brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ម៉េចបានទារកខ្លះកើតមកផ្អៀងមុខមួយចំហៀង? ដោះស្រាយបែបណា?

ទារក​ខ្លះ​ អាច​កើត​មក​ជួប​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង ដែល​ជា​ញឹកញយ ពុំ​មាន​អារម្មណ៍​ឈឺចាប់​ឡើយ ហើយ​បញ្ហា​នេះ ច្រើន​តែ​ប្រសើរ​ឡើង​នៅ​ពេល​ដែល​​​អា​អូន​​បាន​ធ្វើ​លំហាត់​ប្រាណ​ពត់ពែន​​ខ្លួន ឬ​មាន​ការ​កែប្រែ​ឥរិយាបថ​សាមញ្ញា​មួយ​ចំនួន​។

ម៉េចបានទារកខ្លះកើតមកផ្អៀងមុខមួយចំហៀង? ដោះស្រាយបែបណា?

ម៉េច​បាន​ទារក​ខ្លះ​ប្រឈម​នឹង​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង​?

ករណី​ខាង​លើ​ ក្រុម​គ្រូពេទ្យ​ក៏​មិន​ទាន់​​​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ដែរ។ ប៉ុន្តែ អ្នក​ជំនាញ​ជឿ​ថា បញ្ហា​នេះ​កើត​ឡើង​​នៅ​ពេល​ដែល​ទារក​ត្រូវ​ស្ថិត​ក្នុង​ឥរិយាបថ​ចង្អៀត​នៅ​ក្នុង​ស្បូន​ម្តាយ​ ឬ​ស្ថិត​ក្នុង​ទីតាំង​មិន​ប្រក្រតី ដូចជា​កើត​បញ្ច្រាស​ជើង​ជា​ដើម ដែល​អាច​ដាក់​សម្ពាធ​ដល់​សាច់ដុំ​ Sternocleidomastoid របស់​ទារក ជា​ហេតុ​នាំ​ឱ្យ​កូន​មាន​ការ​ពិបាក​ក្នុង​ការ​បង្វែរ​ក។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

សញ្ញា និង​រោគសញ្ញា​នៃ​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង

ជា​ទូទៅ ទារក​អាច​ធ្វើ​ចលនា​ជា​ច្រើន​ដូច​ទៅ​នឹង​ទារក​ផ្សេង​ទៀត​ដែរ លើកលែង​តែ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​បង្វែរ​ក។ នៅ​អាយុ​ពី​២ ដល់​៤​សប្តាហ៍ ទារក​ដែល​មាន​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង​អាច៖

  • ផ្អៀង​ក្បាល​ក្នុង​ទិសដៅ​តែ​មួយ​
  • មិន​អាច​បង្វែរ​ក្បាល​ទៅ​តាម​ទិសដៅ​របស់​ប៉ា​ម៉ាក់​បាន
  • នៅ​ពេល​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ​​ ទារក​ចង់​បៅ​តែ​ដោះម្ខាង
  • ពិបាក​ក្នុង​ការ​ងាក​ក​ទៅ​រក​ប៉ា​ម៉ាក់។

ទារក​មួយ​ចំនួន ដែល​មាន​​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង អាច​​មាន​ក្បាល​សំប៉ែត ហើយ​ក ចង្ការ និង​មុខ​​អា​អូន​ក៏​​មិន​ស្មើ​គ្នា​ផង​ដែរ។ ក្នុង​ករណី​ខ្លះ​ទៀត កូន​អាច​មាន​ដុំ​ពក​តូច​មួយ​នៅ​ក ហើយ​ស្ថានភាព​ទាំង​នេះ អាច​នឹង​ប្រសើរ​ឡើង​នៅ​ពេល​ដែល​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង​បាន​ធូរ​ស្រាល។

ទារកផ្អៀងក្បាល

ដោះស្រាយ​បែប​ណា?

នៅ​ពេល​ដែល​បេប៊ី​ជួប​បញ្ហា​នេះ ក្រុម​គ្រូពេទ្យ​អាច​បង្រៀន​ប៉ា​ម៉ាក់​ឱ្យ​ចេះ​ធ្វើ​លំហាត់​ប្រាណ​តម្រង់​ក ឱ្យ​កូន​នៅផ្ទះ ដែល​អាច​ជួយ​បន្ធូរ​សាច់​ដុំ​ SCM ដើម្បី​ឱ្យ​ក​របស់​ទារក​អាចវិល​​ត្រឡប់​មក​ត្រង់​ឡើង​វិញ។

ចំណុចសំខាន់

សញ្ញា និង​រោគសញ្ញា​នៃ​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង


ជា​ទូទៅ ទារក​អាច​ធ្វើ​ចលនា​ជា​ច្រើន​ដូច​ទៅ​នឹង​ទារក​ផ្សេង​ទៀត​ដែរ លើកលែង​តែ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​បង្វែរ​ក។ នៅ​អាយុ​ពី​២ ដល់​៤​សប្តាហ៍ ទារក​ដែល​មាន​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង​អាច៖
  • ផ្អៀង​ក្បាល​ក្នុង​ទិសដៅ​តែ​មួយ​
  • មិន​អាច​បង្វែរ​ក្បាល​ទៅ​តាម​ទិសដៅ​របស់​ប៉ា​ម៉ាក់​បាន
  • នៅ​ពេល​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ​​ ទារក​ចង់​បៅ​តែ​ដោះម្ខាង
  • ពិបាក​ក្នុង​ការ​ងាក​ក​ទៅ​រក​ប៉ា​ម៉ាក់។
ទារក​មួយ​ចំនួន ដែល​មាន​​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង អាច​​មាន​ក្បាល​សំប៉ែត ហើយ​ក ចង្ការ និង​មុខ​​អា​អូន​ក៏​​មិន​ស្មើ​គ្នា​ផង​ដែរ។ ក្នុង​ករណី​ខ្លះ​ទៀត កូន​អាច​មាន​ដុំ​ពក​តូច​មួយ​នៅ​ក ហើយ​ស្ថានភាព​ទាំង​នេះ អាច​នឹង​ប្រសើរ​ឡើង​នៅ​ពេល​ដែល​បញ្ហា​ផ្អៀង​មុខ​មួយ​ចំហៀង​បាន​ធូរ​ស្រាល៕

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 25/03/2025