ដឹងហើយ ស្រីៗខ្លាចឈឺ តែងសម្រេចចិត្តសម្រាលបេប៊ីដោយវះកាត់ ព្រោះយើងជឿថាមានសុវត្ថិភាពខ្ពស់ ប៉ុន្តែទោះបច្ចេកវិទ្យាទំនើបយ៉ាងណា ហានិភ័យសម្រាលដោយវះកាត់ នៅតែមានខ្ពស់ជាងការសម្រាលតាមធម្មជាតិ។ “Hello គ្រូពេទ្យ’ នៅតែលើកទឹកចិត្តស្រីៗគ្នាយើង បើអាចគួរសម្រាលតាមធម្មជាតិទៅ ប៉ុន្តែបើគ្មានជម្រើស ត្រូវតែវះកាត់ គ្នាយើងគួរដឹងច្បាស់ពីរឿងនេះ នឹងគួរត្រៀមខ្លួនបែបណាមុនថ្ងៃវះកាត់មកដល់។