backup og meta

សម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jul 15, 2020

    សម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន

    ដឹង​ហើយ ស្រីៗ​​ខ្លាច​ឈឺ​ តែ​ងសម្រេច​ចិត្ត​សម្រាល​បេប៊ី​ដោយ​វះកាត់ ព្រោះ​យើង​ជឿ​ថាមាន​សុវត្ថិភាព​ខ្ពស់ ប៉ុន្តែ​ទោះ​បច្ចេក​វិទ្យា​ទំនើប​យ៉ាង​ណា ហានិភ័យ​សម្រាល​ដោយ​វះកាត់ នៅ​តែមាន​ខ្ពស់​ជាង​ការ​សម្រាល​តាម​ធម្មជាតិ។ “Hello គ្រូពេទ្យ’ នៅតែ​លើក​ទឹក​ចិត្ត​ស្រីៗ​គ្នា​យើង បើ​អាច​គួរ​សម្រាល​តាម​ធម្មជាតិ​ទៅ ប៉ុន្តែ​បើ​គ្មាន​ជម្រើស ត្រូវ​តែ​វះ​កាត់ គ្នាយើង​គួរ​ដឹង​ច្បាស់​ពី​រឿង​នេះ នឹងគួរ​ត្រៀម​ខ្លួន​បែបណា​មុន​ថ្ងៃ​វះកាត់​មក​ដល់។

    ១- អ្វី​ទៅ​ជា​ការ​សម្រាល​ដោយ​វះកាត់ ?

    សម្រាល​ដោយ​វះកាត់ គឺ​សំដៅ​លើ​ដំណើរ​ការ​វះ​ត្រង់​ផ្នែក​ពោះ និង​ស្បួន។ សម្រាល​ដោយ​វះកាត់ (C-Section ) ជា​វិធី​ពិសេស​មួយ ធ្វើ​ឡើង​សម្រាប់​ស្រីៗ មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន ដោយសារ​តែ​មាន​ផលវិបាក​អំឡុង​ពេល​សម្រាល ដូច​ជា​ករណី បេប៊ី​ស្ថិត​ក្នុង​ទី​តាំង​ប្រក្រតី មាន​សញ្ញា​អារម្មណ៍​ស្មារតី​មិន​ធម្មតា  ឬ​មាន​ការ​ឆ្លង​រោគ​រាលដាល​ដល់​បេប៊ី​អំឡុង​ពេល​សម្រាល​ជាដើម។

    ២- គួរ​ត្រៀមអ្វី​ខ្លះ​មុន​ពេល​វះកាត់?

    បើ​ពិត​ជា​ត្រូវ​សម្រាល​ដោយ​វះកាត់ វេជ្ជបណ្ឌិត នឹង​ណែនាំ​ពី​អ្វី​យើង​ត្រូវ​ធ្វើ។ យ៉ាង​ណា​មាន​រឿង​មួយ​ចំនួន​គួរ​តែ​ដឹង​មុន​ពេល​សម្រាល ដូចជា ប៉ុន្មាន​សប្តាហ៍​មុន​ពេល​សម្រាល​មក​ដល់ គួរ​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​បំពេញ​បែប​បទ​ចុះ​ឈ្មោះ​ទុក​ឲ្យ​ហើយ។ យប់​មុន​ថ្ងៃ​សម្រាល គួរ​ត្រៀម​ខ្លួន​មុន​វះកាត់​គ្រប់​យ៉ាង​ឲ្យ​បាន​រួច​រាល់។

    សម្រាលដោយវះកាត់

    អត្ថបទ​ពាក់​ព័ន្ធ៖

    ដំបូង​យើង​ត្រូវ​ចាក់​ថ្នាំស្ពឹក ចាក់​ចូល​តាម​ឆ្អឹង​ខ្នង ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​អំឡុង​ពេល​វះកាត់។ បន្ទាប់​មក ត្រូវ​តែ​សុង​ទឹក​នោម​ដើម្បី​កុំ​ឲ្យ​ពិបាក​ងើប​ទៅ​បន្ទប់​ទឹក រយៈ​ពេល ២៤​ម៉ោង ក្រោយ​ដឹង​ខ្លួន​ឡើង​វិញ។ ដោយ​សារ ការ​ធ្វើបែបនេះធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ស្រួល សូម​ប្រាកដ​ថា បាន​ប្រាប់​គ្រូពេទ្យ​សុង​ទឹក​នោម​ឲ្យ​ហើយ​តែ​ម្តង ព្រោះ​ធ្វើ​ឲ្យ​យើង​ងាយ​ទម្លាប់​ខ្លួន។

    មួយ​ទៀត គ្រូ​ពេទ្យអាច​នឹង​តម្រូវ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ដើម្បី​សម្អាត​ជាតិ​អាស៊ីដ​ក្រពះ ហើយ​ដោយ​សារ​ថ្នាំ​នេះ​អាច​បញ្ចេញ​ប្រតិកម្ម​ខ្លះៗ យើង​គួរ​ស្នើ​សុំ​ថ្នាំ​ការពារ​ចង្អោរ លេប​វាមុន​លេប​ថ្នាំ​សម្អាត​ក្រពះ ដើម្បី​ចៀស​វាង​អារម្មណ៍​មិន​ស្រួល​ខ្លាំង។

    លើស​ពី​នេះ ការ​ធ្វើ​តេស្ត​ឈាម ត្រូវ​ធ្វើ​មុន​ពេល​វះកាត់ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ ពិនិត្យ​មើល​ស្ថានភាព​ឈាម អាច​ជួយ​គ្រូពេទ្យ​ត្រៀម​ជា​ស្រេច នៅ​ពេល​តម្រូវ​ឲ្យ​មាន​ការ​បញ្ចូល​ឈាម​អំឡុង​ពេល​វះ​កាត់។ ត្រូវ​ចាំ​ថា ក្រោយ​សម្រាល​យើង​អាច​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ ២-៣ ថ្ងៃ ហេតុនេះ​សូម​ត្រៀម​របស់របរ​ប្រើប្រាស់​សម្លៀក​បំពាក់​ឲ្យ​បាន​រួច​រាល់​ផង។

    ដោយ​សារ​ សម្រាល​ដោយ​វះកាត់ ត្រូវ​ការ​ចំណាយ​ពេល​ថែទាំ​សុខភាព​ច្រើន​ថ្ងៃ ដើម្បី​ឲ្យ​មុខ​របួស (កន្លែងវះ) សះ​ស្បើយ ហេតុនេះ​ត្រូវ​ត្រៀម​របស់​របរ​សម្រាប់​កាន់ ឬ​ទប់​ជុំវិញ​ផ្ទះ ជួយ​យើង​ធ្វើ​ដំណើរ​ទៅ​ណា​មាន​ភាព​ងាយ​ស្រួល។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម