គោលការណ៍ឯកជនភាព“Hello គ្រូពេទ្យ”
“Hello គ្រូពេទ្យ” យល់ច្បាស់ពីសារសំខាន់នៃឯកជនភាពរបស់ព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់របស់យើង។ គោលការណ៍ឯកជនភាពនេះ នឹងបញ្ជាក់ប្រាប់ពីព័ត៌មានដែលពួកយើងបានប្រមូលពីអ្នកប្រើប្រាស់ និងការប្រើប្រាស់សេវាកម្ម ឬមុខងារលើ “Hello គ្រូពេទ្យ”។ គោលការណ៍នេះនឹងពន្យល់ពីជម្រើសសម្រាប់អ្នកប្រើប្រាស់ពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានយកទៅប្រើប្រាស់ និងនីតិវិធីការពារព័ត៌មានបុគ្គលទាំងនោះ។ ពួកយើងសូមសំណូមពរឲ្យគ្រប់គ្នាអានគោលការណ៍នេះដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុត។
គោលការណ៍នេះដាក់ឲ្យប្រើប្រាស់ចំពោះម្ចាស់គេហទំព័រនិងប្រតិបត្តិការនានា ដោយ “Hello គ្រូពេទ្យ” សម្រាប់ជាប្រយោជន៍ដល់អ្នកប្រើ(មិនមែនអាជីព) ក្នុងគោលបំណងផ្ទាល់ខ្លួន ក្រុមគ្រួសារ ឬសមាជិកណាម្នាក់មិនមែនការធ្វើអាជីវកម្ម ដោយបូកបញ្ចូលទាំងអ្នកប្រើប្រាស់លើទូរស័ព្ទដៃ ព័ត៌មាន និងសេវាកម្មដែលមានទាំងអំបាលម៉ានលើគេហទំព័រ “Hello គ្រូពេទ្យ” ត្រូវបានចាត់ទុកជា សេវាកម្ម។
លើកលែងចំពោះការកត់សម្គាល់ សេចក្ដីថ្លែងការណ៍ ដែលមានចែងក្នុង “គោលការណ៍ឯកជនភាព” អនុលោមទៅតាមភាគី“Hello គ្រូពេទ្យ” និងអនុវត្តន៍ចំពោះក្រុមទាំងឡាយណាដែលជាប់ទាក់ទងនឹង Hello Health Group។ ករណីដែលលោកអ្នកមិនចង់ឲ្យពួកយើងប្រមូលព័ត៌មាន ប្រើប្រាស់ ឬបញ្ចេញព័ត៌មានរបស់អ្នក ឬការប្រើប្រាស់សេវាកម្មណាមួយដូចបានរៀបរាប់ក្នុងគោលការណ៍ឯកជនភាព ដូច្នេះសូមអ្នកកុំប្រើប្រាស់សេវាកម្មទាំងនោះរបស់យើងធ្វើអី។ តាមរយៈការប្រើប្រាស់សេវាកម្មទាំងនេះរបស់យើង មានន័យថា អ្នកត្រូវតែយល់ព្រមចំពោះ “លក្ខខណ្ឌនៃការប្រើប្រាស់” របស់ “Hello គ្រូពេទ្យ” ដែលនេះជាកិច្ចសន្យារវាងពួកយើង និងអ្នកប្រើប្រាស់រាល់សេវាកម្មនានារបស់យើងដែលបម្រើជូន។ តាមរយៈការយល់ព្រម “លក្ខខណ្ឌនៃការប្រើប្រាស់” របស់ “Hello គ្រូពេទ្យ” លោកអ្នកបញ្ជាក់ថាបានអាន និងយល់ “គោលការណ៍ឯកជនភាព” និង “គោលការណ៍Cookies” របស់ “Hello គ្រូពេទ្យ” ហើយអ្នកផ្ដល់សិទ្ធិអនុញ្ញាតឲ្យយើងប្រើប្រាស់ បង្ហាញ និងកត់ត្រារក្សាទុក ព្រមទាំងប្រតិបត្តិការផ្សេងៗទៀតនៃព័ត៌មានឯកជនរបស់អ្នកក្នុងប្រទេសកម្ពុជា ឬយុត្តាធិការផ្សេងៗទៀតនៅគ្រប់ទីតាំងដែលយើងប្រតិបត្តិអាជីវកម្ម។
យោងលើ “Hello គ្រូពេទ្យ” ”ពួកយើង” ឬ “របស់ពួកយើង” គឺមានន័យនិងសំដៅលើ ក្រុមហ៊ុន Hello Health Group Pte. Ltd. ដែលបានចុះបញ្ជីនៅសាធារណរដ្ឋសិង្ហបុរី ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរួមមាន “Hello គ្រូពេទ្យ LLC” ព្រមទាំងបណ្ដាក្រុមហ៊ុនផ្សេងៗទៀតដែលជ្រកក្រោមការគ្រប់គ្រងរបស់ “Hello គ្រូពេទ្យ LLC” (ឧទាហរណ៍ បុត្រសម្ព័ន្ធដែលស្ថិតក្រោមម្ចាស់តែមួយ “Hello គ្រូពេទ្យ LLC” )។ “Hello គ្រូពេទ្យ LLC” អាចចែករំលែកព័ត៌មានទៅបណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬគេហទំព័រដែលជារបស់ ឬគ្រប់គ្រង ប៉ុន្តែរាល់ព័ត៌មានដែលប្រមូលបានស្ថិតក្រោម “គោលការណ៍ឯកជនភាព” តែងតែត្រូវបានការពារក្រោមលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពមួយនេះ។ លើកលែងតែមានការកត់សម្គាល់ផ្សេងទៀតក្នុងគោលការណ៍ឯកជនភាពមួយនេះ ”Hello គ្រូពេទ្យ LLC” ជាអ្នកទទួលខុសត្រូវចំពោះការគ្រប់គ្រងទិន្នន័យ ក្នុងប្រតិបត្តិការព័ត៌មានឯកជនអ្នកប្រើប្រាស់ដូចបានចែងក្នុងគោលការណ៍ឯកជនភាពនេះ។
ការប្រមូលព័ត៌មានពីអ្នកប្រើប្រាស់
សេវាកម្មមួយចំនួនរបស់យើង រក្សាព័ត៌មានឯកជនរបស់អ្នកដូចជា HelloCare, Together រង្វាស់សុខភាពនិងការវាយតម្លៃផ្សេងៗ។ ក្នុងករណីអ្នកទាញយកកម្មវិធីណាមួយពី”Hello គ្រូពេទ្យ LLC” ពួកយើងក៏រក្សាព័ត៌មានឯកជនរបស់អ្នកដូចគ្នាដែរ យោងតាមគោលការណ៍ឯកជនភាពនេះ។ ទោះបីជាអ្នកមិនបានចុះឈ្មោះលើ ឬផ្ដល់ព័ត៌មានឯកជនឲ្យ “Hello គ្រូពេទ្យ” យើងប្រមូលទិន្នន័យទាំងនោះពីការប្រើប្រាស់របស់អ្នកលើគេហទំព័រ “Hello គ្រូពេទ្យ” និង “កម្មវិធីលើទូរស័ព្ទដៃ” ព្រមទាំងសេវាកម្មផ្សេងៗទាំងអស់ដែលយើងបម្រើជូន។ ពួកយើងក៏ប្រហែលជាអាចស្នើសុំព័ត៌មានមួយចំនួនពីអ្នកប្រើប្រាស់របស់យើងនៅប្រភពខាងក្រៅដែរ។
នៅពេលដែលអ្នកប្រើប្រាស់សេវាកម្មណាមួយរបស់យើង ពួកយើងនឹងប្រមូលព័ត៌មានដូចខាងក្រោម៖
ការចុះឈ្មោះ
ទន្ទឹមនឹងសេវាកម្មនានារបស់យើងលោកអ្នកកំពុងតែប្រើប្រាស់ដោយមិនបានចុះឈ្មោះ សេវាកម្មជាក់លាក់មួយចំនួននឹងតម្រូវ ឬទាមទារឲ្យអ្នកចុះឈ្មោះជាមួយ “Hello គ្រូពេទ្យ” ទើបអាចប្រើប្រាស់មុខងារពេញលេញបាន។ បើអ្នកជ្រើសរើសចុះឈ្មោះ ឬបំពេញព័ត៌មានដែលមានស្នើសុំបន្ថែមពីព័ត៌មានក្នុងគណនីដែលមានស្រាប់លើ “Hello គ្រូពេទ្យ” ឬដើម្បីអាចប្រើប្រាស់សេវាកម្មជាក់លាក់ណាមួយបាន លោកអ្នកអាចនឹងត្រូវបានស្នើសុំព័ត៌មានជាក់លាក់មួយចំនួនដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ភេទ អ៊ីមែល ថ្ងៃខែឆ្នាំកំណើត ព្រមទាំងឈ្មោះ ឬលេខសម្ងាត់ ដើម្បីចូលគណនី “Hello គ្រូពេទ្យ” របស់អ្នកបាន។ ជាការទទួលខុសត្រូវ លោកអ្នកត្រូវប្រាកដប្រជាថា ព័ត៌មានឯកជនដែលលោកអ្នកបានបញ្ចូល និងបញ្ជូនមក “Hello គ្រូពេទ្យ” សុទ្ធតែជាព័ត៌មានត្រឹមត្រូវ។
សេវាកម្មអន្តរកម្ម
សេវាកម្មមួយចំនួនដែលដាក់បម្រើជូនលើ “Hello គ្រូពេទ្យ” ដូចជារង្វាស់សុខភាព “ពិនិត្យរោគសញ្ញា” ជាអន្តរកម្ម ហើយអាចស្នើឲ្យអ្នកបំពេញនិងបញ្ជូនព័ត៌មានពាក់ព័ន្ធបញ្ហាសុខភាពរបស់អ្នក ជាមួយព័ត៌មានផ្សេងទៀតដូចជា អាយុ និងភេទជាដើម។ អ្នកក៏អាចតម្រូវឲ្យចុះឈ្មោះលើ “Hello គ្រូពេទ្យ” ដើម្បីអាចប្រើប្រាស់ រង្វាស់សុខភាព “ពិនិត្យរោគសញ្ញា” ហើយបើសិនជាអ្នកសម្រេចចិត្តចុះឈ្មោះ ពួកយើងរក្សាទុក រាល់ព័ត៌មានរបស់អ្នកទាំងចាស់ និងទាំងថ្មី។
ព្រឹត្តិបត្រអ៊ីមែល
ការចុះឈ្មោះខុសៗគ្នា ពេលខុសៗគ្នាពេលដែលអ្នកប្រើប្រាស់សេវាកម្មនានាលើ “Hello គ្រូពេទ្យ” ពួកយើងនឹងផ្ដល់ជូនជម្រើសក្នុងការផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីទទួលបាន ព្រឹត្តិបត្រព័ត៌មាន/ការបញ្ចុះតម្លៃផ្សេងៗ ដូចជាព្រឹត្តិបត្រពាក់ព័ន្ធបញ្ហាសុខភាពជាក់លាក់ណាមួយ តាមរយៈអ៊ីមែល”Hello គ្រូពេទ្យ” ហើយនិង/ឬក៏ពីភាគីទីបីផ្ទាល់។ ពេលខ្លះ”Hello គ្រូពេទ្យ” នឹងផ្ដល់សំណើជាជម្រើសដល់អ្នកប្រើប្រាស់អាចចុះឈ្មោះលើគេហទំព័រភាគីទីបីផ្ទាល់ដើម្បីចុះឈ្មោះទទួលព្រឹត្តិបត្ររបស់”Hello គ្រូពេទ្យ” តាមរយៈបណ្ដាគេហទំព័រទាំងនោះ។ ក្នុងករណីអ្នកសម្រេចចិត្តចុះឈ្មោះទទួលព្រឹត្តិបត្ររបស់យើងតាមរយៈបណ្ដាគេហទំព័រភាគីទីបី ប្រតិបត្តិករគេហទំព័រនឹងផ្ដល់ព័ត៌មានរបស់អ្នកបន្តមក”Hello គ្រូពេទ្យ” ក្នុងការស្នើសុំចុះឈ្មោះ ហើយមានន័យថា ”Hello គ្រូពេទ្យ” អាចប្រើប្រាស់ព័ត៌មានទាំងនោះដូចបានចែក្នុងគោលការណ៍ឯកជនភាពនេះដូច អ្នកចុះឈ្មោះ ឬបញ្ជូនព័ត៌មានទាំងនោះផ្ទាល់មកកាន់”Hello គ្រូពេទ្យ” អ៊ីចឹង។ នៅក្នុងផ្ទាំងប្រអប់សារ”Hello គ្រូពេទ្យ” បើអ្នក “បើក” ទទួលការជូនដំណឹងតាមរយៈអ៊ីមែលសម្រាប់ការបង្ហោះដែលទើបបង្កើត ឬចូលរួម អ្នកនឹងទទួលបានអ៊ីមែលនៅពេលដែលមានសកម្មភាពលើការបង្ហោះទាំងនោះ។ បើពេលក្រោយ ឬពេលណាមួយអ្នកមានចំណងឈប់ចង់បានការជូនដំណឹងតាមរយៈអ៊ីមែល អ្នកអាច “បិទ” ឈប់ទទួល ដោយចូលទៅកាន់ Email Alerts Section នៅក្នុងYour Profile Settings។
ការស្រាវជ្រាវទីផ្សារ
មានពេលខ្លះ “Hello គ្រូពេទ្យ” អាចធ្វើការស្ទង់មតិអនឡាញ ឬការស្រាវជ្រាវអនឡាញ សម្រាប់ខ្លួនឯង ឬឲ្យភាគីទីបី តាមរយៈការអញ្ជើញឲ្យចូលរួមតាមអ៊ីមែល ផ្ទាំងស្ទង់មតិលោតចេញមក ហើយនិងក្រុមមនុស្សគោលដៅអនឡាញ។ ដើម្បីចូលរួមក្នុងការស្ទាបស្ទង់មតិនានាបាន ពួកយើងតម្រូវឲ្យលោកអ្នកផ្ដល់ទីតាំងដែលលោកអ្នកស្នាក់នៅ អាយុ ហើយប្រសិនបើការស្ទាបស្ទង់មតិនេះមានជារង្វាន់ គោលបំណងនៃព័ត៌មានរបស់អ្នកទាំងនេះគឺដើម្បីយកមករៀបចំការងាររដ្ឋបាលផ្នែកចែកចាយរង្វាន់។ ព័ត៌មាននានាដែលលោកអ្នកផ្ដល់ក្នុងការស្រង់មតិ ប្រហែលជាអាចយកទៅប្រើប្រាស់ដោយ”Hello គ្រូពេទ្យ” ក្នុងការស្រាវជ្រាវនិងគោលបំណងវាស់ស្ទង់ជាក់លាក់ដូចបានចែងខាងក្រោម ដូចរួមបញ្ចូលទាំងវាស់ស្ទង់ទៅលើឥទ្ធិពលជាវិជ្ជមានរបស់មាតិកាដែលបានចេញផ្សាយ ការផ្សាយពាណិជ្ជកម្ម ឬកម្មវិធីផ្សេងៗ។ ព័ត៌មានឯកជនដែលលោកអ្នកបានផ្ដល់ជូនមក”Hello គ្រូពេទ្យ” បើជាប់ពាក់ព័ន្ធទៅនឹងការចូលរួមដើម្បីបានរង្វាន់ គឺត្រូវយកមកប្រើប្រាស់ក្នុងគោលបំណងតែមួយគត់ជុំវិញការងាររដ្ឋបាលនៃការទទួលរង្វាន់ ហើយក៏អាចជាច្បាប់តម្រូវផងដែរ។ ពួកយើងមិនអាចដឹងបានទេថា ការអញ្ជើញឲ្យចូលរួមរបស់យើងអាចមានអ្នកអាយុក្រោម ១៣ឆ្នាំ នៅក្នុងការស្រាវជ្រាវស្ទង់មតិទីផ្សារ។ ការស្រាវជ្រាវស្ទង់មតិទីផ្សាររៀបចំធ្វើដោយ “Hello គ្រូពេទ្យ” នឹងមានតំណភ្ជាប់មកកាន់គោលការណ៍ឯកជនភាពនេះ។
ការពិនិត្យមើលអ្នកប្រើប្រាស់ ផ្ទាំងសារ “Hello គ្រូពេទ្យ” និងវេទិកាសាធារណៈផ្សេងទៀត
“Hello គ្រូពេទ្យ” នឹងដៅចំណុចពិសេសលើផ្ទាំងប្រអប់សារ ព្រមទាំងវេទិកាសាធារណៈផ្សេងទៀត ទីដែលអ្នកប្រើប្រាស់អាចបង្ហោះការវាយតម្លៃ ចែករំលែកព័ត៌មានជួយឆ្លើយតបអ្នកប្រើប្រាស់ដទៃទៀត ឬបង្ហោះសំណួរ ឲ្យគ្រូពេទ្យឯកទេសជួយស្រាយចម្ងល់។ ពួកយើងក៏ផ្ដល់ជូនការត្រួតពិនិត្យកិច្ចពិភាក្សា ឬប្រឹក្សាអនឡាញ ដោយអ្នកឯកទេសផ្នែកសុខាភិបាលជាច្រើន។ ការវាយតម្លៃលើចំណុចពិសេសរបស់យើងគឺនៅក្នុង “ប្រព័ន្ធកក់ទុក ឬBooking System” ឯផ្ទាំងប្រអប់សារគឺបើកចំហជាសាធារណៈឲ្យគ្រប់គ្នាឃើញ។
ព័ត៌មានទាំងអស់ដែលអ្នកបានផ្ដល់ ឬចែករំលែក (រាប់បញ្ចូលទាំងព័ត៌មានផ្ទាល់ខ្លួន) ទាំងក្នុងការវាយតម្លៃ ក្នុងប្រអប់សារសាធារណៈ ឬវេទិកាផ្សេងៗទៀតជាការបង្ហាញដោយចំហជាសាធារណៈ មិនមែនបែបឯកជនឡើយ។ អ្នកគួរតែគិតឲ្យមានល្អិតល្អន់មុនបង្ហោះរាល់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងវេទិកាពិភាក្សាសាធារណៈណាមួយ។ អ្វីដែលអ្នកបានបង្ហោះ អ្នកដទៃអាចឃើញ អាចបង្ហាញ ឬប្រមូលដោយភាគីទីបី ក្នុងមធ្យោបាយមួយចំនួនដែលយើងមិនអាចទាយដឹងទុកមុន ឬគ្រប់គ្រងបាន បូកបញ្ចូលទាំងការទាក់ទងទៅអ្នកក្នុងគោលបំណងមិនល្អណាមួយ។ ដូចគ្នាទៅនឹងវេទិកាពិភាក្សាសាធារណៈផ្សេងទៀតដែរ រាល់ព័ត៌មានដែលអ្នកបង្ហោះអាចបង្ហាញលើការស្វែងរក (Search Engines) ពីសំណាក់ភាគីទីបី។ ក្នុងករណីអ្នកបង្ហោះព័ត៌មានផ្ទាល់ខ្លួនណាមួយដោយអចេតនានៅក្នុងផ្ទាំងប្រអប់សាររបស់យើង ហើយមានបំណងចង់លុបចេញវិញ លោកអ្នកអាចផ្ញើអ៊ីមែលមកពួកយើងដើម្បីស្នើសុំ តាមរយៈតំណភ្ជាប់ “ទំនាក់ទំនងមកកាន់ពួកយើង” ដែលមានគ្រប់ទំព័រ(ផ្នែកក្រោមបំផុត) លើគេហទំព័រ “Hello គ្រូពេទ្យ”។ ដោយឡែកករណីមួយចំនួនទៀត ពួកយើងមិនអាចលុបព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកបានទេ។
អ៊ីម៉ែលដែលផ្ញើមក“Hello គ្រូពេទ្យ”
គោលការណ៍ឯកជនភាពនេះមិនរាប់បញ្ចូលព័ត៌មាន មាតិកា ព័ត៌មានអាជីវកម្ម គំនិត ការច្នៃប្រឌិត ឬរបកគំហើញថ្មីដែលអ្នកផ្ញើមកកាន់ “Hello គ្រូពេទ្យ” តាមរយៈអ៊ីមែលទេ។ ប្រសិនបើអ្នកមានបំណងចង់រក្សាទុកមាតិកា គំនិតច្នៃប្រឌិត ឬគំនិតអាជីវកម្ម ឬភាពជាម្ចាស់ដូចអ្វីដែលបានរៀបរាប់ សូមកុំផ្ញើព័ត៌មានទាំងនោះមកអ៊ីមែល “Hello គ្រូពេទ្យ”។
ព័ត៌មានពីសេវាកម្មនិងឧបករណ៍
នៅពេលដែលអ្នកបើកចូល ឬប្រើប្រាស់សេវាកម្មណាមួយ “Hello គ្រូពេទ្យ”នឹងប្រមូលនិងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនអ្នកដោយស្វ័យប្រវត្តិក្នុងម៉ាស៊ីនរក្សាទុកទិន្នន័យមេរបស់ពួកយើងពីការប្រើប្រាស់ឧបករណ៍រុករក (Browser) ឬទូរស័ព្ទដៃជាដើមដូចជា IP address ឬការកំណត់ប្រភេទឬឈ្មោះឧបករណ៍ ព័ត៌មានពីឧបករណ៍រុករក (Browser) (បូករួមទាំងអាសយដ្ឋានURL ដែលអ្នកចុចចូល) ការចូលចិត្ត ការកំណត់ Cookies ព័ត៌មានពីមាតិកាដែលអ្នកបានបើកមើល ឬបញ្ចេញសកម្មភាពណាមួយទៅលើមាតិកាទាំងអស់នោះ (ឧទាហរណ៍ – ស្វែងរកអ្វីមួយដោយសំណួរ ចុចទៅលើផ្ទាំងពាណិជ្ជកម្មដែលបង្ហាញ ការចុច ម៉ោងពេលនិងថ្ងៃខែជាដើម។ ”Hello គ្រូពេទ្យ” ក៏អាចកត់ត្រាពីព័ត៌មានម៉ាស៊ីនទូរស័ព្ទរបស់អ្នកផងដែរ នៅពេលដែលអ្នកបានទាញយក និង ដំឡើង កម្មវិធីទូរស័ព្ទដៃរបស់យើងរួមបញ្ចូលទាំងប្រភេទនិងឈ្មោះឧបករណ៍ ប្រព័ន្ធដំណើរការ លេខសម្គាល់(ID) សម្រាប់ផ្សាយពាណិជ្ជកម្ម(តែអ្នកប្រើប្រាស់អាចកំណត់លេខសម្គាល់ក្នុងទូរស័ព្ទដៃបាន) ជំនាន់របស់កម្មវិធីដែលលោកអ្នកបានដំឡើង ហើយនិងការប្រើប្រាស់ព័ត៌មាននានា។ នៅពេលដែលលោកអ្នកកំណត់ឲ្យដំណើរការរួចរាល់ហើយ ពួកយើងនឹងប្រមូលព័ត៌មានពីទីតាំងជាក់លាក់ដែលទូរស័ព្ទដៃរបស់អ្នកបានផ្ដល់ តែការបង្ហាញទីតាំងនេះ លោកអ្នកក៏អាចកំណត់បិទបានដែរក្នុងទូរស័ព្ទដៃរបស់លោកអ្នក។
Cookies និងបច្ចេកវិទ្យាតាមដានដទៃទៀត
ពួកយើងនិងបណ្ដាដៃគូរបស់ពួកយើងសុទ្ធតែប្រើប្រាស់ cookies ដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងការប្រើប្រាស់សេវាកម្មនានា។ “Cookies” ជាទម្រង់ឯកសាររក្សាទិន្នន័យតូចមួយដែលពួកយើងបានដាក់បញ្ចូលទៅឧបករណ៍រុករក (Browser)របស់អ្នក នៅពេលដែលលោកអ្នកបានចូលមកកាន់គេហទំព័រ “Hello គ្រូពេទ្យ” ដែលមុខងារនេះមានសមត្ថភាពអាចស្គាល់ឧបករណ៍រុករក (Browser)របស់អ្នក និងប្រមូលហើយរក្សាទុកព័ត៌មានរាល់ការប្រើប្រាស់សេវាកម្មនានារបស់អ្នកនៅលើគេហទំព័ររបស់យើង ដូចដែលបានរៀបរាប់ខាងលើ។ ក្រៅពី cookies យើងនិងបណ្ដាដៃគូរបស់ពួកយើងក៏បានប្រើប្រាស់បច្ចេកវិទ្យាតាមដានព័ត៌មានដទៃទៀត ក្នុងការកត់ត្រាលើមុខងារសេវាកម្មនានារបស់យើងដែលលោកអ្នកបានប្រើប្រាស់ រួមមានមុខងារកំណត់ស្គាល់ទូរស័ព្ទដៃហៅថា mobile identifiers និង web beacons ដែលជាឯកសារក្រាហ្វិកដ៏តូចមួយ (ពេលខ្លះយើងហៅថា “clear GIFs” ឬក៏ “web pixels”) ដែលដាក់បញ្ចូលទៅក្នុងទំព័រវេបសាយ (web page) ឬអ៊ីមែលដែលជាធម្មតាវាមានមុខងារសម្រាប់តាមដានរាល់សកម្មភាព និងផ្ញើរាល់ព័ត៌មានដែលពាក់ព័ន្ធទៅកាន់ម៉ាស៊ីនមេ (ជាម៉ាស៊ីនរបស់ម្ចាស់គេហទំព័រ របស់ម្ចាស់បណ្ដាញផ្សាយពាណិជ្ជកម្ម ឬភាគីទីបីដទៃទៀត)។ រាល់ព័ត៌មាននានាដែលប្រមូលបានតាមរយៈមធ្យោបាយដូចបានរៀបរាប់ខាងលើប្រហែលជាអាចភ្ជាប់ជាមួយព័ត៌មានផ្សេងទៀតដែលបណ្ដាដៃគូរបស់ពួកយើងអាចចូលទៅយកបានដូចជា ឈ្មោះ អ៊ីមែល អាសយដ្ឋានបច្ចុប្បន្នជាដើម ដូច្នេះយើងអាចផ្ញើឯកសារមួយចំនួនទៅលោកអ្នកមិនថាតាមរយៈសារអេឡិចត្រូនិក ឬទៅកាន់អាសយដ្ឋានអ៊ីមែលផ្ទាល់តែម្ដង ដែលលោកអ្នកអាចចាប់អារម្មណ៍។
បណ្ដាដៃគូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកយើង ក៏ប្រហែលជាអាចប្រើ cookies និងបណ្ដាបច្ចេកវិទ្យាតាមដាននិងប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ លើគេហទំព័រ”Hello គ្រូពេទ្យ” បូករួមមាតិកា ឬអត្ថបទដែលលោកអ្នកបានបើកមើល។ រាល់ភាគីទីបីទាំងនោះអាចប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីជួយជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេលើគេហទំព័រ”Hello គ្រូពេទ្យ” ឬក៏គេហទំព័រភាគីទីបីផ្ទាល់តែម្ដង ធ្វើយ៉ាងណាឲ្យទទួលលទ្ធផលកាន់តែល្អ និងចំគោលដៅ ដោយផ្អែកលើសកម្មភាពរបស់អ្នកនៅលើឧបករណ៍រុករក(Browsers) ទាំងនោះ។ ”Hello គ្រូពេទ្យ” ក៏អាចផ្សព្វផ្សាយលើបណ្ដាញគេហទំព័ររបស់ ”Hello គ្រូពេទ្យ” និងបណ្ដាគេហទំព័ររបស់ដៃគូ ភាគីទីបីដោយផ្អែកលើព័ត៌មានបន្ថែមដើម្បីពង្រីកវិសាលភាព ដោយទទួលស្គាល់ដោយ”Hello គ្រូពេទ្យ” និងដៃគូភាគីទីបីរបស់ខ្លួន។ ២ភាគ៣ នៃបណ្ដាដៃគូភាគីទីបីដែល ”Hello គ្រូពេទ្យ” សហការជាមួយគឺ Google និង Facebook។ ដើម្បីប្រើប្រាស់ព័ត៌មានដែលប្រមូលបានពី Google និង Facebook ទៅតាមសេវាកម្មនានាដែល ”Hello គ្រូពេទ្យ” ចង់បាន Google ខ្លួនឯងក៏ប្រហែលជាប្រើប្រាស់ព័ត៌មានឯកជនទាំងនោះដូចដែលបានបញ្ជាក់ក្នុងគោលការណ៍ឯកជនភាពរបស់គេដែរ។ ដើម្បីដឹងពីរបៀបដែល Google អាចប្រើប្រាស់ព័ត៌មានដែលប្រមូលបានឲ្យយើងលើ”Hello គ្រូពេទ្យ” សូមចូលទៅកាន់ https://www.google.com/policies/privacy/partners។ ចំពោះ Facebook ទន្ទឹមនឹងការមិនបានផ្ដល់ព័ត៌មានឯកជនឲ្យ ”Hello គ្រូពេទ្យ” Facebook អាចប្រើប្រាស់ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ ពីការចុះឈ្មោះ ឬភ្ជាប់ទៅកាន់សេវាកម្មនានាលើ ”Hello គ្រូពេទ្យ” (សំដៅលើរាល់ព័ត៌មាននានាអំពីអ្នកដែល Facebook មាន) ដូចដែលបានបកស្រាយក្នុង “គោលការណ៍ឯកជនភាព” នៅ https://www.facebook.com/about/privacy ។
ពួកយើងក៏បានសហការជាមួយបណ្ដាញក្រុមហ៊ុនផ្សព្វផ្សាយភាគីទីបីមួយចំនួនដែរ ក្នុងការដាក់ពាណិជ្ជកម្មលើបណ្ដាញគេហទំព័រ ”Hello គ្រូពេទ្យ” និងលើគេហទំព័ររបស់ភាគីទីបីទាំងនោះ។ ដៃគូបណ្ដាញផ្គត់ផ្គង់សេវាផ្សាយពាណិជ្ជកម្មរបស់ពួកយើងប្រើប្រាស់បច្ចេកវិទ្យាមួយដើម្បីប្រមូលទិន្នន័យពីរាល់សកម្មភាពរបស់លោកអ្នកលើគេហទំព័រ ”Hello គ្រូពេទ្យ” ព្រមទាំងកម្មវិធីទូរស័ព្ទដៃតាមរយៈមុខងារគោល cookies ធ្វើយ៉ាងណាកំណត់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រ ”Hello គ្រូពេទ្យ” របស់យើង និងបណ្ដាគេហទំព័រភាគីទីបី ទៅតាមចំណង់ចំណូលចិត្ត និងសកម្មភាពរុករករបស់អ្នកប្រើប្រាស់។
ពេលដែលលោកអ្នកទាញយក និងដំឡើងកម្មវិធីណាមួយចូលទៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក យើងបានកំណត់ចំនួនដោយចៃដន្យចំពោះការដំឡើងកម្មវិធីនោះ។ លេខនេះមិនអាចប្រើប្រាស់ដើម្បីកំណត់ពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានទេ ហើយដូចគ្នាយើងក៏មិនអាចកំណត់ពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបានដូចគ្នា លុះត្រាណាតែលោកអ្នកជ្រើសរើសជម្រើសចុះឈ្មោះជាអ្នកប្រើប្រាស់កម្មវិធីណាមួយរបស់ពួកយើង។ លេខចៃដន្យនេះ នឹងប្រើប្រាស់ក្នុងលក្ខណៈស្រដៀងគ្នាទៅនឹងការប្រើ cookies ដែរ ដូចដែលបានចែងក្នុងគោលការណ៍ឯកជនភាពនេះ និងក្នុងគោលការណ៍cookiesរបស់យើង។ ខុសពី cookies លេខចៃដន្យដែលបានកំណត់ពីការដំឡើងកម្មវិធីទូរស័ព្ទដៃ តែមិនមែនលើឧបករណ៍រុករក(browser) ទេ ព្រោះថាកម្មវិធីទូរស័ព្ទមិនដំណើរការលើឧបករណ៍រុករក(browser) ឡើយ។ ប៉ុន្តែលេខសម្គាល់ក្នុងការដំឡើងកម្មវិធីរបស់យើងចូលទៅក្នុងទូរស័ព្ទដៃនេះមិនអាចលុបចេញ តាមរយៈការកំណត់ក្នុងទូរស័ព្ទដៃបានឡើយ។ ក្នុងករណីដែលលោកអ្នកមិនមានបំណងឲ្យពួកយើងប្រើប្រាស់លេខសម្គាល់នេះ ក្នុងគោលបំណងណាមួយតាមរយៈ cookies សូមកុំប្រើប្រាស់កម្មវិធីទាំងនោះ។ ការប្រើប្រាស់ cookies និងបណ្ដាបច្ចេកវិទ្យាមួយចំនួនក្នុងការកំណត់និងតាមដានរាល់សកម្មភាពអ្នកប្រើប្រាស់តាមរយៈទូរស័ព្ទដៃ និងកម្មវិធីសម្រាប់ដំឡើងក្នុងទូរស័ព្ទដៃរបស់ ”Hello គ្រូពេទ្យ” គឺស្រដៀង ឬប្រហាក់ប្រហែលទៅនឹងការប្រើប្រាស់លើកុំព្យូទ័រដែរ។ ជម្រើសដែលលោកអ្នកបដិសេធមិនប្រើ cookies មិនប្រើគោលការណ៍ បណ្ដាញផ្សព្វផ្សាយ(Network Advertising Initiative) ព្រមទាំងយន្តការមិនចូលរួមសុទ្ធតែបានចែងនិងបកស្រាយពន្យល់នៅក្នុងផ្នែកខាងក្រោម “សិទ្ធិនិងជម្រើសរបស់អ្នក” នៅក្នុងកម្មវិធីទូរស័ព្ទដៃដែលលោកអ្នកបានដំឡើង និងការបើកប្រើគេហទំព័ររបស់យើងតាមរយៈទូរស័ព្ទដៃរបស់លោកអ្នក។
របៀបប្រមូលនិងប្រើព័ត៌មានអ្នកប្រើប្រាស់
ព័ត៌មានដែលប្រមូលបានពីសកម្មភាពនានាក្នុងការប្រើប្រាស់សេវាកម្មណាមួយរបស់យើងអាចត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងដូចខាងក្រោមគឺ៖
- ដើម្បីផ្ដល់ កែលម្អ និងបង្កើតសេវាកម្មថ្មីៗបន្ថែម
- ដើម្បីឆ្លើយតបទៅរាល់ចម្ងល់របស់អ្នកប្រើប្រាស់ទាំងអស់ ក៏ដូចជាដើម្បីផ្ញើរាល់ទំនាក់ទំនងការងាររដ្ឋបាលនានាពីសេវាកម្ម និងពីគេហទំព័រ “Hello គ្រូពេទ្យ” ជូន
- ដើម្បីរក្សាទុករាល់មតិកែលម្អរបស់លោកអ្នកពីគេហទំព័រ “Hello គ្រូពេទ្យ”
- ដើម្បីផ្ញើសារអេឡិចត្រូនិកសុវត្ថិភាព និងក្ដីបារម្ភនានាតាមរយៈអ៊ីមែលផ្ទាល់ខ្លួនពីចំណាប់អារម្មណ៍របស់អ្នកដែលយើងទទួលបានពីការប្រើប្រាស់សេវាកម្មណាមួយរបស់យើង រួមបញ្ចូលទាំងព័ត៌មាន សេចក្ដីប្រកាស ការក្រើនរំលឹកនានា ឬឱកាសពិសេសណាមួយពី “Hello គ្រូពេទ្យ” ជូន
- ដើម្បីវិភាគទៅលើទំនោរ និងអត្តចរិតអ្នកប្រើប្រាស់ ព្រមទាំងសកម្មភាពនានាដូចជា ផ្នែកណាមួយនៃ គេហទំព័រ “Hello គ្រូពេទ្យ” ត្រូវបានចូលទស្សនាញឹកញាប់ក្នុងកម្រិតណាមួយ ថាតើសេវាកម្មផ្នែកណាខ្លះត្រូវបានប្រើប្រាស់យ៉ាងម៉េច ថាតើចំនួនអ៊ីមែលប៉ុន្មានដែលអ្នកប្រើប្រាស់បានទទួលនិងបើកមើលជាដើម
- ដើម្បីផ្ដល់ព័ត៌មានឬមាតិកា បូករួមទាំងការផ្សាយពាណិជ្ជកម្មនានាទាំងលើគេហទំព័រ “Hello គ្រូពេទ្យ” និងកម្មវិធីគេហទំព័រ “Hello គ្រូពេទ្យ” ក្នុងទូរស័ព្ទដៃឲ្យចំគោលដៅសម្រាប់អ្នក ឬអ្នកប្រើប្រាស់ផ្សេងទៀតដែលមានចំណាប់អារម្មណ៍ ឬស្ថិតក្នុងក្រុមអាយុប្រហាក់ប្រហែលគ្នា
- ដើម្បីផ្ដល់សេវាកម្មព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់ (Lead Generation)
- ដើម្បីតាមដាន ស៊ើបអង្កេត និងការពាររាល់ការលួចបន្លំ និងការគំរាមកំហែងដល់សេវាកម្មផ្សេងទៀត ឬអ្នកប្រើប្រាស់របស់ពូកយើង
- ដើម្បីកំណត់បញ្ហាឲ្យជាក់លាក់ចំពោះសេវាកម្មណាមួយ
- ដើម្បីកិច្ចការស្រាវជ្រាវនិងវាស់វែងលើសកម្មភាពណាមួយ បូករួមទាំងការបកស្រាយដូចខាងក្រោម និង
- ដើម្បីរៀបចំនិងចាត់ចែងគណនីរបស់លោកអ្នក។
ក្រៅពីចំណុចរៀបរាប់ខាងលើ គេហទំព័រ “Hello គ្រូពេទ្យ” អាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងជាក់លាក់ណាមួយផ្សេងទៀតដែលបានបង្ហាញ ឬសុំការបញ្ជាក់ និងការអនុញ្ញាតរាល់ពេលដែលយើងប្រមូលព័ត៌មានពីលោកអ្នក។
គេហទំព័រ “Hello គ្រូពេទ្យ” អាចបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ជាមួយព័ត៌មានផ្សេងទៀតដែលយើងប្រមូលបានពីការប្រើប្រាស់សេវាកម្មផ្សេងៗ និងក៏រាប់បញ្ចូលពីការផ្ដល់ព័ត៌មានរបស់លោកអ្នកពីប្រភពក្រៅពីគេហទំព័រ “Hello គ្រូពេទ្យ” ក្នុងគោលបំណងដូចបានចែងក្នុង “គោលការណ៍ឯកជនភាព” របស់យើង។ ឧទាហរណ៍ថា ព័ត៌មានដែលពួកយើងទទួលបានពីអ្នកប្រើប្រាស់ទាំងអស់ប្រហែលជាអាចបញ្ចូលគេហទំព័រ “Hello គ្រូពេទ្យ” ជាមួយព័ត៌មានផ្សេងៗលើគេហទំព័រ “Hello គ្រូពេទ្យ” តាមរយៈភាគីទីបីសម្រាប់ការស្រាវជ្រាវនិងវាស់ស្ទង់ផ្សេងៗ រួមបញ្ចូលទាំងការវាស់ស្ទង់ទៅលើឥទ្ធិពលមាតិកា ការផ្សាយពាណិជ្ជកម្ម ឬក៏កម្មវិធីផ្សេងៗ។ ព័ត៌មានដែលយើងទទួលបានពីប្រភពផ្សេងៗគ្នាអាចមាន អាយុ ភេទ ប្រជាសាស្ត្រ ទីតាំងភូមិសាស្ត្រ ចំណូលចិត្តបុគ្គល ការទិញផលិតផលឬព័ត៌មានផ្សេងៗទៀត។ ពួកយើងអាចរាយការណ៍ទៅក្រុមហ៊ុនផ្សព្វផ្សាយ និងដៃគូអាជីវកម្មទាំងអស់របស់យើង ចំពោះព័ត៌មានទាំងឡាយណាដែលមិនអាចកំណត់ថាជារបស់អ្នកប្រើប្រាស់រូបណាលើគេហទំព័រ “Hello គ្រូពេទ្យ”។
ការចែកចាយព័ត៌មានអ្នកប្រើប្រាស់
ក្រុមហ៊ុនសម្ព័ន្ធនិងបុត្រសម្ព័ន្ធសាជីវកម្ម “Hello គ្រូពេទ្យ”
ពួកយើងអាចចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងអស់ទៅ បណ្ដាក្រុមហ៊ុនសម្ព័ន្ធនិងបុត្រសម្ព័ន្ធដោយរាប់ទាំងបណ្ដាក្រុមហ៊ុនទាំងឡាយណាដែលត្រូវបានទិញ ឬប្រចាប់បញ្ចូលជាមួយ “Hello គ្រូពេទ្យ” និងក្រុមហ៊ុនដៃគូទាំងអស់របស់យើង។ ក្នុងករណីកិច្ចសហប្រតិបត្តិការណាមួយប្រែប្រួលក្នុងការគ្រប់គ្រងលទ្ធផលទាំងនេះ ឧទាហរណ៍ថា “លក់ទៅឲ្យ” ឬ “ច្របាច់បញ្ចូលជាមួយ” អង្គភាពមួយផ្សេងទៀត ឬក្នុងករណីលក់ទ្រព្យសម្បត្តិ ឬក្ស័យធន “Hello គ្រូពេទ្យ” សូមរក្សាសិទ្ធិក្នុងការក្នុងការផ្ទេរបន្តរាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ឲ្យទៅភាគីថ្មីជាអ្នកគ្រប់គ្រង ឬភាគីដែលទិញទ្រព្យសម្បត្តិរបស់យើង។ ក្នុងករណីមានការផ្លាស់ប្ដូរបែបនេះ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងបន្តទទួលបានការថែទាំ និងការពារដូចបានចែងក្នុង “គោលការណ៍ឯកជនភាព” នេះ លើកលែងតែ មានកិច្ចពិភាក្សាកែប្រែចំណុចណាមួយនៃ “គោលការណ៍ឯកជនភាព” ដូចខាងក្រោម លើចំណុច “ការផ្លាស់ប្ដូរគោលការណ៍ឯកជនភាព”។
ក្រុមហ៊ុននិងអ្នកម៉ៅការដែលធ្វើការជាមួយ“Hello គ្រូពេទ្យ”
“Hello គ្រូពេទ្យ” បានសហការជាមួយបណ្ដាក្រុមហ៊ុននិងអ្នកម៉ៅការភាគីទីបី រាប់បញ្ចូលទាំងអ្នកផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យា សេវាកម្មវិភាគទិន្នន័យ កិច្ចការស្រាវជ្រាវ ការគ្រប់គ្រងអ៊ីមែល អ្នកចែកចាយ កិច្ចការរដ្ឋបាលលើការប្រកួតប្រជែងនិងផ្ដល់រង្វាន់ ការផ្សព្វផ្សាយនិងធ្វើទីផ្សារ ព្រមទាំង ឬក៏ផ្នែកមាតិកា ដើម្បីជួយយើងក្នុងការផ្ដល់សេវាកម្ម និងកិច្ចការប្រតិបត្តិការផ្សេងៗរបស់គេហទំព័រ “Hello គ្រូពេទ្យ” និងកម្មវិធីលើទូរស័ព្ទដៃទាំងអស់។ ចំពោះអ្នកម៉ៅការរបស់ “Hello គ្រូពេទ្យ” ពេលខ្លះមិនអាចចូលមើលព័ត៌មានផ្ទាល់ខ្លួនរបស់ អ្នកបានទេ។ ពួកយើងបានចែងក្នុងកិច្ចសន្យាជាមួយក្រុមអ្នកម៉ៅការរបស់យើងថា មិនអាចប្រើប្រាស់ ឬបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់របស់យើងបានជាដាច់ខាតមិនថាក្នុងវត្ថុបំណងណាក៏ដោយ ក្រៅពីផ្ដល់សេវាកម្មជាក់លាក់ ឬកំណត់ លើ”Hello គ្រូពេទ្យ” ។
ភាគីទីបី – ក្រុមហ៊ុនផ្សព្វផ្សាយនិងគេហទំព័រ
ពួកយើងអាចចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដូចជា cookies ID ឬ IP address ឲ្យទៅក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មផ្សព្វផ្សាយដែលត្រូវការព័ត៌មានទាំងនេះ ក្នុងនាម”Hello គ្រូពេទ្យ” ដើម្បីជួយ”Hello គ្រូពេទ្យ” សម្រេចការដាក់ផ្សាយពាណិជ្ជកម្មនៅលើបណ្ដាគេហទំព័រ”Hello គ្រូពេទ្យ” បូករួមទាំងបណ្ដាគេហទំព័រភាគីទីបីទាំងអស់។
មាតិកា សេវាកម្ម និងការផ្សព្វផ្សាយជាក់លាក់ដែលបានផ្ដល់ឲ្យអ្នកប្រើប្រាស់តាមរយៈគេហទំព័រ”Hello គ្រូពេទ្យ” សុទ្ធតែដាក់នៅលើ ឬមានតំណភ្ជាប់ទៅបណ្ដាគេហទំព័រដែលបង្ហោះនិងប្រតិបត្តិដោយក្រុមហ៊ុនណាមួយផ្សេងទៀតជាជាង “Hello គ្រូពេទ្យ” តែមួយ (“គេហទំព័រភាគីទីបី”)។ “Hello គ្រូពេទ្យ” នឹងមិនចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់គេហទំព័រភាគីទីបីណាទាំងអស់ប្រសិនបើកមិនមានការអនុញ្ញាតពីអ្នក ប៉ុន្តែអ្នកគួរកត់សម្គាល់ថាព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អ្នកត្រូវបានបង្ហាញលើបណ្ដាគេហទំព័រភាគីទីបី នៅពេលដែលអ្នកចូលទៅបណ្ដាគេហទំព័រភាគីទីបី មិនជាប់ព័ន្ធនឹងគោលការណ៍ឯកជនភាពមួយនេះទេ។ “Hello គ្រូពេទ្យ” មិនបានយល់ព្រម ឬទទួលខុសត្រូវចំពោះការប្រើប្រាស់ ឬអនុវត្តគោលការណ៍ឯកជនភាព របស់បណ្ដាគេហទំព័រភាគីទីបីឡើយ។ ដើម្បីយល់កាន់តែច្បាស់ អ្នកគួរតែពិនិត្យដោយយកចិត្តទុកដាក់ គោលការណ៍ឯកជនភាពរបស់ពួកគេ ដែលបានបង្ហោះ ជុំវិញលក្ខខណ្ឌនិងវត្ថុបំណងនៃ ការប្រមូលនិងប្រើប្រាស់ព័ត៌មានឯកជនរបស់អ្នក។ “Hello គ្រូពេទ្យ” សូមបញ្ជាក់ថា នៅពេលដែលអ្នកបានចាកចេញពីគេហទំព័រ”Hello គ្រូពេទ្យ” ហើយបន្តចូលទៅដល់គេហទំព័រភាគីទីបីណាមួយ ឬតម្រូវឲ្យអ្នកចុចលើតំណភ្ជាប់ណាមួយ “Hello គ្រូពេទ្យ” នឹងបញ្ជាក់ថាអ្នកកំពុងចាកចេញពី”Hello គ្រូពេទ្យ” ចូលកាន់គេហទំព័រមួយផ្សេងទៀតហើយ។ មួយវិញទៀតប្រសិនបើអ្នកបានឃើញឃ្លាបញ្ជាក់មួយចំនួនដូចជា “នាំមកជូនដោយ” ឬ “សហការដោយ” នៅពីមុខឈ្មោះក្រុមហ៊ុនណាមួយក្រៅពី”Hello គ្រូពេទ្យ” មានន័យថាអ្នកកំពុងស្ថិតនៅលើគេហទំព័រដែលបង្ហោះដោយក្រុមហ៊ុនមួយផ្សេងទៀត មិនមែន”Hello គ្រូពេទ្យ” ទេ។ នៅពេលដែលអ្នកប្រើប្រាស់សេវាកម្មសហយីហោ (សេវាកម្មដៃគូដែលសហការជាមួយ”Hello គ្រូពេទ្យ”) ឬការចុះឈ្មោះ ឬការផ្ដល់ព័ត៌មានផ្សេងៗនៅលើបណ្ដាញសហយីហោ ដែលអាចធ្វើទៅបាន ពួកយើងអាចនឹងបញ្ជូនព័ត៌មានដែលប្រមូលបានត្រឡប់ទៅដៃគូសហការរបស់យើងវិញ មានដូចជា ភាគីទីបីផ្គត់ផ្គង់សេវាកម្ម ដែលបានបញ្ចូលសេវាកម្មរបស់ពួកគេទៅក្នុង ព្រមទាំងឬក៏បង្ហាញលើសេវាកម្មនានា។
យើងក៏អាចបញ្ចូលមុខងារបណ្ដាញ សង្គម លើគេហទំព័រ”Hello គ្រូពេទ្យ” ដែលអាចឲ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងជាមួយសេវាកម្មបណ្ដាញសង្គមទាំងនោះ ដូចជាការចែករំលែកអត្ថបទណាមួយជាដើម។ មុខងារបណ្ដាញសង្គមទាំងនោះ អាចប្រមូលព័ត៌មានរុករករបស់អ្នកប្រើប្រាស់មួយចំនួនដែលទទួលនិងគ្រប់គ្រងដោយភាគីទីបី អ្នកដែលផ្ដល់សេវាកម្មឬមុខងារបណ្ដាញសង្គមទាំងនោះ។ អ្នកប្រើប្រាស់ក៏ប្រហែលជាអាចគ្រប់គ្រងការកំណត់មុខងារឯកជនរបស់ខ្លួនដោយផ្ទាល់បានពីបណ្ដាញសង្គមទាំងអស់ដោយខ្លួនឯងបាន។
ការគោរពច្បាប់ បទបញ្ជា និងសំណើអនុវត្តនីតិវិធី
ដើម្បីសហការជាមួយរាជរដ្ឋាភិបាល និងមន្ត្រីអនុវត្តច្បាប់ ព្រមទាំងបណ្ដាភាគីឯកជនដទៃទៀតក្នុងការបង្គាប់បញ្ជានិងអនុវត្តនីតិវិធី ពួកយើងអាចនឹងបញ្ចេញព័ត៌មានឯកជនអ្នកប្រើប្រាស់ទៅឲ្យភាគីទីបីក្នុងគោលបំណង៖ (១) ដើម្បីអនុវត្តនីតិវិធីដែលតម្រូវដូចជា ច្បាប់ បទបញ្ជា ដីកាស៊ើបអង្កេត ដីកាកោះហៅ ឬសេចក្ដីសម្រេចផ្សេងទៀត។ (២) ក្នុងករណីចាំបាច់មួយចំនួនដូចជា ការពារសិទ្ធិ សុវត្ថិភាពស្វ័យភាព ឬភាគីណាមួយ ស៊ើបអង្កេតករណីលួចបន្លំណាមួយ ឬជាការឆ្លើយតបទៅនឹងសំណើពីរាជរដ្ឋាភិបាល។ (៣) ក្នុងករណីចាំបាច់មួយចំនួនទៀតដូចជា ការគំរាមកំហែងផ្នែករាងកាយបុគ្គលណាម្នាក់ ការពារទ្រព្យសម្បត្តិ ការពារ ឬអះអាងសិទ្ធិស្របច្បាប់។ ក្រៅពីនេះ យើងក៏អាចបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដែលមានក្នុងករណីមួយចំនួនទៀតដូចចែងខាងក្រោម។
របៀបរក្សាព័ត៌មាន និងកម្រិតសុវត្ថិភាព
ពួកយើងនឹងឈរលើហេតុផលវាស់ស្ទង់កម្រិតសុវត្ថិភាពដើម្បីការពារសុវត្ថិភាពព័ត៌មានឯកជនរបស់លោកអ្នក។ ផ្ទុយពីនេះ កិច្ចខិតខំប្រឹងប្រែងរបស់”Hello គ្រូពេទ្យ” ក្នុងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ខ្លួន តែងតែមានហានិភ័យមួយចំនួនដែលជនខិលខូចទីបី ដែលអាច ឬព្យាយាមរកគ្រប់វិធីក្នុងការលួចទិន្នន័យពីប្រព័ន្ធសុវត្ថិភាពរបស់ពួកយើងតាមប្រព័ន្ធអ៊ីនធឺណិត។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទាំងអស់មានសារសំខាន់ណាស់សម្រាប់”Hello គ្រូពេទ្យ” ។ នៅពេលដែលលោកអ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន (បូករួមទាំងព័ត៌មានពីសុខភាពអ្នកផ្ទាល់ទៅក្នុងសេវាកម្មផ្សេងៗ) ពួកយើងនឹងបម្លែង និងបញ្ជូនទិន្នន័យទាំងនោះទៅជាលេខកូដ(encrypt) ឬក៏ប្រើប្រាស់ការភ្ជាប់បច្ចេកវិទ្យា SSL (Secure Socket Layer)។ ពួកយើងនឹងរក្សាទុកទិន្នន័យរបស់អ្នកយូរតាមដែលអាចធ្វើទៅបាន ប្រសិនបើគណនីរបស់អ្នកនៅតែប្រើប្រាស់សកម្ម(active) ឬប្រសិនបើយើងនៅតែគិតថាមានប្រយោជន៍ក្នុងការផ្ដល់សេវាកម្មនានាជូន។ លោកអ្នកអាចលុបព័ត៌មានផ្ទាល់ខ្លួនបាន ឬបញ្ជាក់ការស្នើសុំលុបមកពួកយើង ប៉ុន្តែអ្នកគួរតោងយល់ថា បញ្ហាបច្ចេកទេសគឺយើងមិនអាចលុបគ្រប់ព័ត៌មានទាំងអស់ដែលបានថត ឬរក្សាទុក គ្រប់កន្លែង ឬគ្រប់សេវាកម្មដែលលោកអ្នកធ្លាប់បានផ្ដល់មកឲ្យ “Hello គ្រូពេទ្យ” ពីម៉ាស៊ីនមេរបស់យើងបានទាំងស្រុងទេ។ សូមស្វែងយល់បន្ថែមក្នុងចំណុច “សិទ្ធិនិងជម្រើសអ្នកប្រើប្រាស់” ដូចខាងក្រោម ពីរបៀបដែលអ្នកអាចធ្វើបច្ចុប្បន្នភាព ឬលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន។ ដូចបញ្ជាក់ពួកយើងនឹងបន្តរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងករណីចាំបាច់ដើម្បីអនុវត្តកាតព្វកិច្ចស្របច្បាប់ ដោះស្រាយទំនាស់ និងជំរុញកិច្ចព្រមព្រៀងនានារបស់ពួកយើង។
សិទ្ធិនិងជម្រើសអ្នកប្រើប្រាស់
ធ្វើបច្ចុប្បន្នភាព/លុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
ប្រសិនបើលោកអ្នកមិនចង់ឲ្យរាល់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកប្រើប្រាស់ដោយ”Hello គ្រូពេទ្យ” ដូចបានចែងក្នុង “គោលការណ៍ឯកជនភាព” នេះទេ លោកអ្នកមិនគួរប្រើប្រាស់គេហទំព័រកម្មវិធីទូរស័ព្ទដៃ និងសេវាកម្មនានារបស់ “Hello គ្រូពេទ្យ”ទេ។ លោកអ្នកអាចកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬត្រួតពិនិត្យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលលោកអ្នកធ្លាប់បានបញ្ជូនកាលពីមុន ដោយគ្រាន់តែចូលទៅកាន់ សេវាកម្មជាក់លាក់ណាដែលលោកអ្នកធ្លាប់បានប្រើប្រាស់ ចុចចូល ហើយផ្លាស់ប្ដូរព័ត៌មានតាមដែលអ្នកចង់កែតម្រូវជាការស្រេច។ លោកអ្នកក៏អាចកែតម្រូវព័ត៌មានដែលលោកអ្នកធ្លាប់បានផ្ដល់ តាមរយៈទាក់ទងមកពួកយើងឥឡូវនេះ ដោយមធ្យោបាយទំនាក់ទំនងណាមួយ ឬតំណភ្ជាប់ “ទំនាក់មកកាន់” ស្ថិតនៅផ្នែកខាងក្រោមគ្រប់ទំព័ររបស់”Hello គ្រូពេទ្យ” ។
ករណីដែលលោកអ្នកបានចុះឈ្មោះរួចរាល់ ហើយមានបំណងចង់លុបព័ត៌មាននានាដែលបានចុះឈ្មោះវិញ សូមមេត្តាទាក់ទងមកកាន់ក្រុមការងារពួកយើងដូចបានដាក់ក្នុងផ្នែក “ទំនាក់ទំនង “Hello គ្រូពេទ្យ” អំពីព័ត៌មានផ្ទាល់ខ្លួន ឬឯកជន” ឬតាមរយៈតំណភ្ជាប់ “ទំនាក់មកកាន់” ស្ថិតនៅផ្នែកខាងក្រោមគ្រប់ទំព័ររបស់”Hello គ្រូពេទ្យ” ។ យោងទៅតាមសំណូមពររបស់លោកអ្នក ក្រុមការងារយើងនឹងលុបព័ត៌មានដែលលោកអ្នកបានចុះឈ្មោះពីទិន្នន័យ និងកន្លែងផ្សេងទៀតដែលមានព័ត៌មានរបស់អ្នកប្រើចេញវិញ។ លោកអ្នកគួរតោងយល់ថា បញ្ហាបច្ចេកទេសគឺយើងមិនអាចលុបគ្រប់ព័ត៌មានទាំងអស់ដែលបានថត ឬរក្សាទុក គ្រប់កន្លែង ឬគ្រប់សេវាកម្មដែលលោកអ្នកធ្លាប់បានផ្ដល់មកឲ្យ “Hello គ្រូពេទ្យ” ពីម៉ាស៊ីនមេរបស់យើងបានទាំងស្រុងទេ។
ពេលដែលលោកអ្នកចុះឈ្មោះទទួលរាល់មធ្យោបាយទំនាក់ទំនងតាមរយៈអ៊ីមែលរបស់យើង គ្រប់សេវាកម្មទាំងអស់ ដោយរាប់បញ្ចូលទាំងព្រឹត្តិបត្រអ៊ីមែល មិនថាពេលណាទេ លោកអ្នកអាចកំណត់មុខងារបន្តទទួលព្រឹត្តិបត្រច្រើនទៀត ឬ ចង់បានទំនាក់ទំនងណាផ្សេងទៀតតាមរយៈអ៊ីមែលពី “Hello គ្រូពេទ្យ” ឬពីម្ចាស់ឧបត្ថម្ភ ឬម្ចាស់ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកយើង។
លោកអ្នកក៏អាចកំណត់មុខងារ ឈប់ទទួលព្រឹត្តិបត្រតាមរយៈអ៊ីមែលបានដែរ ដោយ៖
- ធ្វើតាមការណែនាំដែលបានបញ្ជាក់នៅផ្នែកខាងក្រោមបង្អស់នៃរាល់ព្រឹត្តិបត្រដែលបានផ្ញើជូន ដោយគ្រាន់តែចុចលើតំណភ្ជាប់ឈប់ទទួល (unsubscribe) ក្នុងអ៊ីមែល។
- ចូលទៅកាន់គណនីលើគេហទំព័រ”Hello គ្រូពេទ្យ” ហើយដកសញ្ញាធីក ចេញពីព្រឹត្តិបត្រ ដែលលោកអ្នកឈប់ចង់ទទួលពី “Hello គ្រូពេទ្យ” ស្ថិតនៅផ្នែកខាងក្រោមផ្នែក “ប្រវត្តិរូបរបស់ខ្ញុំ” (My Profile)។
គ្រប់អ៊ីមែលប្រូម៉ូសិនទាំងអស់ដែល “Hello គ្រូពេទ្យ” ផ្ញើចេញក្នុងឱកាសណាមួយពី”Hello គ្រូពេទ្យ” មិនថាការបញ្ចុះតម្លៃ ឬព័ត៌មានពីសម្ភារៈនានាពី”Hello គ្រូពេទ្យ” ក្នុងនាមជាម្ចាស់ឧបត្ថម្ភ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ឈប់ទទួល (unsubscribe) អ៊ីមែល ពីរាល់អ៊ីមែលប្រភេទនេះនៅថ្ងៃខាងមុខពី “Hello គ្រូពេទ្យ” លើកលែងតែអ្នកប្រើប្រាស់ ចុះឈ្មោះទទួលអ៊ីមែល (subscribe) ឡើងវិញ។
Cookies
កម្មវិធីឧបករណ៍រុករក (browser) ស្ទើរតែទាំងអស់ អាចកំណត់ មិនប្រើប្រាស់មុខងារ cookies ដោយមានសេចក្ដីណែនាំក្នុងការកំណត់នេះ ដែលបានបញ្ជាក់ក្នុងផ្នែក “ជំនួយ” ឬ “ការកំណត់” ឬ “ចំណូលចិត្ត” នៃរបារកម្មវិធីឧបករណ៍រុករក (browser’s toolbar)។ សម្រាប់ការកំណត់មុខងារ cookies សូមស្វែងយល់បន្ថែមក្នុងគោលការណ៍ Cookies របស់យើង។
ការកំណត់លើទូរស័ព្ទដៃ
លោកអ្នកក៏អាចកំណត់ការផ្សាយពាណិជ្ជកម្មមួយចំនួនលើទូរស័ព្ទដៃរបស់លោកអ្នកបានដែរ តាមរយៈការបើកមុខងារ “កំណត់មុខងារតាមដានពាណិជ្ជកម្ម” ឬហៅថា “Limit Ad Tracking” ក្នុងការកំណត់ ចំពោះឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ឬ “Opt out of Ads Personalization” សម្រាប់ ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។ មុខងារនេះនឹងបិទមុខងារបង្ហាញពាណិជ្ជកម្មលើទូរស័ព្ទលោកអ្នក ប៉ុន្តែអាចប្រើប្រាស់មុខងារមួយចំនួនមិនបានពេញលេញ។ ក្នុងករណីដែលលោកអ្នកមានចម្ងល់ ឬសំណួរចង់សាកសួរបន្ថែមពី របៀបបដិសេធប្រើប្រាស់ cookies លើឧបករណ៍ជាក់លាក់ណាមួយ សូមចូលពិនិត្យជាមួយក្រុមហ៊ុនផលិតឧបករណ៍។
កុមារ
ពួកយើងប្ដេជ្ញាក្នុងការការពារឯកជនភាពរបស់កុមារ។ គេហទំព័រ “Hello គ្រូពេទ្យ” មិនបានបង្កើតឡើងក្នុងគោលបំណងទាក់ទាញអ្នកប្រើប្រាស់ជាក្មេងមានអាយុក្រោម ១៣ឆ្នាំទេ។ “Hello គ្រូពេទ្យ” ដូចគ្នាដែរនឹងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនបែបឯកជនពីបុគ្គលដែលយើងដឹងច្បាស់ថាមានអាយុក្រោម ១៣ឆ្នាំ។
កំណត់ចំណាំចំពោះអ្នកប្រើប្រាស់ស្ថិតនៅក្រៅប្រទេសកម្ពុជា
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់ពួកយើងមានមូលដ្ឋានស្ថិតនៅប្រទេសវៀតណាម។ ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកបានផ្ដល់ឲ្យពួកយើងគឺត្រូវបានរក្សាទុកក្នុងម៉ាស៊ីនមេដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ប្រសិនបើអ្នកមានមូលដ្ឋានស្ថិតនៅក្នុងយុត្តាធិការផ្សេងពីនេះ សូមតោងយល់ថា ដើម្បីផ្ដល់សេវាកម្មដល់អ្នកអាចប្រើប្រាស់បាន យើងចាំបាច់ត្រូវតែបញ្ជូនរាល់ទិន្នន័យឯកជនរបស់អ្នកទៅប្រទេសសិង្ហបុរី ទីដែលរក្សាទុករាល់ទិន្នន័យ និងដំណើរការនានាស្របទៅតាមក្នុង គោលការណ៍ឯកជនភាពនេះ។ យើងក៏ប្រហែលជាអាចផ្ទេរ ឬបញ្ជូនព័ត៌មានរបស់អ្នកទៅអ្នកផ្គត់ផ្គង់សេវាកម្មផ្សេងទៀតដែលមានមូលដ្ឋាននៅក្រៅពីប្រទេសសិង្ហបុរី។ តាមរយៈការប្រើប្រាស់សេវាកម្មទាំងនេះ អ្នកបានយល់ព្រមចំពោះលក្ខខណ្ឌក្នុងការប្រមូល រក្សាទុក និងដំណើរការក្នុងប្រទេសសិង្ហបុរី និងទីតាំងផ្សេងៗទៀតរបស់ក្រុមហ៊ុន Hello Health Group Pte. Ltd ស្ថិតនៅ។ ជាក់ស្ដែងទីតាំងនីមួយៗរបស់ក្រុមហ៊ុន មានកម្រិតការពារទិន្នន័យមិនដូចគ្នាទេ ប៉ុន្តែអាចថា គ្រប់គ្រាន់ក្នុងប្រទេសណាមួយដែលអ្នកស្ថិតនៅ។ ក្នុងកាលៈទេសៈទាំងនោះ យើងអាចមានជំហានសមហេតុផលមួយចំនួនដើម្បីឲ្យប្រាកដក្នុងចិត្តថា ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ទាំងអស់សុទ្ធតែទទួលបានការការពារក្នុងកម្រិតស្តង់ដារបំផុត យ៉ាងហោចអាចនិយាយបានថាការពារដូចការពារផ្ទះសម្បែងរបស់អ្នកដូច្នេះដែរ ឬស្របតាម “ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គល” របស់សិង្ហបុរី ជាមូលដ្ឋានគោល។ សូមកត់ចំណាំថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អាចចូលមើលបានពីសំណាក់ រដ្ឋាភិបាលប្រទេសកម្ពុជា ឬភ្នាក់ងាររដ្ឋាភិបាលណាមួយក្រោមដំណើរការអនុវត្តច្បាប់ណាមួយរបស់ប្រទេសកម្ពុជា។
ទាក់ទងមកកាន់ “Hello គ្រូពេទ្យ” ពីព័ត៌មានផ្ទាល់ខ្លួន ឬឯកជនអ្នក
សូមផ្ញើអ៊ីមែលមកក្រុមហ៊ុនតាមរយៈតំណភ្ជាប់ “ទំនាក់ទំនងមកពួកយើង” នៅផ្នែកខាងក្រោមបំផុតគ្រប់ទំព័រនៃគេហទំព័រ ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណួរអំពី “គោលការណ៍ឯកជនភាព” ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលយើងបានរក្សាទុក។ ក្រុមការងារនឹងឆ្លើយតបក្នុងពេលវេលាសមស្របបំផុត។
លោកអ្នកក៏អាចទាក់ទងមកកាន់ក្រុមហ៊ុន Hello Health Group តាមរយៈអាសយដ្ឋានខាងក្រោម៖
Hello Health Group Pte. Ltd
10 Anson Road
#27-15 International Plaza
079903 Singapore
ក្នុងករណីមានបណ្ដឹង សូមទាក់ទងដោយផ្ទាល់មកកាន់អ៊ីមែល [email protected] ។ មន្ត្រីទទួលខុសត្រូវលើគោលការណ៍របស់យើង នឹងចេញបង្កាន់ដៃបញ្ជាក់ពីពាក្យបណ្ដឹងជូន ហើយនឹងបន្តស៊ើបអង្កេតលើបណ្ដឹង។ “Hello គ្រូពេទ្យ“ នឹងព្យាយាមឆ្លើយតបទៅរាល់បណ្ដឹងទាំងអស់យូរបំផុតត្រឹម ៦០ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទទួលបណ្ដឹងក្នុងបង្កាន់ដៃ។ សម្រាប់ព័ត៌មានចាំបាច់ផ្សេងទៀត ប្រហែលជាអាចត្រូវការបន្ថែមពីលោកអ្នកឲ្យផ្ដល់ជូន ដើម្បីអាចឲ្យពួកយើងឆ្លើយតបទៅនឹងបញ្ហារបស់លោកអ្នកដែលបានប្ដឹងផ្ដល់សមស្របបំផុតជូន។
ការផ្លាស់ប្ដូរគោលការណ៍ឯកជនភាព
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬផ្ទៀងផ្ទាត់ គោលការណ៍ឯកជនភាពនេះ និងសេវាកម្មនានារបស់យើងទាំងអស់ក្នុងពេលណាមួយ ហើយការផ្លាស់ប្ដូរទាំងអស់នឹងមានសុពលភាពក្រោយពេលបានបង្ហោះ លើកលែងតែមានការជូនដំណឹងផ្សេងទៀត។ ប្រសិនបើយើងផ្លាស់ប្ដូរចំណុច ឬមាត្រណាមួយ ក្នុង គោលការណ៍ឯកជនភាពនេះ ក្រុមហ៊ុននឹងជូនដំណឹងអ្នកប្រើប្រាស់ទាំងអស់ផ្នែកកត់សម្គាល់ លើគេហទំព័រ “Hello គ្រូពេទ្យ” ហើយនិងឬក៏ តាមរយៈអ៊ីមែលដែលលោកអ្នកបានចុះឈ្មោះ (ផ្ញើចូលទៅអាសយដ្ឋានអ៊ីមែលដែលអ្នកប្រើប្រាស់បានប្រើប្រាស់សម្រាប់ចុះឈ្មោះ) មុនពេលដែលការផ្លាស់ប្ដូរមានសុពលភាព។ ដោយបន្តប្រើប្រាស់សេវាកម្មក្រោយពេលក្រុមហ៊ុនបានផ្លាស់ប្ដូរគោលការណ៍ឯកជនភាពរួចហើយ បានសេចក្ដីថាអ្នកប្រើប្រាស់ទាំងអស់បានយល់ព្រមលើការកែប្រែនេះហើយ។ ក្រុមហ៊ុនសូមលើកទឹកចិត្ត ក្នុងការត្រួតពិនិត្យគោលការណ៍ឯកជនភាពមួយនេះឲ្យបានល្អិតល្អន់មុនចាប់ផ្ដើមអនុវត្ត។ ប្រសិនបើអ្នកប្រើប្រាស់មិនយល់ស្របលើ ខនិងលក្ខខណ្ឌគោលការណ៍ឯកជននេះទេ ក្រុមហ៊ុនសូមស្នើដល់ភាគីប្រើប្រាស់មេត្តាកុំចុះឈ្មោះជាមួយសេវាកម្មនានាលើគេហទំព័រ “Hello គ្រូពេទ្យ” របស់ក្រុមហ៊ុនអី។ សូមមេត្តាបិទគេហទំព័រ “Hello គ្រូពេទ្យ” ហើយចាកចេញ ក្នុងករណីមិនយល់ព្រមលើខនិងលក្ខខណ្ឌគោលការណ៍ឯកជននេះ៕