ដៅសរសៃឈាមក្រហម កើតច្រើនលើកុមារ តើបណ្តាលមកពីអ្វី?
ដៅសរសៃឈាមក្រហម គឺជាប្រភេទដៅពីកំណើត ដែលកើតឡើងនៅពេលដែលក្រុមសរសៃឈាមលូតលាស់នៅក្នុង ឬនៅក្រោមស្បែកទារក។ ជាទូទៅ ដៅនេះលេចឡើងនៅរយៈពេលពីរបីថ្ងៃដំបូង ទៅពីបីខែ ក្រោយទារកកើត។ តើដៅសរសៃឈាមក្រហមមានប៉ុន្មានប្រភេទ? ដៅសរសៃឈាមក្រហមមាន២ប្រភេទសំខាន់ៗ៖ ដៅលើស្បែក ដៅក្រោមស្បែក សញ្ញា និងរោគសញ្ញានៃដៅសរសៃឈាមក្រហមមានអ្វីខ្លះ? ទារកអាចគ្មានសញ្ញានៃដៅសរសៃឈាមក្រហមពីកំណើត ឬអាចមានស្នាមខៀវរាបស្មើ ឬក្រហម។ ដៅសរសៃឈាមក្រហមនេះដែរ អាចលូតលាស់ក្នុងរយៈពេលពីរបីខែ ឬក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិត ដែលអាចរួមតូច ឬអាចបាត់ទៅវិញទាំងស្រុង។ ជាទូទៅ ដៅប្រភេទនេះបន្តរួមតូចទៅៗ រហូតដល់អាអូនអាយុ៧ឆ្នាំ ឬលើសពីនេះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើអាចបង្កបញ្ហាអ្វីខ្លះ? រារាំងគំហើញ ឬចលនាភ្នែក កាត់បន្ថយលំហូរខ្យល់តាមច្រមុះ និងមាត់ ដាច់រលាត់ស្បែកខាងក្រៅ ប៉ះពាល់ដល់រូបរាងខាងក្រៅរបស់កុមារ ម៉េចបានកុមារមានដៅប្រភេទនេះ? ត្បិតថាក្រុមគ្រូពេទ្យនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យកើតមានដៅសរសៃឈាមក្រហមក៏ពិតមែន តែករណីនេះអាចទាក់ទងនឹងកម្រិតអុកស៊ីហ្សែនប្រែប្រួលអំឡុងពេលទារកលូតលាស់ក្នុងផ្ទៃ។ ដៅសរសៃឈាមក្រហមនេះកើតជារឿយៗលើទារកដែលកើតមិនគ្រប់ខែ មិនគ្រប់គីឡូ ឬកូនភ្លោះ។ [embed-health-tool-baby-poop-tool] ការព្យាបាល ជាទូទៅ ដៅសរសៃឈាមក្រហមមិនចាំបាច់ព្យាបាលឡើយ ពីព្រោះវាអាចរលុបបាត់ដោយខ្លួនឯង។ យ៉ាងណាមិញ ក្នុងករណីដែលដៅមានទំហំធំពេក ក៏អាចបណ្តាលឱ្យមានបញ្ហាដូចជាហូរឈាម ឬរារាំងគំហើញ ឬប៉ះពាល់ដល់រូបរាងខាងក្រៅរបស់ក្មេង។ ការព្យាបាលសម្រាប់ដៅសរសៃឈាមក្រហមរួមមាន៖ ការប្រើប្រាស់ថ្នាំ ការវះកាត់ និងការបាញ់ឡាស៊ែរ។ ចំណុចសំខាន់ ដៅសរសៃឈាមក្រហម គឺជាប្រភេទដៅពីកំណើត ដែលកើតឡើងនៅពេលដែលក្រុមសរសៃឈាមលូតលាស់នៅក្នុង ឬនៅក្រោមស្បែកទារក។ ជាទូទៅ ដៅនេះលេចឡើងនៅរយៈពេលពីរបីថ្ងៃដំបូង ទៅពីបីខែ ក្រោយទារកកើត។ តើដៅសរសៃឈាមក្រហមមានប៉ុន្មានប្រភេទ? ដៅសរសៃឈាមក្រហមមាន២ប្រភេទសំខាន់ៗ៖ ដៅលើស្បែក […]