backup og meta

ទាំងនេះជាអត្ថប្រយោជន៍សម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 06, 2023

    ទាំងនេះជាអត្ថប្រយោជន៍សម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរដឹង

    ពេលជិតសម្រាលគឺជាពេលដែលប៉ាម៉ាក់ត្រូវសម្រេចចិត្តថា ត្រូវសម្រាលតាមធម្មជាតិ ឬដោយ វះកាត់ ដើម្បីចៀសវាងការឈឺចាប់ គ្រោះថ្នាក់ ឬដើម្បីជ្រើសរើសថ្ងៃល្អ។ ប្រសិនបើម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃគ្មានបញ្ហាសុខភាពទេ ការសម្រាលតាមធម្មជាតិផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។

    ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបាន បើម៉ាក់ៗ និងកូនក្នុងផ្ទៃមិនមាន​បញ្ហាដូចជា៖

    ការសម្រាលតាមធម្មជាតិផ្តល់ប្រយោជន៍ដូចជា៖

    ១. សម្រាប់ម៉ាក់ៗ

    · មិនមានហានិភ័យពីការសម្រាលដោយវះកាត់ដូចជា ឆ្លងមេរោគនៅកន្លែង​វះកាត់ បាត់បង់​ឈាម​ច្រើន ប្រតិកម្មនឹងថ្នាំសណ្តំជាដើម

    · ម៉ាក់ៗឆាប់មានទឹកដោះ ព្រោះបន្ទាប់ពីសម្រាលរួច ម៉ាក់ៗអាចឱ្យទារក​បៅភ្លាម ហើយការបំបៅក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងបន្ទាប់ពីសម្រាល​​​​នឹងជួយជំរុញ​ដល់​ការ​ផលិត​ទឹកដោះ​របស់ម៉ាក់ៗ ​

    · ត្រូវកាស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី ព្រោះជាសះស្បើយលឿន

    · អត្រាជោគជ័យនៃការបំបៅដោះខ្ពស់ ព្រោះការប៉ះស្បែកនឹងស្បែករវាងម៉ាក់ៗ និងទារកក្នុងអំឡុងពេលសម្រាលបង្កើនភាពស្និទ្ធិស្នាលវាងទារក និងម៉ាក់ៗ

    · ម៉ាក់ដែលសម្រាលដោយធម្មជាតិជាសះស្បើយលឿនជាងម៉ាក់ៗដែលសម្រាលដោយវះកាត់ ដូច្នេះម៉ាក់អាចថែទាំខ្លួនឯង និងទារកបានច្រើន

    · មិន​មាន​ស្លាកស្នាម ឬ​ត្រូវ​ការ​ថែទាំ​ថ្នេរក្រោយសម្រាល

    · មិនមានការឈឺចាប់ថ្នេរក្រោយពេលសម្រាលរួច

    សម្រាលតាមធម្មជាតិ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ២. សម្រាប់ទារក

    · ទារកនឹងទទួលបានបាក់តេរីល្អៗសម្រាប់ការពារខ្លួន ក្នុងអំឡុងពេលសម្រាលតាម​ទ្វារមាស​អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក ធ្វើឱ្យទារកមិនសូវឆ្លងជំងឺ និងជួយពង្រឹងសុខភាព​ពោះវៀន​របស់​ទារក​។

    · នៅពេលសម្រាលតាម​ទ្វារមាស​ សម្ពាធក្នុងទ្វារមាសជួយ​ឱ្យទារក​​បញ្ចេញ​ទឹកភ្លោះ​ពីសួតតាមធម្មជាតិ ដែលអាចជួយទារកឱ្យដកដង្ហើម​បានល្អ នៅពេលដែល​ទារក​ចេញ​ពីផ្ទៃម៉ាក់ៗ និងមិនសូវបណ្តាល​ឱ្យ​ទារកមានបញ្ហាផ្លូវដង្ហើម។

    · ពេលសម្រាលរួចទារកបង្ហាញអាកប្បកិរិយាចង់បៅលឿន

    · ទារក​ដែល​សម្រាល​ធម្មជាតិ​នឹង​មិនសូវមានបញ្ហា​​ស្បែក​ប្រតិកម្ម

    ថ្វីត្បិតតែសម្រាលដោយធម្មជាតិមានការឈឺចាប់ ស៊ីពេលយូរ និងពិបាកខ្លំាង តែបន្ទាប់ពីសម្រាល​រួច​ម៉ាក់ៗ​នឹង​លែងសូវ​ឈឺ ហើយសុខភាពម៉ាក់ៗ និងកូន​ក៏ល្អដែរ ប៉ុន្តែមុនពេលសម្រាល​ម៉ាក់ៗ​ត្រូវ​តាមដាន និងពិនិត្យសុខភាព ក៏ដូចជាថតអេកូជាប្រចាំដើម្បីប្រាកដថា ម៉ាក់ៗអាច​សម្រាល​តាម​ធម្មជាតិ​បាន។

    អត្ថបទ​គួរ​អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម