backup og meta

ក្មេងអាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំងផ្តាសាយបាន? ចាក់ប៉ុន្មានដង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 05, 2020

    ក្មេងអាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំងផ្តាសាយបាន? ចាក់ប៉ុន្មានដង?

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    យើង​ដឹង​ហើយ​ថា ក្មេងៗ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ មិន​អាច​ទប់​ទល់​នឹង​ការ​ឆ្លង​មេរោគ​បាន ម្ល៉ោះ​ហើយ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ណាស់ ងាក​ហៀរ​សម្បោរ​ផ្តាសាយៗ។ បើតាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) ក្មេង​កើត​ផ្តាសាយ​ធំ​មាន​គ្រោះ​ថ្នាក់​ជាង​ជំងឺ​ផ្តាសាយ​ធម្មតា ពិសេស​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ៥ឆ្នាំ។

    វិធី​ល្អ​បំផុត​ក្នុង​ការពារ​កូន​ជាទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​ធំ គឺត្រូវចាក់​វ៉ាក់សាំង​ការពារ ដែល CDC បាន​ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៦ខែ​ឡើង​ទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់ឆ្នាំ។

    ហេតុអី​ចាំបាច់​ត្រូវ​វ៉ាក់​សាំង​ផ្តាសាយ​ធំ​រៀង​រាល់​ឆ្នាំ? ដោយហេតុថា ​មេរោគ ឬ​វីរុស​ផ្តាសាយ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វិវត្ត​ខុសគ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បែប​នេះ​ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ក៏​ត្រូវ​តែ​ផ្លាស់ប្តូរ​ទៅ​តាម​នោះ​ដែរ។

    ក្មេង​អាយុ​ចាប់ពី ៦ ខែ ទៅ ៨ឆ្នាំ ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ ចំនួន២ ដូស ហើយ​ក្មេង​អាយុ ៩ឆ្នាំឡើង តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ តែ ១ដូស​ប៉ុណ្ណោះ។

    ម៉ាក់ប៉ាត្រូវចាំថា វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។ ចំពោះ​ផល​រំខាន​របស់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ក៏​មិន​សូវ​ខុស​ពី​ វ៉ាក់សាំង​ដទៃ​ទៀត​ដែរ អាច​ឈឺ ឬ​ហើម​កន្លែង​ចាក់ គ្រុន​ក្ដៅ ល្ហិតល្ហៃ ឈឺក្បាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម