brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ធ្វើម៉េចឱ្យកូនអាយុក្រោម៦ខែមានអង់ទីករបង្ការជំងឺផ្តាសាយធំ?

ជារៀងរាល់ឆ្នាំ កុមាររាប់លាននាក់បានឆ្លងជំងឺផ្តាសាយធំ រាប់ពាន់នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងខ្លះបាត់បង់ជីវិតដោយសារជំងឺនេះ។ ម៉ាក់ៗអាចការពារកូនតូចពីជំងឺនេះបាន ដោយការចាក់វាក់សាំង។ វ៉ាក់សាំងបង្ការជំងឺផ្ដាសាយធំជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយកុមារ។ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ជួយឱ្យស្រួលក្នុងការព្យាបាល និងមិនប៉ះពាល់ដល់អាយុជីវិត បើទោះជាកុមារឆ្លងជំងឺនេះ។ ប៉ុន្តែវ៉ាក់សាំងនេះអាចចាក់បាន លុះណាតែកុមារមានអាយុចាប់ពី ៦ ខែឡើង។ ចុះបើចង់ឱ្យកុមារ អាយុក្រោម ៦ ខែមានអង់ទីករបង្ការជំងឺផ្តាសាយធំ ម៉ាក់ៗគួរធ្វើម៉េច?

ធ្វើម៉េចឱ្យកូនអាយុក្រោម៦ខែមានអង់ទីករបង្ការជំងឺផ្តាសាយធំ?

ជំងឺផ្ដាសាយធំ ឬភាសាអង់គ្លេសហៅថា Influenza ឬ Flu ជាជំងឺងាយឆ្លង ដែលមានពីរប្រភេទគឺ Flu A និង Flu B ដែលប៉ះពាល់ដល់សុខភាពយើង។ អាការជំងឺផ្តាសាយធំគឺស្រដៀងនឹងជំងឺផ្ដាសាយ ប៉ុន្តែធ្ងន់ធ្ងរជាង និងវិវត្តលឿនជាង ព្រមទាំងគ្រោះថ្នាក់ជាង។ ជំងឺផ្ដាសាយធំអាចបង្កផលវិបាកធ្ងន់ធ្ងរដូចជា៖ រលាកសួត រលាកទងសួត រលាកប្រហោងឆ្អឹងច្រមុះ រលាកត្រចៀក (អំបៅអំបែក) ខ្សោះជាតិទឹក ប៉ះពាល់ខួរក្បាល និងធ្វើឱ្យស្ថានភាពជំងឺបេះដូង ជំងឺហឺត ឬជំងឺទឹកនោមផ្អែមជាដើមរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើង បើកើតលើកុមារក្រោមអាយុ ៥ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ២ ឆ្នាំ ស្រ្តីពពោះ មនុស្សចាស់អាយុ លើស ៦៥ ឆ្នាំ អ្នកជំងឺហឺត អ្នកជំងឺបេះដូង អ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយជាដើម។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺផ្តាសាយធំអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។

វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ Hello គ្រូពេទ្យ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារកបម្រើការនៅគ្លីនិកកុមារ និងទារកអង្គតាម៉ិញ បានលើកឡើងថា ជាទូទៅដើម្បីសុវត្ថិភាព គេណែនាំឱ្យចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំឱ្យកុមារចាប់ ពីអាយុ ៦ ខែឡើងទៅ។ ប៉ុន្តែបើកុមារអាយុក្រោម ៦ ខែ កើតជំងឺផ្តាសាយធំអាចនឹងធ្ងន់ធ្ងរ និងផ្តល់ផលលំបាកធ្ងន់ធ្ងរ។ ចឹងវីធីសាស្រ្តដែលល្អ ហើយអាចសុវត្ថិភាពគឺចាក់ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំលើម្តាយ។

ជាទូទៅ ម្តាយដែលពពោះអាចចាក់វ៉ាក់សាំងតេតាណុស ខាន់ស្លាក់ និងផ្តាសាយធំបាន។ ម៉ាក់ៗពពោះអាចចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំចាប់ពីពេលមានផ្ទៃពោះរហូតដល់ពេលកើត ចាក់ពេលណាក៏បាន។ បើម្តាយមានសុខភាពខ្យោយ ឬងាយប្រឈមនឹងឆ្លងជំងឺផ្តាសាយធំ គ្រូពេទ្យណែនាំឱ្យចាក់កាន់តែឆាប់កាន់តែល្អ។ តែបើម្តាយមានសុខភាព ល្អ​ និងមិនងាយប្រឈមនឹងកើតជំងឺផ្តាសាយធំ លោកវេជ្ជបណ្ឌិតណែនាំឱ្យម៉ាក់ៗពពោះចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំនៅត្រីមាសចុងក្រោយ ឬត្រីមាសទី ៣ ព្រោះប្រសិទ្ធិភាពវ៉ាក់សាំងមានរយៈពេលមួយឆ្នំា។

បើម៉ាក់ៗ ពពោះចាក់នៅត្រីមាសចុងក្រោយ អាចមានអង់ទីករទៅ ដល់កូនបាន។ កូនដែលកើតមកមុន ៦ ខែអាចនឹងមានអង់ទីករការងារជំងឺផ្តាសាយធំ ហើយទម្រាំកូនមានអាយុ ៦ ខែ ម៉ាក់ៗអាចនាំកូនមកចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំបាន។

មួយវិញទៀត បើម៉ាក់ៗអត់បានចាក់សាំងបង្ការជំងឺផ្តាសាយធំអំឡុងពេលពពោះទេ ម៉ាក់ៗអាចចាក់ក្នុងអំឡុងពេលបំបៅដោះ ព្រោះ អង់ទីករអាចបានទៅកូនតាមរយៈទឹកដោះម្តាយដែរ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ដើម្បីឱ្យកូនអាយុក្រោម ៦ ខែមានអង់ទីករបង្ការជំងឺផ្តាសាយធំ ម៉ាក់ៗគួរ៖
  • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ នៅត្រីមាសចុងក្រោយ ឬត្រីមាសទី ៣ នៃការពពោះ បើម៉ាក់ៗមាន សុខភាពល្អ​ និងមិនងាយប្រឈមនឹងឆ្លងជំងឺផ្តាសាយធំ
  • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំក្នុងអំឡុងបំបៅដោះ បើម៉ាក់ៗអត់បានចាក់ក្នុងអំឡុងពេលពពោះ
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 03/02/2025