backup og meta

កុមារមានអូទីស្សឹម ពេលធំឡើង អាចជាធម្មតាដូចក្មេងដទៃទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 31, 2020

    កុមារមានអូទីស្សឹម ពេលធំឡើង អាចជាធម្មតាដូចក្មេងដទៃទេ?

    មក​ដល់​ពេល​នេះ មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ​ក្មេង​កើត​អូទីស្សឹមនៅ​ឡើយ​ទេ។ តើ​ក្មេង​មាន​អូទីស្សឹម ពេល​ធំ​ឡើង​អាច​ជា​ធម្មតា​ដូច​ក្មេង​ដទៃ​ទេ?

    បញ្ហា​នេះ ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា​លោក ចាន់ សារិន បកស្រាយ​ថា កុមារ​ដែល​មាន​អូទីស្សឹម គឺ​មាន​តាំង​ពី​កំណើត​មក​ម៉្លេះ មិន​មែន​ជា​ប្រភេទ​ជំងឺ​ដែល​ត្រូវ​ព្យាបាល​ជា​នោះ​ឡើយ។ តែ​យើង​អាច​ជួយ​បង្រៀន​ក្មេង​អូទីស្សឹម​ឲ្យ​មាន​ការ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គ្រួសារ​ជា​ប្រចាំ ហើយ​បញ្ហា​អូទីស្សឹម​នេះ នឹង​នៅ​ជាមួយ​ក្មេង​អស់​មួយ​ជីវិត។

    បើ​ទោះ​ជា​ក្មេង​អូទីស្សឹម​មាន​ការ​ប្រសើរ​ឡើង​ជាង​មុន​ក៏​ដោយ នោះ​មាន​ន័យ​ថា កុមារ​ដែល​មាន​អូទីស្សឹម ពេល​ធំ​ឡើង​គឺ​នៅ​តែ​មាន​អូទីស្សឹម​ដដែល ដោយ​មិន​ទាន់​មាន​នរណា​ម្នាក់​អាច​ប្រែ​បាន​ឡើយ ។

    លោក ចាន់ សារិន បាន​បន្ត​ថា កុមារ​ដែល​មាន​អូទីស្សឹម​មិន​ដូចជា​គ្នា​នោះ​ឡើយ កុមារ ១០០ ខុស​គ្នា​សឹង​តែ ១០០ ទៅ​ហើយ ហើយ​បញ្ហា​សំខាន់១ ក្នុង​ចំណោម​បញ្ហា​ទាំង​៣ គឺ​បញ្ហា​មិន​និយាយ​ស្តី ដែល​យើង​ហៅ​ថា​វិបត្តិ​ភាសា​នោះ​ឯង។ “មាន​កុមារ​មួយ​ចំនួន​អាច​និយាយ​តាម​យើង​បាន តែ​មួយ​ចំនួន​ទៀត​មិន​អាច​និយាយ​តាម​យើង​ទេ ដែល​ក្នុង​ស្ថានភាព​នេះ អាណាព្យាបាល​ត្រូវ​ទទួល​ស្គាល់​ការ​ពិត ហើយ​ការ​មិន​និយាយ​ស្តី​បែប​នេះ​អាច​ពន្យា​រហូត​ដល់​ពេល​ណាមួយ​មិន​ជាក់​លាក់ អាស្រ័យ​លើ​ខ្លួន​កុមារ”។

    វិធី​ជួយ​ក្មេង​អូទីស្សឹម គឺ​ការ​បង្រៀន​ពី​គ្រូ​ពិសេស ចំណែក​អាណាព្យាបាល​ត្រូវ​ចំណាយ​ពេល​នៅ និង​និយាយ​ជាមួយ​កូន​ឲ្យ​ច្រើន។​ ឧទាហរណ៍ ពេល​យើង​ឲ្យ​ផ្លែ​ប៉ោម​មួយ​ទៅ​កូន ដែល​ចាំបាច់​យើង​ត្រូវ​ឲ្យ​កូន​ដឹង​ថា នេះ​ជា​ផ្លែប៉ោម ​មុន​នឹង​ឲ្យ​ទៅ​កូន ការ​ធ្វើ​ដូច​នេះ នឹង​អាច​ជួយ​ឲ្យ​កូន​ចាំ និង​ស្គាល់​របស់​ដែល​យើង​ធ្លាប់​ឲ្យ​ទៅ។

    អូទីស្សឹម

    ដោយ​ឡែក​ចំពោះ​ការ​និយាយ​តិច ច្រើន ឬ​មិន​និយាយ អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា អាស្រ័យ​លើ​សមត្ថភាព​ផ្ទាល់​របស់​ក្មេង មាន​ន័យថា កុមារ​ខ្លះ​អាច​និយាយ​ជា​ពាក្យ និង​ខ្លះ​ទៀត​អាច​និយាយ​ជា​ឃ្លា ឬ​ប្រយោគ។ ទោះ​បី​បញ្ហា​អូទីស្សឹម​នេះ នឹង​នៅ​ជាមួយ​ក្មេង​អស់​មួយ​ជីវិត តែ​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា​បាន​លើក​ទឹកចិត្ត​ដល់​អាណាព្យាបាល​ដែល​មាន​កូន​អូទីស្សឹម កុំ​អស់​សង្ឃឹម​ឲ្យ​សោះ ព្រោះ​ថា​ក្មេង​អូទីស្សឹម​អាច​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង​ស្មាន​មិន​ដល់ ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម