សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក សម្រាលកូន

ថ្ងៃសម្រាល

ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺ​ផង​ ព្រោះជិតបានឃើញមុខ​កូន និងជិតឆ្លងផុតដំណាក់​កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេល​ឈឺ​ពោះ​សម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ? ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិន​បើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់​ឈឺពោះសម្រាលហើយ៖ មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់ ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម ធ្លាក់ទឹករម្អិល​មានលាយឈាម ជ្រាប ឬបែកទឹកភ្លោះ ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាង​រឿងមួយ​ចំនួន​ដូចជា៖ ១. កុំខ្ជះខ្ជាយកម្លាំង ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំា​ឱ្យ​ឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។ ជាទូទៅ​រយៈពេល​​នៃ​ការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមាន​រយៈពេល ១២ ទៅ ១៨ម៉ោង និងមាន​រយៈ​ពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។ ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះ​ម៉ាក់ៗ​គួរ​ញុំាអាហារងាយរំលាយដូចជា​ សាច់សុទ្ធ ស៊ុត បន្លែ […]


ត្រៀមសម្រាល

ទាំងនេះជាអត្ថប្រយោជន៍សម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរដឹង

ពេលជិតសម្រាលគឺជាពេលដែលប៉ាម៉ាក់ត្រូវសម្រេចចិត្តថា ត្រូវសម្រាលតាមធម្មជាតិ ឬដោយ វះកាត់ ដើម្បីចៀសវាងការឈឺចាប់ គ្រោះថ្នាក់ ឬដើម្បីជ្រើសរើសថ្ងៃល្អ។ ប្រសិនបើម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃគ្មានបញ្ហាសុខភាពទេ ការសម្រាលតាមធម្មជាតិផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។ ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបាន បើម៉ាក់ៗ និងកូនក្នុងផ្ទៃមិនមាន​បញ្ហាដូចជា៖ ទារកថ្លោសពេក ទងសុក​រុំកទារក សុកពាំងមាត់ស្បូន ទារក​មិនបង្វិលក្បាល ទារកនៅទទឹងពោះ ម៉ាក់ៗលើសសម្ពាធឈាម អាងត្រកៀក​ម៉ាក់ៗតូចពេក ការសម្រាលតាមធម្មជាតិផ្តល់ប្រយោជន៍ដូចជា៖ ១. សម្រាប់ម៉ាក់ៗ · មិនមានហានិភ័យពីការសម្រាលដោយវះកាត់ដូចជា ឆ្លងមេរោគនៅកន្លែង​វះកាត់ បាត់បង់​ឈាម​ច្រើន ប្រតិកម្មនឹងថ្នាំសណ្តំជាដើម · ម៉ាក់ៗឆាប់មានទឹកដោះ ព្រោះបន្ទាប់ពីសម្រាលរួច ម៉ាក់ៗអាចឱ្យទារក​បៅភ្លាម ហើយការបំបៅក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងបន្ទាប់ពីសម្រាល​​​​នឹងជួយជំរុញ​ដល់​ការ​ផលិត​ទឹកដោះ​របស់ម៉ាក់ៗ ​ · ត្រូវកាស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី ព្រោះជាសះស្បើយលឿន · អត្រាជោគជ័យនៃការបំបៅដោះខ្ពស់ ព្រោះការប៉ះស្បែកនឹងស្បែករវាងម៉ាក់ៗ និងទារកក្នុងអំឡុងពេលសម្រាលបង្កើនភាពស្និទ្ធិស្នាលវាងទារក និងម៉ាក់ៗ · ម៉ាក់ដែលសម្រាលដោយធម្មជាតិជាសះស្បើយលឿនជាងម៉ាក់ៗដែលសម្រាលដោយវះកាត់ ដូច្នេះម៉ាក់អាចថែទាំខ្លួនឯង និងទារកបានច្រើន · មិន​មាន​ស្លាកស្នាម ឬ​ត្រូវ​ការ​ថែទាំ​ថ្នេរក្រោយសម្រាល · មិនមានការឈឺចាប់ថ្នេរក្រោយពេលសម្រាលរួច ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. សម្រាប់ទារក · ទារកនឹងទទួលបានបាក់តេរីល្អៗសម្រាប់ការពារខ្លួន ក្នុងអំឡុងពេលសម្រាលតាម​ទ្វារមាស​អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក ធ្វើឱ្យទារកមិនសូវឆ្លងជំងឺ […]


ថ្ងៃសម្រាល

សម្រាលកូនហើយសុកធ្លាក់មិនអស់ ម្ដាយគ្រោះថ្នាក់បែបណា?

ការសល់កំទេចសុកក្នុងស្បូនកើតឡើងនៅពេលសុកធ្លាក់ចេញមិនអស់ពីស្បូន បន្ទាប់ពីសម្រាលរួច ៣០ នាទី។ ថ្វីត្បិតតែលក្ខខណ្ឌនេះកម្រកើតឡើង តែលក្ខខណ្ឌនេះអាច​បណ្តាល​ឱ្យម៉ាក់ៗបាត់បង់ជីវិតដោយសារឆ្លងមេរោគ ឬធ្លាក់ឈាមច្រើន។ បន្ទាប់ពីម៉ាក់ៗសម្រាលរួច ម៉ាក់ៗនឹងត្រូវទម្លាក់សុកក្នុងអំឡុង​ពេលស្បូន​កន្រ្តាក់​​ដែល​នឹង​មានរយៈពេល ៣០ នាទីបន្ទាប់ពីសម្រាលរួច មិនថាម៉ាក់ៗសម្រាលដោយធម្មជាតិ ឬសម្រាលដោយវះកាត់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ សុក ឬផ្នែកខ្លះនៃសុកអាចមិនធ្លាក់ ហើយនៅ​សេស​សល់​ក្នុងស្បូនរបស់ម៉ាក់ៗ ពេលសម្រាលដោយធម្មជាតិ។ ម៉ាក់ៗដែលមានហានិភ័យខ្ពស់ក្នុងការមានសល់កំទេចសុកក្នុងស្បូនគឺជាម៉ាក់ៗដែល៖ ពពោះក្រោយអាយុ ៣០ ឆ្នាំ សម្រាលមិនគ្រប់ខែ (សម្រាលមុនសប្តាហ៍ទី ៣៤) ឈឺពោះសម្រាលយូរ កូនស្លាប់ក្នុងផ្ទៃ ស្បូនមានសភាពមិនប្រក្រតី ហេតុអ្វីមានកំទេចសុកសល់ក្នុងស្បូន? កំទេចសុកសល់ក្នុងស្បូន​អាចកើត​ឡើង​ដោយសារ៖ សុកដុះពេញជញ្ជាំងស្បូន ស្បូនឈប់កន្រ្ទាក់មុនសុកធ្លាក់អស់ ឬស្បូនកន្រ្តាក់មិនខ្លាំងដែល​ធ្វើ​ឱ្យ​សុក​ធ្លាក់​មិន​អស់ពីស្បូន សុកទាំងមូល ឬផ្នែកខ្លះនៃសុកជាប់នឹងជញ្ជាំង​ស្បូនដោយសារសុក​បង្កប់​ជ្រៅក្នុង​ជញ្ជាំង​ស្បូន សុកបង្កប់ជ្រៅក្នុងជញ្ជាំងស្បូនដោយសារមកពីស្នាមដែលសល់ពីការសម្រាល​ដោយវះកាត់ពីលើកមុន ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ជាធម្មតាពេទ្យទម្លាក់សុកដោយវិធីណា? ប្រសិនបើ​អ្នកម៉ាក់ៗសម្រាលដោយ​វះកាត់ នោះ​សុក​ក៏​នឹង​ត្រូវ​ទម្លាក់​បន្ទាប់​ពី​វះកាត់​យក​ទារកចេញរួច ហើយ​ប្រសិនបើម៉ាក់ៗសម្រាលតាមធម្មជាតិ ជាធម្មតាមានជម្រើសពីរក្នុងការទម្លាក់សុក។ ជម្រើសទីមួយឆ្មបនឹង​​ចាក់ចាក់​ថ្នាំ​ oxytocin ចូល​ភ្លៅ​របស់ម៉ាក់ៗក្នុង​ពេល​សម្រាល​ដែល​ធ្វើឱ្យស្បូនរបស់ម៉ាក់ៗកន្រ្តាក់ ដូច្នេះសុកនឹងធ្លាក់ចេញពីជញ្ជាំង​​​ស្បូន។ ម៉ាក់ៗ​ត្រូវការពេលប្រហែល ៣០ នាទីដើម្បីទម្លាក់សុក។ ជម្រើសទីពីរ ម៉ាក់ៗនឹងទម្លាក់សុកដោយមិនចាក់ថ្នាំ ឬអ័រម៉ូន​​ដែលអាចចំណាយ​​ពេលដល់ទៅមួយម៉ោង។ ឆ្មបអាចជួយម៉ាក់ៗក្នុងការទម្លាក់សុកដោយ៖ ជួយឱ្យម៉ាក់ៗងើបឡើងនោម ឱ្យម៉ាក់ៗបំបៅកូនដោយទឹកដោះ ម៉ាស្សាផ្នែកខាងលើស្បូនរបស់ម៉ាក់ៗអ្នកតាមរយៈការម៉ាស្សាពោះ ឱ្យ​ម៉ាក់ៗផ្លាស់ប្តូរទីតាំងឥរិយាបថ (ឧទាហរណ៍៖ ប្តូរពីទៅឥរិយាបថ​អង្គុយ​​ទៅអង្គុយ​ចោងហោង) ដើម្បីការពារការសល់កំទេចសុកក្នុងស្បូន ពេទ្យឆ្មបអាចទាញទង​សុកចេញ​ពីស្បូន​​ថ្នមៗ […]


ផលវិបាក

ហេតុអ្វីស្រីៗខ្លះជ្រុះសក់ក្រោយសម្រាលកូន? ដោះស្រាយម៉េច?

ជ្រុះ​សក់​​ក្រោយ​សម្រាល​អាច​ជា​​ផល​វិបាក​មួយ​ដែរ​ក្រោយ​ស្រី​ៗ​យើង​សម្រាល​កូន​រួច តែ​ក៏​អាច​មាន​ស្រី​ៗ​យើង​ខ្លះ​មើល​រំលង​បញ្ហា​នេះ ឬក៏​បារម្ភ​ពី​បញ្ហា​នេះ​ដែរ​។​ បើ​អ៊ីចឹង​តើ​ស្រី​ៗ​យើង​ដែល​ទើប​សម្រាល​កូន​រួច​មាន​បញ្ហា​ជ្រុះ​សក់​ គួរ​ដោះ​ស្រាយ​បែប​ណា? ១. ហេតុ​អ្វី​ស្រី​ៗ​មួយ​ចំនួន​ជួប​បញ្ហា​ជ្រុះ​សក់​ក្រោយ​សម្រាល​? អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ៖ ស្រ្តី​ភាគ​ច្រើន​សម្គាល់​ខ្លួន​ឯង​ឃើញ​ថា​មាន​សក់​ដុះ​ច្រើន ក្រាស និង​រលោង​ផង​ដែរ​។ ការណ៍​នេះ​កើត​ឡើង​ដោយសារ​តែ​រាង​កាយ​បង្កើន​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូសែន​ ដែល​ជំរុញ​ឲ្យ​សក់​មាន​ការ​ដុះ​លូត​លាស់​ច្រើន​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​ក្រោយ​សម្រាល​៖ ក្រោយ​សម្រាល ស្រីៗ​យើង​ក៏​មាន​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​អឺស្រ្តូសែន​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថានភាព​សក់​វិល​ទៅ​រក​សភាព​មុន​មាន​ផ្ទៃ​ពោះ​វិញ​​បន្តិច​ម្ដងៗ​ ហើយ​ប្រហែល​ជា​១០០​ថ្ងៃ​​ បន្ទាប់​សក់​ក៏​អាច​ចាប់​ផ្ដើម​ជ្រុះ​ដែរ​។ បញ្ហា​ផ្សេង​ៗ​ទៀត​៖ ក្រោយ​សម្រាល​ស្រី​ៗ​មួយ​ចំនួន​អាច​មាន​បញ្ហា​ជ្រុះ​សក់​អាច​ដោយសារ​ខ្វះ​សារធាតុ​ចិញ្ចឹម កើត​ស្រ្តេស​ អតុល្យភាព​អ័រម៉ូន​ និង​រលាក​ក្រពេញ​ទីរ៉ូអ៊ីតជា​ដើម​។ ២. សក់​ជ្រុះ​ក្រោយ​សម្រាល​អាច​កើត​មាន​នៅ​ពេល​ណា​? បញ្ហា​សក់​ជ្រុះ​អាច​កើត​មាន​ចន្លោះ​ពី​ពីរ​ខែ ទៅ​បួន​ខែ​ក្រោយ​សម្រាល​។ ចំនួន​សក់​ដែល​ជ្រុះ​អាច​​មាន​ភាព​ខុស​គ្នា​ពី​ស្រ្តី​ម្នាក់​ទៅ​ម្នាក់​ទៀត​។ ស្រ្តី​ខ្លះ​មាន​ស្ថានភាព​សក់​លូត​លាស់​ល្អ​ពេល​ពពោះ តែ​បែរ​ជា​អាច​មាន​សក់​ជ្រុះ​ច្រើន​ជាង​ស្រ្តី​ផ្សេង​ទៀត​ក៏​មាន​ដែរ ក្រោយ​សម្រាល​កូន​រួច​។ យ៉ាងណា អ្នក​ជំនាញ​ផ្នែក​សុខភាព​លើក​ឡើង​ថា បញ្ហា​ជ្រុះ​សក់​​ក្រោយ​សម្រាល​ជា​បញ្ហា​បណ្ដោះ​អាសន្ន និង​អាច​បាត់​ទៅ​វិញ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​សម្រាល​ ឬ​អាច​ដល់​មួយ​ឆ្នាំ​ក៏​មាន​។ [embed-health-tool-child-growth-chart] ៣. តិចនិក​ដោះ​ស្រាយ​បញ្ហា​ជ្រុះ​សក់​​ក្រោយ​សម្រាល​ រក្សា​របប​អាហារ​សុខភាព៖ អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ដូច​ជា​រ៉ែ និង​វីតាមីន​ផ្សេងៗ​​ដែល​សុខភាព​សក់​ត្រូវ​ការ​។ កាត់​បន្ថយ​ស្ត្រេស​៖ ស្រ្តេស​អាច​ធ្វើ​ឲ្យ​ស្បែក​​ម៉ាក់​ៗ​ចាស់​ជាង​វ័យ និង​ធ្វើ​ឲ្យ​សក់​ជ្រុះ​ផង​ដែរ។ ដូច​នេះ ម៉ាក់​ៗ គួរ​ចេះ​រក​ពេល​លំហែ​អារម្មណ៍​ខ្លួន​ឯង ដូច​ជា​ហាត់​ប្រាណ ធ្វើ​សមាធិ ឬ​ធ្វើ​ទម្លាប់​ណា​មួយ​ដែល​យើង​ចូល​ចិត្ត​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន […]


ផលវិបាក

សញ្ញាគ្រោះថ្នាក់ទាំង ៤ ពេលសម្រាលកូន ម៉ាក់ៗពពោះគួរដឹង

ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល​កូន ស្ត្រី​ដែលលេច​ចេញ​​សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល ​ត្រូវ​ការ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​មន្ទីរពេទ្យ​ក្នុង​រយៈ​ពេល​ក្រោម ២ម៉ោង បើ​មិន​ដូច្នេះ​ទេ​ទាំង​ម៉ាក់ៗ ឬ​ទារក​អាច​​ប្រឈម​ការ​ស្លាប់​ខ្ពស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ គណនាថ្ងៃសម្រាលកូន សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល​កូន ១. ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ ការ​ធ្លាក់​ឈាម​ខ្លាំង​ភ្លាមៗ ឬ​ការ​ហូរ​ឈាម​តិចៗ​ជាប់​ជា​បន្ត មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ សមាជិក​គ្រួសារ ២នាក់​គួរ​ទៅ​មន្ទីរពេទ្យ​ជាមួយ​ស្ត្រី ក្នុង​ករណី​ត្រូវ​ការ​បញ្ចូល​ឈាម។ មួយ​វិញ​ទៀត ការ​ឈឺ​ចាប់​ខ្លាំង​ជាប់​ជានិច្ច​នៅ​ក្នុង​ពោះ ខុស​ពី​ការ​កន្ត្រាក់​ស្បូន​ពេល​ឈឺ​ពោះ អាច​មាន​ន័យ​ថា សុក​កំពុង​របេះ​ពី​ស្បូន​ដែល​អាច​សម្លាប់​ម្ដាយ ឬ​ទារក។ ២. ឈឺ​ក្បាល​ធ្ងន់ និង​ប្រកាច់ សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល​នេះ អាច​ជា​សញ្ញា​នៃ​ក្រឡា​ភ្លើង។ ស្ត្រី​ត្រូវ​ការ​ជំនួយ​វេជ្ជសាស្ត្រ​ជា​បន្ទាន់ បើ​ឈឺ​ពោះ​សម្រាល​រយៈ​ពេល​យូរ។ ការ​ឈឺ​ពោះ​សម្រាល​ខ្លាំង យូរ​ជាង​១ថ្ងៃ ឬ​១​យប់ (១២​ម៉ោង) ឬ​ការ​ប្រឹង​សម្រាល​​យូរ​ជាង ២ម៉ោង ហើយ​នៅ​តែ​គ្មាន​សញ្ញា​ថា​ទារក​នឹង​កើត គឺ​ជា​សញ្ញា​នៃ​ការ​ឈឺ​ពោះ​សម្រាល​អូស​បន្លាយ ដែល​អាច​សម្លាប់​ទាំង​ម្ដាយ និង​ទារក។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣. ទារក​ចេញ​ខុស​ទីតាំង សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល​មួយ​ទៀត គឺ​ដៃ ឬ​ជើង​ទារក​ចេញ​មក​មុន ពោល​គឺ​ទារក​កំពុង​ស្ថិត​ក្នុង​ទី​តាំង​ខុស​ប្រក្រតី​។ ជា​ធម្មតា ពេល​សម្រាល​កូន ទារក​គឺ​កើត​ចេញ​ក្បាល​មុន​ដៃ​ជើង។ ៤. បែក​ទឹក​ភ្លោះ តែ​មិន​ឈឺ​ពោះ វេជ្ជបណ្ឌិត​ខាង​លើ​បន្ត​ថា ដើម្បី​បង្ការ​ការ​បង្ក​រោគ ការ​សម្រាល​គួរ​កើត​ឡើង​ក្នុង​អំឡុង ២៤ម៉ោង បន្ទាប់​ពី​បែក​ទឹក​ភ្លោះ។ សមាជិក​គ្រួសារ ត្រូវ​ស្វែង​រក​ជំនួយ​វេជ្ជសាស្ត្រ​ប្រសិន​បើ​ស្ត្រី​បែក​ទឹក​ភ្លោះ​យូរ​ជាង ១២​ម៉ោង ហើយ​មិន​ឈឺ​ពោះ។ […]


ត្រៀមសម្រាល

ធ្លាប់សង្កេតទេ? ពណ៌ទឹកភ្លោះអាចបញ្ជាក់ពីសុខភាពម៉ាក់ ឬគភ៌ក្នុងផ្ទៃ?

ទឹក​ភ្លោះ ជា​ថង់​ស្រោម​ភ្នាស​មួយ​ពោរពេញ​ដោយ​ទឹក​ដែល​ជួយ​ការពារ​ទារក​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​មាន​នាទី​ច្រើន​តាំង​ពី​ការពារ​ប៉ះទង្គិច​ដល់​ទារក រក្សា​សីតុណ្ហភាព​របស់​ទារក ​ជួយ​ដល់​ទារក​ដក​ដង្ហើម និង​ទទួល​ចំណី​អាហារ​ជា​ដើម។ ពណ៌​ទឹកភ្លោះ ជា​ធម្មតា​អាច​ជា​ពណ៌​ថ្លា ឬ​លឿង​ស្រាល។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចុះ​ពណ៌​ទឹក​ភ្លោះ​អាច​បញ្ជាក់​ពី​សុខភាព​ម៉ាក់ ឬ​ទារក​ក្នុង​ផ្ទៃ ឬ​អត់? ជា​ទូទៅ ទឹក​ភ្លោះ​មាន​ពណ៌​ថ្លា ឬ​លឿង​ស្រាល ឬ​ពេល​ខ្លះ​អាច​មាន​លាយ​ឈាម​តិច​តួច​ក៏​ជា​រឿង​ធម្មតា​ដែរ។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ​គឺ​ពណ៌​ទឹក​ភ្លោះ​មាន​សភាព​ស្រាល​ជាង​ទឹក​នោម និង​មិន​ស្រអាប់ ឬ​ស​ខ្លាំង​ពេក​ដូច​ការ​ធ្លាក់​ស​តាម​ទ្វារ​មាសទេ​។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ពពោះ​បែក​ទឹក​ភ្លោះ គួរ​តែ​ឆាប់​ទៅ​មន្ទីរ​ពេទ្យ។ បន្ថែម​ពី​លើ​នេះ ម៉ាក់ៗ​ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ពណ៌​ទឹក​ភ្លោះ ហើយ​ត្រូវ​ប្រាកដ​ថា ប្រាប់​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ បើ​សម្គាល់​ឃើញ​ពណ៌​ទឹក​ភ្លោះ​ដូច​ខាង​ក្រោម៖ ​ទឹក​ភ្លោះពណ៌​ត្នោត ឬ​បៃតង៖ អាច​បញ្ជាក់​ថា ទារក​អាច​លេច​លាមក​ដំបូង​នៅ​ក្នុង​ស្បូន ដែលជាធម្មតា​ទារក​អាច​ជុះ​ដំបូងនៅពេល​កើត។ ការ​លេច​លាមក​នេះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​សួត ប្រសិន​បើ​ទារក​ស្រូប ឬ​លេប​ទឹក​ភ្លោះ​ចូល​ក្នុង​ខ្លួន។ ​ទឹក​ភ្លោះ​ពណ៌ក្រហម៖ អាច​បញ្ជាក់​ពី​បញ្ហា​ទាក់​ទង​នឹង​សុក។ ស្ត្រី​ពពោះ​ត្រូវ​ចំណាំ​ថា ទឹក​ភ្លោះ​គ្មាន​ក្លិន ឬ​អាច​មាន​ក្លិន​តិច​តួច​(បែប​ប្រហើរ)។ ក្រោយ​បែក​ទឹក​ភ្លោះ ម៉ាក់ៗ​ត្រូវ​ទៅ​មន្ទីរពេទ្យ និង​ប្រាប់​ដល់​គ្រូពេទ្យ​ជំនាញ​ភ្លាម ប្រសិន​បើ​សង្កេត​ឃើញ​ថា​ទឹក​ភ្លោះ​មាន​ក្លិន​មិន​ល្អ ព្រោះ​នេះ​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ស្បូន។ ម៉ាក់ៗពពោះក៏ត្រូវដឹងដែរថា ទឹក​ភ្លោះ ​ជា​វដ្ត​ជីវិត​របស់​កូន កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​គភ៌។ ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​ការពារ​ដោយ​ថង់​ទឹក​ភ្លោះ ហើយ​គេ​វាស់​បរិមាណ​ទឹក​ភ្លោះ​គិត​ជា​សង់ទីម៉ែត្រ ដែល​ថង់ទឹក​ភ្លោះនឹង​ពង្រីក​មាឌ​បន្តិច​ម្តងៗ​រហូត​ដល់​កៀក​ថ្ងៃ​សម្រាល។ [embed-health-tool-due-date] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ […]


ផលវិបាក

សម្រាលកូនភ្លោះ ម៉ាក់ៗគួរ​ដឹងបញ្ហា ៤ យ៉ាងនេះ

ស្រីយើង​​ដឹង​ស្រាប់​ហើយ​ថា ការ​ពពោះ និង​ការ​សម្រាល​កូន​មួយៗ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ទើប​ឆ្លង​ផុត ចុះ​ទម្រាំ​ម៉ាក់ៗ​ដែល​ពពោះ​កូន​ភ្លោះ​ទៀត។ ជា​ការ​ពិត អ្នក​ជំនាញ​ចាត់​ទុក​ការ​ពពោះ​កូន​ភ្លោះ​ជា​វិបត្តិ​មួយ ព្រោះ​ម្ដាយ និង​គភ៌​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ទាំង​ពេល​ពពោះ និង​ពេល​សម្រាល​កូន​ភ្លោះ។ គណនាថ្ងៃសម្រាលកូន ចុចត្រង់នេះ តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ពពោះ​កូន​ភ្លោះ ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​សុខភាព​ម្ដាយ និង​គភ៌ បើ​ប្រៀប​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូន​តែ​មួយ។ លើស​ពី​នេះ ម៉ាក់ៗ​ពពោះ​កូន​ភ្លោះ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​និច្ច ដើម្បី​ចៀស​ផុត​ពី​ផល​ពិបាក​អំឡុង​ពេល​ពពោះ​ដូច​ជា ម្ដាយ​ស្លេក​ស្លាំង កូន​សម្រាល​មុន​ខែ ឬ​កូន​មិន​គ្រប់​គីឡូ​ជាដើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ផល​វិបាក​អំឡុង​ពេល​សម្រាល​កូន​ភ្លោះ – វិបត្តិ​នៃ​ការ​កន្ត្រាក់​ស្បូន – ការ​លូន​ទង​សុក​មក​ក្រៅ​មុន​ពេល​កូន​សម្រាល​ចេញ – ការ​ធ្លាក់​ឈាម​ខ្លាំង – ស្ហុក​ កូន​ចុះ​ដំណាល​គ្នា ទាម​ទារ​ការ​វះកាត់​ជា​បន្ទាន់។ [embed-health-tool-ovulation] ដើម្បី​ទប់​ស្កាត់​បញ្ហា​ខាង​លើ​កើត​ឡើង​ពេល​សម្រាល​កូន​ភ្លោះ ម៉ាក់​ៗ​គប្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ណែ​នាំ​ឲ្យ​ស្ត្រី​ពពោះ​គ្រប់​រូប មើល​ថែ​សុខភាព​ខ្លួន និង​កូន​ដោយ៖ ពិនិត្យ​សុខភាព​តាម​ការ​កំណត់​អំឡុង​ពេល​ពពោះ មាន​របប​អាហារ​ត្រឹមត្រូវ បរិភោគ​អាហារ​សម្បូរ​ជីវជាតិ សម្បូរ​ប្រូតេអ៊ីន បន្លែ​ផ្លែឈើ ញ៉ាំ​ទឹក​ដោះ​គោ ១-២​កែវ/ថ្ងៃ ទទួល​ជាតិ​ដែក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា សម្រាក និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀសវាង​ធ្វើ​ការងារ​ហួស​កម្លាំង។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក […]


ផលវិបាក

សម្រាលកូនពិបាកហើយ តែម៉ាក់ៗប្រឈមស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតទៀត

ចំពោះ​ស្ត្រី​ភាគ​ច្រើន ការ​សម្រាល​កូន​ជា​រឿង​មួយ​ចៀស​មិន​រួច​ទេ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ ទម្រាំ​តែ​បាន​សមាជិក​ថ្មី​ម្នាក់ៗ​ក្នុង​គ្រួសារ។ ក្រៅ​ពី​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ហើយ ម៉ាក់​ៗ​ត្រូវ​ប្រឈម​បញ្ហា​សុខភាព​ច្រើន​យ៉ាង​ដូច​ជា ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត​ជា​ដើម ដែល​អាច​គំរាម​កំហែង​ជីវិត​បាន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត ជា​ស្ថានភាព​ដ៏​កម្រ​មួយ ប៉ុន្តែ​មាន​ភាព​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​នៅ​ពេល​ទឹក​ភ្លោះ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​សួត​របស់​ម្ដាយ។ ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត​ភាគ​ច្រើន​កើត​ឡើង​អំឡុង​ពេល​សម្រាល ឬ​នៅ​ក្រោយ​ពេល​សម្រាល​ភ្លាមៗ។ រោគ​សញ្ញា​នៃ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត ការ​ស្ទះ​ទឹក​ភ្លោះ​អាច​វិវត្ត​ភ្លាមៗ និង​រហ័ស ហើយ​វា​មាន​រោគ​សញ្ញា​ដូច​ជា៖ ដង្ហក់​ភ្លាមៗ លើស​សារធាតុ​រាវ​ក្នុង​សួត សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ ព្រឺ​រងា ចង្វាក់​បេះ​ដូង​លោត​លឿន ភាព​មិន​ប្រក្រតី​នៃ​គភ៌ ប្រកាច់ បាត់​បង់​ស្មារតី ខ្សោយ​បេះដូង បណ្តាល​ឲ្យ​បេះដូង​ច្របាច់​ឈាម​មិន​បាន​ល្អ ហូរឈាមចេញពីស្បូនដោយសារវះកាត់សម្រាលកូន ជំងឺផ្លូវចិត្តដូចជាថប់បារម្ភ ឬបាក់ទឹកចិត្ត [embed-health-tool-baby-poop-tool] ផល​វិបាក​នៃ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​អាច​បង្ក​ឲ្យ​​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ម្ដាយ និង​កូន​ដូច​ជា៖ – របួស​ខួរ​ក្បាល – ស្នាក់​នៅ​មន្ទីរពេទ្យ​យូរ – ម្ដាយ​ស្លាប់​ពេល​សម្រាល – ទារក​ស្លាប់ ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ណាស់។ ប្រសិន​បើ​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​ជួប​បញ្ហា​នេះ​អំឡុង​ពេល​សម្រាល នោះ​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​ជា​បន្ទាន់ ដើម្បី​ការ​ពារ​ផល​វិបាក​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ថ្ងៃសម្រាល

ហេតុអ្វីឆ្មបទះគូទទារកទើបកើតឱ្យយំ?

ជាធម្មតាទារកទើបកើតចេញពីផ្ទៃម្តាយតែង​តែ​យំ ក្នុងករណីទារកមិនយំ ឆ្មបនឹង​ទះគូទឱ្យទារកយំ។ មានការ​លើក​ឡើងថា ទារកទើបកើតយំកាន់តែឮកាន់តែល្អ។ ហេតុអ្វីបានជាធ្មបទះគូទទារកទើបកើតឱ្យយំ? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ទារកទើបកើតស្រែក​​យំដើម្បីបើកសួត ដកដង្ហើម ប៉ុន្តែ​បើទារកមិនយំទេ សួតទារក​មិនទាន់ដំណើរការដើម្បីដកដង្ហើមទេ ដូច្នេះឆ្មបទះគូទទារកឱ្យយំដើម្បីជួយទារកដកដង្ហើម។ ទារកក្នុងផ្ទៃមិនដកដង្ហើមតាមច្រមុះទេ ផ្ទុយទៅវិញអុកស៊ីសែនធ្វើដំណើរឆ្លងកាត់សួត បេះដូង សរសៃ​ឈាម តាម​រយៈ​ស្បូនរបស់ម្តាយ និងឆ្លងកាត់សុកចូលទៅទងផ្ចិតទារក ដែលមានន័យ​ថាអុកស៊ីសែន​ហូរតាមឈាមម្តាយចូលក្នុងសុកទៅបេះដូង រួចទៅរាងកាយ​ទារកទាំងមូល។ បន្ទាប់មកកាបូន​ឌី​អុក​ស៊ីត​នៅ​ក្នុងខ្លួនទារកធ្វើដំណើរឆ្លងកាត់ទងផ្ចិត និងសុកទៅក្នុងចរន្តឈាមរបស់ម្តាយវិញ។ [embed-health-tool-baby-poop-tool] បន្ទាប់ពីទារកកើតចេញពីផ្ទៃម្តាយប្រហែល​ ១០​វិនាទី ទារកនឹងដកដង្ហើមដំបូង នៅពេលទារក​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរបរិយាកាសពីក្នុងផ្ទៃម្តាយមកក្រៅ។ សារធាតុរាវចាប់ផ្តើមហូរចេញពីសួតរបស់ទារក ហើយត្រូវបានជំនួសដោយអុកស៊ីសែន បន្ទាប់​មកសួតទារកចាប់ផ្តើមធ្វើការ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប៉ាម៉ាក់កុំមានការភ័យ ឬភ្ញាក់ផ្អើលពេលលឺទារកដង្ហក់ ព្រោះទារកចាប់ផ្តើមបើកសួតដកដង្ហើម។ ការ​ដក​ដង្ហើម​ពីរបីដង​ដំបូងរបស់ទារកអាចខ្លី និងមិនទៀងទាត់។ បន្ទាប់ពីដកដង្ហើមពីរបីដង ទារកនឹងអាច​ដក​ដង្ហើមបានស្រួលជាងមុន ព្រោះខ្យល់ចាប់ផ្តើមចូលពេញសួត​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ផលវិបាក

បញ្ហាជាប់ស្មាលើទារក ២ប្រភេទ អាចជួបតាមការសម្រាលដោយធម្មជាតិ

ជា​ទូទៅ ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ម៉ាក់ៗ ព្រោះ​វា​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​មធ្យោបាយ​ក្នុង​ការ​សម្រាល​កូន​ដទៃ​ទៀត។ យ៉ាង​ណា​មិញ ទារក​សម្រាល​ធម្មជាតិ​ក៏​អាច​ជួប​ផល​ពិបាក ឬ​គ្រោះ​ថ្នាក់​យ​ថា​ហេតុ​មួយ​ចំនួន​ដែរ​ដូច​ជា បញ្ហា​ជាប់​ស្មា​លើ​ទារក​ជាដើម។ ក្នុង​ពេល​សម្រាល​តាម​ធម្មជាតិ បញ្ហា​ជាប់​ស្មា​លើ​ទារក​កើត​ឡើង​ដោយសារ​ស្មា​ទារក​ជាប់​គាំង​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​របស់​ម៉ាក់ៗ បើ​ទោះ​បី​ជា​ក្បាល​ចេញ​មក​ហើយ​ក៏​ដោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ លោក​ថា បញ្ហា​ជាប់​ស្មា​នេះ ជា​ករណី​កម្រ​ជួប ប៉ុន្តែ​វា​មា​ផល​ពិបាក​ធ្ងន់ធ្ងរ​នៃ​ការ​សម្រាល​កូន​របៀប​នេះ គឺ​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អន្តរា​គម​ផ្នែក​សម្ភព​ជាក់​លាក់ ដើម្បី​កូន​កើត​មក​គ្មាន​គ្រោះ​ថ្នាក់។ បញ្ហា​ជាប់​ស្មា​លើ​ទារក​មាន ២ ប្រភេទ​ដូច​ជា៖ ១. ទារក​ជាប់​ស្មា​មិន​ជាក់លាក់​​ត្រូវ​បាន​គេ​ហៅ​ថា “ការ​លំបាក​ស្មា” មាន​អត្រា ៤-៥ នាក់​ក្នុង ១ ០០០ ករណី។ ទីតាំង​​ស្មា​ក្រោយ​របស់​ទារក​អាច​ទើស​នឹង​ឆ្អឹង​ថ្ងាស​អាង​ត្រគាក​ម្ដាយ។ [embed-health-tool-baby-poop-tool] ២. ជាប់​ស្មា​ពិត​ប្រាកដ វា​ជា​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត មាន ១ ​ក្នុង ៤ ០០០ ករណី និង​ការ​សម្រាល​កូន ១ ដង​ក្នុង ៥ ០០០ ករណី ហើយ​ត្រូវ​បាន​កំណត់​ដោយ​អវត្ដមាន​ទាំងស្រុង​នៃ​ការ​លូន​ចូល​របស់​ស្មា​ទារក​នៅ​ក្នុង​អាង​ត្រគាក​ម្ដាយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ទន្ទឹម​នឹង​នេះ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នាំឲ្យ​មាន​បញ្ហា​ជាប់​ស្មា​លើ​ទារក​មាន ២ ប្រភេទ​សំខាន់​ៗ​គឺ កត្តា​មក​ពី​ស្បូន​ម្តាយមាន​បញ្ហា (ការ​កន្ត្រាក់​ស្បូន​មិន​ធម្មតា បញ្ហា​មាត់​ស្បូន​បើក​មិន​បាន​ល្អ សុក​ពាំង​មាត់ស្បូន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស