿ​ទុក​ចិត្ត​បាន និង​ច្បាស់​លាស់។ គោល​ដៅ​ប្រចាំ​ថ្ងៃ​របស់​យើង គឺ​ប្រាកដ​ថា Hello Health Group ជា​ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត និង​ជា​កន្លែង​ផ្ដល់​ចំណេះដឹង​សុខភាព និង​សុខុមាល​ភាព សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់រូប។ 

យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​សុខភាព​ចម្រុះ​ ឲ្យ​សម្បូរ​បែប​ពី​បញ្ហា​សុខភាព ជាជាង​ជ្រើស​រើស​តែ​ប្រ​ធាន​បទ​ជាក់​លាក់​តម្រូវ​ស្ថានភាព​សុខភាព​អ្នក​ប្រើ​ម្នាក់​ឬ​ភាគ​តិច គឺ​ពួក​យើង​ពឹងផ្អែក​ និង​ផ្ដល់​ជម្រើស​ទាំងស្រុង​ជូន​អ្នក​អាន​ជា​អ្នក​សម្រេច​ថា​តើ​មាតិកា​ណា​ដែល​ពាក់ព័ន្ធ​និង​មាន​ប្រយោជន៍​បំផុត​សម្រាប់​គេ​ផ្ទាល់។ យ៉ាងណា អ្នក​អាន​ត្រូវ​ដឹង​ថា​ព័ត៌មាន​សុខ​ភាព​របស់​ Hello Health Groupឬ​គេហទំព័រ​ផ្សេងៗ​ទៀត​មិន​អាច​ប្រើ​ជំនួស​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ជំនាញ​ទេ។ លោកអ្នក​ត្រូវ​តែ​ស្វែង​រក​ការ​ប្រឹក្សា​ពី​គ្រូពេទ្យ​ជំនាញ​ បើ​សិន​ជា​មាន​ចម្ងល់​ទាក់​ទង​នឹង​បញ្ហា​សុខ​ភាព​ណាមួយ។ ដូច​គ្នា​ដែរ មិន​ត្រូវ​រំលង​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ឬ​ពន្យារពេល​ក្នុង​ការ​ជួប​គ្រូពេទ្យ​ ដោយសារ​តែ​អ្វី​ដែល​លោក​អ្នក​បាន​អាន​ឬ​ឃើញ​មាតិកា​​នៅ​លើ​គេហទំព័រ​ របស់​យើង ឬ​គេហទំព័រ​ផ្សេង​ឡើយ។

លក្ខខណ្ឌ​ជ្រើសរើស​ខ្លឹម​សារ​ក្នុង​ការ​បង្កើត​មាតិកា​ថ្មី​

Hello Health Group បង្កើត​មាតិកា​ថ្មី​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ខាង​ក្រោម៖ 

ពាក់ព័ន្ធ – បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ការ​គ្រប់​គ្រង​សុខភាព​លោក​អ្នក និង​ក្រុម​គ្រួសារ​លោក​អ្នក។​ ប្រធានបទ​ដែល​ត្រូវ​ផលិត​មាន​ ព័ត៌មាន​សុខភាព ការប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឱសថ និង​ផលិតផល ការ​ប្រមូល​យក​វិញ​ និង​ការ​ដាស់តឿន ការអប់រំ​ផ្នែក​សុខភាព ការណែនាំ​គ្រូពេទ្យ​ជំនាញ និង​លក្ខខណ្ឌ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។

ប្រភព​ព័ត៌មាន​វេជ្ជសាស្ត្រ – ប្រ​ភព និង​ឯកសារ​យោង​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​អស់​ដែល​ត្រូវ​ប្រើ​យោង​ក្នុង​អត្ថបទ​ ជា​ប្រភេទ​ឯកសារ​ដែល​បាន​ចេញ​ផ្សាយ​លើ​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​មានការ​ត្រូវ​ពិនិត្យ​ត្រឹម​ត្រូវ ទាំង​ប្រភព​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ផ្សេង​ទៀត​សុទ្ធ​តែ​អាច​ទុក​ចិត្ត​បាន​លើ​ព័ត៌មាន​សុខភាព​ដែល​យើង​បាន​ដក​ស្រង់​ចេញ​ផ្សាយ។ ប្រភព​ទាំង​នោះ​រួម​មាន គេហទំព័រ​ផ្លូវការ​របស់​​រដ្ឋាភិបាល សមាគម​គ្រូពេទ្យ ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ និង​ឯកសារ​ផ្សេងៗ​ទៀត។

ទំនោរ – បញ្ហា​កើត​មាន​តាម​រដូវ​ដូចជា “សុវត្ថិ​ភាព​ពេល​ទឹក​ជំនន់” “អាល្លែកហ្ស៊ី​តាម​រដូវ” ទិវា​សុខភាព​សាធារណៈ​ជាតិ-អន្តរជាតិ​ផ្សេង​ៗ “ទិវា​ប្រឆាំង​ជំងឺ​មហារីក​ ពិភពលោក”និង​ “ទិវា​សុខភាព​បេះដូង​ពិភពលោក” និង​បញ្ហា​សុខភាព​កំពុង​កើត​ឡើង​ជាក់​ស្ដែង​អាច​មាន​ដូចជា​  អាហារូបត្ថម្ភ រូប​រាង​ស្អាត វិធី​ការពារ​ជំងឺ វិធី​ថែ​ទាំ​សុខភាព ការ​រស់នៅ​ល្អ គន្លឹះ​សុខភាព​ផ្សេងៗ​ជា​ច្រើន​ទៀត។

មាតិកា​របស់​យើង​គឺ​ពិសេស​ប្លែក​គេ

គុណភាព​មាតិកា​របស់​យើង​ទទួល​បាន​ការ​ទុក​ចិត្ត​ខ្ពស់។ ជា​ទូទៅ​រាល់​មាតិកា​អនឡាញ​ដែល​បាន​បង្ហោះ ភាគច្រើន​គឺ​មិន​បាន​ធ្វើ​បច្ចុប្បន្ន​កំណែ​ថ្មីៗ​ចំពោះ​មាតិកា​ព័ត៌មាន​សុខភាព​ដែល​បាន​ចេញ​ផ្សាយ ឬ​មាន​ភាព​មិន​ច្បាស់លាស់​ត្រឹមត្រូវ​ជា​ដើម ដូច្នេះ​ហើយ​បាន​ វត្តមាន​របស់ ​Hello Health Group ជា​ដំណោះស្រាយ​ផ្នែក​ចំណេះដឹង​សុខភាព​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត ទាំង​គុណភាព​មាតិកា ទាំង​ប្រភព​ផ្ដល់​បទសម្ភាសន៍ និង​រាល់​សេវាកម្ម​ពី​បញ្ហា​សុខភាព​ផ្សេង​ទៀត។

មាតិកា​របស់​យើង​ផលិត​ឡើង​ដោយ​ក្រុមការងារ​​ក្នុង​ស្រុក​នៅ​តាម​ប្រទេស​នីមួយៗ​សម្រាប់​បណ្ដាញ​គេហទំព័រ​ផ្សព្វផ្សាយ​របស់​ខ្លួន។ រាល់​ព័ត៌មាន និង​ខ្លឹម​សារ​មាតិកា​ដែល​បាន​ចេញ​ផ្សាយ គឺ​មាន​ភាព​ច្បាស់​លាស់ មិន​លំអៀង និង​មាន​ទស្សនៈ​ច្បាស់​លាស់​លើ​ប្រ​ធាន​បទ និង​សំណួរ​នីមួយៗ​ មិន​ថា​មាតិកា​ទាំង​នោះ​ផ្ដោត​លើ​ផ្នែក​វេជ្ជសាស្ត្រ របៀបរបប​រស់នៅ ឬ​ព័ត៌មាន​សុខភាព​ផ្សេងៗ​ឡើយ។

ព័ត៌មាន​សុខ​ភាព និង​មាតិកា​សុខ​ភាព​ផ្សេងៗ​គឺ​ជ្រើសរើស​សម្រេច​ផលិត​ដោយ​ក្រុម​ការី​និពន្ធ ឈរ​លើ​សារសំខាន់ និង​ភាព​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​កើត​មាន​ប្រចាំ​ថ្ងៃ។ អត្ថបទ​សុខ​ភាព​របស់​យើង​ គឺ​លើស​ពី​ការ​សង្ខេប​ខ្លីៗ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ ឬ​ក៏​ព្រឹត្តិការណ៍​ណា​មួយ។ អត្ថបទ​ទាំង​នោះ​តែង​តែ​មាន​​សម្ភាសន៍​ជាមួយ​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​លើ​កិច្ច​ការ​ស្រាវ​ជ្រាវ បូក​បន្ថែម​ដោយ​ការ​សម្ភាស​អ្នក​ជំនាញ​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​អាន​​យល់​ច្បាស់​ពី​បរិបទ​ទាំង​នោះ និង​ប្រាប់​អ្នក​អាន​ឲ្យ​ដឹង​ថា​ខ្លឹម​សារ​ទាំង​នោះ​មាន​ន័យ​បែប​ណា​ចំពោះ​ពិភព​លោក​សព្វ​ថ្ងៃ។

ភាព​ទុក​ចិត្ត​លើ​ខ្លឹមសារ​អត្ថបទ – ​Hello Health Group មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​បាន​បែង​ចែក​ច្បាស់​រវាង​ព័ត៌មាន អត្ថបទ​សុខភាព ប្រ​ភព និង​ដំណឹង​ផ្សេងៗ​ទៀត ដែល​នេះ​ធ្វើ​ឲ្យ​អ្នកអាន​អាច​​ញែក​ដាច់​ថា​ខ្លឹមសារ​មាតិកា​ណា​ជា​មាតិកា​ឯករាជ្យ​ធម្មតា​ទូទៅ មាតិកា​ណា​ជា​មាតិកា​បង់​ប្រាក់ ​និង​ខ្លឹម​សារ​ណា​ជា​មាតិកា​បែប​ពាណិជ្ជកម្ម។

ភាព​ឯករាជ្យ – រាល់​ការ​ចេញ​ផ្សាយ​មាតិកា​ទាំង​អស់​​របស់​យើង ​Hello Health Group សូម​រក្សា​គោលការណ៍​គំរូ​​ លើ​ភាព​ត្រឹម​ត្រូវ ច្បាស់​លាស់ ​ពិត​ប្រាកដ​ ដោយ​ការ​ទទួល​ខុស​ត្រូវ និង​ប្រកប​ដោយ​ភាព​ឯករាជ្យ​មិន​លំអៀង។

ប្រកាន់​វិជ្ជាជីវៈ – Hello Health Group ប្រ​កាន់​ខ្ជាប់​នូវ​គោលការណ៍​វិជ្ជាជីវៈ​សារព័ត៌មាន សម្រាប់​ការ​រាយការណ៍ ឬ​ផលិត​មាតិកា​ថ្មីៗ ​ដោយ​មាន​ប្រ​ភព​ដើម​ច្បាស់លាស់​សម្រាប់​ការ​ផ្សាយ និង​មាន​ការ​ត្រួតពិនិត្យ​ដោក​ក្រុម​ការី​និពន្ធ​និង​ការី​វេជ្ជសាស្ត្រ ព្រម​ទាំង​មាន​ការ​បញ្ជាក់​ពី​​ប្រភព​ដែល​មាតិកា​ដកស្រង់​មក​ផ្សព្វផ្សាយ​យ៉ាង​ច្បាស់លាស់។

គោលការណ៍​ផលិត​មាតិកា​សម្រាប់​បុគ្គលិក Hello Health Group

រាល់​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ Hello Health Group ផ្នែក​ផលិត​មាតិកា​ ឬ​យើង​ហៅ​ថា ក្រុម​អ្នក​និពន្ធ ​ត្រូវ​តែ​បង្ហាញ​ឲ្យបាន​ច្បាស់លាស់​ពី​ទំនាស់​ផល​ប្រ​យោជន៍​ណា​មួយ​រវាង​ម្ចាស់​ឧបត្ថម្ភ ឬ​ក៏​អ្នក​លក់។​ បុគ្គលិក​ក្នុង​ផ្នែក​ផលិត​មាតិកា​របស់​យើង​ត្រូវ​បាន​បណ្ដុះ​បណ្ដាល និង​បង្រៀន​ឲ្យ​​​ផលិត​មាតិកា​ប្រកប​ដោយ​តុល្យភាព ខ្លឹមសារ​វេជ្ជសាស្ត្រ​ច្បាស់លាស់ ជ្រើសរើស​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន និង​ប្រមូល​ព័ត៌មាន​ចាំបាច់ ដើម្បី​ផលិត​ឲ្យ​ត្រូវ និង​ពាក់ព័ន្ធ​អ្នក​អាន​ក្នុង​ស្រុក​របស់​យើង។

បុគ្គលិក​ផលិត​មាតិកា​របស់​ Hello Health Group មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ ត្រឹម​ត្រូវ និង​​មិន​លំអៀង​លើ​ប្រធានបទ​នីមួយ​​ ព្រឹត្តិការណ៍ និង​បញ្ហា​ផ្សេងៗ។ បុគ្គលិក​ផ្នែក​ផលិត​មាតិកា​របស់​ Hello Health Group ត្រូវ​តែ​ស្វែង​រក​ប្រធាន​បទ​ដែល​ត្រូវ​ផលិត​ដោយ​យក​ចិត្ត​ទុក​ដាក់ ឬ​រក​អ្នក​ជំនាញ​មក​ធ្វើ​អត្ថាធិប្បាយ​ប្រកប​ដោយ​គុណភាព។ បុគ្គលិក​ក៏​ត្រូវ​ស្វែង​រក​ការ​ធ្វើ​អត្ថាធិប្បាយ​ប្រ​កប​ដោយ​ភាព​ច្បាស់​លាស់ ឬ​ទទួល​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ដើម្បី​ឲ្យ​ព័ត៌មាន​មាន​តុល្យភាព។

បុគ្គលិក​ផលិត​មាតិកា​​ Hello Health Group ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​យក​ព័ត៌មាន​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​បង្ហាញ​ពី​កាយវិការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​បំផុត។

ដំណាក់​កាល​នៃ​ការ​ផលិត​មាតិកា

ក្រុម​អ្នក​និពន្ធ​របស់ ​Hello Health Group ទទួល​មាតិកា​ដែល​ត្រូវ​ផលិត​ពី​ប្រភព​ជា​ច្រើន​ដូច​ជា ព្រឹត្តិបត្រ​សុខភាព​ដែល​មាន​ការ​ត្រួតពិនិត្យ​ត្រឹម​ត្រូវ សន្និសីទ​វេជ្ជសាស្ត្រ សកម្មភាព​របស់​​រដ្ឋាភិបាល និង​ខ្លឹម​សារ​បាន​ពី​ការ​សម្ភាសន៍​អ្នក​ជំនាញ​វេជ្ជសាស្ត្រ។ Hello Health Group ក៏​ជឿ​ជាក់​ដែរ​ថា មាតិកា​ដ៏​មាន​តម្លៃ​ផ្សេង​ទៀត ក៏​បាន​មកពី​ម្ចាស់​ឧបត្ថម្ភ អ្នក​ផ្សាយ​ពាណិជ្ជកម្ម និង​ដៃគូ​សហការ​ជា​ច្រើន​ទៀត ប៉ុន្តែ​មាតិកា​ទាំង​នោះ​ត្រូវ​បញ្ជាក់​ពី​ប្រភេទ​ឲ្យ​បាន​ច្បាស់​លាស់។

រាល់​ខ្លឹមសារ​មាតិកា​និមួយៗ​មុន​ចេញ​ផ្សាយ​ គឺ​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​អ្នក​ជំនាញ​ដើម្បី​ប្រាកដ​ពី​ភាព​ត្រឹមត្រូវ​ច្បាស់​លាស់ ទៅតាម​បច្ចេកទេស​វេជ្ជសាស្ត្រ និង​ភាព​ត្រឹម​ត្រូវ​នៃ​ការ​រក​ឃើញ​ថ្មីៗ។ ទៅ​តាម​មាតិកា​ដែរ មាតិកា​ឬ​ប្រធាន​បទ​មួយ​ចំនួន​អាច​ជា​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ឬ​មិន​មែន​ផ្នែក​វេជ្ជសាស្ត្រ។ ដំណាក់កាល​បន្ទាប់​មាតិកា​ដែល​ត្រៀម​ចេញ​ផ្សាយ​ទាំង​អស់ នឹង​ត្រូវ​ពិនិត្យ​ជាថ្មី​ទៀត​ដោយ​ក្រុម​ការី​និពន្ធ ដែល​នឹង​កែសម្រួល​លើ​រចនាបថ​សំណេរ លំហូរ​សាច់រឿង​ ​ឃ្លាឃ្លោង និង​ធ្វើ​ឲ្យ​ងាយ​ស្រួល​អាន។ បន្ទាប់​ពី​ក្រុម​ការី​និពន្ធ ឬ​និពន្ធ​នាយក​ពិនិត្យ​រួចរាល់ ជា​ដំណាក់កាល​បោះពុម្ពផ្សាយ ឬ​បង្ហោះ​មាតិកា​ទាំង​នោះ​ទៅ​លើ​បណ្ដាញ​គេហទំព័រ​របស់​ Hello Health Group។ 

មាតិកា​មាន​ម្ចាស់​កម្មសិទ្ធិ​​

ពេល​ Hello Health Group​ ត្រៀម​ចេញ​ផ្សាយ​រាល់​មាតិកា​ដែល​មាន​កម្មសិទ្ធិ​​របស់​ភាគី​ទី​បី លើ​បណ្ដាញ​គេហទំព័រ​របស់​ខ្លួន​ ក្រុម​ការី​និពន្ធ​ផ្នែក​វេជ្ជសាស្ត្រ​ និង​ក្រុម​ការី​និពន្ធ​ជាន់​ខ្ពស់ ឬ​និពន្ធ​នាយក ​នឹង​ពិនិត្យ​លើ​គោលការណ៍​ផលិត​មាតិកា​របស់​ភាគី​ទីបី និង​នីតិវិធី ធ្វើ​យ៉ាង​ណា​រក្សា​អត្ថន័យ​ត្រឹមត្រូវ​ច្បាស់លាស់​ដូច​មាតិកា​ដែល​ភាគី​ទី​បី​ផ្ដល់​ជូន ស្រប​ទោ​តាម​គោលការណ៍​ផលិត​មាតិកា​របស់​ Hello Health Groupដែល​បាន​ចែង។

មាតិកា​ពាណិជ្ជកម្ម​និង​ការ​ផ្សាយ​ពាណិជ្ជកម្ម

ពេល​ប្រើ​ប្រាស់​គេហទំព័រ​ Hello Health Groupមាន​ពេល​ខ្លះ​លោក​អ្នក​អាច​ឃើញ​មាន​ខ្លឹមសារ​មាតិកា ផ្ទាំង ប៊ូតុង ស្លាក​សញ្ញា ដែល​មាន​សរសេរ​បញ្ជាក់​ថា “គាំទ្រ​ដោយ” “ពី​ម្ចាស់​ឧបត្ថម្ភ​របស់​យើង” ឬ​ “ការផ្សាយពាណិជ្ជកម្ម”។ Hello Health Group ក៏​អាច​នឹង​បាន​ទទួល​ថវិកា​ ពី​ផលិតផល និង​ការ​ផ្សព្វ​ផ្សាយ លើ​ការ​ផលិត​​មាតិកា​ទាំង​នោះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​ឧបត្ថម្ភ លោក​អ្នក​អាច​អាន​នៅ​ទី​នេះ

គោលការណ៍​កែតម្រូវ​មាតិកា

Hello Health Group បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កែតម្រូវ ឬ​បញ្ជាក់​បន្ថែម​លើ​ខ្លឹមសារ​មាតិកា​ដើម ពេល​ចាំបាច់​ណា​មួយ។ យើង​ក៏​នឹង​កែសម្រួល​កម្រិត​តូច​តាច​ដូច​ជា​ពាក្យ​ខុស វេយ្យាករណ៍ ឬ​​របៀប​សរសេរ​ជាដើម។ ការ​កែ​ប្រែ​លើ​របៀប​សរសេរ​មិន​មែន​មាន​ន័យ​ថា​កែប្រែ​ខ្លឹម​សារ​ទេ ការ​កែ​ប្រែ​”របៀប​សរសេរ” ទាំង​នោះ​អាច​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​លើ​គេហទំព័រ​របស់​យើង​ដោយ​មិន​បាច់​មាន​ការ​ជូន​ដំណឹង​ជា​មុន។

បើ​ក្រុមការងារ​យើង​ដឹង​ពី​កំហុស​ឆ្គង​​នៅ​ក្នុង​ខ្លឹម​សារ​អត្ថបទ​ ឬ​មាតិកា យើង​កែ​តម្រូវ​ភ្លាម រួច​ហើយ​ផ្សាយ​ជា​ថ្មី។ គោលការណ៍​កែ​តម្រូវ​នេះ អនុវត្ត​លើ​តែ​ខ្លឹមសារ​ដើម​របស់ Hello Health Group ប៉ុណ្ណោះ​ រួមមាន ព័ត៌មាន អត្ថបទ​ស៊ីជម្រៅ ឬ​ឯកសារ​យោង​ដើម​ផ្នែក​វេជ្ជសាស្ត្រ​ តែ​​មិន​កំណត់​វិសាលភាព។ ការ​កែ​តម្រូវ​របស់​ខ្លឹមសារ​មាន​ម្ចាស់​កម្មសិទ្ធិ ឬ​ភាគី​ទីបី គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ម្ចាស់​ផ្សព្វ​ផ្សាយ​ដើម​ទាំង​ស្រុង។

បើ​លោក​អ្នក​បាន​រក​ឃើញ​ថា​អត្ថបទ​របស់​យើង​មាន​ចំណុច​ខុស​ឆ្គង សូម​ជូន​ដំណឹង​​តាមរយៈ​អ៊ីមែល​ទៅ​កាន់​ក្រុម​ការងារ​របស់​យើង​តាម​តំណ​ភ្ជាប់​ “ទាក់ទង​មក​កាន់” នៅ​ផ្នែក​ខាង​ក្រោម​គ្រប់​ទំព័រ​នៃ​គេហទំព័រ​របស់​យើង៕ 

 

បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១