backup og meta

ធ្វើម៉េចដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 11

    ធ្វើម៉េចដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?

    ចេះតែឃើញកូនកណ្តាស់ និងហៀរសម្បោរ ម៉ាក់ប៉ាកុំចេះតែស្មានថាកូនផ្តាយសាយ ព្រោះពេលខ្លះអាការៈទាំងនេះក៏អាចបណ្តាលមកពីកូន​អាលែកហ្ស៊ីច្រមុះដែរ។ តើអាលែកហ្ស៊ីច្រមុះ និងផ្តាសាយខុសគ្នាដូចម្តេច?

    ជំងឺផ្តាសាយគឺជាការបង្ករោគនៅលើផ្លូវដង្ហើមផ្នែកខាងលើ (ប្រហោងឆ្អឹងជុំវិញច្រមុះ ច្រមុះ និងបំពង់ក) ដោយពពួកវីរុស ហើយកុមារអាចឆ្លងជំងឺផ្តាសាយដោយ៖

  • ការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺផ្តាសាយ
  • ការប៉ះវត្ថុដែលអ្នកជំងឺផ្តាសាយបានប៉ះ ឬប្រើប្រាស់
  • ការស្រូបយកវីរុសពីអ្នកជំងឺផ្តាសាយតាមរយៈដំណក់ទឹកដែលជំងឺបានក្អក ឬកណ្តាសទៅក្នុងខ្យល់
  • ចំណែកអាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម ដែលបណ្តាលឱ្យច្រមុះកុមាររលាក និងហើម ព្រមទាំងបង្កឱ្យកុមារ​មានអាការៈ និងរោគសញ្ញាស្រដៀងជំងឺផ្តាសាយ។

    ថ្វីត្បិតតែអាលែកហ្ស៉ីច្រមុះ និងផ្តាសាយមានអាការៈស្រដៀងគ្នាច្រើន តែម៉ាក់ប៉ាអាច បែងចែកថាកូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយដោយ៖

    ក. អាការៈ និងរោគសញ្ញាអាលែកហ្ស៊ីច្រមុះ

    • តឹងច្រមុះ ឬហៀរសម្បោរ
    • កណ្តាស់
    • ឈឺក
    • រមាស់ ឬក្រហមភ្នែក
    • សម្បោររាវ និងថ្លា
    • អស់កម្លាំង (ម្តងម្កាល)
    • ក្អក (ម្តងម្កាល)
    • ស្អកក (ម្តងម្កាល)
    • ឈឺក្បាល (ម្តងម្កាល)

    អាលែកហ្ស៊ីច្រមុះ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ខ. អាការៈ និងរោគសញ្ញាផ្តាសាយ

    • តឹងច្រមុះ ឬហៀរសម្បោរ
    • កណ្តាស់
    • ឈឺក
    • សម្បោររាងខាប់ និងអាចប្រែពណ៌
    • ក្តៅខ្លួន
    • អស់កម្លាំង
    • ឈឺខ្លួន
    • ក្អក
    • ស្អកក
    • ឈឺក្បាល

    ជាទូទៅ កូនអាចឆ្លងជំងឺផ្តាសាយរយៈពី ៣-១៤ថ្ងៃ។ ពេលកូនផ្តាសាយ ម៉ាក់ប៉ាអាចថែទាំ ដោយឱ្យកូន៖

    • សម្រាក និងញុំាទឹកឱ្យបានច្រើន
    • ញុំាថ្នាំបញ្ចុះកម្តៅបើកូនក្តៅខ្លួន
    • ឆ្ពុងច្រមុះឱ្យកូន
    • លាងច្រមុះឱ្យកូនដោយប្រើសារ៉ូមប្រៃ
    • បើកូនមានអាយុលើសពី ៦ខែអាចឱ្យកូនញុំាថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យ

    តែបើកូនអាលែកហ្ស៉ីច្រមុះ ម៉ាក់ប៉ាអាចថែទាំកូនដោយ៖

    • ប្រើសេរ៉ូមប្រៃលាងច្រមុះឱ្យកូន
    • ឱ្យកូនញុំាថ្នាំអាលែកហ្ស៊ីតាមវេជ្ជបញ្ជាគ្រូពេទ្យ
    • ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    • ជំងឺផ្តាសាយគឺជាការបង្ករោគនៅលើផ្លូវដង្ហើមផ្នែកខាងលើដោយពពួកវីរុស។
    • ផ្ទុយមកវិញ អាលែកហ្ស៊ីច្រមុះគឺជាការរលាក និងហើមច្រមុះដោយសារ​កុមារ​ស្រូបចូល នូវសារធាតុដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត ឬសង្កើចជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 11

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម