ការមករដូវចុងក្រោយ
ប្រើវិធីគណនានេះ គឺដើម្បីរកថ្ងៃសម្រាលកូន។ វិធីនេះអាចប៉ាន់ស្មានថ្ងៃសម្រាលបាន តែមិនធានាថាត្រឹមត្រូវទាំងស្រុងទេ។ ស្រ្តីភាគច្រើន មិនទាំងអស់ទេ អាចឆ្លងទន្លេមុន ឬក្រោយមួយសប្ដាហ៍ នៃពេលវេលាប៉ាន់ស្មាននេះ។
រយៈពេលវដ្ដរដូវ
ព័ត៌មាន
ការមករដូវចុងក្រោយ
ស្ត្រីពពោះភាគច្រើនពពោះប្រមាណ ៤០សប្ដាហ៍ (ឬ ៣៨ សប្ដាហ៍ចាប់ពីបង្កកំណើត) ទើបឆ្លងទន្លេ។ ដូច្នេះរបៀបប៉ាន់ស្មានថ្ងៃសម្រាលល្អបំផុតគឺ រាប់ខ្លួនឯងឲ្យគ្រប់ ៤០សប្ដាហ៍ ឬ ២៨០ថ្ងៃ ចាប់ពីថ្ងៃបាត់រដូវចុងក្រោយ។ វិធីម្យ៉ាងទៀតគឺ យកថ្ងៃបាត់រដូវចុងក្រោយ បូកថែម ៧ថ្ងៃ ហើយដក ៣ខែចេញ។ មានន័យថា ប្រសិនបើរដូវចុងក្រោយរបស់អ្នកចាប់ផ្ដើមថ្ងៃ ១១ មេសា ២០២០ ហើយតម្រូវឲ្យដក ៣ខែចេញពី ត្រូវនឹងថ្ងៃ ១១ មករា ២០២០ បន្ទាប់មកបូកថែម ៧ថ្ងៃ។ ដូច្នេះ ថ្ងៃសម្រាលកូនរបស់អ្នកគឺ ថ្ងៃទី ១៨ មករា ២០២១. នេះជាវិធីដែលគ្រូពេទ្យប៉ាន់ស្មានថ្ងៃសម្រាល។ ប៉ុន្តែត្រូវចាំថា តាមជាក់ស្ដែងការឆ្លងទន្លេ អាចមុន ឬក្រោយ ១សប្ដាហ៍។
ថ្ងៃបង្កកំណើត
ការគណនាអាយុគភ៌ ដោយគិតតាមពេលវេលាបានរួមភេទ គឺអាចធ្វើទៅបានគ្រប់គូភរិយាស្វាមីទាំងអស់ ដែលបានចាំច្បាស់ពីថ្ងៃបានរួមភេទ ហើយភាគីខាងស្រីមានវដ្ដរដូវទៀងទាត់ និងអាចកំណត់ថ្ងៃធ្លាក់មេជីវិតបាន។ ហេតុផលចំពោះរឿងនេះ គឺថាបន្ទាប់ពីធ្លាក់មេជីវិតទុំ ស៊ុតញីអាចរស់បានត្រឹមតែមួយថ្ងៃ ខណៈមេជីវិតឈ្មោលអាចរស់នៅក្នុងរាងកាយមនុស្សស្រីយើងរហូតដល់ប្រាំថ្ងៃ។ មេជីវិតឈ្មោលអាចបង្កកំណើតទៅបាន តែក្នុងពេលដែលមានមេជីវិតញីទុំធ្លាក់ប៉ុណ្ណោះ។ បើតាមការគណនា ថ្ងៃទីមួយនៃការមានផ្ទៃពោះនឹងចាប់រាប់ពីថ្ងៃបានរួមភេទ ហើយត្រូវបូកបន្ថែមចំនួន៣៦សប្ដាហ៍ ឬ២៦៦ថ្ងៃ (សន្មតថាមានមេជីវិតញីធ្លាក់)។
ការបង្កកំណើតក្នុងកែវ(IVF)
ការគណនាសប្ដាហ៍នៃការពពោះ និងថ្ងៃសម្រាលដោយការចាក់ស្ពែមសិប្បនិម្មិតមានភាពងាយស្រួលច្រើនជាងការគណនាការពពោះធម្មតា។ ការណ៍នេះ ក៏ព្រោះថាយើងបានដឹងពីពេលវេលាផ្សាំអំប្រីយ៉ុងច្បាស់លាស់ ឬការទុំធ្លាក់មេជីវិតញី។ នៅពេល ស្រ្តីយើងក្លាយជាផ្នែកមួយនៃម្ដាយមានកូនលូតលាស់ក្នុងកែវ (IVF)ហើយ រយៈពេលនៃការសម្រាលអាចគណនាដោយបូកបន្ថែម៣៨សប្ដាហ៍ (២៦៦ថ្ងៃ) គិតចាប់ពីស៊ុតបង្កកំណើត។ វិធីមួយទៀត អាចគណនាដោយបូកបន្ថែម៣៨សប្ដាហ៍ តែដកចំនួននថ្ងៃដែលអំប្រីយ៉ុងចាប់កំណើត។ ឧទាហរណ៍ថាការដាក់អំប្រីយ៉ុងមានពេលបីថ្ងៃ យើងត្រូវដកបីថ្ងៃចេញ និងបើរយៈពេលដាក់អំប្រីយ៉ុងចូលមានប្រាំថ្ងៃ យើងត្រូវដកប្រាំថ្ងៃចេញ។