គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

health-tool-icon
28

វដ្ដរដូវ

(ថ្ងៃ)

7

សំណួរដែលសួរញឹកញាប់

អ្វីជា​ថ្ងៃ​មេជីវិតញីទុំធ្លាក់?

ការទុំធ្លាក់មេជីវិតញី ជា​រដ្ដរដូវ​ស្ត្រី​ពេល​ដែលមេជីវិតញីទុំជ្រុះពីអូវុលទៅកាន់ស្បូន ដើម្បីរង់ចាំមេជីវិតឈ្មោលមកបង្កកំណើត។ ប៉ុន្តែ​ប្រសិន​បើ​មិនមានមេជីវិតឈ្មោលសម្រាប់បង្កកំណើតទេ នោះ​មេជីវិតញីនឹង​ស្លាប់ហើយ​បញ្ចេញ​មក​ក្រៅ​តាមរយៈ​ឈាមរដូវរបស់ស្ត្រី។

រង្វាស់សុខភាព​ថ្ងៃ​មេជីវិតញីទុំធ្លាក់ អាច​ជួយឲ្យ​ខ្ញុំ​ពពោះទេ?

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ អាច​ប៉ាន់ស្មាន​ពី​រយៈពេល​បង្កកំណើត។ ការ​ដែល​ដឹង​ពី​ថ្ងៃ​មេជីវិតញីទុំធ្លាក់ ជា​ការ​បង្កើន​ឱកាស​បង្កកំណើត ប៉ុន្តែ​មិន​ធានា​ជោគជ័យ ១០០%ទេ។

ព្យាយាមយកកូន

ការ​មាន​ផ្ទៃពោះ​កើត​ឡើង​បាន​នៅ​ពេល​មេជីវិត​ឈ្មោល​ចូល​តាម​ទ្វារមាស ធ្វើដំណើរ​តាម​មាត់ស្បូន​ទៅ​កាន់​បំពង់​ដៃស្បូន ហើយ​ក៏​បាន​បង្ក​កំណើត​ជាមួយ​នឹង​ស៊ុត​ញី។ វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ដឹង​ពី​ពេល​វេលា​មេជីវិត​ញី​ទុំធ្លាក់ ដើម្បី​រួមភេទ​ទៅ​អាច​មាន​ផ្ទៃពោះ​បាន​។ នេះ​គឺ​ជា​ពេល​ដែល​ស៊ុត​ញី​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​បង្ក​កំណើត និង​ពេល​ដែល​ស្រីៗ​យើង​ស្ថិត​ក្នុង​វ័យ​បង្ក​កំណើត​ខ្ពស់។

បើ​ស្រីៗ​យើង​ស្ថិត​នៅ​វ័យ​ក្រោម​៤០​ឆ្នាំ និង​បាន​រួមភេទ​ទៀង​ទាត់​មិន​បាន​ការពារ ឱកាស​មាន​ផ្ទៃ​ពោះ​មាន​ពី៨​ទៅ​១០​ក្នុង​មួយ​ឆ្នាំ​។

តើការគណនាមេជីវិតញីទុំធ្លាក់ ជា​ទម្រង់នៃការពន្យារកំណើតឬទេ?

អត់ទេ! ពួកយើង​មិន​លើកទឹកចិត្តឬណែនាំ​ឲ្យ​ប្រើ​រង្វាស់សុខភាពមួយនេះដើម្បី​ជា​មធ្យោបាយពន្យារកំណើតទេ ព្រោះផែនការ​គ្រួសារ(ផែនការយកកូន)​គឺ​អាច​មើល​ប្រតិទិន ឬ​រាប់​ថ្ងៃ​នៃ​រដូវ ប៉ុន្តែ​វា​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​តិចតួច ឬ​ត្រឹមតែ ៧៦% ប៉ុណ្ណោះ​ក្នុង​ការ​ពន្យារកំណើត។ ចំពោះ​ការ​ប្រើប្រាស់​ប្រតិទិន ហើយ​រាប់​ថ្ងៃជា​ការ​ប៉ាន់ស្មានប៉ុណ្ណោះ​​ក្នុង​ការ​បង្ក​កំណើតនិង​ថ្ងៃ​មេជីវិត​ញីទុំធ្លាក់ ហើយ​អាច​បង្ក​កំណើត​បាន។

តើមេជីវិតញីអាចរស់នៅបានយូរប៉ុណ្ណា ហើយ​រយៈពេល​បង្កកំណើត​ប៉ុន្មានម៉ោង?

វដ្ដរដូវរបស់ស្ត្រីពីម្នាក់ទៅម្នាក់អត់ដូចគ្នាទេ ដូច្នេះរយៈពេលនៃការបង្កកំណើតបានក៏ខុសគ្នាដែរ។ ស្ត្រីអាចបង្កកំណើតបានប្រមាណ៦ ថ្ងៃប៉ុន្តែការបញ្ចេញពងអូវុលកើតឡើងតែម្តងហើយមានរយៈពេលពី ១២ ទៅ ៤៨ ម៉ោងប៉ុណ្ណោះ។ ភាគច្រើន​ថ្ងៃ​ដែលអាចបង្កកំណើតបានគឺនៅថ្ងៃទី៣ (រាប់​ទាំង​ថ្ងៃ​ពងអូវុលធ្លាក់)។

តើការគណនាមេជីវិតញីទុំធ្លាក់ អាចជាវិធីជួយឲ្យកំណត់ភេទកូនប្រុស ឬស្រីបានទេ?

សរុបជារួម គឺពួកយើងមិនលើកទឹកចិត្តឲ្យកំណត់ភេទកូនតាមរយៈ​ការ​គណនា​នេះទេ។ មានការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា ការ​កំណត់ភេទរបស់កូនវាពាក់ព័ន្ធនឹងកត្តាច្រើនយ៉ាង ដោយក្នុងនោះវាក៏ពាក់ព័ន្ធនឹងពេលវេលានៃការពពោះដែរ ហើយ​ក៏​មិន​មាន​ទិន្នន័យ​វេជ្ជសាស្ត្រឬវិទ្យាសាស្ត្រណាមួយ អះអាវជុំវិញបញ្ហានេះដែរ។

ចុះបើរដូវមិនទៀងធ្វើម៉េចដឹងថាមេជីវិតញីទុំទៅ?

រដូវមិនទៀងអាចជាបញ្ហាចម្បងមួយក្នុងការកំណត់ថា អូវុលយើងទុំរួចរាល់សម្រាប់ការបង្កកំណើតជាក់លាក់ពេលណាណាស់។ អាចមានវិធីច្រើន​ក្នុង​ការ​អង្កេតនិងតាមដានពីពេលវេលានៃការបញ្ចេញអូវុល។ វិធីមួយក្នុងចំណោមនោះអាច​ប្រើប្រាស់​តារាងសីតុណ្ហភាពរាងកាយ​(BBT) ដើម្បី​តាមដាន។

តាមដានវដ្ដរដូវ

ការ​មិន​ដឹង​អ្វី​សោះ​ពីវដ្ដរដូវ​របស់​យើង​ ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​ពេល​ទៅ​ជួប​គ្រូពេទ្យ (ឬ​ដូច​ជា​ពេល​ណា​យើង​​ត្រូវ​ការ​តំប៉ុង​អ៊ី​ចឹង)។ ការ​ប្រែ​ប្រួល​វដ្ដរដូវ ឬ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង ដូចជា​មាន​ឈាម​រដូវ​ច្រើន ឬ​មិន​ទៀង ឬ​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ សុទ្ធ​តែ​អាច​ទទួល​ការ​វាយ​តម្លៃ​ពី​គ្រូពេទ្យ​បាន។

ប្រ​សិន​ជា​មាន​ការ​ប្រែ​ប្រួល​ភ្លាមៗ​នៃ​វដ្ដ​រដូវ ឬ​រដូវមក​យឺត យើង​នឹង​មិន​អាច​ដឹង​បាន​ភ្លាមៗ​ទេ បើ​មិន​មាន​ទម្លាប់​​តាម​ដាន​វដ្ដ​រដូវ​។

ចៀសវាងការមានផ្ទៃពោះ

វិធី​ពន្យា​រកំណើត​ដោយ​ការ​តាម​ដាន​វដ្ដរដូវ ឬមើល​តាម​ប្រក្រតិទិនវដ្ដ​រដូវ​ ជាវិធី​មួយ​​ជួយ​កំណត់​ថ្ងៃ​ដែល​អាច​រួម​ភេទ​បាន​ដោយ​មិន​បាច់​ការពារ ហើយ​មិន​បារម្ភ​ថា​អាច​មាន​ផ្ទៃពោះ។ វិធីធី​សាស្ត្រ​នេះ​អាច​ទុក​ចិត្ត​បាន គឺ​យើង​ត្រូវ​ប្រើ​ពេល​ច្រើន​ខែ​ដើម្បី​តាម​ដាន​​កត់ត្រា​វដ្ដ​រដូវ​នៃ​ខែ​នីមួយ​ដើម្បី​ដឹង​ពី​ពេល​ធ្លាក់​មេជីវិត​ញី​។

វិធី​ពន្យា​កំណើត​តាម​ប្រក្រតិទិន​នេះ អាច​ការពារ​ការ​មាន​ផ្ទៃពោះ​បាន ដោយ​យើងត្រូវ​ដឹង​ពេលវេលា​ថ្ងៃ​ធ្លាក់​មេជីវិតញី​ និង​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​ចៀស​វាង​ការ​រួម​ភេទ​ដោយ​មិន​ការពារ​។

ប្រភព

Su, H. et al. (2017). Detection of ovulation, a review of currently available methods, Bioengineering and Translational Medicine. Retrieved 8 June 2021 from https://aiche.onlinelibrary.wiley.com/doi/full/10.1002/btm2.10058

Boyle J., and Teede, H. (2014). Irregular menstrual cycles in a young woman, CMAJ. Retrieved 8 June 2021 from https://www.cmaj.ca/content/186/11/850

Stirnemann, J. et al. (2013). Day-specific probabilities of conception in fertile cycles resulting in spontaneous pregnancies, Human Reproduction. Retrieved 8 June 2021 from https://doi.org/10.1093/humrep/des449

What is the rhythm method? Cleveland Clinic. Retrieved 8 June 2021 from https://my.clevelandclinic.org/health/treatments/17900-rhythm-method#:~:text=The%20rhythm%20method%20is%20a,percent%20effective%20at%20preventing%20pregnancy.

Wilcox, A., Baird, D., and Dunson, D. (2001). The timing of the “fertile window” in the menstrual cycle: day-specific estimates from a prospective study. BMJ. Retrieved 8 June 2021 from https://www.ncbi.nlm.nih.gov/pmc/articles/PMC27529/

National Health Services UK. Irregular periods. Retrieved 8 June 2021 from https://www.nhs.uk/conditions/irregular-periods/

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ