ថ្នាំបង្ការ

ថ្នាំបង្ការ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​ដែល​ចាំបាច់​កូន​ត្រូវ​ចាក់ ទៅ​តាម​អាយុ និង​ពេលវេលា​ត្រូវ​ចាក់

ចំណេះដឹងទូទៅ

ថ្នាំបង្ការ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

ស្វែងរក ថ្នាំបង្ការ

ថ្នាំបង្ការ

ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូមមួយណាល្អជាង?

នៅ​ពេល​ម៉ាក់​ប៉ានាំកូនទៅពេទ្យ គ្រូពេទ្យអាចចេញ​វេជ្ជបញ្ជា​ជា​ថ្នាំ​គ្រាប់​ ឬ​​ថ្នាំ​ប្រភេទ​​ជា​ទឹក​សេរ៉ូម​​ទៅ​តាម​វ័យ​របស់​កូន​។ ចុះ​រវាង​ថ្នាំ​ទាំង ២​ប្រភេទ​នេះ​មួយ​ណា​ប្រើ​ល្អ​ជាង ពេល​កូន​ឈឺ​ម្ដងៗ? ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់នេះ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​បាន​ពន្យល់​​ថា រវាង​ប្រភេទ​ថ្នាំ​ទាំង​២​នេះ មិន​មាន​មួយ​ណា​ល្អ​ជាង​មួយ​ណា​ទេ ព្រោះ​ពាក្យ​ថា​ថ្នាំ​គឺ​សុទ្ធ​តែ​ជា​អាវុធ​មុខ ២ ទាំង​អស់។ អ្វី​ដែល​សំខាន់​នោះ គឺ​ពេល​ក្មេង​ឈឺ យើង​ប្រើ​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​ថ្នាំ​ និង​តាម​វេជ្ជបញ្ជា នោះ​នឹង​មិន​មាន​​បញ្ហា​អ្វីកើត​ឡើង​ទេ។ លោក​ស្រី​បន្ត​ថា បញ្ហា​មិន​ស្ថិត​នៅ​លើ​ថ្នាំ​គ្រាប់​ទេ តែ​ស្ថិត​លើ​កម្រិត​ប្រើ​លើស​តម្រូវ​ការ​រាងកាយ​ក្មេង ហើយ​ប្រភេទ​ថ្នាំ​គ្រាប់​ពិបាក​បែង​ចែក​កម្រិត​ប្រើ​សម្រាប់​ក្មេង​តូច​ណាស់​ដោយសារ​​មាន​បរិមាណ​ថ្នាំ​ខ្ពស់ ខុស​ពី​សេរ៉ូម​ដែល​មាន​កម្រិត​ថ្នាំ​ទាប ងាយ​ស្រួល​បែង​ចែក​ទៅ​តាម​គីឡូ​របស់​ក្មេង។ ឧទាហរណ៍​ថា ប៉ារ៉ាសេតាម៉ុល ១គ្រាប់ ៥០០មិល្លីក្រាម តែ​ក្មេង​ទម្ងន់ ៨គីឡូ​ត្រូវ​ប្រើ​ថ្នាំ​តែ ១២០មិល្លីក្រាម​ប៉ុណ្ណោះ។ ដូច​នេះ ក្មេង​នោះ​អាច​ប្រើ​ថ្នាំ​ប៉ារ៉ា​គ្រាប់ ៥០០មីលីក្រាម​បាន​ដោយ​យក​ទៅ​ចែក​ជា ៤​ភាគ​ហើយ​យក ១ភាគ​មក​លេប។ ចំពោះ​ថ្នាំ​ប៉ារ៉ា​គេ​ប្រើ​រាល់ ៥-៦​ម៉ោង​ម្ដង (មិន​ឲ្យ​លើស​៥ដង/ថ្ងៃ)។ និយាយ​ទៅ ថ្នាំ​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​អាច​ព្យាបាល​ជំងឺ​យើង ហើយ​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ដែរ ប្រសិន​បើ​​ប្រើ​ប្រាស់​ដោយ​គ្មាន​វេជ្ជបញ្ជា ឬ​ខុស​ការ​ណែនាំ​របស់​អ្នក​ជំនាញ។


ថ្នាំបង្ការ

វ៉ាក់សាំងកុមារក្រៅថ្នាក់ជាតិទាំង៧ ចាំបាច់គួរផ្ដល់ឲ្យអាអូន

វ៉ាក់សាំង​កុមារ​ក្រៅ​ថ្នាក់​ជាតិ ម៉ាក់​ប៉ា​គួរ​ស្វះស្វែង​រក​ចាក់​ឲ្យ​កូន​ទោះ​មិន​មាន​ក្នុង​ក្រដាស​ណែនាំ​ចាក់​វ៉ាក់សាំង​ពី​ក្រសួង​សុខាភិបាល​ក៏​ដោយ ដើម្បី​ការពារ​សុខភាព​កូន​យើង​ពី​មេរោគ​យាយី​សុខភាព​កូន។ វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិទាំង ៧​នេះ ម៉ាក់​ប៉ា​ត្រូវ​ចាំបាច់​ជូន​កូន​ទៅ​ចាក់​តាម​អាយុ​សម​ស្រប​ទើប​ល្អ។ បើ​និយាយ​ដល់​វ៉ាក់សាំង​កុមារ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ។ បន្ថែម​ពី​លើ​នៅ​មាន​វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិ ៧ទៀត អាច​ផ្ដល់​ឲ្យ​កុមារ​ដូចជា៖ ១. វ៉ាក់សាំង​​ការពារ​ជំងឺ​រាក​ធ្ងន់ធ្ងរ (បន្តក់​តាមមាត់) អាច​បន្តក់​ឲ្យ​ក្មេង​ចាប់​ពី​អាយុ​៦សប្តាហ៍ ដល់​៦ខែ ត្រូវ​បន្តក់​២ដង​គឺលើកទី១ និង៤សប្តាហ៍ក្រោយ (លើក​ទី១​យ៉ាង​យូរ​ត្រឹម​អាយុ ២០សប្តាហ៍ ឬ៥ខែ) ២. វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ អាច​ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ ៦ខែឡើង និង​មនុស្ស​ចាស់ សម្រាប់​ក្មេង​អាយុ ៦ខែ ដល់៩ឆ្នាំ ដែល​មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​សោះ​ត្រូវ​ចាក់​២ដង គឺ​លើក​ទី​១ និង​១​ខែ​ក្រោយ សម្រាប់​ក្មេង​អាយុ​លើ៩ឆ្នាំ និង​មនុស្ស​ចាស់​ត្រូវ​ចាក់​តែ​ម្ដង ៣. វ៉ាក់សាំង​ការពារ​ជំងឺ​អុត​ស្វាយ អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំឡើង ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង​៣ខែក្រោយ ៤. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំ​ឡើង ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង៦ខែក្រោយ ៥. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរ​បង្ក​ដោយ​មេរោគ​មេណាំងហ្គូកុក អាច​ចាក់​ឲ្យ​កុមារ និង​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ០៩ខែ ដល់ ៥៥ឆ្នាំ ត្រូវចាក់១ដង សម្រាប់​កុមារ និង​មនុស្ស​ពេញ​វ័យ​អាយុ​ពី ០២ឆ្នាំ ដល់ ៥៥ឆ្នាំ ត្រូវចាក់២ដង […]


ថ្នាំបង្ការ

ហេតុអីបានជាក្មេងអាយុក្រោម១៨ឆ្នាំ មិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩?

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​បាន​ទទួល​វ៉ាក់សាំង​កូវីដ-១៩ ដើម្បី​បង្កើត​អង់ទីករ​ក្នុង​រាងកាយ ប្រឆាំង​នឹង​វីរុស​ផ្លូវ​ដង្ហើម​សាហាវ​មួយ​នេះ។ យោង​តាម​ក្រសួង​សុខាភិបាល វ៉ាក់សាំង​ទាំង ​៣​ប្រភេទ ដែល​មាន​នៅ​ស្រុក​ខ្មែរ​​យើង អាច​ចាក់​បាន​តែ​មនុស្ស​អាយុ​ចាប់​ពី១៨​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ អ៊ីចឹង​មាន​ន័យ​ថា ក្មេង​អាយុ​ក្រោម​១៨​ មិន​អាច​ទទួល​បាន​វ៉ាក់​សាំង​ការពារ​សុខភាព​ពី​ជំងឺ​កូវីដ-១៩​ បាន​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ Unicef កម្ពុជា បាន​ឲ្យ​ដឹង​ថា យើង​មិនទាន់​មាន​ទិន្នន័យនៅឡើយអំពីការ​ប្រើប្រាស់វ៉ាក់សាំង​សម្រាប់​កុមារ​អាយុក្រោម ១៦ ឆ្នាំ ដូច្នេះគេមិនទាន់​ដឹង​ច្បាស់ទេថាតើ​វ៉ាក់សាំង​ទាំងនេះ​មានសុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​ពួកគេ​នោះ។ នឹង​មាន​ការ​ធ្វើ​បច្ចុប្បន្នភាពការ​ណែនាំ​បន្ថែមទៀត​នៅពេលដែលមាន​ភស្តុតាង​បញ្ជាក់​ពី​ប្រសិទ្ធភាព និងសុវត្ថិភាព​របស់​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​កុមារ​អាយុ​ក្រោម ១៦ ឆ្នាំ។ វ៉ាក់សាំង​មួយ​ចំនួន​ត្រូវ​បាន​គេ​ផ្ដល់​អនុសាសន៍​ថា​ត្រូវ​ប្រើប្រាស់​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំឡើងទៅ។ ប្រសិន​បើ​យើង ឬសមាជិក​គ្រួសារ​មាន​អាយុ ១៦ ឬ ១៧ ឆ្នាំ សូមសាកសួរ​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព មុន​ពេល​ចាក់​វ៉ាក់សាំង។ ហេតុ​អ្វី​បាន​ជា​ក្មេង​ៗ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ពេល​តេស្ត​សាកល្បង​វ៉ាក់សាំង​កូវីដ-១៩​ លើក​ដំបូង? ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ៗ ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​ពេញ​វ័យ ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ក៏​ឆ្លើយ​នឹង​ការ​ឆ្លង ការ​ព្យាបាល​ខុស​គ្នា​អាស្រ័យ​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ខណៈ ពេល​ដែល​ក្មេង​វ័យ​ជំទង់​ឆ្លើយ​នឹង​ការ​វ៉ាក់សាំង​ស្រដៀង​គ្នា​នឹង​មនុស្ស​ពេញ​វ័យ ក៏​ប៉ុន្តែ ក្មេង​ៗ​ទើប​ចេះ​ដើរ ឬ​ទារក​អាច​មាន​ប្រតិកម្ម​ផ្សេង​នឹង​វ៉ាក់សាំង​ពី​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ។ ហេតុ​នេះ​ហើយ ទើប​វា​សំខាន់​ក្នុង​ការ​ធ្វើ​តេស្ដ​សាកល្បង​វ៉ាក់សាំង​សម្រាប់​កូន​ក្មេង​ផ្សេង​ពី​មនុស្ស​ធំ។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា ឬ​អ្នក​ថែ​ទាំ​កូន​ក្មេង គួរ​តែ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដោយ​ការ​លាង​ដៃ​សម្អាត​ជាមួយ​សាប៊ូ ជែល ឬ​អាល់​កុល​លាង​ដៃ […]


ថ្នាំបង្ការ

ធ្លាប់ឆ្ងល់អត់ បើអាអូនមិនបានចាក់ថ្នាំបង្ការនឹងទទួលផលប៉ះពាល់សុខភាពយ៉ាងណា?

ម៉ាក់​ប៉ា​មួយ​ចំនួន​ដឹង​ហើយ​ថា ក្រោយ​សម្រាល​រួច​ហើយ អា​អូន​ត្រូវ​ចាក់​​វ៉ាក់សាំង​ទៅ​តាម​ការ​កំណត់​របស់​កម្មវិធី​ថ្នាក់​ជាតិ ឬ​ក្រៅ​ថ្នាក់​ជាតិ​ផ្សេងៗ ដើម្បី​ការពារ​សុខភាព​កូន​កុំ​ឲ្យ​ជំងឺ​ផ្សេងៗ​មក​យាយី​កើត។ ចុះ​ម៉ាក់​ប៉ា​ធ្លាប់​ឆ្ងល់​អត់ បើ​អត់​បាន​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ទាំង​នោះ​ទេ អា​អូន​អាច​ទទួល​បាន​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ម៉េច​ខ្លះ? បើ​សិន​ជា​ម៉ាក់​ប៉ា​ខក​ខាន​មិន​បាន​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ត្រឹម​ត្រូវ​ទេ នោះ​កូន​នឹង​ទទួល​ផល​ពិបាក​ដល់​សុខភាព​គឺ​អា​អូន​មិន​មាន​អង់ទីករឬ​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែល​នឹង​អាច​កើត​ឡើង​ទៅ​លើ​អា​អូន​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ នៅ​ពេល​ដែល​កូន​មិន​មាន​អង់ទីករ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ វា​អាច​បណ្ដាល​ឲ្យ​កូន​យើង​ងាយ​កើត​ជំងឺ ឬ​បើ​ឈឺ​ហើយ​ក៏​មិន​ឆាប់​ជា​ដូច​ក្មេង​ដែល​បាន​ចាក់​វ៉ាក់សាំង មាន​អង់ទីករការពារ។ វេជ្ជបណ្ឌិត​ទទួល​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ត​ថា ប៉ុន្តែ​បើ​ម៉ាក់ប៉ា​កាន់​តែ​ឆាប់​យក​អា​អូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​នោះ កូន​របស់​យើង​នឹង​កាន់​តែ​ឆាប់​ទទួល​បាន​ការពារ។ ម៉្យាង​វិញ​ទៀត ទាំង​យើង​ជា​ម៉ាក់​ប៉ា ទាំង​អា​អូន​និង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា៖ - ម៉ាក់​ប៉ា​ចំណេញ​ទាំង​ពេល​វេលា និង​ប្រាក់​កាក់​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​កូន - អា​អូន​នឹង​មាន​សុខភាព​ល្អ លូតលាស់​ល្អ - វ៉ាក់សាំង​អាច​ការពារ​កូន​ពី​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ជីវិត ឬ​ការ​លូតលាស់​នឹង​ឈាន​ទៅ​រក​ពិការ​ភាព​អស់​មួយ​ជីវិត។ លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ពេល​កូន​មាន​អាយុ​ ៩​ខែ អា​អូន​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល ស្អូច និង​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ។ល។ ហើយ​ដើម្បី​ឲ្យ​កូន​យើង​មាន​សុខភាព​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​គ្នា​ៗ។


ថ្នាំបង្ការ

វ៉ាក់សាំងថ្នាក់ជាតិ ៧ លើក អាអូនទើបកើត ដល់អាយុ ១ឆ្នាំកន្លះត្រូវចាក់

ជា​ទូទៅ ក្រោយពីកើតភ្លាម ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​ទារកគ្រប់​រូប​ទទួល​បាន​វ៉ាក់សាំង​ផ្សេងៗ ដើម្បី​ការពារ​សុខភាព និង​ជួយ​ឲ្យ​អា​អូន​លូតលាស់បានល្អ បង្ការ​ការ​កើត​ជំងឺ​ផ្សេងៗ។ តើ​ម៉ាក់​ប៉ា​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា ក្រោយ​កើត​ចេញ​មក​ហើយ នៅ​អា​យុ​ប៉ុណ្ណេះ អា​អូន​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​អ្វី​ខ្លះ? ទាក់​ទង​នឹងការ​ចាក់​វ៉ាក់សាំង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ ដែល​វ៉ាក់សាំង​ទាំង​នោះ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ដូច​ជា៖ លើក​ទី១៖ ទើប​កើត​មុន ២៤ម៉ោង ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​រលាក​ថ្លើម​ប្រភេទB និង​ជំងឺ​របេង លើក​ទី២ ៣ និង​ទី៤ ៖ អាយុ ១ខែ​កន្លះ-៣ខែ​កន្លះ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង រលាក​ថ្លើម​ប្រភេទB ក្អក​មាន់ ខាន់​ស្លាក់ តេតាណូស រលាក​សួត និង​រលាក​ស្រោម​ខួរក្បាល លើក​ទី៥៖ អាយុ ៦​ខែ អា​អូន​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កញ្ជ្រឹល និង​ជំងឺ​ស្អូច លើក​ទី​៦ និង​ទី​៧៖ អាយុ ៩​ខែ ដល់​១៨​ខែ ឬ​១ឆ្នាំ​កន្លះ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កញ្ជ្រឹល ស្អូច […]


ថ្នាំបង្ការ

៦ សំណួរពាក់ព័ន្ធការចាក់វ៉ាក់សាំងឲ្យកូននេះសំខាន់ណាស់ ហើយម៉ាក់ប៉ាសួរញឹកញាប់​

វ៉ាក់សាំង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្មេងៗ គឺ​អាច​ការពារ​ក្មេងៗ​ពី​ជំងឺ​ដែលប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ដោយ​ហេតុ​ថា វ៉ាក់​សាំង​មាន​ច្រើន​ប្រភេទ ពេល​វេលា​នៃ​ការ​ចាក់​ក៏​ខុស​គ្នា ចាក់​រួច​ក៏​មាន​ផល​រំខាន​ផ្សេងៗ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ច្រើន​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន។ នៅ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ Hello គ្រូពេទ្យ​ សូម​លើក​យក​នូវ​ចម្ងល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក និង​កុមារ។ ១. ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​នៅ​ពេល​ណា​ខ្លះ? ផ្អែក​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​ចំនួន ១១ មុខ ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្មេង ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ១៨ ខែ។ វ៉ាក់សាំង​ទាំង​នោះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ​នេះ ម៉ាក់ប៉ា​ក៏​អាច​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេង​ទៀត​ទៅ​តាម​អាយុ និង​លទ្ធភាព​របស់​ខ្លួន។ ចុច​នៅ​ទីនេះ ដើម្បី​ដឹង​ពី​កាល​វិភាគ​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ តា​ម​គោលការណ៍​ថ្នាក់​ជាតិ។ ២. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង​មាន​អី​ខ្លះ? ផល​រំខាន​នៃ​ការ​ចាក់​វ៉ាក់សាំង​អាច​មាន​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ តែ​ករណី​ធ្ងន់ធ្ងរ​មាន​តិច​តួច​បំផុត។ ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។ ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើត​មាន​ណាស់។ ៣. វ៉ាក់សាំង​អាច​ចាក់​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​បាន​អត់? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) […]


ថ្នាំបង្ការ

មូលហេតុក្មេងចាក់វ៉ាក់សាំងរួចទៅជាអាប់សែ និងវិធីថែកន្លែងចាក់កុំឲ្យដំបៅខ្ទុះ

ក្រោយ​ចាក់​វ៉ាក់សាំង​រួច​មាន​ផល​រំខាន​ពី​តិច​ទៅ​ច្រើន ដែល​ផល​រំខាន​នោះ​មាន ឈឺ​នៅ​កន្លែង​ចាក់​ថ្នាំ ហើម ឈឺ ធ្វើ​ឲ្យ​ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន ឯ​ផល​រំខាន​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ហើម​បំពង់​ខ្យល់ ពិបាក​ដង្ហើម ប្រកាច់​ជា​ដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ។ ចំពោះ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​បង្ក​ទៅ​ជា​អាប់សែ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ថា អាប់សែ ជា​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ចាក់​រួច​យក​របស់​មិន​ស្អាត​មក​បិទ​នៅ​មុខ​របួស ឬ​ក៏​ក្មេង​អាលែកហ៊្សី​ទៅ​នឹង​សារធាតុ​ក្នុង​វ៉ាក់​សាំង។ "កាល​ណា​កន្លែង​ចាក់​វ៉ាក់សាំង​ហើម ឱកាស​មេរោគ​វា​បង្ក ព្រោះ​អី​នៅ​នឹង​ស្បែក​យើង​សុទ្ធ​តែ​មេរោគ​ទាំង​អស់ អ៊ីចឹង​ស្បែក​បិទ​ជិត​ចឹង​ការពារ​ខ្លួន​យើង តែ​បើ​របស់​ហ្នឹង​ហើប របស់​ហ្នឹង​ហើម មេរោគ​នៅ​ជិត​ហ្នឹង​មាន​ឱកាស​បង្ក​ទៅ​រលាក មាន​ន័យថា កង្វះ​អនាម័យ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​អាប់សែ"។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំពោះ​វិធី​ថែ​កន្លែង​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ក្លាយ​ជា​ដំបៅ​ខ្ទុះ ឬ​អាប់​សែ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល​បាន​ណែនាំ​នូវ​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ។ ១- កុំ​ឆាប់​បក​បង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោង​ក្រោយ​ចាក់​។ ២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។ ៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។ ៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។ ៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។ ៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។ ៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ […]


ថ្នាំបង្ការ

ក្រៅពីចាក់វ៉ាក់សាំង ម៉ាក់ប៉ាអាចការពារកូនពីផ្ដាសាយបានតាមវិធីនេះ

ជំងឺ​ផ្ដាសាយ ជា​ជំងឺ​ទូទៅ​មួយ​ដែល​យើង​ឈឺ​ហើយ មិន​សូវ​ព្រួយ​បារម្ភ ព្រោះ​វា​កម្រ​បង្ក​ជា​បញ្ហា​ធ្ងន់ តែ​បើ​កើត​ផ្ដាសាយ​លើ​អា​អូន​តូច​ៗ វា​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​មិន​ខាន។ ក្មេងៗ​ក្រោម​អាយុ ​៥ ​ឆ្នាំ ងាយ​ប្រឈម​នឹង​បញ្ហា​ធ្ងន់​បង្ក​ឡើង​ដោយ​ផ្ដាសាយ​ធំ ដូច​ជា រលាក​សួត ខ្សោះ​ជាតិ​ទឹក ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​អាច​ខូច​មុខងារ​ខួរ​ក្បាល​បាន​ដែរ។ នេះ​បើ​តាមមជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​ជំងឺ​ឆ្លង CDC អាមេរិក។ ស្រប​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ ពន្យល់​ថា តាម​ពិត​ទៅ ជំងឺ​ផ្ដាសាយ អាច​កើត​ឡើង​បាន​ដោយ​ច្រើន​កត្តា​ដូច​ជា៖ ទី១. ផ្ដាសាយ​ដោយ​ប្រតិកម្ម ទី២. ផ្ដាសាយ​ដោយ​អាលែកហ្ស៊ីអាកាសធាតុ​ ទី៣. ផ្ដាសាយ​ដោយ​ឆ្លង​ពពួក​វីរុស ឬ​បាក់តេរី ជាដើម។ វេជ្ជបណ្ឌិត​នៃ​គ្លីនិក​កុមារ មុនីឃីត​រូប​នេះ បន្ត​ថា ភាគ​ច្រើន​អា​អូន​ឈឺ​ផ្ដាសាយ​ដោយ​សារ​​តែ​ឆ្លង​វីរុស ហើយ​យើង​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។ ប៉ុន្តែ វ៉ាក់សាំង​នេះ អាច​ការពារ​បាន​តែ​វីរុស​ធំៗ​កាចៗ​ទេ បើ​ផ្ដាសាយ​តិចតួច​ធម្មតា កូន​យើង​នៅ​តែ​អាច​កើត​ដូច​គ្នា ព្រោះ​វីរុស​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​បាន​ទាំង​អស់​ទេ។ ដូច​គ្នា​នេះ ម៉ាក់​ប៉ា​ក៏​អាច​ការពារ​កូនៗ​ពី​ជំងឺ​ផ្ដាសាយ​ជាមួយ​នឹង​វិធី​ការ​ពារ​ដែល​យើង​គួរ​ធ្វើ​ជា​ប្រចាំ​បាន​ដែរ​ដូច​ជា៖ ដាក់​កូន​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ដែល​ឈឺ​ផ្ដាសាយ ខ្ទប់​ច្រមុះ មាត់ ពេល​កណ្ដាស់ ឬ​ក្អក​ជាមួយ​ក្រដាស រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ត្រឹមត្រូវ (កុំ​ភ្លេច​លាង​ដៃ) លាង​ដៃ​ឲ្យ​បាន​ស្អាតៗ​ជានិច្ច លាង​សម្អាត សម្លាប់​មេរោគ​កន្លែង​ដែល​កខ្វក់ ញ៉ាំ​អាហារ​ត្រឹម​ត្រូវ […]


ថ្នាំបង្ការ

ក្មេងអាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំងផ្តាសាយបាន? ចាក់ប៉ុន្មានដង?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! យើង​ដឹង​ហើយ​ថា ក្មេងៗ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ មិន​អាច​ទប់​ទល់​នឹង​ការ​ឆ្លង​មេរោគ​បាន ម្ល៉ោះ​ហើយ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ណាស់ ងាក​ហៀរ​សម្បោរ​ផ្តាសាយៗ។ បើតាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) ក្មេង​កើត​ផ្តាសាយ​ធំ​មាន​គ្រោះ​ថ្នាក់​ជាង​ជំងឺ​ផ្តាសាយ​ធម្មតា ពិសេស​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ៥ឆ្នាំ។ វិធី​ល្អ​បំផុត​ក្នុង​ការពារ​កូន​ជាទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​ធំ គឺត្រូវចាក់​វ៉ាក់សាំង​ការពារ ដែល CDC បាន​ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៦ខែ​ឡើង​ទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់ឆ្នាំ។ ហេតុអី​ចាំបាច់​ត្រូវ​វ៉ាក់​សាំង​ផ្តាសាយ​ធំ​រៀង​រាល់​ឆ្នាំ? ដោយហេតុថា ​មេរោគ ឬ​វីរុស​ផ្តាសាយ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វិវត្ត​ខុសគ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បែប​នេះ​ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ក៏​ត្រូវ​តែ​ផ្លាស់ប្តូរ​ទៅ​តាម​នោះ​ដែរ។ ក្មេង​អាយុ​ចាប់ពី ៦ ខែ ទៅ ៨ឆ្នាំ ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ ចំនួន២ ដូស ហើយ​ក្មេង​អាយុ ៩ឆ្នាំឡើង តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ តែ ១ដូស​ប៉ុណ្ណោះ។ ម៉ាក់ប៉ាត្រូវចាំថា វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។ ចំពោះ​ផល​រំខាន​របស់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ក៏​មិន​សូវ​ខុស​ពី​ វ៉ាក់សាំង​ដទៃ​ទៀត​ដែរ អាច​ឈឺ ឬ​ហើម​កន្លែង​ចាក់ គ្រុន​ក្ដៅ ល្ហិតល្ហៃ ឈឺក្បាល។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ