home

ខ​និង​លក្ខខណ្ឌ- Hello Health Group

ខ​និង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់

សូម​អាន​​ ខ​និង​លក្ខខណ្ឌ ទាំង​នេះ​ឲ្យ​បាន​ច្បាស់​​មុន​នឹង​ប្រើ​ប្រាស់​គេហទំព័រ​នេះ។

តាម​រយៈ​ការ​ប្រើ​ប្រាស់​គេហទំព័រ​នេះ បាន​ន័យ​ថា​លោក​អ្នក​បាន​យល់​ព្រម​ចំពោះ​ ខ​និង​លក្ខខណ្ឌ​ដែល​បាន​ចែង។ បើ​សិន​ជា​លោក​អ្នក​មិន​​យល់​ព្រម​លើ​ចំណុច​ណា​មួយ​នៃ​ខ​និង​លក្ខខណ្ឌ​របស់​គេហទំព័រ​នេះ​ទេ សូម​កុំ​​ចូល​ប្រើ​​គេហទំព័រ​នេះ! 

ក្រុម​ហ៊ុន Hello Health Group Pte. Ltd និង​បណ្ដាញ​គេហទំព័រ​ជា​បុត្រ​សម្ព័ន្ធ​នានា​របស់​  Hello Health Group អាច​ធ្វើ​បច្ចុប្បន្ន​ភាព ឬ​កែប្រែ ​ខ​និង​លក្ខខណ្ឌ​ឡើង​វិញ​បាន​គ្រប់​ពេល។ ពេល​​លោក​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​គេហទំព័រ​របស់ Hello Health Group នឹង​មាន​ន័យ​ថា​លោក​អ្នក​យល់​ព្រម​ទៅ​តាម​ការ​កែប្រែ និង​លក្ខខណ្ឌ​ទាំង​នោះ។ 

កម្រិត​ទទួល​ខុស​ត្រូវ​របស់ Hello Health Group

រាល់​មាតិកា​ដែល​មាន​នៅ​ក្នុង​បណ្ដាញ​គេហទំព័រ​ Hello Health Group ដូច​ជា​អត្ថបទ រូបភាព ​ក្រាហ្វិក​ ព័ត៌មាន​បាន​ពី​អ្នក​ផ្ដល់​​សិទ្ធិ​ឲ្យ​ Hello Health Group និង​ខ្លឹម​សារ​ផ្សេងៗ​ទៀត​នៅ​ក្នុង​បណ្ដាញ​គេហទំព័រ Hello Health Group គឺ​ជា​ការ​ផ្ដល់​ព័ត៌មាន​តែ​ប៉ុណ្ណោះ​។ ខ្លឹម​សារ​ទាំង​អស់​នោះ​ មិន​​ជំនួស​ឲ្យ​ការ​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​ដោយ​គ្រូពេទ្យ​ជំនាញ ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​នោះ​ទេ។ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​មាន​ចម្ងល់​ទាក់ទង​នឹង​បញ្ហា​សុខ​ភាព​ណា​មួយ។ សូម​កុំ​ព្យាយាម​មិន​គោរព​តាម​វេជ្ជបញ្ជា ឬ​ពន្យារ​ពេល​ប្រតិបត្តិ​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ដោយ​គ្រាន់​តែ​បាន​អាន​អត្ថបទ​​នៅ​លើ​បណ្ដាញ​គេហទំព័រ​របស់​ Hello Health Group ដែល​បាន​ចេញ​ផ្សាយ​ឲ្យ​សោះ។ 

ក្រុមហ៊ុន​ Hello Health Group និង​គ្រប់​បណ្ដាញ​គេហទំព័រ​ទាំង​អស់​របស់​ខ្លួន​ មិន​​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ។ 

បើ​សង្ស័យ​ថា​មាន​បញ្ហា​សុខ​ភាព​អ្វី​មួយ ​សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ ឬ​​ទៅ​កាន់​សេវា​សង្គ្រោះ​បន្ទាន់​ភ្លាមៗ តាមរយៈ​លេខ ​119។ Hello Health Group ​មិន​ណែនាំ​ឲ្យ​ ​ការ​ធ្វើ​តេស្ត គ្រូពេទ្យ​ ផលិតផល នីតិវិធី គំនិត ឬ​ព័ត៌មាន​ផ្សេងទៀត ដែល​អាច​មាន​នៅ​គេហទំព័រ​នេះ​ជូន​ទេ។ ការ​ទទួល​យក​ព័ត៌មាន​​ផ្ដល់​ដោយ​ក្រុមហ៊ុន ​Hello Health Group បុគ្គលិក​Hello Health Group និង​ព័ត៌មាន​ផ្សេង​ទៀត​នៅ​លើ​បណ្ដាញ​គេហទំព័រ​​របស់​ Hello Health Group​ គឺ​ជា​ការ​សម្រេច​ចិត្ត​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អ្នក​ខ្លួន​ឯង​ផ្ទាល់។

បណ្ដាញ​គេហទំព័រ​របស់​ Hello Health Group អាច​មាន​ព័ត៌មាន​សុខភាព ឬ​សម្ភារៈ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទាក់​ទង​នឹង​សុខ​ភាព​ផ្លូវ​ភេទ​ជាក់​លាក់។ បើ​លោក​អ្នក​យល់​ថា​ព័ត៌មាន​ទាំង​នេះ​មិន​សមរម្យ​ លោក​អ្នក​អាច​សម្រេច​ចិត្ត​មិន​ប្រើ ឬ​ចូល​មើល​មាតិកា​ទាំង​នោះ​បាន។

ឯកជន​ភាព​របស់​កុមារ

ពួក​យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការ​ពារ​ឯកជន​ភាព​របស់​កុមារ។ សូម​លោក​អ្នក​មេត្តា​ជ្រាប​ថា​គេហទំព័រ​​យើង​មិន​មាន​បំណង ឬ​ផលិត​ឡើង​ដើម្បី​ទាក់​ទាញ​កុមារ​ក្រោម​អាយុ​ ១៣​ឆ្នាំ​ទេ។ ពួក​យើង​មិន​ប្រ​មូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​អ្នក​ដែល​យើង​ដឹង​ច្បាស់​ថា​មាន​អាយុ​តិច​ជាង ​១៣​ឆ្នាំ​​ឡើយ។

ការ​ប្រើ​ប្រាស់​មាតិកា

Hello Health Group​ អនុញ្ញាត​ឲ្យ​​លោក​អ្នក​មើល អាន ឬ​ទាញ​យក​មាតិកា​ដែល​មាន​នៅ​លើ​បណ្ដាញ​គេហទំព័រ​ Hello Health Group ​ សម្រាប់​តែ​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន មិន​សម្រាប់​ពាណិជ្ជកម្ម​ទេ អនុលោម​ទៅ​តាម​កម្មសិទ្ធិ​បញ្ញា​នៅ​ខាង​ចុង​នៃ​មាតិកា ឧទាហរណ៍​ “រក្សាសិទ្ធិ​គ្រប់​យ៉ាង​ដោយ ©2021, Hello Health Group Pte. Ltd”  និង​ការ​រក្សាសិទ្ធិ ឬ​កម្មសិទ្ធិ ផ្សេងៗ​ទៀត ដែល​មាន​ក្នុង​មាតិកា។ វិធាន​ឬ​ករណី​ពិសេស​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​​កម្មវិធី​ ជាក់​លាក់​ណាមួយ ឬ​ឧបករណ៍​ផ្សេងៗ​ទៀត ដែល​មាន​ក្នុង​បណ្ដាញ​​គេហទំព័រ​ Hello Health Group ​ អាច​នឹង​ត្រូវ​ដាក់​នៅ​ផ្នែក​ណា​មួយ​នៃ​គេហទំព័រ និង​យោង​ទៅ​តាម​ ខ​និង​លក្ខខណ្ឌ ដែល​មាន​ភ្ជាប់។

មាតិកា​របស់ Hello Health Group ​ គឺ​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ស្ដីពី​កម្មសិទ្ធិ​បញ្ញា​ទាំង​​នៅ​ប្រទេស​សិង្ហបុរី និង​​ក្នុង​ប្រទេស​ផ្សេង​ទៀត។ មាតិកា​ទាំង​អស់ ជា​កម្មសិទ្ធិ​របស់ Hello Health Group ​ ឬ​របស់​​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ Hello Health Group។ ការ​ប្រើ​ប្រាស់​មាតិកា​របស់​ Hello Health Group ​ ដោយ​មិន​បាន​អនុលោម​ទៅ​តាម​ខ​និង​លក្ខខណ្ឌ​នានា គឺ​ជា​ការ​បំពាន​ ​ខ​និង​លក្ខខណ្ឌ​ដែល​បាន​ចែង និង​អាច​បំពាន​ទៅ​នឹង​កម្មសិទ្ធិ​បញ្ញា ពាណិជ្ជ​សញ្ញា ឬ​វិធាន​ច្បាប់​ផ្សេងៗ​ទៀត។ មាតិកា ឬ​ខ្លឹម​សារ​នៅ​ក្នុង​​ Hello Health Group ​ អាច​ត្រូវ​កែប្រែ ឬ​លុប​ចោល ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ជាមុន ពី​ក្រុម​ការី​និពន្ធ​របស់ Hello Health Group។ រាល់​កម្មសិទ្ធិ​បញ្ញា គឺ​ជា​ការ​រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ​Hello Health Group ​ និង​ភាគី​ផ្ដល់​សិទ្ធ​ឲ្យ​ Hello Health Group

ក្នុង​ករណី​ជន​ណា​ម្នាក់​​បំពាន ខ​និង​លក្ខខណ្ឌ​ដូច​បាន​ចែង​នេះ សិទ្ធិ​ប្រើ​ប្រាស់​មាតិកា​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​ដក​ចេញ​ដោយ​ស្វ័យប្រវត្តិ​ ហើយ​លោក​អ្នក​ត្រូវ​តែ​លុប​មាតិកា​ដែល​លោក​អ្នក​បំពាន ឬ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ចេញ​ភ្លាម។

ការ​ទទួល​ខុស​ត្រូវ​របស់ Hello Health Group និង​អ្នក​ផ្ដល់​សិទ្ធិ

ការ​ប្រើ​ប្រាស់​បណ្ដាញ​គេហទំព័រ​ Hello Health Group​ និង​ខ្លឹម​សារ​ណាមួយ​របស់​ Hello Health Group ជា​ការ​សម្រេច និង​ទទួល​ខុសត្រូវ​របស់​លោក​អ្នក​ដោយ​ខ្លួន​ឯង​ទាំង​ស្រុង។

ពេល​ប្រើ​ប្រាស់​គេហទំព័រ Hello Health Group ព័ត៌មាន​អាច​នឹង​ត្រូវ​បញ្ជូន​ចេញ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ហួសពី​ការ​គ្រប់គ្រង​ និង​យុត្តាធិការ របស់ Hello Health Group និង​អ្នក​ផ្ដល់​ឲ្យ។ ដូច​នេះ Hello Health Group មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ពន្យារពេល ទិន្នន័យ​ខូចខាត​ ការ​រំខាន ឬ​ការ​លួច​ទិន្នន័យ​ ឬក៏​ការ​បញ្ជូន​ព័ត៌មាន​ណា​មួយ​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​គេហទំព័រ Hello Health Group ​ទេ។ 

ទាំង​គេហទំព័រ​ និង​មាតិកា​របស់​ Hello Health Group ដូច​ “លក្ខខណ្ឌ​ដែល​មាន​ស្រាប់”។  ក្នុង​វិសាលភាព​ពេញលេញ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ភាគី​ Hello Health Group  ​អ្នក​ផ្ដល់​សិទ្ធិ​  និង​អ្នកផ្គត់ផ្គង់ របស់​ខ្លួន​បដិសេធ​រាល់​ការ​ធានា​មិន​ថា​ការ​បង្ហាញ  ឬ​ការ​បញ្ជាក់​កំណត់ ដោយ​លក្ខន្តិកៈ  ឬ​ផ្សេង​ពី​នេះ​រួម​ទាំង​ការធានា​នៃ​ទំនិញ​ក្នុង​លក្ខខណ្ឌ​អាច​ជួញ​ដូរ​បាន​ដែល​បាន  បញ្ជាក់​​ការ​មិន​រំលោភ​បំពាន​សិទ្ធិ​របស់​ភាគី​ទី​បី ​និង​ភាព​ត្រូវ​គ្នា​សម្រាប់​គោល​បំណង​ជាក់លាក់។  ដោយ​មិន​កំណត់​នូវ​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ Hello Health Group  អ្នក​ផ្ដល់​សិទ្ធិ​  និង​ អ្នក​ផ្គត់​ផ្គង់​ របស់​ខ្លួន​មិន​តំណាង​ ឬ​ធានា​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

  • ភាព​ច្បាស់​លាស់ ជាក់​លាក់ ត្រឹម​ត្រូវ បច្ចុប្បន្ន​ភាព ឬ​ពេលវេលា​នៃ​ខ្លឹម​សារ​មាតិកា​ កម្មវិធី​ អត្ថបទ ក្រាហ្វិក តំណ​ភ្ជាប់ ឬ​ក៏​ទំនាក់​ទំនង​ដែរ​បាន​ផ្ដល់ ឬ​មាន​នៅ​លើ​បណ្ដាញ​គេហទំព័រ ឬ​ក្រុមហ៊ុន​ Hello Health Group ទាំង​មូល។
  • ការ​បំពេញ​តាម​បទប្បញ្ញត្តិ​ផ្សេងៗ​របស់​រដ្ឋាភិបាល​តម្រូវ​ឲ្យ​បង្ហាញ​ព័ត៌មាន​ពី​ផលិត​ផល​ឱសថ​ត្រូវ​ការ​វេជ្ជបញ្ជា ឬ​ការ​អនុញ្ញាត ឬ​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​លើ​មុខងារ​កម្មវិធី​ណាមួយ​ ដែល​មាន​ខ្លឹមសារ​នៅ​លើ​គេហទំព័រ​ Hello Health Group ។ 

ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ​រាប់​ទាំង​ អ្នក​ផ្ដល់​​អាជ្ញាប័ណ្ណ ​អ្នកផ្គត់ផ្គង់ ​ឬ​ភាគី​ទីបី​ណា​មួយ ​ដែល​បាន​បញ្ជាក់​លើ​បណ្ដាញ​គេហទំព័រ ​Hello Health Group​ ភាគី​ក្រុមហ៊ុន ​Hello Health Group  មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​ណាមួយ​ (រាប់បញ្ចូល​ទាំង​សំណង​ជំងឺ​ចិត្ត​បន្ទាប់​បន្សំ ជំងឺ​ចិត្ត​មិន​ចំពោះ​ ការ​​រង​របួស​ ឬ​ស្លាប់​បាត់​បង់ជីវិត​ដោយ​កត្តា​ផ្ទាល់​ខ្លួន​ណាមួយ ​ការ​ខាតបង់​ប្រាក់ចំណេញ​ ឬ​ការខូចខាត​ ឬ ​បាត់បង់​ទិន្នន័យ ​ឬ​ការ​រំខាន​ដល់​អាជីវកម្ម)​ ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់ ​ឬ​អសមត្ថភាព​ក្នុង​ការប្រើប្រាស់​គេហទំព័រ ​ឬ​មាតិកា ​Hello Health Group មិន​ថា​ផ្អែក​លើ​ការ​ធានា ​កិច្ចសន្យា ច្បាប់​ ​ឬ​ទ្រឹស្ដី​ផ្សេង​ណាមួយ ​និង​ទោះ​បី​ជា​ ឬ​មិន​មែន​ Hello Health Group ជា​អ្នក​ផ្ដល់​អាជ្ញាប័ណ្ណ ​អ្នកផ្គត់ផ្គង់​របស់​ខ្លួន ​ឬ​ភាគី​ទីបី​ណាមួយ​ដែល​បាន​បញ្ជាក់​ក្នុង​បណ្ដាញ​គេហទំព័រ Hello Health Group ​ក៏​ដោយ ក៏​ភាគី​ទាំង​អស់​សុទ្ធ​តែ​ទទួល​​បាន​សេចក្ដី​ណែនាំ​អំពី​លទ្ធភាព​នៃ​ការខូចខាត។ Hello Health Group  ភាគី​ម្ចាស់​អាជ្ញាប័ណ្ណ​ ភាគី​ផ្គត់ផ្គង់​របស់​ខ្លួន​ ឬ​ភាគី​ទីបី​ណាមួយ​ដែល​បាន​លើក​ឡើង​ ឬ​បញ្ជាក់​ក្នុង​បណ្ដាញ​គេហទំព័រ​ Hello Health Group  ​ទទួលខុសត្រូវ​ចំពោះ​វិសាលភាព​នៃ​ការខូចខាត​ជាក់ស្ដែង​ដែល​កើត​ឡើង​ចំពោះ​លោក​​​អ្នក​ មិន​​លើស​ពី ១.០០០​ដុល្លារ​សិង្ហបុរី​​ឡើយ។ Hello Health Group​ ភាគី​ម្ចាស់​អាជ្ញាប័ណ្ណ​ ភាគី​ផ្គត់ផ្គង់​របស់​ខ្លួន​ ឬ​ភាគី​ទីបី​ណាមួយ​ដែល​បាន​លើក​ឡើង​ ឬ​បញ្ជាក់​ក្នុង​បណ្ដាញ​គេហទំព័រ​ Hello Health Group ​មិន​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ឬ​ឈាន​ដល់​ការ​ស្លាប់​បាត់បង់​ជីវិត ពី​ការប្រើប្រាស់​ឬ​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​របស់​លោកអ្នក​​ដែល​បាន​ពី​មាតិកា​ចេញ​ផ្សាយ ឬ​សេវាកម្ម​ណាមួយ​លើ​បណ្ដាញ​គេហទំព័រ​របស់​ Hello Health Group ឡើយ។ ការ​ទាមទារ​ណាមួយ​ដែល​កើតឡើង​ទាក់ទង​នឹង​ការ​ប្រើប្រាស់​គេហទំព័រ​​ ឬ​មាតិកា​​ របស់​លោក​​អ្នក ​ត្រូវ​​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ (១) ឆ្នាំ​ គិត​ចាប់​ពី​ថ្ងៃ​ដែល​ព្រឹត្តិការណ៍​កើត​ឡើង។​ ការ​ទូទាត់​សំណង​​ក្រោម​លក្ខខណ្ឌ​ទាំង​នេះ​ មាន​លក្ខណៈ​ផ្ដាច់​មុខ ​ហើយ​ត្រូវ​បាន​កំណត់​ចំពោះ​អ្នក​ប្រើប្រាស់​ដែល​មាន​ចែង​ក្នុង​លក្ខខណ្ឌ​ទាំង​​នេះ។

ការ​ផ្សាយ​ពាណិជ្ជកម្ម ​ ការ​ស្វែងរក  និង តំណ​ភ្ជាប់ ទៅ​គេហទំព័រ​ផ្សេង​ទៀត

ភាគី​ Hello Health Group អាច​ដាក់​តំណ​ភ្ជាប់​នានា​ទៅ​ភាគី​ទី​បី។ Hello Health Group  ក៏​អាច​ជ្រើស​រើស​គេហទំព័រ​ជាក់​លាក់​ណាមួយ​ជា​អាទិភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពាក្យគន្លឹះ​ដែល​លោក​អ្នក​កំពុង​​ស្វែងរក​ ហើយ​Hello Health Group ក៏​អាច​នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​គន្លឹះ​ដែល​លោក​អ្នក​កំពុង​ស្វែង​រក ដោយ​មាន​ភ្ជាប់​ជា​មួយ​ផ្ទាំង​ពាណិជ្ជកម្ម ឬ​អត្ថបទ​ពាណិជ្ជកម្ម។ Hello Health Group ក៏​មិន​ធ្វើ​ការ​ណែ​នាំ ឬ​គាំទ្រ​ខ្លឹម​សារ​របស់​បណ្ដាញ​គេហទំព័រ​របស់​​ភាគី​ទី​បី​ណា​មួយ​ដែរ។ Hello Health Group ក៏​មិន​ទទួល​ខុស​ត្រូវ​លើ​ខ្លឹម​សារ​នៃ​តំណ​ភ្ជាប់​របស់​បណ្ដា​គេហទំព័រ​ភាគី​ទី​បី ទម្រង់​ឬ​រូបរាង​គេហទំព័រ​ភាគី​ទី​បី​ក្នុង​គេហទំព័រ Hello Health Group  លទ្ធផល​នៃ​ការ​ស្វែងរក​ ឬ​ផ្ទាំង​​ពាណិជ្ជកម្ម​បង្ហាញ​ដោយ​ភាគី​ទី​បី ហើយ​ភាគី​Hello Health Group ក៏​មិន​មែន​ជា​តំណាង​ធានា​អះអាង​ជួស​មុខ​ឲ្យ​ភាព​ត្រឹមត្រូវ​ច្បាស់​ការ ឬ​ខ្លឹមសារ​មាតិកា​ណា​ទាំង​អស់​របស់​បណ្ដា​ភាគី​ទី​បី​ទាំង​នោះ។ ការ​ប្រើ​ប្រាស់​រាល់​បណ្ដាញ​គេហទំព័រ​ភាគី​ទី​បី​ជា​ការ​សម្រេច​ចិត្ត​ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អ្នក​ផ្ទាល់​ និង​ស្ថិត​នៅ​ក្រោម​ ខ​និង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់ របស់​បណ្ដា​គេហទំព័រ​ទាំង​នោះ​ផ្ទាល់។ Hello Health Group  មិន​ធ្វើ​ការណែនាំ​ផលិត​ផល សេវាកម្ម ឬ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ព្យាបាល​ណា​មួយ​​នៅ​លើ​បណ្ដាញ​គេហទំព័រ​ Hello Health Group ទេ។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម​និង​គោលការណ៍​ឧបត្ថម្ភ​របស់​យើង។ 

សំណង

លោក​អ្នក​យល់ព្រម​ការពារ​ ទូទាត់​សំណង​ និង​អនុញ្ញាត​ឲ្យ​ Hello Health Group បូករួម​ទាំង​មន្ត្រី​ ​ថ្នាក់​ដឹកនាំ/នាយក ​និយោជិក ​ភ្នាក់ងារ​ ភាគី​ផ្ដល់​អាជ្ញាប័ណ្ណ​ និង​អ្នកផ្គត់ផ្គង់​​រួច​ផុត​ពី​​ការ​ទាមទារ​ បណ្ដឹង​ ​ឬ​ការ​ទាមទារ ​ការ​ទទួលខុសត្រូវ​ និង​ការ​ទូទាត់​ណា​មួយ​ ​រួម​ទាំង​ថ្លៃ​​គណនេយ្យ ​និង​ថ្លៃ​សេវា​ផ្លូវ​ច្បាប់​ ដែល​បណ្ដាល​មក​ពី​ ឬ​​ចោទប្រកាន់​​ដែល​បណ្ដាល​មក​ពី​​ការរំលោភ​លើ​លក្ខខណ្ឌ​ទាំង​នេះ។

ទីស្នាក់ការ
ស្នាក់​ការ​កណ្ដាល​របស់ Hello Health Group ស្ថិត​នៅ​ប្រទេស​សិង្ហបុរី និង​ការិយាល័យ​ស្ថិត​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហ្សាកាតា កូឡាឡាំពួរ ម៉ានីល តៃប៉ិ  ម៉ាំបៃ ភ្នំពេញ យ៉ាំងហ្គូន បាងកក និង​ក្រុង​​ហូជីមិញ។ 

បទប្បញ្ញត្តិ​ដូច​ខាងក្រោម​នៅ​មាន​សុពលភាព ​ទោះ​ផុត​កំណត់​ ឬ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​សម្រាប់​ហេតុផល​ណាមួយ​រួមមាន ការ​ទទួល​ខុសត្រូវ ​សំណើ​អ្នក​ប្រើប្រាស់ ​សំណង​ យុត្តាធិការ​ និង​កិច្ចព្រមព្រៀង​ពេញលេញ។

យុត្តាធិការ
លោក​អ្នក​យល់ស្រប​យ៉ាង​ច្បាស់ ​ថា​យុត្តាធិការ​ផ្ដាច់​មុខ​រាល់​ការ​ដោះស្រាយ​​ជម្លោះ​ណាមួយ​ជាមួយ​Hello Health Group ឬ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បណ្ដាញ​Hello Health Group នឹង​ធ្វើ​ឡើង​នៅ​តុលាការ​​​​នៃ​សាធារណរដ្ឋ​សិង្ហបុរី ហើយ​អ្នក​​យល់​ស្រប​​បន្ថែម​ និង​អនុញ្ញាត​យ៉ាង​ច្បាស់​ចំពោះ​ការ​អនុវត្ត​យុត្តាធិការ​ផ្ទាល់​ខ្លួន​នៅ​​តុលាការ​​នៃ​សាធារណរដ្ឋ​សិង្ហបុរី​ដែល​ទាក់ទង​នឹង​វិវាទ​នោះ​ រួម​ទាំង​ការ​ទាមទារ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ Hello Health Group ​ឬ​សាខា​ក្រុមហ៊ុន ​បុត្រ​សម្ព័ន្ធ ​និយោជិក​ក្រុមហ៊ុន​ម៉ៅការ​ មន្ត្រី​ ថ្នាក់ដឹកនាំ/នាយក​ អ្នក​ផ្ដល់​សេវា​ទូរគមនាគមន៍ ព្រម​ទាំង​អ្នក​ផ្ដល់​មាតិកា​ជាដើម។

លក្ខខណ្ឌ​ទាំងនេះ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​សាជីវកម្ម​ផ្ទៃ​ក្នុង​នៃ​សាធារណរដ្ឋ​សិង្ហបុរី​ ​ដោយ​មិន​​ទាក់ទង​នឹង​ជម្លោះ​នៃ​គោលការណ៍​ច្បាប់​ឡើយ។ ប្រសិនបើ​បទប្បញ្ញត្តិ​ណា​មួយ​នៃ​​លក្ខខណ្ឌ​ទាំង​នេះ ​​​ត្រូវ​បាន​រក​ឃើញ​ថា​មិន​មាន​សុពលភាព​ដោយ​តុលាការ​ដែល​មាន​យុត្តាធិការ​មាន​សមត្ថកិច្ច​នោះ​ ភាព​គ្មាន​សុពលភាព​នៃ​បទប្បញ្ញត្តិ​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សុពលភាព​នៃ​បទប្បញ្ញត្តិ​ដែល​នៅ​សល់​នៃ​លក្ខខណ្ឌ​ទាំងនេះ​ ដែល​នៅ​មាន​សុពលភាព​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​​​ឡើយ។ ពុំ​មាន​ការ​លះបង់​សិទ្ធិ​នៃ​លក្ខខណ្ឌ​ណាមួយ​នៃ​លក្ខខណ្ឌ​ទាំងនេះ​ នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​លះបង់​សិទ្ធិ​បន្ថែម​​ ឬ​បន្ត​ទៀត​នៃ​លក្ខខណ្ឌ​នោះ​ ឬ​លក្ខខណ្ឌ​​ដទៃ​ទៀត​​ណា​មួយ​ឡើយ។

ការ​ជូន​ដំណឹង​ និង​នីតិវិធី​ដក​ចេញ​​ និង​ភ្នាក់ងារ​រក្សា​សិទ្ធិ
ប្រសិន​បើ​លោក​​អ្នក​ជឿ​ថា​រាល់​ឯកសារ​ណា​មួយ​ដែល​អាច​​ដំណើរការ​នៅ​លើ​ ​ឬ​​ពី​គេហទំព័រ​នេះ ​រំលោភ​លើ​ការ​ “កម្មសិទ្ធិបញ្ញា” ​របស់​លោក​​អ្នក​ លោក​អ្នក​អាច​ស្នើ​សុំ​លុប​ចោល​នូវ​ឯកសារ​ទាំងនោះ​ (ឬ​ចូល​ទៅ​កាន់​ទី​នោះ) ​ ពី​បណ្ដាញ​គេហទំព័រ​របស់​យើង ដោយ​ទាក់ទង​ភ្នាក់ងារ​រក្សា​សិទ្ធិ​របស់​​ Hello Health Group (ដែល​បាន​កំណត់​ខាង​ក្រោម) ​និង​ផ្ដល់​ព័ត៌មាន​មួយ​ចំនួន​មក​កាន់​ពួក​យើង​ដូច​ខាង​ក្រោម៖

  • កំណត់​អត្តសញ្ញាណ​នៃ​ការងារ​រក្សា​សិទ្ធិ​ ដែល​អ្នក​ជឿ​ថា​ត្រូវ​បាន​រំលោភ​បំពាន។ សូម​ពិពណ៌នា​ការងារ​ និង​​កន្លែង​ដែល​មាន​ រួម​ទាំង​​ការ​ថត​ចម្លង​ ឬ​ទីតាំង (ឧទាហរណ៍. URL) នៃ​មាតិកា​ដែល​លោក​អ្នក​ច្បាស់​ថា​បាន​រំលោភ​បំពាន​កម្មសិទ្ធិ​បញ្ញា​របស់​អ្នក។​
  • កំណត់​អត្តសញ្ញាណ​ឯកសារ​ដែល​អ្នក​ជឿជាក់​ថា​ កំពុង​រំលោភ​បំពាន​ និង​ទីតាំង​របស់​វា។​ សូម​ពិពណ៌នា​អំពី​ឯកសារ​ ហើយ​ផ្ដល់​ឱ្យ​យើង​នូវ​ URL របស់​វា ​ឬ​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​នឹង​អនុញ្ញាត​ឱ្យ​យើង​កំណត់​ទីតាំង​របស់​ឯកសារ។​
  • ឈ្មោះ​ អាសយដ្ឋាន​ លេខ​ទូរស័ព្ទ​ និង (ប្រសិន​បើ​មាន​) អាសយដ្ឋាន​អ៊ីមែល​របស់​លោក​​អ្នក។
  • សេចក្ដីថ្លែងការណ៍​មួយ​ដែល​អ្នក​មាន​ជំនឿ​ថា ​​បណ្ដឹង​នៃ​ការប្រើប្រាស់​ឯកសារ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ម្ចាស់​រក្សា​សិទ្ធិ​ ភ្នាក់ងារ​​ ឬ​ច្បាប់​ឡើយ។​
  • សេចក្ដីថ្លែងការណ៍​ដែល​ថា​​ព័ត៌មាន​ដែល​អ្នក​បាន​ផ្ដល់​ គឺ​មាន​ភាព​ត្រឹមត្រូវ​ និង​បង្ហាញ​ថា “ស្ថិត​ក្រោម​ការ​ពិន័យ​ពី​ការ​រំលោភបំពាន” អ្នក​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​ ឬ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​ក្នុង​នាម​ម្ចាស់​កម្មសិទ្ធិ។​
  • ហត្ថលេខា​ ឬ​អេឡិចត្រូនិក​ដែល​មាន​តម្លៃ​ស្មើ​ពី​អ្នក​រក្សា​សិទ្ធិ​ ឬ​អ្នក​តំណាង​ដែល​ត្រូវ​បាន​​អនុញ្ញាត។

ភ្នាក់ងារ​ Hello Health Group សម្រាប់​បញ្ហា​កម្មសិទ្ធិ​បញ្ហា​ ដែល​ទាក់ទង​នឹង​បណ្ដាញ​គេហទំព័រ​នេះ​មាន​ដូច​ខាងក្រោម៖

Hello Health Group Pte. Ltd.

Attn: Office of Privacy

10 Anson Road, 

#27-15 International Plaza 

Singapore, 079903

Republic of Singapore

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ការពារ​សិទ្ធិ​របស់​ម្ចាស់​កម្មសិទ្ធិ​បញ្ញា​ Hello Health Group រក្សា​គោលការណ៍​សម្រាប់​ការ​បញ្ចប់​​ភាព​ជា​អតិថិជន ​និង​ម្ចាស់​គណនី​នៃ​គេហទំព័រ ចំពោះ​​អ្នក​រំលោភបំពាន​ម្ដង​ហើយ​ម្ដង​ទៀត​ នៅ​ក្នុង​កាលៈទេសៈ​សមស្រប។​

កិច្ចព្រមព្រៀង

លើកលែង​តែ​បាន​ចែង​យ៉ាង​ច្បាស់លាស់​​នៅ​ក្នុង ​“ការ​ជូនដំណឹង​ផ្លូវ​ច្បាប់​” នៅ​លើ​គេហទំព័រ Hello Health Group លក្ខខណ្ឌ​ទាំងនេះ ​និង​គោលការណ៍​ឯកជន​ភាព​របស់​ Hello Health Group ​បង្កើត​បាន​ជា​កិច្ចព្រមព្រៀង​ទាំង​មូល​រវាង​លោក​អ្នក​ និង Hello Health Group ​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​បណ្ដាញ​គេហទំព័រ និង​មាតិកា Hello Health Group ។

សូម​អគុណ​ដល់​ការ​សហការ​របស់​លោក​​អ្នក។ យើង​សង្ឃឹម​ថា​បណ្ដាញ​គេហទំព័រ Hello Health Group របស់​យើង​​នឹង​ផ្ដល់​ជា​​ប្រយោជន៍​ ព្រម​ទាំង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់។​ សំណួរ ​ឬ​យោបល់​ទាក់ទង​នឹង​គេហទំព័រ​នេះ​ រួម​ទាំង​របាយការណ៍​ណាមួយ​នៃ​តំណ​ភ្ជាប់​ដែល​មិន​ដំណើរការ​ គួរ​ត្រូវ​​បាន​ដាក់​ស្នើ​ដោយ​ ​”ទាក់ទង​យើង” ឬ​អ៊ីមែល​ទៅ​កាន់ ឬ​ស្នាក់​ការ​កណ្ដាល​របស់​យើង​​ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី៖ 

Hello Health Group Pte. Ltd.

Office of Privacy,

10 Anson Road, 

#27-15 International Plaza 

079903, Singapore, Republic of Singapore

 

បច្ចុប្បន្នភាព​ចុងក្រោយ​នៅ​ថ្ងៃ​ទី០​៧ ​ខែ​មេសា​ ឆ្នាំ​២០២១