ប្រាកដហើយថា អ្នកចង់ចាកចេញ?
រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ តុលា 12, 2021
ម៉េចបានស្ត្រីឡើងទម្ងន់ពេលពពោះ?
រាងកាយរបស់ស្ត្រីចាប់ផ្ដើមប្រែប្រួល បូករួមទាំងទម្ងន់ក៏ចាប់ផ្ដើមកើនឡើងដែរ ព្រោះម៉ាក់ៗកំពុងមានជីវិតម្នាក់ទៀតក្នុងផ្ទៃ។ ដូច្នេះត្រូវច្បាស់ថា ម៉ាក់ត្រូវញ៉ាំអាហារបានគ្រប់គ្រាន់ បូករួមទាំងជីវជាតិពីអាហារូបត្ថម្ភចាំបាច់នានា សម្រាប់ការលូតលាស់របស់កូន។ ទម្ងន់របស់ស្ត្រីមានផ្ទៃពោះ មិនមានខ្នាតជាក់លាក់ទេ ប៉ុន្តែវាអាស្រ័យទៅលើទម្ងន់របស់ម៉ាក់ផ្ទាល់ មុនចាប់ផ្ដើមមានផ្ទៃពោះ។ ដោយឡែក ករណីស្ត្រីមានមាឌតូចល្អិត ឬស្គមមិនគ្រប់គីឡូមុនពពោះ គួរតែចាំបាច់ឡើងគីឡូច្រើនជាងអ្នកមានរាងកាយធម្មតា ឬអ្នកដែលមានគីឡូលើស។ ដើម្បីសុវត្ថិភាព ការលូតលាស់របស់គភ៌ដោយស្ដង់ដារត្រឹមត្រូវតាមក្បួនខ្នាតមិនបង្កហានិភ័យ ដល់ម្ដាយនិងកូន សូមបន្តតាមដានគីឡូដែលម៉ាក់ឡើងជាប្រចាំ។
ប្រែប្រួលផ្នែកខាងក្នុងរាងកាយម៉ាក់អំឡុងពេលពពោះ
ក្រៅពីការឡើងគីឡូរបស់ម៉ាក់ មានចំណុចមួយចំនួនទៀតដែលកើតឡើងចំពោះម៉ាក់ៗ ជាពិសេសផ្នែកខាងក្នុងដូចជា៖
ធម្មតារាងកាយម៉ាក់ធ្វើការនិងបញ្ចេញថាមពលច្រើនដើម្បីសុវត្ថិភាពរបស់គភ៌ និងបំពេញរាល់ការវិវត្តន៍នានាក្នុងស្បូនម៉ាក់។
ចុះការឡើងទម្ងន់ល្អ ឬមិនល្អកំណត់យ៉ាងម៉េច?
ការឡើងគីឡូ ឬទម្ងន់ត្រឹមត្រូវក្រោមការណែនាំគឺអាស្រ័យទៅតាមលទ្ធផលកម្រិត BMI របស់ម៉ាក់ផ្ទាល់ ដោយបែងចែកជា ៣កម្រិតផ្សេងគ្នា៖