ម៉េចបានទារកខ្លះកើតមកផ្អៀងមុខមួយចំហៀង? ដោះស្រាយបែបណា?
ទារកខ្លះ អាចកើតមកជួបបញ្ហាផ្អៀងមុខមួយចំហៀង ដែលជាញឹកញយ ពុំមានអារម្មណ៍ឈឺចាប់ឡើយ ហើយបញ្ហានេះ ច្រើនតែប្រសើរឡើងនៅពេលដែលអាអូនបានធ្វើលំហាត់ប្រាណពត់ពែនខ្លួន ឬមានការកែប្រែឥរិយាបថសាមញ្ញាមួយចំនួន។ ម៉េចបានទារកខ្លះប្រឈមនឹងបញ្ហាផ្អៀងមុខមួយចំហៀង? ករណីខាងលើ ក្រុមគ្រូពេទ្យក៏មិនទាន់ដឹងច្បាស់ពីមូលហេតុបង្កដែរ។ ប៉ុន្តែ អ្នកជំនាញជឿថា បញ្ហានេះកើតឡើងនៅពេលដែលទារកត្រូវស្ថិតក្នុងឥរិយាបថចង្អៀតនៅក្នុងស្បូនម្តាយ ឬស្ថិតក្នុងទីតាំងមិនប្រក្រតី ដូចជាកើតបញ្ច្រាសជើងជាដើម ដែលអាចដាក់សម្ពាធដល់សាច់ដុំ Sternocleidomastoid របស់ទារក ជាហេតុនាំឱ្យកូនមានការពិបាកក្នុងការបង្វែរក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា និងរោគសញ្ញានៃបញ្ហាផ្អៀងមុខមួយចំហៀង ជាទូទៅ ទារកអាចធ្វើចលនាជាច្រើនដូចទៅនឹងទារកផ្សេងទៀតដែរ លើកលែងតែសកម្មភាពពាក់ព័ន្ធនឹងការបង្វែរក។ នៅអាយុពី២ ដល់៤សប្តាហ៍ ទារកដែលមានបញ្ហាផ្អៀងមុខមួយចំហៀងអាច៖ ផ្អៀងក្បាលក្នុងទិសដៅតែមួយ មិនអាចបង្វែរក្បាលទៅតាមទិសដៅរបស់ប៉ាម៉ាក់បាន នៅពេលបំបៅដោយទឹកដោះម្តាយ ទារកចង់បៅតែដោះម្ខាង ពិបាកក្នុងការងាកកទៅរកប៉ាម៉ាក់។ ទារកមួយចំនួន ដែលមានបញ្ហាផ្អៀងមុខមួយចំហៀង អាចមានក្បាលសំប៉ែត ហើយក ចង្ការ និងមុខអាអូនក៏មិនស្មើគ្នាផងដែរ។ ក្នុងករណីខ្លះទៀត កូនអាចមានដុំពកតូចមួយនៅក ហើយស្ថានភាពទាំងនេះ អាចនឹងប្រសើរឡើងនៅពេលដែលបញ្ហាផ្អៀងមុខមួយចំហៀងបានធូរស្រាល។ [embed-health-tool-child-growth-chart] ដោះស្រាយបែបណា? នៅពេលដែលបេប៊ីជួបបញ្ហានេះ ក្រុមគ្រូពេទ្យអាចបង្រៀនប៉ាម៉ាក់ឱ្យចេះធ្វើលំហាត់ប្រាណតម្រង់ក ឱ្យកូននៅផ្ទះ ដែលអាចជួយបន្ធូរសាច់ដុំ SCM ដើម្បីឱ្យករបស់ទារកអាចវិលត្រឡប់មកត្រង់ឡើងវិញ។ ចំណុចសំខាន់ សញ្ញា និងរោគសញ្ញានៃបញ្ហាផ្អៀងមុខមួយចំហៀង ជាទូទៅ ទារកអាចធ្វើចលនាជាច្រើនដូចទៅនឹងទារកផ្សេងទៀតដែរ លើកលែងតែសកម្មភាពពាក់ព័ន្ធនឹងការបង្វែរក។ នៅអាយុពី២ ដល់៤សប្តាហ៍ ទារកដែលមានបញ្ហាផ្អៀងមុខមួយចំហៀងអាច៖ ផ្អៀងក្បាលក្នុងទិសដៅតែមួយ មិនអាចបង្វែរក្បាលទៅតាមទិសដៅរបស់ប៉ាម៉ាក់បាន […]