banner

avatar
badge

វេជ្ជ. ចាន់ ស៊ីណេត

សំណួរ​ដែល​សួរ​ញឹកញាប់​បំផុត

ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ?

Icon Chevron

ក្មេងៗ​ដែល​កើត​ជំងឺ​នេះ​ហើយ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ។

អូទីស្សឹម និង​មូលហេតុ​បង្ក

Icon Chevron

អូទីស្សឹម សំដៅ​លើ​ជំងឺ​ម្យ៉ាង​ពាក់​ព័ន្ធ​ការវិវត្ត​យឺតយ៉ាវ​ផ្នែក​សតិ​បញ្ហា​របស់​ក្មេង ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ឯកោ ប្រឈម​ការ​ឃ្លាត​ឆ្ងាយ​ពី​សង្គម ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ច្រំដែល និង​មិន​សូវ​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ មក​ទល់​នឹង​ពេល​នេះ មូល​ហេតុ​បង្ក​ឲ្យ​ជា​ជំងឺអូទីស្សឹម នៅ​មិន​ទាន់​មាន​ការ​ពន្យល់​ឲ្យ​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី គេ​ជឿ​ថា “ហ្សែន” គឺ​ជា​កត្តា​ចម្បង​អាច​កំណត់​ថា​អូនៗ​កើត​មក មាន​ជំងឺ​នេះ​ដែរ​អត់។ ទោះ​មូល​ហេតុ​លើក​ឡើង​ស្ថិត​ក្នុង​លក្ខខណ្ឌ​កម្រ​ក្តី ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា បើ​ម៉ាក់ៗ​បាន​ប៉ះ​ពាល់​ជា​មួយ​សារធាតុ​គីមី​មួយ​ចំនួន​អំឡុង​ពេល​កំពុង​ពពោះ នោះអូនៗ ពេល​កើត​មក អាច​មាន​បញ្ហា​មិន​ប្រក្រតី។ មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ទៀត លើក​ឡើង​ថា ជំងឺ​អូទីស្សឹម គឺ​បណ្ដាល​មក​ពី​​កត្តា​ហ្សែន និង​បរិយា​កាស​ជុំ​វិញ​ខ្លួន​យើង​ផ្ទាល់។

កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់?

Icon Chevron

ប្រសិន​បើ​គ្រួសារ​​មួយ​មាន​​កូន​ជា​អូទីស្សឹម នោះ​គ្រួសារ​មួយ​នេះ អាច​នឹង​មាន​ឱកាស​កូនទី២​មាន​អូទីស្សឹម​ត្រឹម​តែ ១៥% ប៉ុណ្ណោះ។ តែលោកថា ប្រសិន​ណា​បើ​កូន​បន្ទាប់​នោះ​ជា​កូន​ប្រុស​វិញ នោះ​ឱកាស​ប្រឈម​នឹង​អូទីស្សឹម​ច្រើន​ជាងកូន​ស្រី ២-៣ដង ។ ផ្ទុយ​មក​វិញ បើសិន​ជា​គ្រួសារ​មួយ​មាន​កូន​អូទីស្សឹម​ចាប់​ពី ២ នាក់ ឡើង​ទៅ នោះ​អាច​អាច​នឹង​មាន​កូន​ប្រឈម​នឹង​ការ​កើត​អូទីស្សឹម​រហូត​ដល់ ៣០% ឯណោះ។

កុមារមានអូទីស្សឹម ពេលធំឡើង អាចជាធម្មតាដូចក្មេងដទៃទេ?

Icon Chevron

បើ​ទោះ​ជា​ក្មេង​អូទីស្សឹម​មាន​ការ​ប្រសើរ​ឡើង​ជាង​មុន​ក៏​ដោយ នោះ​មាន​ន័យ​ថា កុមារ​ដែល​មាន​អូទីស្សឹម ពេល​ធំ​ឡើង​គឺ​នៅ​តែ​មាន​អូទីស្សឹម​ដដែល ដោយ​មិន​ទាន់​មាន​នរណា​ម្នាក់​អាច​ប្រែ​បាន​ឡើយ ។

លម្អិតពីជំងឺអូទីស្សឹម

បញ្ហាសុខភាពកុមារផ្សេងទៀត

កុមារកើតអូទីស្សឹមខ្សោយបញ្ញា ឬក៏មានសម្ថភាពពិសេស?

ជាធម្មតា កុមារកើតអូទីស្សឹមអាចពិបាកក្នុងការមើលថែ និងប្រាស្រ័យទាក់ទងជាមួយដែលជាហេតុធ្វើឱ្យ​មាន​ការ​លើកឡើងថា  កុមារកើតអូទីស្សឹមខ្សោយបញ្ញា។ ទន្ទឹមនឹងនោះ ក៏មានការលើកឡើងថា កុមារកើតអូទីស្សឹម​កើត​​ក្នុង​លក្ខខណ្ឌពិសេស ដូច្នេះពួកគាត់មានសម្ថភាពពិសេសជាងក្មេងធម្មតា។ តើការលើកឡើង​ទាំងពីរនេះ​ពិត​ដែរ​ឬទេ? លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បាន​​បកស្រាយ​ថា មិនមានការសិក្សាស្រាវជ្រាវណាបង្ហាញ​ថា ក្មេងអូទីស្សឹមខ្សោយបញ្ញាទេ ប៉ុន្តែក្នុងចំណោមក្មេងអូទីស្សឹម​ក៏​មាន​ក្មេងមួយចំនួនមានបញ្ហាខ្សោយបញ្ញាដែរ បានន័យថា កុមារមាន​ទាំងអូទីស្សឹមមាន​ទាំងបញ្ហា​ខ្សោយ​បញ្ញា​ពីរមុខចូលគ្នា។ ប៉ុន្តែជាលក្ខណៈទូទៅក្មេងអូទីស្សឹម​​មិនខ្សោយបញ្ញាទេ បញ្ញារបស់គាត់អភិវឌ្ឍប្រក្រតី។ មួយវិញទៀត ក្មេងអូទីស្សឹមមួយចំនួនអាចមានភាពវាងវៃ គ្រាន់តែពួកគាត់ពិបាក​យកភាព​វាងវៃ​របស់​ខ្លួន​មក​ប្រើឱ្យត្រូវ បានន័យថាគាត់ឆ្លាត តែគាត់មិន​អាចប្រើភាពឆ្លាតរបស់គាត់ឱ្យត្រូវតាមអ្វីដែលសង្គមត្រូវការ ហើយ​ពេល​ខ្លះគាត់ប្រើភាពវាងវៃរបស់គាត់តែទៅលើអ្វីដែលគាត់ចង់ធ្វើ ឬុមានចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ឧទាហរណ៍ បើយើងធ្លាប់នាំកុមារអូទីស្សឹមជិះតាមផ្លូវណា គាត់ចាំទាំងអស់ ថ្ងៃក្រោយគ្រាន់តែមកដល់ផ្លូវ​ដដែល​​គាត់នឹង​​ស្គាល់​ភ្លាម។ ជាងនេះទៅទៀត មានក្មេងអូទីស្សឹមចន្លោះពី ៥% ទៅ ១០% មានបញ្ញាឆ្លាតវាងវៃជាងក្មេងទូទៅ តែមិនមានន័យថា ក្មេងអូទីស្សឹមទាំងអស់ឆ្លាតជាងក្មេងទូទៅទេ។ តួយ៉ាង អ្នកបង្កើតប្រព័ន្ធអគ្គីសនី Thomas Edison និង រូបវិទូ Albert Einstein សុទ្ធតែគេ​ជឿថាមានបញ្ហាអូទីស្សឹម។ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS (រូបភាព៖ Hello […]

រោគសញ្ញានិងរោគវិនិច្ឆ័យ

បញ្ហាសុខភាពកុមារផ្សេងទៀត

សម្គាល់ម៉េចដឹងថា កូនកើតអូទីស្សឹមឬអត់?

អូទីស្សឹមកំពុង​កើត​ច្រើន​លើកុមារ​ជុំ​វិញ​ពិភពលោក ខណៈ​នៅ​ស្រុក​ខ្មែរ​យើង​ កុមារ​កើត​អូទីស្សឹម​ក៏មាន​ចំនួន​គួរ​ឱ្យ​កត់​សម្គាល់ដែរ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ក្នុង​ចំណោម​ក្មេង​១០០នាក់ មានក្មេងម្នាក់កើតអូទីស្សឹម។ តើអូទីស្សឹមជាអ្វី?​ ម៉ាក់ប៉ាអាច​សង្កេតម៉េចដឹងថា កូន​កើត​អូទីស្សឹម​ឬអត់? លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បានឱ្យដឹងថា អូទីស្សឹមជាបញ្ហាពីកំណើតទាក់ទងនឹងការ​អភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទខួរក្បាល ដែល​អាចខុសប្រក្រតី​នៅ​កន្លែង​ណាមួយ ហើយធ្វើឱ្យតួនាទីមួយចំនួនរបស់ខួរក្បាល និងតួនាទីមួយចំនួន​ដែលប្រព្រឹត្ត​ទៅ​ជាមួយខួរក្បាល​មាន​បញ្ហា។ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS​ (រូបភាព៖ Helloគ្រូពេទ្យ) ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញាណអូទីស្សឹមលើកុមារ សញ្ញាណអូទីស្សឹមមានរហូតដល់ទៅជាង ៥០ ឯណោះ ហើយអាចខុសៗគ្នាពីក្មេង​ម្នាក់ទៅក្មេងម្នាក់ទៀត។ ដោយ​ឡែកជាលក្ខណៈរួម កុមារអូទីស្សឹមអាចប្រឈមមុខនឹងបញ្ហាធំៗមួយ​ចំនួន​​។​ ក. អាកប្បកិរិយា កុមារអាចមានអាកប្បកិរិយាច្រងេងច្រងាង ងាយឆេវឆាវ ម៉ួម៉ៅ តប់ប្រមល់ ឬបោកប្រាស់របស់របរ​ជាដើម។ ក្នុង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ កុមារអូទីស្សឹមអាចធ្វើបាបខ្លួនឯង វាយដំ ខាំ ​បោចសក់ ឬបោកក្បាលខ្លួនឯង ឬរលាស់ដៃ។ ខ. ទំនាក់ទំនងសង្គម កុមារអូទីស្សឹមអាចខ្សោយទំនាក់ទំនងសង្គម បានន័យថា បើយើងហៅគាត់ គាត់​អាចដើរចេញ​ដោយ​មិន​ខ្វល់​ជាមួយ​យើងទេ មិនចេះលេងជាមួយក្មេងដទៃ […]

ថ្នាំបង្ការ

អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប

បច្ចុប្បន្ន​ អូទីស្សឹម កំពុង​កើត​មាន​ច្រើន​ចំពោះ​ក្មេងៗ​ជុំ​វិញ​ពិភពលោក ខណៈ​​វិស័យ​វេជ្ជ​សាស្ត្រ នៅ​មិន​ទាន់អាច​រក​ឃើញ​វិធី​ព្យាបាល​វិបត្តិ​នេះ​បាន​ជា​ដាច់​នៅ​ឡើយ នាំ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​វិបត្តិ​សតិបញ្ញាមួយ​នេះ។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន បាន​រក​ឃើញ​ទំនាក់​ទំនងរវាង​បញ្ហា​សុខភាព និង​ហ្សែន​មួយ​ចំនួន ទៅ​នឹង​​អូទីស្សឹម​លើ​ក្មេងៗ ខណៈ​ការ​សិក្សា ក៏​រក​ឃើញអូទីស្សឹម​ អាច​បង្ក​បញ្ហា​សុខភាព​ច្រើន​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ពី​ទំនាក់​ទំនង​រវាង​អូទីស្សឹម ជាមួយ​ការ​ធ្លាក់​ចុះ​កម្រិត​ខ្លាញ់​ល្អ​ក្នុង​ឈាម HDL។​ ១- អូទីស្សឹម​ជា​អ្វី​ឲ្យ​ប្រាកដ? អូទីស្សឹម ជា​ភាសា​បច្ចេក​ទេស សម្រាប់​សម្គាល់​ទៅ​លើ​វិបត្តិ​សតិ​បញ្ញា កើត​មាន​ចំពោះ​ក្មេងៗ​ជា​ច្រើន​ក្នុងជុំ​វិញ​ពិភពលោក ហើយ​ក្មេង​ដែល​​មានវិបត្តិ​នេះ គឺ​ប្រឈម​ផល​វិបាកក្នុង​ជំនាញ​សង្គម ការ​និយាយ និង​កាយ​វិការដើម្បី​​ទំនាក់​ទំនង មាន​អាកប្បកិរិយា​ច្រំ​ដែល​ ក៏​ដូច​ជា​ភាព​ខ្លាំង និង​ភាព​ខុស​គ្នាផ្សេង​ទៀត​ពី​ក្មេងៗ​ធម្មតា។ អូទីស្សឹម​ មាន​ច្រើន​ប្រភេទ ហើយ​មិន​មែន​គ្រប់ក្មេងមានវិបត្តិ​ទាំង​អស់ ​សុទ្ធ​តែ​មាន​រោគ​សញ្ញា​ដូច​គ្នា​នោះ​ទេ ដោយ​រោគ​សញ្ញា​​ប្រែប្រួល​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់​ទៀត​ អាស្រ័យ​លើ​ហ្សែន និង​បរិស្ថាន​ជុំ​វិញ​ខ្លួន។ រោគ​សញ្ញា​ដំបូង​នៃ​វិបត្តិ​អូទីស្សឹម ជា​ធម្មតា​លេច​ឡើង​នៅពេល​ក្មេង​ឈាន​ដល់​វ័យ​ ២-៣ ឆ្នាំ។ ក្នុង​ករណី​ខ្លះ ​វា​ត្រូវ​បាន​លេច​ឡើង​ចាប់​តាំ​ងពី​ក្មេង​អាយុ​ ១៨ ខែ​ឡើង​ទៅ ខណៈ​ពេល​នេះ​ គ្រូ​ពេទ្យជាច្រើន បាន​កំពុង​ប្រឹងប្រែង​​អស់​ពី​សមត្ថភាព​ ដើម្បី​កំណត់​ពី​ភាព​យឺត​យ៉ាវ​នៃ​ការ​លូត​លាស់​អាច​កើត​ឡើង​លើក្មេងៗ និង​ត្រូវ​ពិភាក្សា​ជាមួយ​ប៉ាម៉ាក់​​ក្មេង ពី​ដំណោះ​ស្រាយ​ផ្សេង​ៗ ហើយ​វិធី​ល្អ​បំផុត ដែល​ជួយ​ក្មេងៗកំពុងរស់​នៅ​ជា​មួយ​អូទីស្សឹម គឺគ្រាន់​តែ​អាច​កាត់​បន្ថយ​​រោគ​សញ្ញា​ ជួយ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ក្មេង​​ប្រសើរ​ឡើងប៉ុណ្ណោះ។ ២- អ្វីជាខ្លាញ់ល្អ […]

បញ្ហាការលូតលាស់

ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម

“Hello គ្រូពេទ្យ” បាន​ជម្រាបជូន​ប្រិយមិត្ត​ជាច្រើន និង​ជាបន្ដបន្ទាប់​មកហើយ អំពី​បញ្ហា​អូទីស្សឹម។ បញ្ហា​អូទីស្សឹមនេះ ពុំទាន់​អាច​កំណត់​ច្បាស់​ពី​មូលហេតុ​បង្ក និង​វិធីព្យាបាល​ឲ្យ​ជាសះស្បើយ​ទេ ប៉ុន្ដែ​វាមាន​រោគសញ្ញា​ជាច្រើន ដែល​អ្នកជំនាញ ក៏ដូច​ប៉ាម៉ាក់ អាច​ប្រទះឃើញ។ តាមការសិក្សាចុងក្រោយ រកឃើញ​ថា ថ្នាំ​វីតាមីន និង​ថ្នាំ​អាស៊ីដខ្លាញ់អូមេហ្កា ៣ (Omega-3 Fatty Acids) អាចជួយ​កាត់បន្ថយ​រោគសញ្ញាក្មេង​អូទីស្សឹម បើធៀប​នឹងក្មេង​ដែល​ពុំបាន​ផឹកថ្នាំទាំង​នេះទេ។ ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Hospital General Universitario Gregorio Maranon និង​សាកលវិទ្យាល័យ Universidad Complutense de Madrid នៅ​ប្រទេស​អេស្ប៉ាញ។ ការសិក្សានេះ ធ្វើឡើង​លើ​ក្មេងអូទីស្សឹម ១.០២៨​នាក់ ដោយ​ជ្រើសរើស​ឲ្យ​ពួកគេ​លេបថ្នាំ​ជាច្រើនមុខ ចម្រាញ់​ពីអាហារ និង​សំយោគ​ចេញពី​វីតាមីន រ៉ែ កាកសរសៃ អាស៊ីដខ្លាញ់ និង​អាមីណូអាស៊ីដ។ លទ្ធផល បង្ហាញថា ថ្នាំ​វីតាមីន និង​ថ្នាំ​អាស៊ីដខ្លាញ់អូមេហ្កា ៣ មាន​ប្រសិទ្ធភាព​ជាងគេ ដោយ​ជួយ​ឲ្យ​ជំនាញ​ភាសា និង​សង្គម ប្រសើរ​ឡើង កាត់​បន្ថយ​អាកប្បកិរិយា​មិនប្រក្រតី លើកកម្ពស់​ការផ្ដោតអារម្មណ៍ […]

បញ្ហាសុខភាពកុមារផ្សេងទៀត

ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

ជំងឺអូទីស្សឹម ​កំពុង​កើត​ឡើងច្រើន​ណាស់​ចំពោះ​ក្មេងៗ បើ​មាន​ជំងឺ​នេះ​ហើយ ក្មេង​នឹង​ត្រូវ​រស់​នៅ​ជា​មួយវា​អស់​មួយ​ជីវិត។ ​យ៉ាង​ណា បើ​ព្យាបាល​លឿន​ទាន់​ពេល អាច​ជួយ​ក្មេង​មាន​សុខភាព​​ប្រសើរបាន​ ហើយ​ដើម្បី​គ្រប់​គ្រង​ជំងឺបាន​ ត្រូវ​តែ​​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​លឿន​ តាមអាច​ធ្វើ​បាន។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ពី​វិធី​ពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​អូទីស្សឹម ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺអូទីស្សឹម​លើក្មេងៗ ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹម​ អាច​មាន​ការ​​លំបាក តែ​យ៉ាងណា ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​តែ​លឿន ​កាន់​តែ​អាច​ជួយ​ឲ្យប៉ាម៉ាក់ ដឹង​ពី​តម្រូវ​ការកូន​​កាន់​តែ​ច្បាស់ ​អាច​ជួយ​ទំនុក​បម្រុង ​និង​ថែទាំ​កូន​បាន​ល្អ។ វិធី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹមលើ​ក្មេងៗ អាចអនុវត្ត​តាម​វិធី​សាស្ត្រ​ដូចជា៖ – និយាយ​ជាមួយ​គ្រូពេទ្យ៖ បើ​មាន​សង្ស័យ ឬ​កូនយើង​កើត​ជំងឺ អូទីស្សឹម ត្រូវនិយាយ​ប្រាប់​គ្រូពេទ្យ​ជាមុន​សិន ។ ​គួរ​ណាត់​ជួប​គ្រូពេទ្យ​មាន​បទ​ពិសោធធ្វើ​ការ​ជាមួយ​ក្មេង​មាន​ជំងឺ​នេះ រួច​ប្រាប់​ពី​អាកប្បកិរិយា​ប្រចាំ​ថ្ងៃ​របស់​កូន​យើង ​ឲ្យ​ពេទ្យបាន​ដឹង​​។ ត្រូវ​ចាំ​ថា ត្រូវ​កត់​ចំណាំ​រាល់​អាកប្បកិរិយាកូន ជួយ​យើង​អោយ​ដឹង​ថា ​កូន​មាន​ជំងឺអូទីស្សឹម ឬ​ក៏​អត់បាន។ – ​ពិនិត្យតាមដាន៖ បើ​កូន​យើង​មិន​ទាន់​ចូល​សាលានៅ​ឡើយ ពេទ្យ​អាច​នឹង​ប្រើបញ្ជី​តាម​ដាន​មួយ​ឈ្មោះ M-Chat ។ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​អាកប្បកិរិយា​ និង​ការ​លូតលាស់​របស់​ក្មេង ហើយ​អាច​សួរ​នាំសំណួរ​​ខ្លះ​ៗ ឬ​និយាយ ​និង​លេង​ជាមួយកូន​យើង ដើម្បី​ពិនិត្យមើល​ ពី​ការ​និយាយ​ សកម្មភាព ប្រតិកម្ម អាកប្បកិរិយា និង​ការរៀន របស់កូនយើង យ៉ាង​ម៉េច​ខ្លះ។ ក្មេង​​សង្ស័យ​​មាន​ជំងឺ​នេះ […]

ការព្យាបាល និងការគ្រប់គ្រង

រោគសញ្ញាទូទៅ

វិធីងាយៗដោះស្រាយបញ្ហាគេងមិនលក់លើក្មេងៗកើតអូទីស្សឹម

ក្មេងៗកើតអូទីស្សឹមមួយចំនួនឧស្សាហ៍ជួបបញ្ហាគេងមិនលក់ ដែល​អាច​បណ្ដាល​មក​ពី​ការ​យល់​សប្ដិ​អាក្រក់ នោម​ដាក់​ពូក គេង​ឆាប់​ភ្ញាក់ ឬ​គុណភាព​គេង​ទូទៅ​មិន​ល្អ។ បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ អាច​បណ្ដាល​ឲ្យ​អា​អូនមាន​អារម្មណ៍​តប់​ប្រមល់ ឆាប់​ខឹង និង​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​កូន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី American Academy of Paediatrics។ ចំពោះ​អា​អូន​កើត​អូទីស្សឹម​វិញ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ការ​និយាយ និង​ចងចាំ​មិន​ល្អ និង​បណ្ដាល​ឲ្យ​មាន​អាកប្បកិរិយា​មិន​សមរម្យ​កើត​ឡើង។ ប៉ុន្តែ តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ​អូទីស្សឹម ជួយ​ឲ្យ​គេង​លក់​បាន​ស្រួល​។ ១. បន្ទប់​មាន​ផាសុកភាព បន្ទប់​អា​អូន​​គេង ត្រូវ​តែ​មាន​ផាសុកភាព មិន​ក្ដៅ មិន​ស្អុះ និង​​មិន​ត្រូវ​មាន​ពន្លឺ​ខ្លាំង​ពេក​ទេ។ ភាព​ស្អប់​ស្ងាត់​ក្នុង​បន្ទប់គេង ភាព​ងងឹត និង​ត្រជាក់​ស្រួល អាច​ជួយ​ឲ្យ​កូន​យើង​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់។ ២. មាន​ទម្លាប់​ល្អ​មុន​គេង យើង​គួរ​បង្កើត​ទម្លាប់​គេង​ល្អ​ៗ​យ៉ាង​ហោច​ណាស់ ១ម៉ោង​មុន​អា​អូន​ចូល​គេង និង​អនុវត្ត​វា​ឲ្យ​ជាប់​ដូច​ជា ដុស​ធ្មេញ អាន​សៀវភៅ​រឿង គួរ​រូប ស្ដាប់​តន្ត្រី ឬ​ម៉ាស្សា​ដែល​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល ឆាប់​គេង​លក់​ស្រួល។ ៣. នាំ​អូន​ទៅ​លេង​ក្រៅ​ផ្ទះ តិចនិក​មួយ​ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​នោះ​គឺ នាំ​អា​អូន​ចេញ​ទៅ​លេង​ក្រៅ​ផ្ទះ​ត្រូវ​ពន្លឺ​ថ្ងៃ និង​មើល​ធម្មជាតិ​ជាដើម។ ការ​ដែល​អា​អូន​ត្រូវ​កម្ដៅ​ថ្ងៃ​ពេល​ព្រឹក (ហាម​ឲ្យ​កូន​លេង​ក្រោម​ពន្លឺ​ថ្ងៃ ពេល​ថ្ងៃ​ត្រង់​ក្ដៅ​ខ្លាំង) ជួយ​បង្កើន​កម្រិត វីតាមីន D ជា​ហេតុ​ជួយ​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​ពេល​យប់។ ៤. ញ៉ាំ​ថ្នាំ​បំប៉ន Melatonin វិធី​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេង​ៗ​កើត​អូទីស្សឹម​មួយ​ទៀត​នោះ​គឺ​ឲ្យ​អា​អូន ញ៉ាំ​ថ្នាំ​បំប៉ន Melatonin មុន​ពេល​ជិត​ចូល​គេង។ […]

បញ្ហាសុខភាពកុមារផ្សេងទៀត

ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

កុមារ​ដែល​កើត​អូទីស្សឹម​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ជា​ពិសេស​ពី​សំណាក់​ឪពុកម្តាយ ដែល​កិច្ចការ​ទាំង​នោះ​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​នឹង​ធ្វើ​បាន​ណាស់។ បើ​តាម​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា លោក ចាន់ សារិន អាណាព្យាបាល​ដែល​មាន​កូន​អូទីស្សឹម​មាន​ការ​លំបាក​ទាំង​ផ្លូវកាយ ចិត្ត និង​ពេល​វេលា រហូត​មាន​ឪពុកម្តាយ​មួយ​ចំនួន​តូច​សុខ​ចិត្ត​លះបង់​កូន​ចោល ឬ​ប្រគល់​ទៅ​ឲ្យ​អង្គការ​ចិញ្ចឹម។ ខាងក្រោម​នេះ​ជា​កំហុស​ឆ្គង និង​ការ​ទទួលខុស​ត្រូវ​របស់​អាណា​ព្យាបាល​ដែល​មាន​កូន​អូទីស្សឹម ។ កំហុស​ឆ្គង​របស់​អាណាព្យាបាល ១. ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ដោយ​បណ្តែត​បណ្តោយ​ឲ្យ​កូន​ឃ្លាត​ឆ្ងាយ​ពី​សេចក្តី​ស្រលាញ់​របស់​ខ្លួន ២. មិន​បាន​​ចំណាយ​ពេល​ជាមួយ​កូន ដោយ​គិត​តែ​ពី​អារម្មណ៍​ខ្លួន​ឯង ៣. អស់​សង្ឃឹម​ដោយ​មាន​ជំនឿ​ថា វា​កម្មពារ​របស់​ខ្លួន ដាក់​បន្ទុក​លើ​វាសនា ៤. មិន​បាន​ថែ​កូន​ឲ្យ​អស់​សមត្ថភាព តែ​ពឹង​លើ​អ្នក​បម្រើ​ជា​អ្នក​អនុវត្ត ៥. បណ្តោយ​ឲ្យកូន​លេង​សម្ភារៈ​រហូត​ដល់​បាត់បង់​ទំនាក់​ទំនង​គ្រួសារ​ទាំង​ស្រុង ៦. ខ្វះ​ការ​យល់​ដឹង​ពី​សង្គម អៀន​ខ្មាស លាក់​បាំង​កូន ៧. ខ្វះ​ការ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ ដោយ​ជឿ​លើ​សង្គម​ជា​អ្នក​កំណត់។ ការ​ទទួល​ខុស​ត្រូវ​របស់​អាណាព្យាបាល ១. យក​ចិត្ត​ទុក​ដាក់​លើ​កូន​ឲ្យ​ដូច​ខ្លួន​ឯង ឬ​ជាង​ខ្លួន​ឯង​បើ​អាច​ទៅរួច ២. ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​បាន ៣. ផ្តល់​សេចក្តី​ស្រលាញ់​ដល់​កូន​ឲ្យ​បាន​គ្រប់​គ្រាន់ ៤. កុំ​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ ដោយ​ពឹង​តែ​លើ​សមត្ថភាព​អ្នក​ដទៃ ៥. ជួយ​កូន​ឲ្យ​បញ្ចេញ​សក្តានុពល​របស់​ពួក​គេ ៦. ដឹង​ពី​ទុក្ខ​លំបាក​របស់​កូន និង​នៅ​ជាមួយ​គេ​ជា​ប្រចាំ ៧. សហការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ ដែល​អាច​ស្តារ​នីតិសម្បទារ​កូន​បាន។ អត្ថបទពាក់ព័ន្ធ៖ កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់? ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បញ្ហាសុខភាពកុមារផ្សេងទៀត

ផលពិបាកផ្សេងៗ ក្មេងមានវិបត្តិអូទីស្សឹមជួបប្រទះក្នុងសង្គម

ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​១៦០​នាក់​កើត​មាន អូទីស្សឹម។ អូទីស្សឹម ជា​វិបត្តិ​ប្រព័ន្ធ​ប្រសាទ​ ធ្វើ​ឲ្យ​មុខងារ​រ​លូត​លាស់​​ប្រព័ន្ធប្រសាទ​ចុះ​ខ្សោយ​ បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ខួរ​ក្បាល។ វាកើត​​មាន​​ចំពោះ​ក្មេងៗ​ជា​ច្រើន​ក្នុងជុំ​វិញ​ពិភពលោក។ នៅ​ថ្ងៃទី០២ ខែ​មេសា ដែល​ជា​ទិវា​យល់ដឹង​ពី​អូទីស្សឹម​ពិភពលោក អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា អូទីស្សឹម​ចាប់ផ្តើម​មាន​ពេល​នៅ​កុមារភាព ហើយ​អាច​មាន​រហូត​ដល់​ពេល​វ័យជំទង់ និង​ពេល​ពេញវ័យតែម្តង។ អត្ថបទពាក់ព័្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម អ្នក​ដែល​​មានវិបត្តិអូទីស្សឹម​នេះ គឺ​ប្រឈម​ផល​វិបាកដូចជា៖ -ឥរិយាបទក្នុងសង្គមចុះខ្សោយ -ការទំនាក់ទំនង​​ និង ភាសាមិនល្អ -មានចំណាប់អារម្មណ៍ និងសកម្មភាពតិចតួចដែលមានលក្ខណៈពិសេសសម្រាប់អ្នកមានវិបត្តិអូទីស្សឹម និងមាន​អាកប្បកិរិយា​ច្រំ​ដែល​ វិបត្តិ​អូទីស្សឹម​មាន​ច្រើន​ប្រភេទ ហើយ​អ្នក​ដែល​កើត​អូទីស្សឹម​សុទ្ធ​តែ​មិន​មាន​រោគ​សញ្ញា​ដូចៗគ្នា​នោះ​ទេ វាអាស្រ័យ​ទៅ​លើ​ហ្សែន និង​បរិស្ថាន​ជុំ​វិញ​ខ្លួន​។ ​រោគ​សញ្ញា​ដំបូង​នៃ​វិបត្តិ​អូទីស្សឹម​ជា​ធម្មតា​លេច​ឡើង​នៅ​ពេល​វ័យ​កុមារ ពោល​គឺ​ពេល​អាយុ​២-៣​ឆ្នាំ។ អង្គការ​សុខភាព​ពិភពលោក​​ បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ដែល​មាន​វិបត្តិ​អូទីស្សឹម​តែង​ទទួល​រង​នូវ​ការ​មាក់​ងាយ ការ​រើស​អើង និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ សកម្មភាព​បែប​នេះ ដែល​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដែល​មាន​វិបត្តិ​អូទីស្សឹម​ត្រូវ​តែ​បញ្ចប់។ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់? ចង់ដឹងជំងឺអូទីស្សឹមព្យាបាលជា ឬមិនជា អត្ថបទនេះអាចពន្យល់បាន ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម? អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗមានកូនកើតអូទីស្សឹម ចែករំលែកវិធីជួយឲ្យកូនប្រសើរឡើង

សម្រាប់​អ្នក​ម៉ាក់​ដែល​មាន​បញ្ហា​កូន​កើត​អូទីស្សឹម​ប្រាកដជា​ចង់​ដឹង​ពី​វិធី​ដែល​ជួយ​ឲ្យ​កូន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ។ ខាងក្រោម​នេះ​ជា​បទ​ពិសោធ​ម៉ាក់​ៗ ២ នាក់​ដែល​ព្យាយាម​ឲ្យ​កូន​បានវិវត្តច្រើន​គួរសម​វិញ​បាន។ ១- ទៅ​រក​គ្រូពេទ្យ និង​គ្រូ​បង្រៀន​ជំនាញ ម៉ាក់​ៗ​ឈ្មោះ រស់ រចនា បាន​រៀបរាប់​ឲ្យ​ដឹង​ថា «កូន​ខ្ញុំ​ជា​កុមារ​អូទីស្សឹម តើ​អ្នក​ដឹង​ទេ​ថា​កូន​យើង​ជា​កុមារ​អូទីស្សឹម? តើ​ហេតុអ្វី​បាន​ជា​កូនយើងជា​ក្មេង​អូទីស្សឹម? បណ្ដាល​មកពី​ការ​ធ្វេស​ប្រហែស​របស់​យើង ឬ​វា​ជា​ជំងឺ​មក​ពី​កំណើត? នាង​ខ្ញុំ​សុំ​បកស្រាយ​ថា មូលហេតុ​ដែល​ធ្វើឲ្យ​គាត់​មាន​ជំងឺ​នេះ ព្រោះ​ការ​ឲ្យ​កូន​មើល​គ្រឿង​អេឡិចត្រូនិច និង​គ្មាន​ពេល​វេលា​ជជែក​លេង​ជាមួយ»។ អ្នកនាង​បានរៀបរាប់​ថា កាលពី​ពពោះ​កូន​ទី១ គ្មាន​លទ្ធភាព​គ្រប់គ្រាន់​តាំងពី​ការ​ញ៉ាំ ការ​គេង ការ​ដើរ ព្រោះ​គ្រួសារកំពុង​ខ្វះខាត កូន​រស់នៅ​កន្លែង​រក​ស៊ី មនុស្ស​ចេញ​ចូល​អ៊ូអរ ឆាប់​បាន​ឃើញ បាន​និយាយ​ជាមួយ​ភ្ញៀវ និង​អ្នកដទៃ​ច្រើន ហើយ​កូន​បែរចេះ​និយាយ​តាំង​ពី​មិនទាន់​បាន ១ ខួប។ តែ​ចូល​ដល់​កូន​ទី ២ ម្ចាស់​អាជីវកម្ម​បោះពុម្ព​រូប​នេះ ចាប់ផ្ដើម​ជីវភាព​ធូរធារ​ជាង​មុន ញ៉ាំ​របស់​ដែល​ចង់ញ៉ាំបាន​តាម​ចិត្ត មាន​ផ្ទះ មាន​កន្លែង​គេង​ស្រួល និង​ឲ្យ​កូនទើប​កើត​នៅតែ​ផ្ទះ​ជាមួយ​អ្នក​មើល​ថែ មិន​ឲ្យ​ទៅ​ហាង ព្រោះ​កន្លែង​ព្រីន​ខ្នាត​ធំ សម្បូរ​សារធាតុ​គីមី​ច្រើន និង​មាន​ជីដូន​ទៅ​មើល​ម្ដងម្កាល ចំណែក​អ្នកស្រី និង​ស្វាមី​មិន​សូវ​មើល​ថែ​កូន​ដិត​ដល់ ព្រោះ​រវល់​រក​លុយ​មក​ផ្គត់ផ្គង់ គ្រួសារ។ ពេល​ចូល​ដល់​វ័យ​ចេះ​និយាយ​កូន​និយាយ​បាន​មួយ​ម៉ាត់​ៗ​ដូច​ក្មេង​ដទៃ​ដែរ ប៉ុន្តែ​ដោយសារ​រពឹស ហើយ​អ្នក​មើល​គេ​រវល់​ធ្វើ​ការផ្ទះ គាត់​បាន​ឲ្យ​ក្មេង​មើល​ទូរស័ព្ទ ចាប់​តាំងពី​នោះ​មក​កូន​មិន​និយាយ ចង់​និយាយ​បាន​និយាយ មិន​ចង់​មិន​និយាយ​ ហៅ​មិន​ឆ្លើយ […]

បញ្ហាការលូតលាស់

ពិតទេ ថ្នាំព្យាបាលជំងឺបាត់ការចងចាំ ជួយព្យាបាលកុមារអូទីស្សឹម?

អូទីស្សឹម ជាបញ្ហា​មិន​ប្រក្រតី​ក្នុង​ការទំនាក់​ទំនង​របស់​កុមារ ជាមួយ​អ្នកដទៃ​ទៀត ហើយ​ក៏ពុំទាន់​មាន​ថ្នាំ​ណាមួយ អាច​ព្យាបាល​អូទីស្សឹម​បាន​ទេ ដោយ​គ្រាន់តែ​មាន​វិធីព្យាបាល​តាម​ការ​អប់រំ ឲ្យ​កុមារ​ឆាប់​ចេះ​និយាយ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។ ប៉ុន្ដែ​ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល រកឃើញ​ថា ថ្នាំ​ព្យាបាល​ជំងឺ​បាត់​ការ​ចងចាំ (Alzheimer) អាច​ជួយ​ជំរុញ​ឲ្យ​កុមារ​អូទីស្សឹម ឆាប់​ចេះ​និយាយ។ លោក Lidia Gabis ប្រធាន​ផ្នែក​ការ​លូតលាស់​កុមារ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sheba ក្នុង​ប្រទេស​អ៊ីស្រាអែល បង្ហាញ​ថា មានការ​អភិវឌ្ឍ​គួរឲ្យ​កត់សម្គាល់​ផ្នែក​ភាសា ក្រោយ​ការ​ព្យាបាល​កុមារ​អូទីស្សឹម អាយុ​ពី ៥-១០​ឆ្នាំ អស់រយៈពេល ៦ខែ។ ការព្យាបាល​នេះ អ្នកស្រាវជ្រាវ បាន​ប្រើថ្នាំ និង​អាហារ​បំប៉ន រួមជាមួយ​នឹង​ការ​ព្យាបាល​តាម​ការ​អប់រំ។ អត្ថបទពាក់ព័ន្ធ៖ វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ការរកឃើញ​របស់​អ្នកស្រាវជ្រាវ​អ៊ីស្រាអែល គឺតាមរយៈ​ផ្ដល់​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ Denepezil សម្រាប់​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង Alzheimer និង​ថ្នាំ Acetylcholine លើ​កុមារ​អូទីស្សឹម ៦០​នាក់ អាយុ​ពី ៥-១៦​ឆ្នាំ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បញ្ហាការលូតលាស់

វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ

អូទីស្សឹម ជាបញ្ហា​មិនប្រក្រតី​ក្នុង​ការទំនាក់ទំនង​របស់​ក្មេងតូចៗ ជាមួយ​អ្នកដទៃ និយាយ​ឲ្យចំ គឺ​ពួកគេ​មិនចេះនិយាយ​នោះទេ ហើយ​នេះ​ជា​កង្វល់​មួយ​របស់​ប៉ាម៉ាក់ ខណៈ​មូលហេតុ​បង្ក​អូទីស្សឹម នៅពុំ​មាន​ការ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ។ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment) ត្រូវ​ចាត់ទុក​ជា​មធ្យោបាយ​ព្យាបាល​មាន​ប្រសិទ្ធភាព ជួយ​ក្មេងអូទីស្សឹម ឲ្យ​ចេះនិយាយ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ទៀត។ អ្វីទៅ​ជា​ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment)? ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប ផ្អែកលើ​ការ​លើកទឹកចិត្ត​ផ្ទាល់​របស់​ក្មេង ដើម្បី​ឲ្យ​ពួកគេ​និយាយ។ ឧទាហរណ៍ បើក្មេង​ចាប់អារម្មណ៍​លេង​តុក្កតា យើង​ត្រូវ​យក​តុក្កតា​នោះ មកដាក់​ឈ្មោះ ហើយ​ជំរុញ​ឲ្យ​ក្មេង និយាយ​ឈ្មោះ​តុក្កតា​នោះ​ឲ្យ​បាន​ច្រើន​ដង។ នៅពេល​ក្មេង​ធ្វើ​ដូច្នេះ ពួកគេ​ហាក់ពេញចិត្ត និយាយ​ឈ្មោះ​ដែល​ដាក់​ឲ្យ​​តុក្កតា។ លោកស្រី Susan Berkowitz អ្នក​ជំនាញ​ផ្នែក​ភាសា​និយាយ បញ្ជាក់​ថា ការ​ព្យាបាល​ឆ្ពោះ​ទៅ​ការឆ្លើយ ប្រហែល​ត្រូវការ​ពេលវេលា ដោយសារ​អ្នកជំនាញ​ភាសា​និយាយ ត្រូវ​ហ្វឹកហាត់​ជំនាញ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ ប៉ុន្ដែ​គោលការណ៍​ប្រើ​ចំណាប់​អារម្មណ៍​ក្មេង គឺ​ជាទស្សនវិជ្ជា និង​យុទ្ធសាស្ត្រ។ អមជាមួយ​វិធីព្យាបាល​នេះ អ្នក​ជំនាញ​ថា ការ​អន្តរាគមន៍​នៅ​ដំណាក់កាល​ដំបូង ក៏សំខាន់​ដែរ។ ឧទាហរណ៍ ក្មេង​ចូលចិត្ត​ផ្លែឪឡឹក “ឲ្យឪឡឹក​ដល់​ក្មេង ក្មេង​នឹង​បង្កើត​ការខិតខំ និង​ជំនាញ​ល្អបំផុត… ធ្វើឲ្យ​ក្មេង​និយាយ នៅពេល​ក្មេង​ត្រូវបាន​លើកទឹកចិត្ត និង​បន្ដ​ធ្វើ​ដូច្នេះ ដើម្បី​ពង្រឹង​ស្ថានភាព​តាមបែប​ធម្មជាតិ”។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ក្រុម​ថ្នាំ […]

បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ?

អូទីស្សឹម​ជា​កង្វល់​ដ៏​ធំ​របស់​ម៉ាក់ប៉ា​ដែល​មាន​កូន​តូចៗ ខណៈ​នៅ​ស្រុក​ខ្មែរ​យើង​ក្មេង​កើត​អូទីស្សឹម​មាន​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់។ តើ​ក្មេង​ដែល​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សីម​មិន​មែន​ជា​ជំងឺ ឬ​ក៏​ពិការភាព​នោះ​ទេ ក្មេង​ដែល​កើត​អូទីស្សឹម​គ្រាន់​តែ​លូតលាស់​ខុស​ក្មេង​ដទៃ​ប៉ុណ្ណោះ។ លោក ចាន់ សារិន នាយក​ប្រតិបត្តិ អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ និង​ជា​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា​ថា ក្មេងៗ​ដែល​កើត​ជំងឺ​នេះ​ហើយ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ។ បើ​ក្មេង​កើត​អូទីស្សឹម​មិន​អាច​ព្យាបាល​ជា​ទេ តើ​មាន​វិធីអ្វី​ដើម្បី​ធ្វើ​ឲ្យ​បញ្ញា​ស្មារតី​របស់​ពួក​គេ​អាច​ប្រសើរ​ឡើង? ឆ្លើយ​តប​បញ្ហា​នេះ លោក​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជាពន្យល់​ថា ក្មេង​អូទីស្សឹម​គ្មាន​ការ​ព្យាបាល​ទេ តែ​អាច​ស្តារ​បាន​តាម​រយៈ​​សាលា​ឯកទេស​លើ​ការ​អប់រំ​ពិសេស ទើប​អាច​ជួយ​ពួកគេ​មួយ​ផ្នែក​ធំ​លើ​ការ​យល់​ដឹង​ពី​របៀប​រស់នៅ​ក្នុង​សង្គម។ “យើង​ដឹង​ហើយ​ថា ក្មេង​​អូទីស្សឹម​​​​ពិបាក​​​ក្នុង​​​ការ​​​ប្រាស្រ័យ​​​ទាក់ទង​​​គ្នា ទាំង​​ការ​និយាយ កាយ​វិការ ចរិត​​ឫកពា​​ចម្លែកៗ ចូល​ចិត្ត​ធ្វើអ្វី​ដដែលៗ ពួកគេ​ជា​មនុស្ស​ដែល​រស់នៅ​ក្នុង​ពិភព​លោក​ម្នាក់​ឯង ដូច្នេះ​យើង​បង្រៀន​គាត់​ពី​របៀប​បំនិន​ជីវិត​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​គាត់​លូតលាស់​ផ្នែក​ភាសា ចេះ​ហៅ​ប៉ាម៉ាក់ ចេះ​ញ៉ាំ​បាយ ឬ​មុជទឹក​ដោយ​ខ្លួន​ឯង”។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក លោក ចាន់ សារិន តួលេខ​របស់​ក្មេង​កើត​អូទីស្សឹម​នៅ​កម្ពុជា​មិន​ក្រោម​ម៉ឺន​នាក់​នោះ​ទេ។ ដូច្នេះ​ហើយ​លោក​សូម​ឲ្យ​ឪពុកម្តាយ​ទាំងអស់​ត្រូវ​តាមដាន​ពី​ការវិវត្ត​របស់​កូន​មុនអាយុ ២ ឬ៣ឆ្នាំ ក្នុង​ករណី​ដែល​មាន​សញ្ញា​មិន​ប្រក្រតី​ណាមួយ ត្រូវ​ប្រញាប់​នាំ​មក​ជួប​គ្រូពេទ្យ​ដែល​មាន​ជំនាញ​អូទីស្សឹម។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន […]

បញ្ហាការលូតលាស់

បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

ចំពោះ​ម៉ាក់​ប៉ា​ដែល​មានកូនកើត​អូទីស្សឹម ពិតជា​មាន​ការ​ព្រួយបារម្ភ និង​ចង់​ដឹង​ពី​មន្ទីរពេទ្យ​ព្យាបាល ក៏​ដូចជា​កន្លែង​ផ្ដល់​ប្រឹក្សា​ខ្លះ​ៗ ដើម្បី​ឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ​ថែម​ទៀត។   បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា​មាន​មន្ទីរពេទ្យ​តិច​ណាស់​ដែល​ទទួល​ព្យាបាល និង​ផ្ដល់​ការ​ប្រឹក្សា​ដល់​ម៉ាក់​ប៉ា​បាន។ ដោយ​ក្នុង​នោះ​លោក​បន្ត​ថា​ មានមន្ទីរពេទ្យ​តែ ២ ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ​ទី​១ គឺ​មន្ទីរពេទ្យ​ជ័យជម្នះ​ក្រុង​តាខ្មៅ មាន​ទទួល​ព្យាបាល​ជំងឺ​នេះយូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ឯកទេស​តែម្ដង និង​ទី​២ មន្ទីរពេទ្យ​កុមារ​ជាតិ ទើប​តែ​រៀបចំ​ក្រុម​គ្រូពេទ្យ​ទទួល​ក្មេងកើត​អូទីស្សឹម ក្នុង​ឆ្នាំ​ ២០១៩ នេះ។ ក្រៅ​ពី​មន្ទីរពេទ្យ​ទាំង ២ ​ដែល​ទទួល​ព្យាបាល នៅ​តាម​សាលា​ឯកជន​មួយ​ចំនួន​ក៏មាន​​ទទួល​មើល​ថែ​ក្មេង​កើតអូទីស្សឹម​នេះ​ដែរ គ្រាន់តែ​ការ​ចំណាយ​ថ្លៃ​ជាង​ការ​មើល​ថែ​ក្មេង​ធម្មតា ព្រោះ​ត្រូវ​មើល​ថែ​ជាពិសេស និង​ទ្វេដង ដោយសារតែ​ក្មេង​មាន​បញ្ហា​នេះ ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ​មិន​ចង់​នៅ​ក្បែរ​នរណា​នោះ​ទេ​។ អត្ថបទ​ពាក់ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រង្វាស់​សុខភាព​ផ្សេង​ទៀត